គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំវីថាញ ១ ទើបចាត់តាំងកិច្ចប្រជុំបង្កើនដំណោះស្រាយអភិវឌ្ឍសេដ្ឋកិច្ចក្នុងជនរួមជាតិ សាសនា។
ក្នុងកិច្ចប្រជុំ អ្នកតំណាងទាំងឡាយបានយកចិត្តទុកដាក់ចែករំលែក វាយតម្លៃពីស្ថានភាពជាក់ស្តែង លើផលិតកម្ម អាជីវកម្ម ការងារប្រាក់ចំណូល និងជីវភាពរបស់ជនរួមជាតិ សាសនា; ចែករំលែកនូវទម្រង់អភិវឌ្ឍសេដ្ឋកិច្ចដែលមានប្រសិទ្ធភាព៖ ចិញ្ចឹមកន្ធាយពូជ ផលិតស្រូវគុណភាពខ្ពស់ ដាំទុរេនគួបផ្សំនឹងចិញ្ចឹមសត្វ។ល។ ទន្ទឹមនឹងនោះ ស្នើដំណោះស្រាយឧបត្ថម្ភទុន បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ទេរវិទ្យាសាស្រ្ត បច្ចេកទេស ចងសម្ព័ន្ធផលិតកម្ម និងប្រើប្រាស់ផលិតផល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម។ល។
ថ្លែងក្នុងកិច្ចប្រជុំ លោកង្វៀងគ្វីនិញ អនុប្រធានសមាគមកសិករទីក្រុងកឹងធើ បានស្នើឱ្យភូមិភាគសហការជាមួយផ្នែក អង្គការមហាជន ពិនិត្យឡើងវិញគ្រួសារនីមួយៗ កំណត់ឱ្យបានត្រឹមត្រូវតម្រូវការឧបត្ថម្ភចំមុខសញ្ញា ចំទិសដៅ; អាទិភាពឧបត្ថម្ភទុន បណ្តុះបណ្តាលវិជ្ជាជីវៈ ការងារ និងចងសម្ព័ន្ធផលិតកម្ម។ តាមរយៈនោះ ជួយជនរួមជាតិ សាសនា មានមុខរបរចិញ្ចឹមជីវិតលំនឹង ជាជំហានៗលើកកម្ពស់ប្រាក់ចំណូលនិងជីវភាព៕
កាវហ្វាន់ - លីសៀ