មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/10/2026 - 21:17

លោ​កថា​ច់សា​ន់ និយាយ​ ទន្ទឹម​នឹង​ការ​អនុ​វត្ត​ 

លោ​កថា​ច់សា​ន់ នៅ​ភូមិ​កិញ្ឆាង​ ឃុំ​ផុង​ថា​ញ់ ខេត្ត​វិញ​ឡុង​ បាន​ទទួល​ស្គាល់​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គម​ន៍ជន​ជាតិ​ខ្មែរ​តាំង​ពី​ឆ្នាំ​២០១៦។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ លោក​តែង​សកម្ម​ក្នុង​ការ​ឃោស​នា​ចលនា​ប្រ​ជា​ជន​ឱ្យ​រួម​កម្លាំង​គ្នា​កសាង​ស្រុក​កំ​ណើត​ឱ្យ​កាន់​តែ​រីក​ចម្រើន​។ សម្រាប់​លោក​ ប្រិយ​ភាព​មិន​មែន​កើត​ចេញ​ពី​ពា​ក្យស​ម្តី​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​បាន​សាង​ឡើង​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ និង​មាន​ប្រ​យោជន៍​សម្រាប់​សហ​គម​ន៍។

លោ​កថា​ច់សា​ន់ ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គម​ន៍ជន​រួម​ជាតិ​ខ្មែរ​ នៅ​ភូមិ​កិញ្ឆាង​ ឃុំ​ផុង​ថា​ញ់ ខេត្ត​វិញ​ឡុង​។

ដង​ផ្លូវ​បេតុង​ប្រ​វែង​ ៤០០ម៉ែ​ត្រ​ ទទឹង​ ២ម៉ែ​ត្រ​ និង​ស្ពាន​មាន​ប្រ​វែង​ជិត​ ១០ម៉ែ​ត្រ​ នៅ​ភូមិ​កិញ្ចាង​បា​នក​សាង​រួច​រាល់​ធ្វើ​ឱ្យ​ប្រ​ជា​ជន​ ១៥ គ្រួ​សារ​ដែល​ទទួល​ផល​ពី​គម្រោង​នេះ​មាន​ក្តី​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​។ បើ​ប្រៀប​នឹង​ផ្លូវ​ចាស់​ដែល​មាន​ទទឹង​ប្រ​មា​ណ​តែ​ ១ម៉ែ​ត្រ​ ផ្លូវ​ថ្មី​នេះ​បាន​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ ក៏​ដូច​ជា​ការ​ដឹក​ជញ្ជូន​ស្រូវ​និង​ទំនិញ​ផ្សេង​ៗ។

ដើម្បី​កសាង​ផ្លូវ​នេះ​ លោ​កថា​ច់សា​ន់ បាន​ទៅ​ជួប​និង​ចលនា​គ្រួ​សារ​ដោយ​ផ្ទាល់​ ឱ្យ​រួម​កម្លាំង​និង​ធន​ធាន​ក្នុង​ការក​សាង​។ ដង​ផ្លូវ​នេះ​ សរុប​ថវិកា​កសាង​ជិត​ ២០០ លាន​ដុង​ ក្នុង​នោះ​ ឃុំ​បាន​ឧបត្ថម្ភ​ស៊ី​ម៉ង់ត៍ ៣០០ បាវ​ ចំ​ណែក​ខ្សាច់​ ថ្ម​ និង​កម្លាំង​ពល​កម្ម​ គឺ​ជា​ការ​ចូល​រួម​របស់​ប្រ​ជា​ជន​។ នៅ​ដំ​ណាក់​កាល​ដំ​បូង​ គ្រួ​សារ​មួយ​ចំ​នួន​នៅ​មាន​ការ​ស្ទាក់​ស្ទើរ​ ដោយ​សារ​រដ្ឋ​បាន​វិនិយោ​គក​សាង​ផ្លូវ​បេតុង​សំ​ខាន់​ចំ​នួន​ ២​ រួច​ហើយ​។ លោ​កថា​ច់សា​ន់ បាន​អត់​ធ្មត់​ពន្យល់​ប្រ​ជា​ជន​ឱ្យ​យល់​ថា​ ផ្លូវ​នេះ​ជា​ផ្លូវ​ដែល​បម្រើ​ដោយ​ផ្ទាល់​ដល់​ប្រ​ជា​ជន​ក្នុង​ភូមិ​ ដូច្នេះ​ ប្រ​សិន​បើ​គ្រួ​សារ​រួម​ចំ​ណែក​មួយ​ផ្នែក​នោះ​នឹង​អាច​មាន​ផ្លូវ​ធ្វើ​ដំ​ណើរ​ដែល​ងាយ​ស្រួល​ឆាប់​រហ័ស​។ លោ​កថា​ច់សា​ន់ ឱ្យ​ដឹង​៖ "ដំ​បូង​ការ​ចលនា​ក៏​ពិ​បាក​ណាស់​ដែរ​។ ខ្ញុំ​បាន​ពន្យល់​ឱ្យ​មា​មីង​យល់​ថា​ ផ្លូវ​នេះ​កសាង​ឡើង​គឺ​ដើម្បី​បម្រើ​ផល​ប្រ​យោជន៍​របស់​យើង​ផ្ទាល់​ ជួយ​ឱ្យ​ការ​ធ្វើ​ដំ​ណើរ​ ការ​ដឹក​ជញ្ជូន​ស្រូវ​ និង​ទំនិញ​មាន​ភាព​ងាយ​ស្រួល​។ នៅ​ពេល​បង​ប្អូន​យល់​ហើយ​ គ្រប់​គ្នា​ក៏​បាន​ឯក​ភាព​និង​ចូល​រួម​គាំ​ទ្រ​"។

ផ្លូវ​នេះ​ធ្លាប់​បាន​ប្រ​ជា​ជន​រួម​គ្នា​កសាង​តាំង​ពី​ឆ្នាំ​២០១៥ ប៉ុន្តែ​បន្ទាប់​ពី​ប្រើ​ប្រាស់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ក៏​បាន​ខូច​ខាត​និង​ទ្រុឌ​ទ្រោម​។ នៅ​ដើម​ឆ្នាំ​២០២៦ លោ​កថា​ច់សា​ន់ បាន​ស្នើ​សុំ​ឱ្យ​ភូមិ​ភាគ​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​ជួស​ជុល​និង​កែ​លម្អ​ផ្លូវ​នេះ​។ បន្ទាប់​ពី​ឃុំ​បាន​ជួយ​ឧបត្ថម្ភ​ស៊ី​ម៉ង់ត៍ លោក​បាន​បន្ត​ចលនា​ឱ្យ​ប្រ​ជា​ជន​ចូល​រួម​ចំ​ណែក​ជា​ខ្សាច់​ ថ្ម​ និង​កម្លាំង​ពល​កម្ម​។

បង​ស៊ើង​ឡេមិញ​ ដែល​បាន​ចូល​រួមក​សាង​ផ្លូវ​នេះ​ បាន​ឱ្យ​ដឹង​ លោ​កថា​ច់សា​ន់ មាន​វិធី​សាស្ត្រ​ល្អ​ក្នុង​ការ​ចលនា​ និង​ពន្យល់​សម​ហេ​តុ​ផល​ ធ្វើ​ឱ្យ​ប្រ​ជា​ជន​ស្តាប់​និង​យល់​ព្រម​ចូល​រួម​។ មិន​ត្រឹម​តែ​ចលនា​កៀរ​គរ​ប៉ុណ្ណោះ​ទេ​ គាត់​ក៏​បាន​ចុះ​ធ្វើ​ការ​ជា​មួយ​ប្រ​ជា​ជន​ដោយ​ផ្ទាល់​។ បង​ស៊ើង​ឡេមិញ​ ចែក​រំលែក​៖ "ឃើញ​លោក​ពូ​សា​ន់ គាត់​ខ្នះ​ខ្នែង​និង​យក​ចិត្ត​ទុក​ដាក់​បែប​នេះ​ ធ្វើ​ឱ្យ​យើង​ក៏​ចង់​ចូល​រួម​ជ្រោមជ្រែង​។ លុះ​ធ្វើ​ទៅ​ខ្វះ​ស៊ី​ម៉ង់ត៍ លោក​ពូ​សា​ន់ បាន​ឱ្យ​ផ្អាក​ធ្វើ​មួយ​ផ្នែក​នៅ​ត្រង់​មុខ​ផ្ទះ​គាត់​ ហើយ​បន្ត​ធ្វើ​ឱ្យ​បាន​រួច​រាល់​នៅ​មុខ​ផ្ទះ​របស់​គ្រួ​សា​រទាំង​ឡាយ​។ ពី​មុន​ផ្លូវ​នេះ​តូច​ ពេល​ភ្លៀង​ម្ដង​ៗតែង​លិច​ទឹក​ ការ​ធ្វើ​ដំ​ណើរ​ជួប​លំ​បាក​ណាស់​ រថ​យន្ត​ដឹក​ស្រូវ​ក៏​ពិ​បាក​ចូល​ដែរ​។ ឥ​ឡូវ​ផ្លូវ​ធំ​ទូ​លាយ​ ស្អាត​បាត​ មា​មីង​សប្បាយ​ចិត្ត​គ្រប់​ៗគ្នា​"។

លោ​កថា​ច់សា​ន់ រួម​ជា​មួយ​អ្នក​ភូមិ​ ចូល​រួម​ធ្វើ​ផ្លូវ​បេតុង​នៅ​ភូមិ​កិញ្ឆាង​។

លោ​កថា​ច់សា​ន់ រៀប​រាប់​៖ "យើង​រស់​នៅ​ក្នុង​សហ​គម​ន៍ គឺ​ត្រូវ​គិត​គូរ​ពី​សហ​គម​ន៍។ ផ្លូវ​នេះ​ពេលក​សាង​រួច​ គ្រួ​សារ​ខ្ញុំ​ក៏​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​នេះ​ ប្រ​ជា​ជន​ក៏​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​នេះ​ដែរ​ ដូច្នេះ​ អ្នក​ណា​អាច​ចូល​រួម​បាន​អ្វី​ ក៏​ចូល​រួម​តាម​លទ្ធ​ភាព​"។ មិន​ត្រឹម​តែ​ផ្លូវ​មួយ​នេះ​ប៉ុណ្ណោះ​ទេ​ លោ​កថា​ច់សា​ន់ បាន​បន្ត​សហ​ការ​ជា​មួយ​វត្ត​មង្គល​ឧទ្យាន​ កិញ្ឆាង​ ដើម្បី​ចលនា​ឱ្យ​ប្រ​ជា​ជន​រួម​គ្នា​កសាង​ផ្លូវ​មួយ​ទៀត​ ប្រ​វែង​ប្រ​មា​ណ​ ៣០០ម៉ែ​ត្រ​ ទទឹង​ ២ម៉ែ​ត្រ​ និង​កសាង​ស្ពាន​ចំ​នួន​ ២។ វត្ត​ជួយ​ឧបត្ថម្ភ​ថវិកា​ ចំ​ណែក​លោក​បាន​ចលនា​ឱ្យ​ប្រ​ជា​ជន​ចូល​រួម​កម្លាំង​ពល​កម្ម​។

ក្នុង​តួ​នា​ទី​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​មង្គល​ឧទ្យាន​ កិញ្ឆាង​ លោ​កថា​ច់សា​ន់ ក៏​បាន​សកម្ម​ក្នុង​ការ​ភ្ជាប់​ទំ​នាក់​ទំនង​រវាង​វត្ត​និង​ប្រ​ជា​ពុទ្ធ​បរិស័ទ​ ក្នុង​សកម្ម​ភាព​ការ​ងារ​សហ​គម​ន៍នា​នា​។ តាម​ប្រ​សាសន៍​របស់​លោក​ នៅ​ពេល​ដែល​មនុស្ស​គ្រប់​គ្នា​រួម​គ្នា​ពិភាក្សា​ រួម​គ្នា​ចូល​រួម​និង​គោរព​ផល​ប្រ​យោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​ងារ​រួម​នឹង​ងាយ​ស្រួល​ទទួល​បាន​ការ​ឯក​ភាព​។ ក្រៅ​ពី​ការ​ងារ​រួម​ក្នុង​សហ​គម​ន៍ លោក​ ថា​ច់សា​ន់ ក៏​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ផង​ដែរ​។ គ្រួ​សារ​របស់​លោក​មាន​ដី​ស្រែ​ ៥ ហិក​តា​ ធ្វើ​ស្រូវ​ ៣ រដូវ​ក្នុង​មួយ​ឆ្នាំ​ និង​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មា​ណ​ ៦០០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។ ក្រៅ​ពី​នោះ​ លោក​វិនិយោគ​លើ​មុខ​របរ​ជួល​រោង​សម្រាប់​ពិ​ធី​មង្គល​ការ​ ក៏​បង្កើត​ការ​ងារ​តាម​រដូវ​កាល​បន្ថែម​ សម្រាប់​ពល​ករ​ប្រ​មា​ណ​ ៦ នាក់​។ កូន​ប្រុស​ទាំង​ ៣ នាក់​របស់​លោក​ សុទ្ធ​តែ​រៀន​ចប់​មហា​វិទ្យា​ល័យ​និង​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។

លោ​កថា​ច់សា​ងឹម អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ផុង​ថា​ញ់ បាន​វាយ​តម្លៃ​ថា​ លោ​កថា​ច់សា​ន់ តែង​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន​ មាន​ប្រិយ​ភាព​និង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គម​ន៍។ លោ​កថា​ច់សា​ងឹម មាន​ប្រ​សាសន៍​៖ "អ្វី​ដែល​គួរ​ឱ្យ​កោត​សរសើរ​ចំ​ពោះ​លោក​ ថា​ច់សា​ន់ គឺ​និយាយ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​អនុ​វត្ត​។ នៅ​ពេល​អំ​ពាវ​នាវ​ឱ្យ​ប្រ​ជា​ជន​ចូល​រួម​អនុ​វត្ត​ការ​ងារ​រួម​ លោក​តែង​ធ្វើ​ជា​គំ​រូ​ ចូល​រួម​ដោយ​ផ្ទាល់​ និង​រួម​ជា​មួយ​ប្រ​ជា​ជន​ដោះ​ស្រាយ​រាល់​ការ​លំ​បាក​"។

ចាប់​ពី​ផ្លូវ​ចាស់​ដែល​មាន​ទទឹង​ត្រឹម​តែ​ ១ ម៉ែ​ត្រ​ រហូត​ដល់​ផ្លូវ​បេតុង​ទទឹង​ ២ ម៉ែ​ត្រ​នា​ពេល​បច្ចុប្បន្ន​ អ្វី​ដែល​បន្សល់​មក​ មិន​ត្រឹម​ជា​សំ​ណង់​បម្រើ​សុខុមាល​ភាព​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ហាញ​នូវ​សាមគ្គី​ភាព​ និង​ការ​ឯក​ភាព​គ្នា​នៃ​ប្រ​ជា​ជន​ទាំង​ ១៥ គ្រួ​សារ​។ សម្រាប់​លោ​កថា​ច់សា​ន់ ប្រិយ​ភាព​ត្រូវ​បាន​សាង​ឡើង​ពី​ការ​ព្រួត​ដៃ​ជា​មួយ​ប្រ​ជា​ជន​ ធ្វើ​អ្វី​ៗដែល​ជាក់​ស្តែង​ និង​មាន​ប្រ​យោជន៍​ សម្រាប់​សហ​គម​ន៍៕

 ពេជ្រ​ សឿន​

ចែករំលែកអត្ថបទ