អត្ថបទទី ៤៖
សមត្ថភាពកម្មាភិបាលមូលដ្ឋានចំពោះបញ្ហារក្សាធនធានបន្តវេន
ប្រឈមនឹងរងសម្ពាធខ្វះខាតប្រភពធនធានបន្តវេន ដោយសារយុវជនចាកចេញពីភូមិស្រុកទៅធ្វើការរកស៊ីឆ្ងាយ នារីលេខាសាខាបក្ស ឡឹមហុងធី ឃុំធ្វឹងហ្វា និងលេខាសម្ព័ន្ធយុវជនឃុំ តែហ្វាងតៀង ឃុំតាយវ៉ាង បានអះអាងពីស្មារតីហ៊ានគិត ហ៊ានធ្វើ របស់កម្មាភិបាលខ្មែរវ័យក្មេង។ តាមរយៈការជិតដិតមូលដ្ឋាន ដោះស្រាយបញ្ហាជាប់គាំងដោយផ្ទាល់ពីមុខរបរចីញ្ចឹមជីវិត និងបំផុសភាពក្លៀវក្លាលះបង់តាមរយៈចលនាសកម្មភាព ពួកគាត់កំពុងព្យាយាមបណ្តុះពន្លកឧត្តមគតិ និងបង្កើតកម្លាំងបន្តវេនដ៏រឹងមាំសម្រាប់អង្គការបក្ស។
នារីលេខាភូមិនិងសមត្ថភាពប្រមូលផ្តុំទឹកចិត្តប្រជាជន
ចេញពីមហាវិទ្យាល័យគរុកោសល្យនិរុត្តិសាស្ត្រ ឆ្នាំ ២០១៤ កញ្ញាបរិញ្ញាបត្រជនជាតិខ្មែរ ឡឹមហុងធី មិនបានជ្រើសរើសធ្វើជាគ្រូបង្រៀនឡើយ ប៉ុន្តែស្ម័គ្រចិត្តវិលត្រឡប់មកឃុំធ្វឹងហ្វា ទទួលភារកិច្ចធ្វើជាកម្មាភិបាលបំបាត់ភាពអត់ឃ្លាន បន្ថយភាពក្រីក្រ។ រយៈពេលដែលចុះទៅផ្ទាល់គ្រប់ច្រកល្ហក ពីផ្ទះមួយទៅផ្ទះមួយ ដើម្បីស៊ើបអង្កេត ពិនិត្យឡើងវិញគ្រួសារក្រីក្រ បានលត់ដំកម្មាភិបាលវ័យក្មេងរូបនេះនូវបទពិសោធន៍ជីវិតជាក់ស្តែងដ៏មានតម្លៃ។ បានចូលជាកងជួរបក្សឆ្នាំ ២០១៨ ឆ្លងកាត់ការងារនៅគណៈចាត់តាំងនៃគណៈកម្មាធិការបក្សឃុំ ដល់ខែកក្កដា ឆ្នាំ ២០២៥ ហុងធី បានទទួលសេចក្តីសម្រេចជាលេខាសាខាបក្សភូមិភឿកក្វើយ។ ទទួលខុសត្រូវដឹកនាំសាខាបក្សដែលមានបក្ខជន ១៦ នាក់ ភាគច្រើនមានអាយុច្រើនជាងខ្លួន នារីលេខាវ័យក្មេងរូបនេះបានកំណត់ច្បាស់៖ “កម្មាភិបាលវ័យក្មេងម្នាក់ចង់ធ្វើល្អការងារ ត្រូវតែមានសមត្ថភាព ជឿជាក់លើខ្លួនឯង និងត្រូវស៊ូទ្រាំចុះទៅមូលដ្ឋានដើម្បីក្តាប់ស្ថានភាព បំណងប្រាថ្នារបស់ប្រជាជន។ សាខាបក្សមានបក្ខជន ១៦ នាក់ ក្នុងនោះខ្លួនខ្ញុំគឺវ័យក្មេងបំផុត ម្ល៉ោះហើយក្នុងការរស់នៅ ខ្ញុំតែងផ្តោតសំខាន់លើកកម្ពស់គុណភាពប្រជុំសាខាបក្ស ពង្រីកតួនាទីជាគំរូរបស់បក្ខជន។ ពិសេស ក្នុងសកម្មភាពតែងពង្រីកប្រជាធិបតេយ្យ រាល់ការចូលរួម ដោះដូរលើស្មារតីច្បាស់លាស់ ”។

បងស្រីឡឹមហុងធី (កណ្តាល) ទទួលសេចក្តីសម្រេចមកធ្វើជាលេខាសាខាបក្សភូមិភឿកក្វើយ។
ផ្តើមពីស្មារតីជិតប្រជាជន និយាយដើរទន្ទឹមនឹងធ្វើ បានជួយឱ្យ ហុងធី រំសាយពីគម្លាតអាយុ។ ជំនួសឱ្យការបញ្ជាលើក្រដាស ហុងធី រួមជាមួយកម្មាភិបាលនារីភូមិ ចុះទៅដល់ផ្ទះចំពោះគ្រួសារដែលកំពុងជួប “លំបាក” បន្ទាប់ពីមានវិបត្តិជីវភាព។ តួយ៉ាងដូចជាគ្រួសារបងស្រី ឡឹម ធីណេត បន្ទាប់ពីហ្វូងជ្រូកកើតជំងឺរាតត្បាតងាប់អស់ ធ្លាក់ក្នុងស្ថានភាពទ័លក្រ គឺហុងធី បានមកអង្គុយរាប់ម៉ោងលើកទឹកចិត្ត ណែនាំដោយផ្ទាល់នូវបែបបទខ្ចីប្រាក់គោលនយោបាយចំនួន ៥០ លានដុង។ មិនត្រឹមតែជួយគិតគូរដើមទុនប៉ុណ្ណោះទេ ហុងធី ថែមទាំងរួមជាមួយបងស្រីណេត គិតគូរពីការលក់ដូរតូច និងស្តារឡើងវិញរបរត្បាញបន្ទោះ ត្បាញកញ្ឆេ និងកំប្រោងជ័រប្រពៃណីរបស់គ្រួសារទៀតផង។ បងស្រីណេត ស្រក់ទឹកភ្នែកដោយក្តីរំភើប៖ “អាស្រ័យមានដើមទុនលក់ដូរតិចតួច មានលុយទិញឫស្សី មកត្បាញកញ្ឆេ និងត្បាញកំប្រោងជ័រលក់មានប្រាក់ចំណូល ម្ល៉ោះហើយសព្វថ្ងៃជីវភាពបានធូរធារ។ ឥឡូវនេះ ខ្ញុំមានប្រាក់ចំណូលផង រក្សាបានរបរប្រពៃណីរបស់ជនជាតិផង”។

បងស្រីហុងធី (ខាងឆ្វេង) សាកសួរពីជីវភាពគ្រួសារបងស្រីឡឹមធីណេត។
មិនឈប់ត្រឹមតែការជួយសង្គ្រោះគ្រួសារនីមួយៗនោះទេ ហុងធី រួមជាមួយសាខាបក្សភូមិភឿកក្វើយ កំពុងបើកទូលាយចលនា “ប្តូរសំរាមច្នៃឡើងវិញឱ្យទៅជាសម្ភារៈប្រើសប្រាស់ចាំបាច់” ដើម្បីសម្អាតបរិស្ថាន ព្រមទាំងសកម្មចលនាមាមីងចូលរួម “ទម្រង់ទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ជាមួយអភិរក្ស និងរក្សាអត្តសញ្ញាណវប្បធម៌ឫស្សី”។ ទាញយកផលពីការដាំឫស្សី និងភូមិរបរប្រពៃណីរបស់ជនរួមជាតិ សាខាបក្សកំពុងទាញយកផលពីបេតិកភណ្ឌឱ្យទៅជាមុខរបរចិញ្ចឹមជីវិតយូរអង្វែង ខិតខំដឹកនាំសមូហភាពសាខាបក្សសម្រេចកិត្តិនាមអនុវត្តភារកិច្ចឆ្នើម។ បងស្រី ឡេធីយីវហៀង អនុប្រធានគណៈប្រជាជនភូមិភឿកក្វើយ ឱ្យដឹង៖ “លេខាមានភាពស្វាហាប់ណាស់ រស់នៅជិតស្និទ្ធ មានការទទួលខុសត្រូវ និងតែងជាគំរូឈានមុខ។ល។ នោះជាអ្វីដែលបក្ខជនអ្នកណាក៏ស្ងើចសរសើរអំពីសមត្ថភាព និងគំរូរបស់អ្នកដឹកនាំ”។
រក្សាយុវជនតាមរយៈបំផុសចលនា និងមុខរបរចិញ្ចឹមជីវិត
នៅឃុំតាយវ៉ាំង តំបន់ដែលមានជនរួមជាតិខ្មែររស់នៅជាង ៧៥% លេខាសម្ព័ន្ធយុវជនឃុំ តែហ្វាងតៀង ថ្ងៃណាក៏ប្រឈមមុខនឹង “បញ្ហាជាប់គាំង” ក្តៅគគុក៖ យុវជនដែលបញ្ចប់ការសិក្សាវិទ្យាល័យ រៀនវិជ្ជាជីវៈ ឬមហាវិទ្យាល័យ តែងចាកចេញពីភូមិស្រុកទៅធ្វើការនៅទីក្រុងធំៗ។ បញ្ចប់ការសិក្សាមហាវិទ្យាល័យច្បាប់ឆ្នាំ ២០២០ ធ្លាប់បម្រើការនៅសម្ព័ន្ធយុវជនស្រុកត្រឹងដេ ខេត្តសុកត្រាំង (ចាស់) ក្រោយពីរយៈពេលត្រឹមតែ ៦ ខែ ហ្វាងតៀង បានចាត់មកធ្វើជាអនុលេខា រួចហើយជាលេខាសម្ព័ន្ធយុវជនឃុំតាយវ៉ាំង និងមានកិត្តិយសបានចូលជាកងជួរបក្សឆ្នាំ ២០២១។ លុះឆ្នាំ ២០២៦ អ្នកដឹកនាំវ័យក្មេងរូបនេះបានសម្ព័ន្ធយុវជនទីក្រុងកឹងធើ ស្ងើចសរសើរជា “យុវជនជឿនលឿនធ្វើតាមបណ្តាំអ៊ំ”។ ហ្វាងតៀង ដឹងច្បាស់ថា បើចង់ប្រមូលផ្តុំបានយុវជន កម្មាភិបាលសម្ព័ន្ធយុវជនមិនត្រឹមតែនិយាយប៉ុណ្ណោះទេ៖ “ការងារសម្ព័ន្ធយុវជនបច្ចុប្បន្នមានតែខ្ញុំម្នាក់គត់ដែលទទួលរ៉ាប់រង ម្ល៉ោះហើយសកម្មភាពទាំងអស់ត្រូវតែសហការជាមួយសាខាសម្ព័ន្ធយុវជនក្រោមឱវាទ។ បើចង់ឱ្យចលនារីកសាយភាយ អ្នកដឹកនាំយុវជនត្រូវតែនាំមុខ ធ្វើមុន និយាយដើរទន្ទឹមនឹងធ្វើ នោះទើបបង្កើតបានទំនុកចិត្ត និងការយល់ស្របក្នុងយុវជន”។

លេខាសម្ព័ន្ធយុវជន តែហ្វាងតៀង (កណ្តាល) បានសម្ព័ន្ធយុវជនទីក្រុងកឹងធើស្ងើចសរសើរ “យុវជនជឿនលឿនធ្វើតាមបណ្តាំអ៊ំ” ឆ្នាំ២០២៦។
ដោយកំណត់ច្បាស់ បើចង់រក្សាយុវជនដើម្បី “បណ្តុះបណ្តាលប្រភពធនធាន” សម្រាប់បក្ស គឺត្រូវតែដោះស្រាយបញ្ហាមុខរបរចិញ្ចឹមជីវិតនៅនឹងកន្លែង ហ្វាងតៀង បានចាត់តាំងពិធីជួបជុំ ពិភាក្សាប្រជាធិបតេយ្យនៅអគារវប្បធម៌ភូមិដើម្បីស្តាប់បំណងប្រាថ្នា។ ក្តាប់បានតម្រូវការរបស់សមាជិកសម្ព័ន្ធយុវជនម្នាក់ៗ បងម្ចាស់ការ ធ្វើការជាមួយធនាគារគោលនយោបាយសង្គម ធានាឱ្យយុវជន ៣ នាក់ បានបុលប្រាក់ទុនចំនួន ១៥០ លានដុង។ តួយ៉ាងដូចជា បងគឹមថាញឡុង (ភូមិបើដឹប) បន្ទាប់ពីបានហ្វាងតៀង ជួយឧបត្ថម្ភបុលទុន ៥០ លានដុង បានបើកហាងកាហ្វេ ចិញ្ចឹមជ្រូក និងធ្វើស្រែចំនួន ៦ កុង របស់គ្រួសារ។ បងឡុង ឱ្យដឹងដោយក្តីរីករាយ៖ “មានប្រាក់ចំណូលលំនឹង ម្ល៉ោះហើយមិនបាច់ឃ្លាតស្រុកទៅធ្វើការឆ្ងាយទៀត។ នេះក៏ជាកម្លាំងចលករដើម្បីខ្ញុំផ្តុំកម្លាំងអភិវឌ្ឍសេដ្ឋកិច្ចផង ចូលរួមសកម្មភាពសម្ព័ន្ធយុវជន បន្តរួមចំណែកដល់ភូមិភាគផង”។ ស្របតាមទស្សនៈនេះដែរ បងថាច់ ថាញឡុង (ភូមិបើដឹប) ក៏បានអះអាង៖ ការអស់ពីចិត្តរបស់អ្នកដឹកនាំ ហ្វាងតៀង បានបង្កលក្ខណៈដើម្បីយុវជនខ្មែរបានដោះដូរ និងយល់ច្បាស់ពីការទទួលខុសត្រូវរបស់យុវវ័យចំពោះភូមិស្រុក។
ទន្ទឹមនឹងជំនួយកម្លាំងបង្កើតអាជីព តែហ្វាងតៀង បានទាក់ទាញសមាជិកសម្ព័ន្ធយុវជនឱ្យចូលរួមក្នុងសំណង់ការងារដែលប្រកបដោយស្មារតីលះបង់៖ បានកៀរគរយុវជនជាង ១៨០ នាក់ សម្អាតអនាម័យផ្លូវជនបទប្រវែង ១.០០០ ម៉ែត្រ បង្កើតសួនបណ្តុះកូនឈើ និងដាំដើមផ្កាជម្ពូទេព បានជិត ១០០ ដើមយ៉ាងស្រស់ស្អាត។ បងសហការជាមួយសាខាសម្ព័ន្ធយុវជននៃមន្ទីរពហុព្យាបាលសុកត្រាំង និងការិយាល័យប៉ូលិសចរាចរណ៍ទីក្រុងកឹងធើ ពិនិត្យ ចែកថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ ១០០ គ្រួសារ (ថវិកា ៣០ លានដុង); សហការជាមួយសាខាសមាគមនិស្សិតមីស្វៀង - ត្រឹងដេ ចាត់តាំងកម្មវិធី និទាឃរដូវស្ម័គ្រចិត្ត និងបើក “រោងផ្សារចូលឆ្នាំថ្មីសូន្យដុង” ជូនអំណោយចំនួន ៤០០ ចំណែក តម្លៃជាង ២២០ លានដុង ដល់អ្នកក្រ។ ពិសេស ពេលប្រជុំតាមប្រធានបទ “រឿងរ៉ាវសម័យភ្លើងសង្គ្រាម” បានសហការជាមួយសមាគមអតីតយុទ្ធជន (ទាក់ទាញអ្នកចូលរួមជាង ១.២០០ នាក់) វេទិកា “យុវជនពិភាក្សាការងារប្រទេសជាតិ” និងទម្រង់ “រៀងរាល់ថ្ងៃព័ត៌មានល្អមួយ រៀងរាល់សប្តាហ៍រឿងរ៉ាវមានប្រយោជន៍មួយ” បានលត់ដំឧត្តមគតិបដិវត្តន៍ដល់យុវជនជំនាន់ក្រោយ។ ផ្តើមចេញពីកន្លែងបណ្តុះបណ្តាលជាក់ស្តែងនោះ សមាជិកសម្ព័ន្ធយុវជនឆ្នើមៗបានលត់ដំ និងស្ម័គ្រចិត្តដាក់ពាក្យសុំចូលជាកងជួរបក្ស។
ការខ្វល់ខ្វាយនិងសកម្មភាពយ៉ាងប្តូរផ្តាច់ពីមូលដ្ឋានរបស់កម្មាភិបាលដូចជា ហុងធី និងហ្វាងតៀង គឺជាធាតុផ្សំជាក់ស្តែងរស់រវើកជាទីបំផុត ដាក់ចេញនូវតម្រូវការសម្រាប់គណៈកម្មាធិការបក្សទីក្រុង អំពីការកំណត់គោលនយោបាយដែលមានលក្ខណៈជាយុទ្ធសាស្ត្រយូរអង្វែង ចំពោះការងារកម្មាភិបាលជនជាតិខ្មែរក្នុងដំណាក់កាលថ្មី។ល។
|
BOX ចង់បាន “គ្រាប់ពូជក្រហម” ជាដំបូងត្រូវតែមានបរិស្ថានដើម្បីឱ្យគ្រាប់ពូជនោះដុះពន្លក។ ត្រូវផ្លាស់ប្តូរពីផ្នត់គំនិត “រង់ចាំមហាជនមកដល់” ឱ្យទៅជា “ម្ចាស់ការរកឃើញ បង្កើតប្រភព និងរួមដំណើរ” តាំងពីដំបូង។ បញ្ហាសំខាន់មិនត្រឹមតែមានប្រភពប៉ុណ្ណោះទេ ប៉ុន្តែត្រូវ “ចិញ្ចឹមប្រភពនោះឱ្យបាន”។ ត្រូវផ្តោតលើប្រភពធនធានទាំង ៣៖ សិស្ស-និស្សិតឆ្នើម ចេញពីជួរកងទ័ព និងបញ្ញវន្តវ័យក្មេង។ គោលនយោបាយកម្មាភិបាលត្រូវតែផ្សារភ្ជាប់នឹងដោះស្រាយការងារធ្វើ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគាំទ្របង្កើតអាជីព ដើម្បីឱ្យយុវជនឃើញច្បាស់ពីអនាគតដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍនៃភូមិស្រុក៕ ថាញឡុង - លីធាន - លីសៀ |
(នៅមានបន្ត)
អត្ថបទបញ្ចប់៖ ដីល្អសម្រាប់ “គ្រាប់ពូជក្រហម” ចេញផ្កា
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
