មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/10/2026 - 06:01

រក្សា​ខ្ជាប់​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​បក្ខ​ជន​ 

ពង្រីក​តួ​នា​ទី​ជា​គំ​រូ​ ឈាន​មុខ​របស់​បក្ខ​ជន LỒNG GHÉP  លោក​យ័ញ​ភឿក នៅ​ភូមិ​មិញ​តឹង ឃុំ​ចូវ​ថាញ់ ខេត្ត​អាង​យ៉ាង តែង​យក​ចិត្ត​ទុក​ដាក់​បំ​ពេញ​ការ​ងារ​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​ឧស្សាហ៍​ព្យា​យាម​ចលនា​ប្រ​ជា​ជន​រួម​កម្លាំង​កសាង​ស្រុក​កំ​ណើត។ ឆ្លង​កាត់​រយៈ​ពេល​ជាង ៣០ ឆ្នាំ​ផ្សារ​ភ្ជាប់​ជិត​ដិត​ជា​មួយ​មូល​ដ្ឋាន លោក​បាន​ក្លាយ​ជា​បង្អែក​ដ៏​រឹង​មាំ ក្នុង​ការ​ពង្រឹង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​នៅ​ភូមិ​ភាគ។

  លោក​យ័ញភឿក តែង​ពង្រីក​តួ​នា​ទី​ជា​គំ​រូ ឈាន​មុខ​របស់​បក្ខ​ជន​នៅ​មូល​ដ្ឋាន។

កើត​ឆ្នាំ ១៩៦៥ លោក​យ័ញ​ភឿក បាន​ចូល​រួម​ការ​ងារ​នៅ​មូល​ដ្ឋាន​ចាប់​ពី​ឆ្នាំ ១៩៨៨ ក្នុង​តួ​នា​ទី​ជា​កង​យោ​ធា​ភូមិ​មិញ​តឹង ឃុំ​មិញ​ហ្វា (ចាស់)។ ឆ្លង​កាត់​តំ​ណែង​ការ​ងារ​ជា​ច្រើន​ដូច​ជា អនុ​ប្រ​ធាន​ភូមិ អនុ​លេខា​សា​ខា​បក្ស និង​ទទួល​បន្ទុក​ហិ​រញ្ញ​វត្ថុ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្ក​ដា ឆ្នាំ ២០២៦ លោក​បន្ត​ទទួល​បន្ទុក​តួ​នា​ទី​ជា​អនុ​ប្រ​ធាន​ភូមិ​មិញ​តឹង។ ទោះ​បី​ស្ថិត​ក្នុង​តំ​ណែង​ណា​ក៏​ដោយ លោក​តែង​តែ​រក្សា​ខ្ជាប់​ស្មារតី​ទទួល​ការ​ខុស​ត្រូវ និង​បំ​ពេញ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​យ៉ាង​ល្អ​ប្រ​សើរ។

ភូមិ​មិញ​តឹង មាន​គ្រួ​សារ​ប្រ​ជា​ជន​ប្រ​មាណ ១.៦០០ គ្រួ​សារ ក្នុង​នោះ​ជន​ជាតិ​ភាគ​តិច​មាន​ជាង ៨០%។ ដោយ​យល់​ច្បាស់​ថា ការ​ងារ​ឃោស​នា​ចល​នា​គឺ​ជា​ស្នូល​សម្រាប់​ពង្រឹង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ លោក​យ័ញ​ភឿក តែង​តែ​ម្ចាស់​ការ “ចុះ​ទៅ​គ្រប់​ច្រក​ល្ហក គ្រប់​ផ្ទះ” ក្ដាប់​បាន​ច្បាស់​លាស់​នូវ​បំ​ណង​ប្រាថ្នា របស់​មា​មីង​ក្នុង​ភូមិ​ស្រុក។ លោក​យ័ញ​ភឿក រ៉ាយ​រ៉ាប់៖ “បើ​ចង់​ឱ្យ​បង​ប្អូន​ឯក​ភាព និង​ជឿ​ទុក​ចិត្ត គឺ​កម្មា​ភិបាល​មូល​ដ្ឋាន​ត្រូវ​តែ​ធ្វើ​ជា​គំ​រូ​ពិត​ប្រា​កដ និយាយ ទន្ទឹម​នឹង​ធ្វើ និង​ព្យា​យាម​ពន្យល់​ឱ្យ​មា​មីង​យល់​ច្បាស់ ពី​ផល​ប្រ​យោជន៍​នៃ​កិច្ច​ការ​នី​មួយៗ។ ខ្លួន​យើង​ត្រូវ​តែ​ធ្វើ​មុន ធ្វើ​ពិត​ប្រា​កដ ទើប​សម្តី​មាន​ឥទ្ធិ​ពល​ក្នុង​ការ​បញ្ចុះ​បញ្ចូល”។

ស្នា​ដៃ​ដ៏​លេច​ធ្លោ​របស់​លោក គឺ​ការ​ចល​នា​ប្រ​ជា​ជន​បង្កើន​កម្រិត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ។ ជា​តួ​យ៉ាង​ដូច​ក្នុង​ឆ្នាំ ២០២៥ លោក​បាន​ចលា​នា​កសាង​ស្ពាន​ចំ​នួន ៣ នៅ​តាម​មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​ដោយ​មាន​ទុន​សរុប​ប្រ​មាណ ១០០ លាន​ដុង បាន​មក​ពី​ប្រ​ភព​មូល​និធិ “អ្នក​មាន​ប្រិយ​ភាព” និង​សង្គ​មូប​នីយ​កម្ម។ ក្រៅ​ពី​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ លោក​យ័ញ​ភឿក តែង​តែ​គិត​គូរ ស្វែង​រក​ដំ​ណោះ​ស្រាយ​ដើម្បី​ជួយ​មា​មីង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព។ អា​ស្រ័យ​ដោយ​ក្ដាប់ បាន​ច្បាស់​នូវ​គោលន​យោ​បាយ​អនុ​គ្រោះ​របស់​រដ្ឋ​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច លោក​បាន​សហ​ការ​ណែ​នាំ​ប្រ​ជា​ជន​ឱ្យ​ទទួល​បាន​ប្រ​ភព​ទុន​បុល​អនុ​គ្រោះ និង​អនុ​វត្ត​បច្ចេក​វិទ្យា​ក្នុង​ការ​ផលិត។ ហេតុ​ដូច្នេះ​ហើយ គំ​រូ​សេដ្ឋ​កិច្ច​សមូហ​ភាព​ជា​ច្រើន​បាន​ដំ​ណើរ​ការ​យ៉ាង មាន​ប្រ​សិទ្ធ​ភាព ដូច​ជា​សហ​ករណ៍​ត្បាញ​របរ​ហ្វា​តឹង សហ​ករណ៍​ដាំ​បន្លែ​ផាក​ដាក ព្រម​ទាំង​គ្រួ​សារ​ជា​ច្រើន បាន​អភិវឌ្ឍ​ការ​ដាំ​បន្លែ ជា​ជំ​ហានៗ​បង្កើន​ប្រាក់​ចំ​ណូល និង​លំ​នឹង​ជីវ​ភាព។

លោក លឺវ​ហុង​កឹង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ចូវ​ថាញ់ វាយ​តម្លៃ៖ “លោក​យ័ញ​ភឿក គឺ​ជា​កម្មា​ភិបាល​មូល​ដ្ឋាន​ដ៏​សកម្ម​ម្នាក់ ដែល​តែង​ជិត​ដិត​ជា​មួយ​ភូមិ​ឋាន។ ភាព​ឧស្សាហ៍​ព្យា​យាម​របស់​លោក​ក្នុង​ការ​ឃោស​នា ចលនា​បាន​បង្ក​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន​ក្នុង​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច និង​ថែ​រក្សា​សាម​គ្គី​ភាព​ឱ្យ​មាន​ភាព​ស្អិត​ល្មួត​ក្នុង​សហ​គមន៍”។

ជាង ២០ ឆ្នាំ​ដែល​បាន​ចូល​រួម​ក្នុង​កង​ជួរ​បក្ស ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​នៅ​មូល​ដ្ឋាន លោក​យ័ញ​ភឿក ត្រូវ​បាន​វាយ​តម្លៃ​ជា​ច្រើន​ឆ្នាំ​បន្ត​របន្ទាប់ បាន​សម្រេច​ឆ្នើម​ភារ​កិច្ច និង​ទទួល​បាន​ប័ណ្ណ​សរ​សើ​រនិង​លិ​ខិត​សរ​សើរ​ជា​ច្រើន។ ប៉ុន្តែ សម្រាប់​លោក​ រង្វាន់​ដែល​មាន​តម្លៃ​បំ​ផុត គឺ​សេច​ក្តី​ទុក​ចិត្ត​និង​ការ​ឯក​ភាព​ពី​សំ​ណាក់​មា​មីង។ នោះ​ហើយ​គឺ​ជា​កម្លាំង​ចល​ករ​ដ៏​សំ​ខាន់​សម្រាប់​រូប​លោក បន្ត​ធ្វើ​ជា​គំ​រូ យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការ​ងារ​រួម និង​រួម​ចំ​ណែក​កសាង​ស្រុក​កំ​ណើត​ឱ្យ​កាន់​តែ​រីក​ចម្រើន៕

                                    ហុង​ទើ - ថាច់​ធី​

ចែករំលែកអត្ថបទ