03/10/2026 - 12:39

លើក​ស្ទួយ​សិស្សា​នុសិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​ទៅ​សា​លា​ 

 ឈាន​ចូល​ឆ្នាំ​សិក្សា​ ២០២៦ - ២០២៧ ការ​ងារ​អប់​រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ បន្ត​កត់​ត្រា​នូវ​ការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​ជា​ច្រើន​។ រួម​ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​អប់​រំ​ និង​បណ្តុះ​បណ្តា​ល គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ និង​សា​លា​ បាន​បង្ក​លក្ខ​ណៈងាយ​ស្រួល​ដើម្បី​ឱ្យ​សិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច​ បាន​រៀន​សូ​ត្រ​ពេញ​លេញ​ ជា​ជំ​ហាន​លើក​កម្ពស់​គុណ​ភាព​អប់​រំ​។

ទី​ក្រុង​កឹង​ធើ​ លើក​ស្ទួយ​សិស្សា​នុសិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​ទៅ​សា​លា​។

គិត​គូរ​អភិវឌ្ឍ​ន៍ការ​អប់​រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តែង​តែ​បាន​បក្ស​ និង​រដ្ឋ​កំ​ណត់​ថា​ជា​ភារ​កិច្ច​សំ​ខាន់​ រួម​ចំ​ណែក​ធា​នា​ឱ​កាស​រៀន​សូ​ត្រ​សម​ភាព​សម្រាប់​កុមារ​គ្រប់​រូប​។ មិន​ត្រឹម​តែ​បង្ក​លក្ខ​ណៈងាយ​ស្រួល​ដើម្បី​ឱ្យ​សិស្សា​នុសិស្ស​បាន​ទៅ​សា​លា​រៀន​ប៉ុណ្ណោះ​ទេ​ ការ​ងារ​អប់​រំ​ជន​ជាតិ​នៅ​ទាំង​ឆ្ពោះ​ទៅ​រក​ការ​លើក​កម្ពស់​គុណ​ភាព​បង្រៀន​ និង​រៀន​ ជួយ​ឱ្យ​ប្អូន​ៗខិត​ជិត​ចំ​ណេះ​ដឹង​ អភិវឌ្ឍ​ន៍គ្រប់​ជ្រុង​ជ្រោយ​ ជឿ​ជាក់​ក្នុង​ការក​សាង​ខ្លួន​ បង្កើត​មុខ​របរ​ និង​ រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ទៀត​ផង​។

ឆ្នាំ​សិក្សា​ ២០២៦ - ២០២៧ ការ​ងារ​ចលនា​សិស្សា​នុសិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ទៅ​សា​លា​ នៅ​ទី​ក្រុង​កឹង​ធើ​ បន្ត​សម្រេច​បាន​លទ្ធ​ផល​វិជ្ជមាន​។ អត្រា​កុមា​រម​តេយ្យ​សិក្សា​អាយុ​ ៥ ឆ្នាំ​ចូល​ថ្នាក់​សម្រេច​ ៩៦% ។ កម្រិត​បឋម​សិក្សា​សម្រេច​ ៩៩,១៧% និង​កម្រិត​អនុ​វិទ្យា​ល័យ​សម្រេច​ ៩៩,៥៤%។ ទូ​ទាំង​ទី​ក្រុង​បច្ចុប្បន្ន​មាន​ ៧១ សា​លា​បង្រៀន​ភា​សា​ខ្មែរ​ ដោយ​មាន​ ១.៦៩៧ ថ្នាក់​ ទាក់​ទាញ​សិស្សា​នុសិស្ស​ចំ​នួន​ ៤៥.៩៣៤ នាក់​តាម​រៀន​។ ទន្ទឹម​នឹង​នោះ​ វិទ្យល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​ ១៣ កំ​ពុង​រៀប​ចំ​បង្រៀន​ជូន​សិស្សា​នុសិស្ស​ចំ​នួន​ ៤.៣៣៨ នាក់​។ នេះ​គឺ​ជា​មូល​ដ្ឋាន​អប់​រំ​ដែល​មាន​តួ​នា​ទី​សំ​ខាន់​ក្នុង​ការប​ណ្តុះ​បណ្តា​លប្រ​ភព​ធន​ធាន​មនុស្ស​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ដើម្បី​ឱ្យ​សិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច​ បាន​រៀន​សូ​ត្រ​ក្នុង​បរិស្ថាន​សម​ស្រប​ ​ជា​ជំ​ហាន​ៗអភិវឌ្ឍ​ន៍សមត្ថ​ភាព​ និង​លក្ខ​ណ​សម្បត្តិ​។

ដែល​គួរ​ចាប់​អា​រម្មណ៍​ គឺ​កង​ជួរ​គ្រូ​បង្រៀន​ភា​សា​ខ្មែរ​កាន់​តែ​បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឱ្យ​សុក្រឹត​។ ទូ​ទាំង​ទី​ក្រុង​បច្ចុប្បន្ន​មាន​គ្រូ​បង្រៀន​ភា​សា​ខ្មែរ​ចំ​នួន​ ២២៩ រូប​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផ្លាស់​ប្តូរ​ថ្មី​វិធី​សាស្ត្រ​បង្រៀន​តាម​កម្ម​វិធី​អប់​រំ​សកល​ឆ្នាំ​ ២០១៨។ ការ​រក្សា​ និង​លើក​កម្ពស់​គុណ​ភាព​បង្រៀន​ភា​សា​ខ្មែរ​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​លើក​កម្ពស់​សមត្ថ​ភាព​ភា​សា​សម្រាប់​សិស្សា​នុសិស្ស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​ប្អូន​ៗយល់​ដឹង​ គោរព​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ទៀត​ផង​។

ម៉ោង​រៀន​ភា​សា​ខ្មែរ​នៅ​សកល​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​និង​អនុ​វិទ្យា​ល័យ​កេសាត់​ រួម​ចំ​ណែក​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។

ទន្ទឹម​នឹង​នោះ​ ដើម្បី​រក្សា​ចំ​នួន​សិស្ស​ បន្ថយ​ស្ថាន​ភាព​សិស្ស​បោះ​បង់​ការ​សិក្សា​ដោយ​សារ​ស្ថាន​ភាព​គ្រួ​សារ​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ និង​សា​លា​ បាន​ម្ចាស់​ការ​ចូល​រួម​ធ្វើ​អន្តរាគមន៍​ ក្តោ​បក្តាប់​ទាន់​ពេល​នូវ​ស្ថាន​ភាព​នៃ​ករ​ណី​នីមួយៗ​។ នៅ​ឃុំ​ថាញ​ថើយ​អាង​ គណៈ​ប្រ​ជា​ជន​នា​នា​ភូមិ​បាន​សហ​ការ​ជា​មួយ​សា​លា​រៀន​ ពិ​និត្យ​ស្រាវ​ជ្រាវ​សិស្សា​នុសិស្ស​ដែល​មាន​ហា​និភ័យ​ឈប់​រៀន​ ចុះ​ទៅ​ជួប​ផ្ទាល់​នៅ​តាម​គ្រួ​សារ​នីមួយៗ​ដើម្បី​ឃោស​នា​ ចលនា​ តាម​រយៈ​នោះ​ ជួយ​ឱ្យ​ប្អូន​ៗបន្ត​រក្សា​ការ​រៀន​សូ​ត្រ​។ លោក​ ហ្វិញ​ ត្រុង​ខាញ់​ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ហ៊ឹងថើយ​ ឃុំ​ថាញ​ថើយ​អាង​ បាន​ចែក​រំលែក​៖ “នៅ​មូល​ដ្ឋាន​ គ្រួ​សារ​មួយ​ចំ​នួន​ដោយ​សា​រល​ក្ខណៈ​សេដ្ឋ​កិច្ច​លំ​បាក​ ឬ​ឪ​ពុក​ម្តាយ​ទៅ​ធ្វើ​ការ​នៅ​ឆ្ងាយ​ ដូច្នេះ​ការ​គិត​គូរ​ដល់​រឿង​រៀន​សូ​ត្រ​របស់​កូន​ចៅ​ ជួន​កាល​មិន​ទាន់​បាន​ដិត​ដល់​នៅ​ឡើយ​។ គណៈ​ប្រ​ជា​ជន​ភូមិ​បាន​រក្សា​ខ្ជាប់​ការ​សហ​ការ​ជា​មួយ​លោក​គ្រូ​អ្នក​គ្រូ​នៅ​សា​លា​អនុ​វិទ្យា​ល័យ​ថាញ​ថើយ​អាង​ ចុះ​ទៅ​ដល់​ផ្ទះ​ជួប​ផ្ទាល់​ជា​មួយ​អា​ណា​ព្យា​បាល​ដើម្បី​ក្តាប់​ស្ថាន​ភាព​ ជំ​រុញ​ទឹក​ចិត្ត​មា​មីង​ និង​ឧបត្ថម្ភ​សៀវ​ភៅ​ សិក្ខូបករណ៍​បាន​ទាន់​ពេល​។ អា​ស្រ័យ​ហេ​តុ​នេះ​ ដើម​ឆ្នាំ​សិក្សា​នេះ​ ភូមិ​បាន​ចលនា​ជោគ​ជ័យ​នូវ​សិស្ស​ចំ​នួន​ ៦ នាក់​ដែល​មាន​ហា​និភ័យ​នឹង​ការ​ឈប់​រៀន​ ឱ្យ​ត្រ​ឡប់​មក​ថ្នាក់​រៀន​វិញ​យ៉ាង​ពេញ​លេញ​”។

តាម​ប្រ​សាសន៍​លោក​ យ័ញ ហ្វាង​ង្វៀង​នា​យក​រង​មន្ទីរ​អប់​រំ​ និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ​ ឆ្នាំ​សិក្សា​ ២០២៦ - ២០២៧ វិស័យ​អប់​រំ​បាន​កំ​ណត់​ថា​ ការ​លើក​កម្ពស់​គុណ​ភាព​អប់​រំ​ជាក់​ស្តែង​ គឺ​ជា​ភារ​កិច្ច​សំ​ខាន់​មួយ​ចំ​ពោះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ គោល​ដៅ​មិន​ត្រឹម​តែ​ធា​នា​ឱ្យ​សិស្សា​នុសិស្ស​បាន​ទៅ​សា​លា​រៀន​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​បង្ក​លក្ខ​ណៈងាយ​ស្រួល​ដើម្បី​ឱ្យ​ប្អូន​ៗរៀន​សូ​ត្រ​បាន​ល្អ​ អភិវឌ្ឍ​ន៍គ្រប់​ជ្រុង​ជ្រោយ​ និង​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ទៀត​ផង​។ តាម​រយៈ​នោះ​ ផ្នែក​ផ្តោត​សំ​ខាន់​លើ​ការ​ប្រ​មូល​ផ្តុំ​អនុ​វត្ត​កម្ម​វិធី​អប់​រំ​សម​ស្រប​នឹង​លក្ខ​ណៈតំ​បន់​ជន​ជាតិ​ភាគ​តិច​។ ផ្លាស់​ប្តូរ​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ ពិ​និត្យ​ វាយ​តម្លៃ​។ បំប៉ន​ ធ្វើ​ឱ្យ​សុក្រឹត​តាម​បទ​ដ្ឋាន​កង​ជួរ​គ្រូ​បង្រៀន​។ អនុ​វត្ត​ពេញ​លេញ​នូវ​របប​នា​នា​ គោ​លន​យោ​បាយ​ចំ​ពោះ​សិស្សា​នុសិស្ស​ និង​ជំ​រុញ​ខ្លាំង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​គ្រប់​គ្រង​សា​លា​។ ជា​ពិ​សេស​ ការ​ផ្តល់​ជូន​នូវ​សៀវ​ភៅ​សិក្សា​គោល​ និង​ឯក​សារ​ណែ​នាំ​បង្រៀន​ភា​សា​ខ្មែរ​ចាប់​ពី​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី​ ៥ បាន​កំ​ណត់​ថា​ជា​ដំ​ណោះ​ស្រាយ​មួយ​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​បង្រៀន​ និង​រៀន​ភា​សា​ខ្មែរ​នៅ​ក្នុង​មូល​ដ្ឋាន​អប់​រំ​នា​នា​។

ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រប់​លំ​ដាប់​ថ្នាក់​ បណ្តា​វិស័យ​ រួម​ជា​មួយ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​ សា​លា​ គ្រួ​សារ​ និង​សហ​គម​ន៍ កំ​ពុង​តែ​រួម​ចំ​ណែក​លើក​ស្ទួយ​សិស្សា​នុសិស្ស​តំ​បន់​ជន​ជាតិ​ ភាគ​តិច​លើ​ដំ​ណើរ​ការ​រៀន​សូ​ត្រ​។ តាម​រយៈ​នោះ​ បង្ក​ប្រ​ភព​ធន​ធាន​វ័យ​ក្មេង​ដែល​មាន​ចំ​ណេះ​ដឹង​ ឆន្ទៈ​ ទាំង​ធ្វើ​សមា​ហរ​ណ​កម្ម​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​ទូ​ទៅ​របស់​ទី​ក្រុង​ ទាំង​មាន​ស្មារតី​ម្ចាស់​ការ​ថែ​រក្សា​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ដ៏​ប្រ​ពៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ​៕

ហុង​ទើ - មេ​ង​លី​

ចែករំលែកអត្ថបទ