មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

18/11/2026 - 08:18

កា​ម៉ាវ​មាន​ជំ​ហាន​លោត​ផ្លោះ​ផ្តើម​ពី​ផ្លូវ​គមនា​គមន៍​ជន​បទ​ 

រយៈ​ពេល​កន្លង ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពីក​សាង​ជន​បទ​ថ្មី ប្រ​ព័ន្ធ​ផ្លូវ​គមនាគមន៍​ជន​បទ​លើ​ភូមិ​ឋាន​ខេត្ត​កាម៉ាវ​បាន​វិនិយោ​គក​សាង ជា​ជំ​ហាន​បាន​សុក្រឹត រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទិដ្ឋភាព​ជន​បទ​ផ្លាស់​ថ្មី ពិ​សេស​គឺ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

 ផ្លូវ​ជន​បទ​នៅ​កាម៉ាវ បាន​វិនិ​យោគ​ក​សាង​ធំ​ទូ​លាយ។

នៅ​ឃុំ​ហឹង​ហោ​យ ដង​ផ្លូវ​ជន​បទ​បា​នក​សាង​ធំ​ទូ​លាយ ស្អាត​បាត ជំ​នួស​ឱ្យ​ផ្លូវ​តូច​ចង្អៀត​ពី​មុន​ជា​សន្សឹមៗ។ ផ្លូវ​ទាំង​នេះ​បាន​វិនិយោគ កសាង​មិន​ត្រឹម​ជួយ​ឱ្យ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ភាព​ងាយ​ស្រួល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នាំ​មក​នូវ​ក្តី​រីក​រាយ ក្តី​សង្ឃឹម​ពី​ជីវ​ភាព​មួយ​ថ្ងៃ​កាន់​តែ​វិវឌ្ឍន៍​ទៀត​ផង។ លោក​ស៊ើង​ប៊ី នៅ​ភូមិ​កៃ​យ៉ា ឃុំ​ហឹង​ហោយ ឱ្យ​ដឹង៖ “កាល​ពី​មុន ផ្លូវ​តូច រថ​យន្ត​មិន​អាច​ចូល​បាន ដូច្នេះ​ការ​ដឹក​ជញ្ជូន និង​លក់​កសិ​ផល​មាន​ការ​លំ​បាក​ខ្លាំង​ណាស់។ ឥ​ឡូវ បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ក​សាង​ផ្លូវ ស្ពាន ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​បាន​ងាយ​ស្រួល​ជាង​មុន ហើយ​ស្រូវ​បន្លែ​បង្ការ​ផ្លែ​ឈើ​ក៏​ងាយ​ស្រួល ដឹក​ជញ្ជូន​និង​លក់​ដូរ។ ផ្តើម​ពី​នោះ ជីវ​ភាព​ប្រ​ជា​ជន​បាន​លើក​កម្ពស់ តំ​បន់​ជន​បទ​ផ្លាស់​ថ្មី​រៀង​រាល់​ថ្ងៃ”។

កំ​ណត់​ច្បាស់​ផ្លូវ​ជន​បទ​គឺ​ជា​ផ្នែក​មួយ​ក្នុង​ជំ​ហាន​លោត​ផ្លោះ​ដែល​ខេត្ត​កា​ម៉ាវ​អាទិ​ភាព​វិនិ​យោគ​មាន​ចំ​ណុច​ស្នូល ចំ​ណុច​សំ​ខាន់ ធា​នា​តភ្ជាប់​ដំ​ណាល​គ្នា រវាង​ផ្លូវ​ឃុំ ផ្លូវ​ភូមិ ជា​មួយ​នឹង​ផ្លូវ​ខេត្ត​និង​ផ្លូវ​ជាតិ។ ទិស​ស្លោក “រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ” បាន​អនុ​វត្ត​យ៉ាង​រវាសរ​វៃ បង្កើន​ការ​ព្រម​ព្រៀង​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី រួម​កម្លាំង​ពល​កម្ម​របស់​ប្រ​ជា​ជន ព្រម​ទាំង​ជំ​រុញ​ចល​នា​ក្នុង​សង្គម​កសាង​ស្ពាន។ សម​មិត្ត ហ្វិញ​ក្វឹក​វៀត អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​កា​ម៉ាវ បញ្ជាក់៖ អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​គឺ​ជា​ភារ​កិច្ច​សំ​ខាន់ ផ្សារ​ភ្ជាប់​នឹង​កសាង​ជន​បទ​ថ្មី បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ។ ខេត្ត​បញ្ជ្រាប​គោល​ការណ៍ “ផ្លូវ​ដល់​ណា​ស្ពាន​ដល់​នោះ” វិនិ​យោគ​មាន​ចំ​ណុច​សំ​ខាន់ មិន​រាយ​ប៉ាយ; ទន្ទឹម​នឹង​នោះ ពង្រីក​ដាច់​ខាត​នូវ​ទិស​ស្លោក “រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ” គួប​ផ្សំ​នឹង​ការ​ជំ​រុញ​ប្រ​ភព​កម្លាំង​ក្នុង​សង្គម។

ដំ​ណាក់​កាល​ឆ្នាំ ២០២១ - ២០២៥ ប្រ​ភព​ទុន​ពី​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​សរុប​ជាង ៥៧៣ ពាន់​លាន​ដុង រួម​ចំ​ណែក​បង្ក​ការ​វិវឌ្ឍ​ជា​វិជ្ជ​មាន​អំ​ពី​ផ្លូវ​គមនា​គមន៍ និង​ធា​រា​សាស្ត្រ ជួយ​ប្រ​ជា​ជន​កៀក​ជិត​ដើម​ទុន ពង្រីក​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជី​វិត បង្កើន​ប្រាក់​ចំ​ណូល និង​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ជា​សន្សឹមៗ។ ដំ​ណាក់​កាល ២០២៦ - ២០៣០ កា​ម៉ាវ​កៀរ​គរ​ប្រ​ភព​ថវិកា​ប្រ​មាណ ១៤.០៤៨ ពាន់​លាន​ដុង ដើម្បី​អភិ​វឌ្ឍ​ផ្លូវ​ជន​បទ ក្នុង​នោះ​ថវិកា​រដ្ឋ​ឧបត្ថម្ភ ១២.៣៩៧ ពាន់​លាន​ដុង ប្រ​ភព​ទុន​ចលនា​ក្នុង​សង្គម​សម្រាប់​កសាង​ស្ពាន​ប្រ​មាណ ១.៤២១ ពាន់​លាន​ដុង និង​ប្រ​ជា​ជន​រួម​ចំ​ណែក​ប្រ​មាណ ២៣០ ពាន់​លាន​ដុង កសាង​ទំ​នប់​ទឹក​បម្រើ​ការ​ផលិត។ តាម​រយៈ​នោះ ដំ​ណាក់​កាល ២០២៦ – ២០២៧ កសាង​ផ្លូវ​បេតុង​មា​នល​ក្ខណៈ​គ្រប់​គ្រាន់​បាន​ប្រ​មាណ ២.១៦០ គី​ឡូ​ម៉ែត្រ​ សម្រេច​រួច​រាល់​គ្រឹះ​ផ្លូវ​និង​ទំ​នប់​ទទឹង​ផ្លូវ​ប្រ​មាណ ១.៤៣៧ គី​ឡូ​ម៉ែត្រ​ នៃ​ផ្លូវ​ដែល​មិន​ទាន់​មាន​គ្រឹះ។ ដំ​ណាក់​កាល ២០២៨ -  ២០៣០ នឹង​បន្ត​បង្កើន​កម្រិត និង​ពង្រីក​ផ្លូវ​តភ្ជាប់​ឃុំ កសាង​និង​ជួស​ជុល​ស្ពាន​ថ្នល់ ខិត​ខំ​ដល់​ឆ្នាំ ២០៣០ អនុ​សង្កាត់​និង​ភូមិ​ទាំង​អស់​នឹង​មាន​ផ្លូវ​បេតុង​រា​បរ​លូន។

ផ្តើម​ពី​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​របស់​រដ្ឋ រួម​ជា​មួយ​នឹង​ការ​ស្រុះ​ចិត្ត​ស្រុះ​គំ​និត និង​រួម​កម្លាំង​របស់​ប្រ​ជា​ជន ផ្លូវ​ថ្មីៗ​កំ​ពុង​រួម​ចំ​ណែក​បន្ថយ​គម្លាត​រវាង​តំ​បន់​ជន​បទ បង្ក​កម្លាំង​ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។ នោះ​ក៏​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​កាម៉ាវក​សាង​ជន​បទ​កាន់​តែ​ស្រស់​ស្អាត សម្បូរ​សប្បាយ លើក​កម្ពស់​គុណ​ភាព ការ​រស់​នៅ និង​ពង្រឹង​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន​លើ​គោ​លន​យោ​បាយ​អភិ​វឌ្ឍន៍​របស់​បក្ស និង​រដ្ឋ៕

យ្វី​អាញ - វិមាន​

ចែករំលែកអត្ថបទ