មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/09/2026 - 08:18

ស្មារតី​ឈាន​ឡើង​ធ្វើ​មាន​របស់​កសិ​ករ​ខ្មែរ​ 

ផ្តើម​ពី​មនុស្ស​ម្នាក់​គ្មាន​ដី​ផលិត​ ដើម​ទុន​បន្តិច​បន្តួច​ ត្រូវ​ចាក​ចេញ​ពី​ស្រុក​កំ​ណើត​ទៅ​ធ្វើ​ការ​ឈ្នួល​គេ​ បង​ឌិញវ៉ាំង​យី​ម នៅ​ភូមិ​ព្រែក​ឈ្វែង​ ឃុំ​ញូយ៉ា  ទី​ក្រុង​កឹង​ធើ​  បាន​ខិត​ខំ​ឈាន​ឡើង​បន្តិច​ម្តង​ៗ កសាង​ជីវ​ភា​ពលំ​នឹង​នៅ​លើ​ទឹក​ដី​ស្រុក​កំ​ណើត​របស់​ខ្លួន​។ ដោយ​ឆន្ទៈ​ជម្នះ​ការ​លំ​បាក​ ស្មារតី​ប្រឹង​ប្រែង​រៀន​សូ​ត្រ​ និង​ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ បង​ក៏​បាន​ក្លាយ​ជា​កសិ​ករ​ផលិត​ និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ម្នាក់​នៅ​ភូមិ​ភាគ​។

នៅ​ប៉ុន្មាន​ឆ្នាំ​ដំ​បូង​ទើប​រៀប​ការ​ ជីវ​ភាព​របស់​បង​យី​ម ជួប​ការ​លំ​បាក​ខ្លាំង​។ គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ​ ដើម​ទុន​បន្តិច​បន្តួច​ បង​ឡើង​ទៅ​ទី​ក្រុង​ហូជី​មិញ​ធ្វើ​កម្ម​ករ​អស់​រយៈ​ពេល​ ៤ ឆ្នាំ​ ដើម្បី​រក​ប្រាក់​ចំ​ណូល​ និង​សន្សំ​សំ​ចៃ​។ ពេល​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​វិញ​ បង​បាន​យក​ប្រាក់​សន្សំ​សំ​ចៃ​ទាំង​នោះ​មក​ទិញ​ដី​បាន​២កុង​ សាង​សង់​ខ្ទម​ស្លឹក​មួយ​ខ្នង​សម្រាប់​គ្រួ​សារ​រស់​នៅ​។ ដោយ​មិន​ទាន់​មាន​បទ​ពិសោធន៍​ក្នុង​ការ​ផលិត​កសិ​កម្ម​ បង​ក៏​រត់​ម៉ូតូឌុបបន្ថែម​ដើម្បី​រក​ប្រាក់​ចំ​ណូល​។ បង​យី​ម បាន​ចែក​រំលែក​៖ “ខ្ញុំ​កំ​ព្រា​ឪ​ពុក​ម្តាយ​តាំង​ពី​តូច​ ធំ​ឡើង​ទៅ​ធ្វើ​កម្ម​ករ​ ដូច្នេះ​ពេល​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​តាម​គ្រូ​សារ​ អ្វី​ៗក៏​ថ្មី​ទាំង​អស់​។ ខ្ញុំ​មិន​ទាន់​ចេះ​ធ្វើ​ស្រែ​ ដាំ​ដំ​ណាំ​ ឬ​ចិញ្ចឹម​សត្វ​ ដូច្នេះ​បាន​ត្រឹម​តែ​រត់​ម៉ូតូឌុប។ ព្រឹក​ជូន​កូន​ទៅ​រៀន​រួច​ ខ្ញុំ​ក៏​ឆ្លៀត​ពេល​រត់​ម៉ូតូឌុបដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​”។

  បង​ឌិញវ៉ាំង​យី​ម កំ​ពុង​ថែ​ទាំ​ហ្វូង​គោ​។

មិន​ធុញ​ទ្រាន់​ចំ​ពោះ​ការ​លំ​បាក​ បង​ក៏​បាន​កំ​ណត់​ច្បាស់​ បើ​ចង់​ចាក​ភាព​ក្រី​ក្រ​ គឺ​ត្រូវ​តែ​មាន​ចំ​ណេះ​ដឹង​ និង​ចេះ​ធ្វើ​ការ​រក​ស៊ី​។  ឱ្យ​តែ​ដឹង​ថា​ទី​ណា​មាន​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព​គឺ​បង​តែង​តែ​ទៅ​ទស្សនា​ និង​រៀន​សូ​ត្រ​បទ​ពិសោធន៍​។ ពេល​សន្សំ​សំ​ចៃ​បាន​ទុន​បន្តិច​បន្តួច​ បង​វិនិយោគ​ទិញ​ម៉ាស៊ីន​កិន​ស្រូវ​។ ផ្តើម​ពី​ប្រ​ភព​កន្ទក់​ដែល​សល់​ពី​ការ​កិន​ស្រូវ​ បង​បាន​ច្នៃ​ធ្វើ​ជា​ចំ​ណី​សម្រាប់​ចិញ្ចឹម​ជ្រូក​ និង​គោ​ ដើម្បី​បង្ក​ប្រាក់​ចំ​ណូល​បន្ថែម​បន្តិច​ម្តង​ៗ។ ដោយ​ឃើញ​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផលិត​ បង​យី​ម បាន​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឹនស្តី​ពី​ការ​ធ្វើ​ស្រូវ​គុណ​ភាព​ខ្ពស់​ ដាំ​ដំ​ណាំ​រួម​ផ្សំ​និង​ចិញ្ចឹម​ជ្រូក​ គោ​ មាន់​ និង​កង្កែប​។ នៅ​ឆ្នាំ​ ២០១៣ ដោយ​មាន​ចំ​ណេះ​ដឹង​ និង​បទ​ពិសោធន៍​ជាក់​ស្តែង​ បង​បាន​ជួល​ដី​ចំ​នួន​ ១០ កុង​ធ្វើ​ស្រូវ​ ២ កុង​ដាំ​ដំ​ណាំ​ និង​រួម​ផ្សំ​ជា​មួយ​ការ​ចិញ្ចឹម​សត្វ​។ ចាប់​តាំង​ពី​ជ្រើស​រើស​ពូជ​ និង​កែ​ប្រែ​ដី​ ថែ​ទាំ​ដំ​ណាំ​ រហូត​ដល់​ការ​បង្ការ​ និង​ទប់​ស្កាត់​ជំងឺ​លើ​ការ​ចិញ្ចឹម​សត្វ​ បង​តែង​តែ​រៀន​សូ​ត្រ​ និង​អនុ​វត្ត​យ៉ាង​ប្រុង​ប្រយ័ត្ន​។ បង​យី​ម បាន​ឱ្យ​ដឹង​៖ “បទ​ពិសោធន៍​ដែល​រៀន​សូ​ត្រ​បាន​ ខ្ញុំ​បាន​កត់​ត្រា​ទុក​ក្នុង​សៀវ​ភៅ​ រួច​យក​ទៅ​អនុ​វត្ត​ក្នុង​ការ​ផលិត​បន្តិច​ម្តង​ៗ។ ពេល​ឃើញ​មាន​ប្រ​សិទ្ធ​ភាព​ ខ្ញុំ​ក៏​បន្ត​ជួល​ដី​បន្ថែម​ពី​ ១០ កុង​ ដល់​ ៥០ កុង​ដើម្បី​ធ្វើ​ស្រូវ​។ ប្រាក់​ដែល​សន្សំ​បាន​ ខ្ញុំ​ទុក​ទិញ​ដី​ដើម្បី​ពង្រីក​ការ​ផលិត​”។

មិន​ត្រឹម​តែ​ធ្វើ​ស្រូវ​ប៉ុណ្ណោះ​ទេ​ បង​បាន​ជួល​ដី​បន្ថែម​ ៥ កុង​ទៀត​ដើម្បី​ដាំ​ខ្ទឹម​ស្លឹក​ ឃ្លោក​ គូ​ឆាយ​ ស្ពៃ​ក្តោ​ប...។ បង​បាន​អនុ​វត្ត​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ និង​ប្រើ​ប្រាស់​ផ្ទាំង​គម្រប​កសិ​កម្ម​ ដើម្បី​កាត់​បន្ថយ​ការ​ចំ​ណាយ​ កម្លាំង​ពល​កម្ម​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​។ ការ​ចិញ្ចឹម​សត្វ​ក៏​ត្រូវ​បាន​ពង្រីក​ផង​ដែរ​ ចាប់​ពី​ជ្រូក​ ៤ ក្បាល​ដល់​ ២០ ក្បាល​ ពី​គោ​ ២ ក្បាល​ដល់​ ៦ ក្បាល​ និង​ពពែ​ពី​ ២ ក្បាល​ដល់​ ១០ ក្បាល​។ ដោយ​ផ្អែក​លើ​ពាក្យ​ស្លោក​ “ចំ​ណាយ​កម្លាំង​ យក​ចំ​ណេញ​ យក​ខ្លី​ចិញ្ចឹម​វែង​” បន្ទាប់​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ជា​ច្រើន​ឆ្នាំ​មក​ បង​យី​មសន្សំ​បាន​ដី​ធ្វើ​ស្រែ​ចំ​នួន​ ៤០ កុង​ ដី​ដាំ​ដំ​ណាំ​ ៥ កុង​ និង​បាន​សង់​ផ្ទះ​សម្បែង​សម​រម្យ​។ បង​ថែម​ទាំង​បាន​វិនិយោគ​លើ​ម៉ាស៊ីន​កិន​ស្រូវ​ដែល​មាន​កម្លាំង​ថាម​ពល​ធំ​ជាង​មុន​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​របស់​ប្រ​ជា​ជន​ និង​ទាញ​យក​ប្រ​ភព​កន្ទក់​សម្រាប់​បម្រើ​ឱ្យ​ការ​ចិញ្ចឹម​សត្វ​ផង​ដែរ​។ 

ទម្រង់​ចិញ្ចឹម​ពពែ​របស់​បង​ យី​ម កំ​ពុង​ផ្តល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។

លោក​ស្រី​ ង្វៀង​ហុង​ក្វាង​ ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ញូយ៉ា មាន​ប្រ​សាសន៍​ បង​យី​ម គឺ​ជា​កសិ​ករ​ខ្មែរ​គំ​រូ​ម្នាក់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ផ្តើម​ពី​គ្មាន​ដី​សម្រាប់​ផលិត​ មិន​ចេះ​ធ្វើ​ស្រែ​ ដាំ​ដំ​ណាំ​ និង​ចិញ្ចឹម​សត្វ​ បង​បាន​ឈាន​ឡើង​ក្លាយ​ជា​គ្រួ​សារ​មាន​ជីវ​ភាព​ធូរ​ធារ​ និង​ធ្វើ​មាន​បាន​នៅ​ក្នុង​ភូមិ​ភាគ​។ មិន​ត្រឹម​តែ​គិត​គូ​រលើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ បង​ថែម​ទាំង​ចែក​រំលែក​បទ​ពិសោធន៍​ និង​វិធី​ធ្វើ​ដែល​មាន​ប្រ​សិទ្ធ​ភាព​ដល់​ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ​ស្រុក​ទៀត​ផង​។ ដំ​ណើរ​ការ​របស់​បង​ឌិញវ៉ាំង​យី​ម បង្ហាញ​ឱ្យ​ឃើញ​ថា​ ជា​មួយ​ឆន្ទៈ​ជម្នះ​ការ​លំ​បាក​ នឹង​ស្មារតី​ប្រឹង​ប្រែង​រៀន​សូ​ត្រ​ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ពល​កម្ម​ កសិ​ករ​អាច​បំ​ប្លែង​កង្វះ​ខាត់​ដំ​បូង​ឱ្យ​ទៅ​ជា​កម្លាំង​ចលករ​សម្រាប់​ការ​អភិវឌ្ឍ​។ សមិទ្ធិ​ផល​នា​ពេល​នេះ​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​គ្រួ​សារ​របស់​បង​មាន​ជីវ​ភា​ពលំ​នឹង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​រីក​សាយ​ភាយ​នូវ​ស្មារតី​ខ្លួន​ទី​ពឹង​ខ្លួន​ ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​៕

លី​ធាន​-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ