ចាប់ពីទម្រង់ចិញ្ចឹមប្រចៀវយកលាមក រហូតដល់ការដាំបន្លែស្អាត សុវត្ថិភាពតាមទិសដៅសរីរាង្គ នារីខ្មែរឃុំកូវឡាវយុង ទីក្រុងកឹងធើ កំពុងផ្លាស់ថ្មីរបៀបគិត វិធីធ្វើសេដ្ឋកិច្ចជាបណ្តើរៗ។ ការរួមដំណើរទាន់ពេលរបស់សមាគមសហពន្ធនារី ក្នុងការឧបត្ថម្ភទុន ផ្ដល់ផ្ទេរវិទ្យាសាស្ត្របច្ចេកទេស និងចងសម្ព័ន្ធទីផ្សារប្រើប្រាស់ បានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការផលិត ផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងប្រកបដោយចីរភាព។
.jpg)
ទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងរបស់គ្រួសារបងស្រី ថាច់ធីសាវី ផ្សារភ្ជាប់ការផលិតកសិកម្មជាមួយនឹងការ ការពារបរិស្ថាន និងបង្កើនប្រាក់ចំណូល។
រយៈពេលជាង ១០ ឆ្នាំផ្សារភ្ជាប់ជាមួយទម្រង់ចិញ្ចឹមប្រចៀវយកលាមក បងស្រីស៊ើងធីត្វៀក នៅភូមិអាងង៉ីប មានបទពិសោធជាច្រើនដើម្បីរក្សាហ្វូងប្រចៀវ និងទាញយកប្រភពលាមកសរីរាង្គមានតម្លៃខ្ពស់។ នេះជាវិធីធ្វើទាញយកផលប្រយោជន៍ពីលក្ខណៈធម្មជាតិនៃប្រភេទប្រចៀវដែលចេញទៅរកស៊ីពេលយប់ មិនចំណាយប្រាក់ទិញចំណី គ្រាន់តែត្រូវការសម្អាតកន្លែងជ្រកកោនប៉ុណ្ណោះ។ រៀងរាល់សប្តាហ៍ បងស្រីបានផ្លាស់ស្លឹកជាទៀងទាត់ ហើយស្លឹកចាស់ត្រូវលាងសម្អាត និងហាលថ្ងៃឱ្យស្ងួតដើម្បីយកមកប្រើប្រាស់ឡើងវិញ។ ចំពោះលាមកប្រចៀវ បន្ទាប់ពីប្រមូលបាន ក៏ហាលឱ្យស្ងួតល្អ មុននឹងច្រកបាវលក់។ បងស្រីត្វៀក បានចែករំលែក៖ “ចិញ្ចឹមប្រចៀវយកលាមកជាងដប់ឆ្នាំនេះ ការងារទោះបីមានការលំបាកបន្តិច ពិសេសគឺរដូវភ្លៀងរលឹម ប៉ុន្តែផ្ទុយមកវិញប្រាក់ចំណូលមានលក្ខណៈស្ថិរភាព។ គិតមធ្យមរៀងរាល់ខែ គ្រួសារខ្ញុំមានប្រាក់ចំណេញពី ៤ ដល់ ៦ លានដុង។ លាមកប្រចៀវមានឈ្មួញមកដល់ផ្ទះប្រមូលទិញតាមពេលកំណត់ ហេតុនេះខ្ញុំស្ងប់ចិត្តផ្សារភ្ជាប់នឹងមុខរបរនេះ”។
.jpg)
បងស្រី ស៊ើងធីត្វៀក ហាលលាមកប្រចៀវ បម្រុងប្រគល់ឱ្យឈ្មួញដែលមកប្រមូលទិញ។
មានទិសដៅផលិតប្រកបដោយសុវត្ថិភាពដែរ គឺបងស្រី ថាច់ធីសាវី នៅភូមិស៊ើងតង ជ្រើសរើសទម្រង់ដាំបន្លែស្អាត តាមទិសដៅសរីរាង្គដើម្បីបង្កើតប្រភពប្រាក់ចំណូលប្រចាំថ្ងៃ។ លើផ្ទៃដី ៤ កុង ក្នុងនោះមាន ២៤០ ម៉ែត្រការ៉េផ្ទះសំណាញ់រឹងមាំ បងស្រីដាំឆ្លាស់វេនគ្នាជាច្រើនប្រភេទដំណាំរួមផ្សំដូចជា សាឡាត់ ស្ពៃចង្កឹះ ស្ពៃហាង ម្រះ ត្រសក់ជាដើម ដើម្បីមានបន្លៃប្រមូលផលជារៀងរាល់ថ្ងៃ។ ចំណុចលេចធ្លោក្នុងវិធីសាស្ត្រដាំដុះរបស់បងស្រី សាវី គឺនិយាយថា “ទេ” នឹងថ្នាំការពាររុក្ខជាតិ គឺគ្រាន់តែទាញយកប្រភពលាមកគោខ្សោះរលួយដើម្បីទ្រាប់បាតនិងបំប៉នដី។
និយាយអំពីការប្ដេជ្ញាចិត្តធ្វើកសិកម្មស្អាត បងស្រី សាវី បង្ហាញ៖ “ខ្ញុំដាំបន្លែជាច្រើនប្រភេទបន្តវេនគ្នាដើម្បីថ្ងៃណាក៏មានបន្លែស្រស់លក់ដែរ។ ខ្ញុំតែងគិតដល់សុខភាពអ្នកបរិភោគ ដាច់ខាតមិនបាញ់ថ្នាំគីមីឡើយ គឺគ្រាន់តែប្រើប្រាស់លាមកគោស្ងួតខ្សោះរលួយដើម្បីទ្រាប់បាត។ រៀងរាល់ថ្ងៃខ្ញុំកាត់បានពី ២០ ដល់ ៣០ គីឡូក្រាមបន្លែគ្រប់ប្រភេទ លក់តម្លៃពី ៨.០០០ ដល់ ១២.០០០ ដុងក្នុងមួយគីឡូក្រាម រកបានចំណូលប្រមាណ ២៥០.០០០ ទៅ ៣០០.០០០ ដុង។ បន្លែស្អាតមានសុវត្ថិភាព មាមីងស្ងប់ចិត្តប្រើប្រាស់ណាស់”។
ការផ្លាស់ប្តូរជាវិជ្ជមានពីទម្រង់សេដ្ឋកិច្ចបៃតងរបស់បងស្រី ត្វៀក និងបងស្រី សាវី បានបញ្ជាក់ឱ្យឃើញនូវការវិវឌ្ឍយ៉ាងច្បាស់ក្នុងរបៀបគិត វិធីធ្វើរបស់សមាជិកានារីជនជាតិភាគតិច ផ្លាស់ប្ដូរពីទម្លាប់បង្កបង្កើនផលតាមបែបប្រពៃណី ទៅជាគំនិតធ្វើសេដ្ឋកិច្ចវិលជុំ និងមិនប៉ះពាល់ដល់បរិស្ថាន។ នៅពីក្រោយលទ្ធផលដ៏ល្អប្រសើរទាំងនេះ គឺតែងមានការជួយជ្រោមជ្រែងយ៉ាងជិតស្និទ្ធពីសមាគមសហពន្ធនារីនៅមូលដ្ឋាន ក្នុងការភ្ជាប់ទំនាក់ទំនងប្រភពទុនបុលអនុគ្រោះពីធនាគារគោលនយោបាយសង្គម ព្រមទាំងសហការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស និងណែនាំពីវិធីធ្វើជីកំប៉ុសជីវសាស្ត្រផងដែរ។
លោកស្រី យ៉ីបកេវតៀង អនុប្រធានសមាគមសហព័ន្ធនារីឃុំកូវឡាវយុង ទីក្រុងកឹងធើ បានឱ្យដឹង៖ “តាមរយៈការអនុវត្តទម្រង់ទាំងពីរគឺចិញ្ចឹមប្រចៀវនិងដាំបន្លែសុវត្ថិភាព ឃើញថាការយល់ដឹងរបស់សមាជិកានារីខ្មែរអំពីផលិតស្អាតមានការវិវឌ្ឍយ៉ាងច្បាស់ក្រឡែត។ បងប្អូននារីមិនត្រឹមតែចេះសន្សំសំចៃ ទាញយកអតិបរមាប្រភពកាកសំណល់សរីរាង្គដែលមានស្រាប់ប៉ុណ្ណោះទេ ថែមទាំងម្ចាស់ការផ្គត់ផ្គង់ដល់ទីផ្សារនូវផលិតផលកសិកម្មមានសុវត្ថិភាពទៀតផង។ ភាពម្ចាស់ការនេះបានជួយសមាជិកាលើកកម្ពស់ប្រាក់ចំណូល ស្ថិរភាពជីវភាពគ្រួសារ និងរួមចំណែកយ៉ាងជាក់ស្តែងទៅក្នុងលក្ខឋានបរិស្ថាន ក្នុងការកសាងជនបទថ្មីកម្រិតខ្ពស់នៅភូមិភាគ”។
ពេលខាងមុខ សមាគមសហពន្ធនារីឃុំកូវឡាវយុង នឹងបន្តពង្រីកតួនាទីជាស្ពានតភ្ជាប់ សហការជិតស្និទ្ធជាមួយបណ្តាផ្នែកជំនាញ ជំរុញខ្លាំងការផ្ដល់ផ្ទេរវិទ្យាសាស្ត្របច្ចេកទេសផលិតកសិកម្មវិលជុំ បង្កលក្ខណៈងាយស្រួលជូនសមាជិកានារីបានទទួលប្រភពទុនឥណទានគោលនយោបាយ។ ការពង្រីកទូលាយបណ្តាទម្រង់នារីធ្វើសេដ្ឋកិច្ចបៃតង មិនត្រឹមតែបើកចេញទិសដៅបន្ថយភាពក្រីក្រប្រកបដោយចីរភាព ឈានឡើងធ្វើមានដោយស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងបង្កើតជាមូលដ្ឋាគ្រឹះរឹងមាំដើម្បីកសាងខឿនកសិកម្មជីវស្ថាន និងស៊ីវីល័យនៅលើភូមិស្រុកទៀតផង៕
ហុងទើ-ថាច់ធី