29/09/2026 - 05:56

គម្រោង​៨៖ ជួយ​លើក​កម្ពស់​ការ​យល់​ដឹង ផ្លាស់​ប្តូរ​ការ​រើស​អើង​ភេទ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច 

ជា​មួយ​នឹង​សកម្ម​ភាព​ឧបត្ថម្ភ​ជាក់​ស្តែង ប្រ​សិទ្ធ​ភាព​ពី​គម្រោង​៨នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ បាន​ជះ​ឥទ្ធិ​ពល​ជា​វិជ្ជមាន​លើ​គ្រប់​ផ្នែក​នៃ​ការ​រស់​នៅ​របស់​ប្រ​ជា​ជន។ មាន​ទម្រង់​ជា​ច្រើន​របស់​គម្រោង បង្ក​ឱ្យ​មាន​ការ​វិវឌ្ឍន៍​ជា​វិជ្ជ​មាន​ក្នុង​ការ​យល់​ដឹង​និង​សកម្ម​ភាព ជា​ជំ​ហានៗ​បំ​បាត់​ផ្នត់​គំ​និត​រើស​អើង​ភេទ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។

សាខា​សមា​គម​នា​រី​ភូមិ​ហោយ​ទ្រុង ផ្គួប​បញ្ចូល​ការ​ផ្សព្វ​ផ្សាយ​សម​ភាព​ភេទ​ជា
មួយកិច្ចប្រជុំសមាគម។

គម្រោង ៨ ជា​គម្រោង​មួយ​ក្នុង​ចំ​ណោម​គម្រោង​សមា​សភាព​ទាំង ១០ ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ជា​មួយ​ទិស​ដៅ​ជំ​រុញ​សម​ភាព​ភេទ លើក​កម្ពស់​ការ​យល់​ដឹង និង​ដោះ​ស្រាយ​មាន​ប្រ​សិទ្ធ​ភាព​អំ​ពី​បញ្ហា​សង្គម​ជា​បន្ទាន់ ចំ​ពោះ​ស្ត្រី​និង​កុមារ​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​លំ​បាក​ខ្លាំង។ នៅ​ឃុំ​លិត​ហោយ​ធឿង ទី​ក្រុង​កឹង​ធើ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត ៤២% ការ​រើស​អើង​ភេទ កើត​កូន​ច្រើន​នៅ​តែ​បន្ត​មាន​នៅ​ក្នុង​ជីវ​ភាព​សហ​គមន៍។ ប៉ុន្តែ​ចាប់​តាំង​ពី​ផ្សព្វ​ផ្សាយ​គម្រោង ៨ សមា​គម​នា​រី​ឃុំ​បាន​ចាត់​តាំង​ការ​ឃោស​នា​ជា​ច្រើន​លើក អំ​ពី​សម​ភាព​ភេទ ការ​ថែ​ទាំ​សុខ​ភាព​កុមារ ។ល។ តាម​រយៈ​កិច្ច​ប្រ​ជុំ​សាខា​សមា​គម កិច្ច​ប្រ​ជុំ​សហ​គមន៍ បាន​ជួយ​លើក​កម្ពស់​ស្មារតី​យល់​ដឹង​ កសាង​គ្រួ​សារ​សុខ​ដុម​រមនា សុភ​មង្គល។ អ្នក​ស្រី ថាច់​ធី​សា​ផាយ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​លិត​ហោ​យ​ធឿង ឱ្យ​ដឹង៖ “ពី​មុន​ជីវ​ភាព​ប្រ​ជា​ជន​ជួប​ការ​លំ​បាក​កូន​ច្រើន ស្ថាន​ភាព​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​កើត​មាន​ច្រើន។ ប៉ុន្តែ ដោយ​សារ​ការ​ងារ​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​នៃ​គម្រោង​៨ ឃើញ​ថា ការ​យល់​ដឹង​របស់​ប្រ​ជា​ជន បាន​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់ បំ​បាត់​ការ​រើស​អើង​ភេទ ទម្លាប់​ឱន​ថយ ផ្លាស់​ប្តូរ​គំ​និត​អភិវឌ្ឍ​សេដ្ឋ​កិច្ច លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព”។

សកម្ម​ភាព​របស់​គម្រោង​៨ គឺ​មាន​ការ​វិវឌ្ឍន៍​យ៉ាង​ច្បាស់​ក្នុង​ការ​យល់​ដឹង​និង​សកម្ម​ភាព​របស់​បង​ប្អូន​នា​រី​ឃុំ​ធ្វឹង​ហ្វា​ជា​ច្រើន​ឆ្នាំ​មក​នេះ។ អ្នក​ស្រី ឌាំង​ធី​យ៉េម​ភឿង ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ធ្វឹង​ហ្វា ឱ្យ​ដឹង៖ “ឆ្នាំ​២០២៥ សមា​គម​ចាត់​តាំង​ការ ផ្សព្វ​ផ្សាយ​អំ​ពី​ការ “អនុ​វត្ត​សម​ភាព​ភេទ​និង​ដោះ​ស្រាយ​បញ្ហា​ជា​បន្ទាន់​ចំ​ពោះ​ស្ត្រី​និង​កុមារ” និង​ការ “បង្ការ​ប្រ​ឆាំង​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សា​រនិង​ការ​រំ​លោភ បំ​ពាន​លើ​កុមារ”  នៅ​តាម​ភូមិ​និង​សា​លា​អនុ​វិទ្យា​ល័យ​លើ​ភូមិ​ឋាន​ឃុំ​បាន​ជាង ៣០ លើក។ ឆ្លង​តាម​រយៈ​នោះ ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​និង​ឥរិយា​បទ​របស់​ប្រ​ជា​ជន និង​សាយ​ភាយ​សារ​លិ​ខិត​អំ​ពី​ការក​សាង​បរិស្ថាន​សា​លា​រៀន​សុវត្ថិ​ភាព គ្មាន​អំ​ពើ​ហិង្សា​។ល។ បច្ចុប្បន្ន​ សមា​គម​បន្ត​រក្សា ០៤ ក្រុម “អា​សយ​ដ្ឋាន​គួរ​ជា​ទី​ទំនុក​ចិត្ត” ០២ ក្លឹប “អ្នក​ដឹក​នាំ​នៃ​ការ​ផ្លាស់​ប្តូរ” ០៤ ក្រុម “សារ​គមនា​គមន៍​សហ​គមន៍”។

តាម​ប្រ​សាសន៍​លោក​ស្រី ត្រឹង​ធី​ហាំង អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ ក្រោយ​ពី​រយៈ​ពេល ៥ ឆ្នាំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សកម្ម​ភាព​របស់​គម្រោង ដំ​ណាក់​កាល ២០២១​-២០២៥ ជំ​ហាន​ដំ​បូង​បង្ក​ឱ្យ​មាន​ការ​វិវឌ្ឍន៍​ជា​វិជ្ជ​មាន​អំ​ពី​ការ​យល់​ដឹង​និង​ឥរិយា​បទ​របស់​ប្រ​ជា​ជន​ក្នុង​ការ​ផ្លាស់​ប្តូរ “ផ្នត់​គំ​និត របៀប​ធ្វើ” បំ​បាត់​ការ​រើសអើង​ភេទ រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​ដោះ​ស្រាយ​បញ្ហា​សង្គម​ជា​បន្ទាន់​ចំ​ពោះ​ស្ត្រី​និង​កុមារ ព្រម​ទាំង​ជំ​រុញ​សម​ភាព​ភេទ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​ល្អ”៕

                                        ថាញ​វ៉ាង​-មុនី​

ចែករំលែកអត្ថបទ