រួមដំណើរជាមួយសមាជិកាអភិវឌ្ឍសេដ្ឋកិច្ច សមាគមសហព័ន្ធនារីសង្កាត់ខាញ់ហ្វា ផ្សព្វផ្សាយនូវទម្រង់ជាក់ស្តែងជាច្រើន។ ក្នុងនោះ មានក្រុមនារីដាំដំណាំរួមផ្សំនៅមណ្ឌលឌាំងវ៉ាំងដុងបានពង្រីកប្រសិទ្ធភាព ជួយសមាជិកាចងសម្ព័ន្ធផលិត ចែករំលែកបទពិសោធន៍ បង្កើនប្រាក់ចំណូល លំនឹងជីវភាព។

ទម្រង់ចងសម្ព័ន្ធផលិតរួមចំណែកបង្កើតមុខរបររកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលដល់សមាជិកា។
ក្រុមនារីដាំដំណាំរួមផ្សំនៅមណ្ឌលឌាំងវ៉ាំងដុង បច្ចុប្បន្ន មានសមាជិក ៩ នាក់ ក្នុងនោះ មានជនជាតិខ្មែរ ៧ នាក់ ជនជាតិហ្វាម្នាក់ ជនជាតិកិញម្នាក់។ សមាជិកភាគច្រើនឆ្លៀតប្រើប្រាស់ផ្ទៃដី ដើម្បីដាំឆ្លាស់ដំណាំច្រើនប្រភេទ មានដូច៖ ត្រសក់ ម្ទេស ត្រឡាច ល្ពៅ មៀន ខ្ទឹមស្លឹក ខ្ទឹមក្រហម។ល។ ការដាំដំណាំឆ្លាស់គ្នាច្រើនប្រភេទ ជួយឱ្យសមាជិកាមានភាពម្ចាស់ការក្នុងការផលិត កាត់បន្ថយការផ្អែក លើកសិផលតែមួយមុខ ព្រមទាំងមានប្រភពប្រាក់ចំណូលទៀងទាត់។
សមាជិកាម្នាក់ក្នុងចំណោមសមាជិកាផ្សារភ្ជាប់នឹងការដាំដំណាំជាច្រើនឆ្នាំ នោះគឺ អ្នកមីងត្រឹងធីផាងសីវ នៅមណ្ឌលឌាំងវ៉ាំងដុង គាត់មានបទពិសោធន៍ក្នុងការផលិតប្រមាណ ២០ ឆ្នាំ។ ជាមួយនឹងផ្ទៃដីជាង ១ កុង បច្ចុប្បន្ន គ្រួសារគាត់ដាំគូឆាយ ល្ពៅ ម្ទេសនិងមៀន។ ក្នុងនោះ ដំណាំគូឆាយត្រូវបានដាំជាប្រចាំ ផ្តល់ប្រាក់ចំណូលលំនឹង។ តាមសម្តីអ្នកមីងសីវ ដោយសារមានបទពិសោធន៍ដែលបានសន្សំសំចៃជាច្រើនឆ្នាំមក គ្រួសារគាត់មានភាពម្ចាស់ការក្នុងការជ្រើសរើសពូជដំណាំសមស្រប គួបផ្សំដាំឆ្លាស់គ្នា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដី។ ដោយឡែកដំណាំគូឆាយ ផ្តល់ប្រាក់ចំណូលប្រមាណពី ៥-៦ លានដុងក្នុងមួយខែ។ អ្នកមីងសីវ ចែករំលែក៖ “ត្រូវចេះដាំឆ្លាស់ដាំណាំ ដើម្បីឱ្យដីមានពេលកែប្រែជីរជាតិ ទើបដំណាំលូតលាស់ល្អ។ អាស្រ័យបានចូលរួមក្រុម បងប្អូននារីមានលក្ខណៈពិភាក្សាគ្នាពីរបៀបដាំ ថែទាំនិងចែករំលែកបទពិសោធន៍ជាមួយគ្នា ដូច្នេះ ការផលិតមានភាពងាយស្រួលជាង”។
មិនត្រឹមតែនាំមកប្រសិទ្ធភាពជាក់ស្តែងសម្រាប់គ្រួសារនីមួយៗប៉ុណ្ណោះទេ ទម្រង់នេះ នៅទាំងបង្កបរិស្ថានដើម្បីបងប្អូននារីផ្សារភ្ជាប់ទំនាក់ទំនងនិងជួយគ្នាក្នុងដំណាក់ការផលិត។ ផ្តើមពីការឧបត្ថម្ភទុន រហូតដល់បទពិសោធន៍អំពីពេលវេលាសាប ព្រោះពូជ ថែទាំ បង្ការកម្ចាត់សត្វល្អិតនិងជំងឺ ការជ្រើសរើសពូជដំណាំសមស្រប បានសមាជិកពិភាក្សា គ្នាជាប្រចាំ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចនៅលើផ្ទៃដីតែមួយ។
តាមប្រសាសន៍អ្នកស្រី ត្រឹងធីហុងឌេប ប្រធានសមាគមសហព័ន្ធនារីសង្កាត់ខាញ់ហ្វា តាមរយៈទម្រង់នេះ បងប្អូននារីមានលក្ខណៈចងសម្ព័ន្ធ ជួយបង្ហាញគ្នាទៅវិញទៅមកពីបទពិសោធន៍នៃការផលិត ផ្តើមពីនោះ លើកកម្ពស់ប្រសិទ្ធភាពការផលិតនិងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ នៅពេលខាងមុខ សមាគមនឹងបន្តរួមដំណើរជាមួយសមាជិកា បង្កលក្ខណៈ ដើម្បីបងប្អូននារីបង្ខិតជិតប្រភពទុនអនុគ្រោះ លើកទឹកចិត្តអនុវត្តវិទ្យាសាស្ត្របច្ចេកទេស លើកកម្ពស់គុណភាពផលិតផល និងពង្រីកប្រសិទ្ធភាពទម្រង់សេដ្ឋកិច្ចសមសម្រនឹងលក្ខណៈរបស់ភូមិភាគ។
សង្កេតឃើញថា ទម្រង់ក្រុមនារីដាំដំណាំនៅមណ្ឌលឌាំងវ៉ាំងដុង កំពុងបង្កើតរបររកស៊ីចិញ្ចឹមជីវិតជាក់ស្តែងបន្ថែមទៀតសម្រាប់សមាជិកា។ តាមរយៈនោះ រួមចំណែកពង្រីកតួនាទីរបស់នារីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់ជីវភាពនិងកសាងសង្កាត់ខាញ់ហ្វា កាន់តែរីកចម្រើននិងស្រស់បំព្រង៕
ហុងទើ-មុនី