ក្រសួងអប់រំនិងបណ្តុះបណ្តាល ទើបចេញសេចក្តីសម្រេចអនុ ម័តក្របខ័ណ្ឌខ្លឹមសារចំណេះដឹង និងបំណិនស្តីពីការផ្តើមអាជីពធ្វើ អាជីវកម្មសម្រាប់សិស្ស និស្សិត (ហៅកាត់ថា ក្របខ័ណ្ឌខ្លឹមសារ)។ នេះជាឯកសារតម្រង់ទិសដើម្បីឱ្យគ្រឹះស្ថានអប់រំ ធ្វើការសិក្សា ជ្រើស រើស និងអនុវត្តឱ្យសមស្របទៅនឹងកម្មវិធីអប់រំ បណ្តុះបណ្តាលនិងលក្ខណៈជាក់ស្តែង។
តាមរយៈនោះ ការផ្តើមអាជីពធ្វើអាជីវកម្មបានយល់ថា ជាដំណើរការកំណត់សម្គាល់ឱកាស បង្កើតផ្នត់គំនិត បង្កើតតម្លៃ កៀរគរប្រភពធនធាន សាកល្បង បន្ស៊ាំនិងធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ។ ការបង្កើតអាជីវកម្ម ការធ្វើពាណិជ្ជកម្មផលិតផល ឬការបង្កើតប្រភពចំណូល មិនមែនជាតម្រូវការចាប់បង្ខំសម្រាប់គ្រប់កម្រិតសិក្សាឡើយ ពិសេសគឺការអប់រំចំណេះទូទៅ។

និស្សិតមហាវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យាកឹងធើ ចូលរួមប្រឡង “គំនិតផ្តើមអាជីពនិងផ្លាស់ថ្មីច្នៃប្រតិដ្ឋ CTUT STARTUP លើកទី៤ ឆ្នាំ ២០២៦” ។
ក្របខ័ណ្ឌខ្លឹមសារខាងលើ ត្រូវបានផ្សព្វផ្សាយអនុវត្តតាមខ្ទង់សមត្ថភាពចំនួន៧ រួមមាន៖ ការកំណត់សម្គាល់ឱកាសនិងបរិការណ៍ គំនិតច្នៃប្រតិដ្ឋ និងគំនិតបង្កើតតម្លៃ; ការបង្កើតផែនការផ្តើមអាជីព; ការសាកល្បងនិងការសម្របខ្លួន; កៀរគរនិងការប្រើប្រាស់ប្រភពធនធានឱ្យមានប្រសិទ្ធភាពបំផុត; ការសហការ ទំនាក់ទំនងនិងការគ្រប់គ្រង; សីលធម៌និងការទទួលខុសត្រូវសង្គម។
បំណិនឌីជីថល ប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដោយមានការទទួលខុសត្រូវ ការពារទិន្នន័យផ្ទាល់ខ្លួននិងគោរពកម្មសិទ្ធិបញ្ញាដែលបានរួមបញ្ចូលជាបន្តបន្ទាប់។
ក្របខ័ណ្ឌខ្លឹមសារមាន ៣ ផ្នែក សមស្របទៅនឹងលក្ខណៈនៃការអប់រំចំណេះទូទៅ (បឋមសិក្សាអនុវិទ្យាល័យ វិទ្យាល័យ) ការអប់រំវិជ្ជាជីវៈ និងការអប់រំមហាវិទ្យាល័យ។ លទ្ធផលសិក្សាត្រូវបានវាយតម្លៃតាមសមាសភាពចំនួន៣៖ ចំណេះដឹង បំណិន កម្រិតម្ចាស់ការ និងការទទួលខុសត្រូវផ្ទាល់ខ្លួន អាទិភាពវាយតម្លៃការរីកចម្រើនរបស់អ្នករៀន។
ប្រការគួរឱ្យកត់សម្គាល់ គ្រឹស្ថានអប់រំមិនយកចំណូល ប្រាក់ចំណេញចំនួនផលិតផលដែលលក់ចេញឬការបង្កើតអាជីវកម្មធ្វើជាលក្ខឋានចាប់បង្ខំក្នុងការវាយតម្លៃលទ្ធផលសិក្សាឡើយ៕
B.NG - ដាលីន