18/10/2026 - 09:44

សា​លា​អនុ​វិទ្យា​ល័យ​ និង​វិទ្យា​ល័យ​ ស៊ើង​វង្ស​ ៖ សា​លា​ឈ្មោះ​ថ្មី​ ការ​ប្តេជ្ញា​ចិត្ត​ថ្មី​ 

សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ ស៊ើង​វង្ស​ បាន​បង្កើត​ឡើង​ដោយ​ការ​រួម​បញ្ជូលរវាង​សា​លា​អនុ​វិទ្យា​ល័យ​ហេ​បហ្វា​ សា​លា​អនុ​វិទ្យា​ល័យ​ស៊ើង​វង្ស​ និង​សា​លា​វិទ្យា​ល័យ​ញី​ទ្រឿង​។ ជា​មួយ​នឹង​ឈ្មោះ​ថ្មី​ និង​ទ្រង់​ទ្រាយ​អភិវឌ្ឍ​ន៍រួម​ជា​មួយ​ សមូហ​ភាព​កម្មា​ភិបាល​ គ្រូ​បង្រៀន​ និង​សិស្សា​នុសិស្ស​នៃ​សា​លា​កំ​ពុង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​គុណ​ភាព​អប់​រំ​គ្រប់​ជ្រុង​ជ្រោយ​។

ម៉ោង​បង្រៀន​របស់​លោក​គ្រូ​និង​សិស្ស​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ស៊ើង​វង្ស​។

បច្ចុប្បន្ន​ ទី​តាំង​មណ្ឌល​របស់​សា​លា​ស្ថិត​នៅ​សា​លា​វិទ្យា​ល័យ​ញី​ទ្រឿង​ (ចាស់​) និង​មាន​សាខា​ ២ ទៀត​នៅ​សា​លា​អនុ​វិទ្យា​ល័យ​ហៀ​បហ្វា​ (ចាស់​) និង​សា​លា​អនុ​វិទ្យា​ល័យ​ស៊ើង​វង្ស​ (ចាស់​)។ ទូ​ទាំង​សា​លា​មាន​កម្មា​ភិបាល​ គ្រូ​បង្រៀន​ និង​បុគ្គលិក​សរុប​ ១១៣ នាក់​ ក្នុង​នោះ​មាន​ ៣៣ នាក់​ជា​ជន​ជាតិ​ខ្មែរ​។ មាន​បន្ទប់​រៀន​ ៥០ បន្ទប់​ មាន​សិស្ស​សរុប​ ១.៨០០ នាក់​ ក្នុង​នោះ​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ចំ​នួន​ ១.៣០១ នាក់​។

មោទ​នភាព​ពី​មូល​ដ្ឋាន​គ្រឹះ​នៃ​លទ្ធ​ផល​សម្រេច​បាន​

មុន​ពេល​រួម​បញ្ជូល នៅ​ឆ្នាំ​សិក្សា​ ២០២៥ - ២០២៦ សា​លា​វិទ្យា​ល័យ​ញី​ទ្រឿង​ ធ្លាប់​បាន​ទទួល​លទ្ធ​ផល​គួរ​ឱ្យ​មោទ​នៈ៖ សិស្ស​រៀន​ឡើង​ថ្នាក់​សម្រេច​ ៩៩,៩% ក្នុង​នោះ​ សិស្ស​សម្រេច​និទ្ទេស​ពូ​កែ​ ២២,៩% សិស្ស​សម្រេច​និទ្ទេស​គ្រាន់​បើ​ ៤៧,១៥% និង​សិស្ស​សម្រេច​និទ្ទេស​មធ្យម​ ២៨,៨៦%)។ អត្រា​សិស្ស​សម្រេច​ ៩៩,០៦% និង​អត្រា​សិស្ស​ប្រឡង​ជាប់​សញ្ញា​បត្រ​វិទ្យា​ល័យ​សម្រេច​ ១០០%។ សា​លា​បាន​ពិ​និត្យ​ទទួល​ស្គាល់​សម្រេច​គុណ​ភាព​អប់​រំ​កម្រិត​ ២ និង​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​ ១។

ទន្ទឹម​នឹង​នោះ​ បណ្តា​ចលនា​និង​ការ​ប្រឡង​សិស្ស​ពូ​កែ​ សម​យុទ្ធ​កី​ឡា​ ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ - បច្ចេក​ទេស​ ក៏​សម្រេច​បាន​ស្នា​ដៃ​ជា​ច្រើន​ផង​ដែរ​។ សិស្ស​របស់​សា​លា​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ថ្នាក់​ខេត្ត​ ១ រង្វាន់​ ក្នុង​ការ​ប្រឡង​គណិត​វិទ្យា​លើ​ម៉ាស៊ីន​គិត​លេខ​ រង្វាន់​មេ​ដាយ​មាស​ចំ​នួន​២  លើ​មុខ​វិជ្ជា​គណិត​វិទ្យា​ក្នុង​ការ​ប្រឡង​ថ្នាក់​ខេត្ត​... កង​ជួរ​គ្រូ​បង្រៀន​បាន​បញ្ជាក់​ពី​សមត្ថ​ភាព​មុខ​ជំ​នាញ​ ដោយ​មាន​គ្រូ​បង្រៀន​ពូ​កែ​ថ្នាក់​ខេត្ត​ ៦ រូប​ គ្រូ​បង្រៀន​ប្រ​ចាំ​ថ្នាក់​ពូ​កែ​ថ្នាក់​សា​លា​១រូប​ និង​គ្រូ​បង្រៀន​ពូ​កែ​ថ្នាក់​សា​លា​ចំ​នួន​ ៦ រូប​។

លោក​គ្រូ​ ត្រឹង​ហឺ​នគៀក ចាង​ហ្វាង​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ ស៊ើង​វង្ស​ បាន​ចែក​រំលែក​៖ “ជា​សា​លា​ដែល​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ច្រើន​ សា​លា​តែង​អនុ​វត្ត​គ្រប់​សព្វ​និង​ទាន់​ពេល​នូវ​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ ដូច​ជា​ ការ​កាត់​បន្ថយ​ថ្លៃ​សិក្សា​ ឧបត្ថម្ភ​ប្រាក់​ចំ​ណាយ​សិក្សា​ចំ​ពោះ​សិស្ស​ពិ​ការ​ ផ្តល់​ធា​នា​រ៉ាប់​រង​សុខ​ភាព​ សៀវ​ភៅ​មុខ​វិជ្ជា​សិក្សា​...​ទន្ទឹម​នឹង​នេះ​ សា​លា​រៀន​បាន​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ ក្នុង​ការ​បង្ការ​និង​ទប់​ស្កាត់​ស្ថាន​ភាព​សិស្ស​បោះ​បង់​ការ​សិក្សា​កណ្តា​លការ​”។

ដើម្បី​បន្ថយ​ការ​បោះ​បង់​ការ​សិក្សា​របស់​សិស្ស​ គ្រូ​ប្រ​ចាំ​ថ្នាក់​តែង​តែ​តាម​ដាន​និង​យក​ចិត្ត​ទុក​ដាក់​លើ​មុខ​សញ្ញា​ដែល​រៀន​ខ្សោយ​ ឬ​ឈប់​រៀន​ជា​រឿយ​ៗ។ នៅ​ពេល​សិស្ស​ឈប់​រៀន​ពី​ ២ ទៅ​ ៣ ថ្ងៃ​ដោយ​គ្មាន​មូល​ហេ​តុ​ សា​លា​នឹង​សហ​ការ​ជា​មួយ​អា​ណា​ព្យា​បាល​សិស្ស​ដើម្បី​ស្វែង​យល់​ពី​មូល​ហេ​តុ​ និង​ដឹក​នាំ​ប្អូន​ៗឱ្យ​ត្រ​ឡប់​ចូល​រៀន​វិញ​។ សា​លា​ក៏​រៀប​ចំ​ការ​បង្រៀន​បំប៉ន​បន្ថែម​ដោយ​ឥត​គិត​ថ្លៃ​ រៀប​ចំ​ឯក​សារ​សង្ខេប​ដើម្បី​ជួយ​ប្អូន​ស្តា​រចំ​ណេះ​ដឹង​មូល​ដ្ឋាន​ឡើង​វិញ​ សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចលនា​អា​ណា​ព្យា​បាល​សិស្ស​ និង​កៀរ​គរ​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម​ ដើម្បី​ជួយ​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​ កង់​ និង​ឧប​ករណ៍​រៀន​សូ​ត្រ​ដល់​សិស្ស​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​។

សា​លា​ឈ្មោះ​ថ្មី​ - ទិស​ដៅ​ប្រឹង​ប្រែង​ថ្មី​

ឆ្នាំ​សិក្សា​ថ្មី​នាំ​មក​នូវ​បរិយាកាស​ថ្មី​សម្រាប់​ប្អូន​ៗសិស្សា​នុសិស្ស​។ ប្អូន​ស្រី​ ង្វៀង​គី​មអា​ញ់ង៉្វៀត​ សិស្ស​ថ្នាក់​ទី​ ១២/៤ បាន​រៀប​រាប់​៖ “សា​លា​រៀន​ឈ្មោះ​ថ្មី​ ក៏​ធ្វើ​ឱ្យ​បរិយាកាស​សិក្សា​ផ្លាស់​ថ្មី​ផង​ដែរ​។ ប្អូន​ប្តេជ្ញា​ចិត្ត​រៀន​សូ​ត្រ​ឱ្យ​បាន​ល្អ​ ដើម្បី​ប្រឡង​ចូល​ផ្នែក​គរុកោសល្យ​ និង​សម្រេច​ក្ដី​ប្រាថ្នា​ក្នុង​ការ​រួម​ចំ​ណែក​ដល់​វិស័យ​អប់​រំ​”។

ក្រោយ​ការ​រូ​មបញ្ជូល ភារ​កិច្ច​គ្រប់​គ្រង​ ក៏​ដូច​ជា​តម្រូវ​ការ​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​ទាម​ទារ​កម្រិត​ខ្ពស់​ជាង​។ គណៈ​ចាង​ហ្វាង​សា​លា​បាន​រៀប​ចំ​ផែន​ការ​តាម​ទិស​ដៅ​ “សា​លា​ឈ្មោះ​ថ្មី​ - ការ​ប្តេជ្ញា​ចិត្ត​ថ្មី​”។

សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ស៊ើង​វង្ស​។​

តាម​ប្រ​សាសន៍​លោក​ ត្រឹង​ហឺ​នគៀក សា​លា​កំ​ពុង​ធ្វើ​សុក្រឹត​បែប​បទ​ធ្វើ​ការ​រវាង​មណ្ឌល​សា​លា​និង​សាខា​សា​លា​ បែង​ចែក​ច្បាស់​លាស់​តួ​នា​ទី​ និង​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​ជៀស​វាង​ការ​ផ្គង​លើ​គ្នា​; បង្កើន​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ ធ្វើ​សិក្ខា​គារិក​ឌីជី​ថល​ តាម​ដាន​ពិន្ទុ​សិក្សា​ និង​ប្រ​ព័ន្ធ​ទំ​នាក់​ទំនង​អា​ណា​ព្យា​បាល​សិស្ស​ ដើម្បី​បន្ថយ​ការ​សម្ពាធ​បែប​បទ​រដ្ឋ​បាល​ឱ្យ​គ្រូ​បង្រៀន​។ កង​ជួរ​គ្រូ​បង្រៀន​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​សមត្ថ​ភាព​មុខ​ជំ​នាញ​ ផ្លាស់​ប្តូរ​វិធី​សាស្ត្រ​បង្រៀន​តាម​កម្ម​វិធី​អប់​រំ​ថ្មី​ និង​ការ​អនុ​វត្ត​ប្រ​ព័ន្ធ​បញ្ញា​សិប្ប​និម្មិត (AI) ក្នុង​ការ​រៀប​ចំ​មេ​រៀន​។

ជា​មួយ​ស្មារតី​សាមគ្គី​ ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​សមូហ​ភាព​កម្មា​ភិបាល​ គ្រូ​បង្រៀន​ និង​សិស្សា​នុសិស្ស​ សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ស៊ើង​វង្ស​ សន្យា​នឹង​ទទួល​បាន​លទ្ធ​ផល​វិជ្ជមាន​ជា​ច្រើន​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់​រំ​នៅ​ភូមិ​ភាគ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ឡើង​៕

សឺនមា​ល័យ​-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ