ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/09/2026 - 08:22

យុវ​វ័យ​កឹង​ធើ បង្ហាញ​ទម្រង់​ចំ​នួន ១៩០ ចូល​រួមក​សាង​អារ្យ​ធម៌​ទី​ក្រុង​និង​ជន​បទ​ថ្មី​ 

សម័ន្ធ​យុវ​ជន​ឃុំ​វិញ​ធ្វឹង​ដុង ទើប​បង្ហាញ​ទម្រង់ “ដង​ផ្លូវ​យុវ​ជន​ស្វ័យ​គ្រប់​គ្រង​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់ - និយាយ​ថា​ទេ​ជា​មួយ​គ្រឿង​ញៀន”។ ដង​ផ្លូវ​មាន​ប្រ​វែង​ជាង ៥ គី​ឡូ​ម៉ែត្រ ភ្ជាប់​ភូមិ​លេខ ៦ និង​ភូមិ​លេខ ១០។ សា​ខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​ទាំង​ពីរ បាន​ចាត់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ជាង ៦០ នាក់ ចូល​រួម​ជា​មួយ​ផ្នែក​សមត្ថ​កិច្ច​ក្នុង​ពេល​ចេញ​ដំ​ណើរ​ឃោស​នា រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ និង​ឃោស​នា​បង្ការ បង្ក្រាប​គ្រឿង​ញៀន បាប​គ្រោះ​សង្គម ចលនា​ប្រ​ជា​ជន​ចូល​រួម​រាល់​សកម្ម​ភាព​នៃ​ការក​សាង​ជន​បទ​ថ្មី។

សម្ព័ន្ធ​យុវ​ជន​ឃុំ​វិញ​ធ្វឹង​ដុង បង្ហាញ​ទម្រង់ “ដង​ផ្លូវ​យុវ​ជន​ស្វ័យ​គ្រប់​គ្រង​អំ​ពី​សន្តិ​សុខ​ សណ្តាប់​ធ្នាប់ - និយាយ​ថា​ទេ​ជា​មួយ​គ្រឿង​ញៀន”។

ចាប់​ពី​ដើម​ឆ្នាំ ២០២៦ ​ទល់​ពេល​នេះ សម្ព័ន្ធ​យុវ​ជន​គ្រប់​លំ​ដាប់​ថ្នាក់ ទី​ក្រុង​កឹង​ធើ បាន​បង្ហាញ​ទម្រង់​ចំ​នួន ១៩០ ចូល​រួមក​សាង​អារ្យ​ធម៌​ទី​ក្រុង និង​ជន​បទ​ថ្មី​គឺ៖ “ដង​ផ្លូវ​ភ្លឺ - បៃ​តង - ជ្រះ - ស្អាត - អារ្យ​ធម៌ - សុវត្ថិ​ភាព” “ដង​ផ្លូវ​យុវ​ជន​ស្វ័យ​គ្រប់​គ្រង​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់ - និយាយ​ថា​ទេ​ជា​មួយ​គ្រឿង​ញៀន” ។ល។ មូល​ដ្ឋាន​សម្ព័ន្ធ​យុវ​ជន​មួយ​ចំ​នួន​បាន​ផ្សព្វ​ផ្សាយ​ទម្រង់​ជា​ច្រើន​ចូល​រួមក​សាង​អារ្យ​ធម៌​ទី​ក្រុង ដូច៖ “ជ្រុង​ក្រុង​បៃ​តង” “បង្គោល​ភ្លើង​ផ្កា​រីក” “ប្រតិ​បត្តិ​ការ​បៃ​តង” “បេស​កជន​បៃ​តង”។

យុវ​ជន​ទី​ក្រុង បាន​ដាំ​ដើម​ឈើ​១០.៧៥០​ដើម កសាង​និង​ជួស​ជុល​ផ្លូវ គមនា​គមន៍ ៣០ គី​ឡូ​ម៉ែត្រ ដំ​ឡើងប្រ​ព័ន្ធ​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ដែល​មាន​ប្រ​វែង​ជិត ២០ គី​ឡូ​ម៉ែត្រ និង​អនុ​វត្ត​សំ​ណង់​ចំ​នួន ១៩ “ដើម្បី​សា​លា​រៀន​ស្រស់​ស្អាត សម្រាប់​ប្អូន”។ ទន្ទឹម​នឹង​នោះ បាន​ចាត់​តាំង​សកម្ម​ភាព​ចូល​រួម​ការ​ពារ​ប​រិស្ថាន កសាង​ជន​បទ​ថ្មី និង​អារ្យ​ធម៌​ទី​ក្រុង​ជាង ៣០០ លើក៕

 ក្វឹក​ថាយ - លី​សៀ​

ចែករំលែកអត្ថបទ