ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/10/2026 - 15:29

នា​រី​តំ​បន់​ព្រំ​ដែន​កឹង​ធើ​ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​ កសាង​ភូមិ​ស្រុក​ 

ឆ្ពោះ​ដល់​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍ ៩៦ឆ្នាំ​ ទិវា​បង្កើត​សមា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម​ (២០/​១០/​១៩៣០-២០/​១០​/២០២៦) និង​១៦ឆ្នាំ​ ទិវា​នា​រី​វៀត​ណាម​ (២០/​១០/​២០១០-​/១០/​២០២៦) សមា​គម​សហ​ព័ន្ធ​នា​រី​បណ្តា​ឃុំ​តំ​បន់​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ ដើម្បី​បង្ក​លក្ខ​ណៈឱ្យ​សមាជិកា​បាន​ជួប​ជុំ​ ដោះ​ដូរ​ សាមគ្គី​ភាព​ និង​លើក​កម្ពស់​ជីវ​ភាព​ស្មារតី​។ ឆ្លង​តាម​រយៈ​នោះ​ ពង្រីក​តួ​នា​ទី​របស់​នា​រី​ក្នុង​ការ​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​ កសាង​គ្រួ​សារ​សុភ​មង្គល​ និង​រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​អភិវឌ្ឍ​។

កម្មា​ភិបាល​ សមាជិកា​នា​រី​ឃុំ​កូវ​ឡាវ​យុង​ជួប​ជុំ​ ដោះ​ដូរ​ ក្នុង​ឱ​កាស​អនុ​ស្សាវ​រី​យ៍ទិវា​នា​រី​វៀត​ណាម​ ថ្ងៃ​ទី​២០ ខែ​តុ​លា​។

នៅ​ឃុំ​កូវ​ឡាវ​យុង​ បណ្តា​សាខា​សមា​គម​នា​រី​ភូមិ​បាន​ចាត់​តាំង​ការ​ជួប​ជុំ​ ដោះ​ដូរ​ ក្នុង​ឱ​កាស​អនុ​ស្សាវ​រី​យ៍ទិវា​នា​រី​វៀត​ណាម​ ថ្ងៃ​ទី​២០ ខែ​តុ​លា​។ ក្នុង​បរិយាកាស​រីក​រាយ​និង​កក់​ក្តៅ​ កម្មា​ភិបាល​និង​សមាជិកា​រួម​គ្នា​រំលឹក​ឡើង​វិញ​នូវ​ប្រ​ពៃ​ណី​រុង​រឿង​របស់​នា​រី​វៀត​ណាម​ ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ពល​កម្ម​ផលិត​ កសាង​គ្រួ​សារ​សុភ​មង្គល​ និង​ចូល​រួម​បណ្តា​ចលនា​នៅ​ភូមិ​ភាគ​។ ការ​ជួប​ជុំ​ទាំង​នេះ​មិន​ត្រឹម​តែ​នាំ​មក​នូវ​ក្តី​រីក​រាយ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ឱ​កាស​ឱ្យ​បង​ប្អូន​បាន​ជិត​ស្និទ្ធ​ លើក​ទឹក​ចិត្ត​គ្នា​ជម្នះ​ការ​លំ​បាក​ ព្រម​ទាំង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការ​សមា​គម​ និង​បណ្តា​សកម្ម​ភាព​សហ​គម​ន៍។

បង​ស្រី​ ថា​ច់ធី​សម្បត្តិ​ សមាជិកា​នា​រី​ភូមិ​វ៉​ថា​ញ់វ៉ាំង​ ឃុំ​កូវ​ឡាវ​យុង​ បាន​ចែក​រំលែក​៖ “ចូល​រួម​ពិ​ធី​ជួប​ជុំ​ បង​ប្អូន​មាន​ឱ​កាស​ជំ​នួប​ ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ជីវ​ភាព​និង​គ្រួ​សារ​ លើក​ទឹក​ចិត្ត​គ្នា​ខិត​ខំ​ពល​កម្ម​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ បណ្តា​សកម្ម​ភាព​នេះ​ជួយ​យើង​ខ្ញុំ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ សាមគ្គី​គ្នា​ ក៏​ដូច​ជា​មាន​កម្លាំង​ចិត្ត​បន្ថែម​ចូល​រួម​ចលនា​នា​រី​ និង​បណ្តា​សកម្ម​ភាព​នៅ​ភូមិ​ភាគ​”។

ឆ្លង​តាម​រយៈ​បណ្តា​សកម្ម​ភាព​ជួប​ជុំ​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​កូវ​ឡាវ​យុង​បន្ត​ផ្សព្វ​ផ្សាយ​ស្មារតី​សាមគ្គី​ ជឿ​ជាក់​ ម្ចាស់​ការ​ និង​ទំនួល​ខុស​ត្រូវ​ក្នុង​កង​ជួរ​កម្មា​ភិបាល​ សមាជិកា​ ព្រម​ទាំង​លើក​ទឹក​ចិត្ត​នា​រី​ពង្រីក​តួ​នា​ទី​ក្នុង​ការក​សាង​គ្រួ​សារ​សម្បូរ​សប្បាយ​ ជឿន​លឿន​ និង​សុភ​មង្គល​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​អភិវឌ្ឍ​។

នៅ​ឃុំ​ឡាយ​ហ្វា​ ទន្ទឹម​នឹង​បណ្តា​សកម្ម​ភាព​ជួប​ជុំ​ ដោះ​ដូរ​រំលឹក​ទិវា​នា​រី​វៀត​ណាម​ ថ្ងៃ​ទី​២០ ខែ​តុ​លា​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​កសាង​បណ្តា​ទម្រង់​វប្ប​ធម៌​ សិល្បៈ​ ដើម្បី​បង្ក​ទី​លាន​កម្សាន្ត​មាន​ប្រ​យោជន៍​សម្រាប់​សមាជិកា​។ នា​ពេល​កន្លង​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​បាន​សហ​ការ​ចាត់​តាំង​ពិ​ធី​បង្ហាញ​មុខ​ក្រុម​របាំ​នា​រី​ “របាំ​ប្រ​ពៃ​ណី​ខ្មែរ​” នៅ​ភូមិ​ឈូង​ធំ​ A ដោយ​មាន​សមាជិកា​១៥នាក់​ចូល​រួម​។ បណ្តា​សមាជិកា​សុទ្ធ​តែ​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​វប្ប​ធម៌​ សិល្បៈ​ដូច​គ្នា​ មាន​បំ​ណង​ដោះ​ដូរ​ លត់​ដំ​សុខ​ភាព​ លើក​កម្ពស់​ជីវ​ភាព​ស្មារតី​ និង​រួម​ចំ​ណែក​ថែ​រក្សា​ ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​។

សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ឡាយ​ហ្វា​បង្ហាញ​ក្រុម​របាំ​នា​រី​ “របាំ​ប្រ​ពៃ​ណី​ខ្មែរ​” នៅ​ភូមិ​ឈូង​ធំ​ A។

ឆ្លង​តាម​រយៈ​បណ្តា​ចង្វាក់​រាំ​ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​ដូច​ជា​ រាំ​វង់​ សា​រ៉ា​វ៉ា​ន់ ឡាំ​លាវ​ជា​ដើម​ ទម្រង់​នេះ​បាន​រួម​ចំ​ណែក​បំ​ផុស​មោទ​នភាព​ជន​ជាតិ​ លើក​កម្ពស់​ស្មារតី​ថែ​រក្សា​ និង​ពង្រីក​បណ្តា​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ក្នុង​ជីវ​ភាព​ទំនើប​។ ឆ្លង​តាម​រយៈ​នោះ​ ពង្រីក​តួ​នា​ទី​របស់​នា​រី​ខ្មែរ​ក្នុង​ការក​សាង​ជីវ​ភាព​វប្ប​ធម៌​ ព្រម​ទាំង​បង្ក​កម្លាំង​ផ្សព្វ​ផ្សាយ​ក្នុង​សហ​គម​ន៍ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​បណ្តា​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​នៅ​ភូមិ​ភាគ​។

តាម​ប្រ​សាសន៍​លោក​ស្រី​វ៉ាំង​ធី​អាញ​ហុង​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ឡាយ​ហ្វា​ ឆ្ពោះ​ដល់​ខួប​អនុ​ស្សាវ​រី​យ៍ទិវា​នា​រី​វៀត​ណាម​ ថ្ងៃ​ទី​២០ ខែ​តុ​លា​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​បាន​ចាត់​តាំង​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ ដើម្បី​បង្ក​លក្ខ​ណៈឱ្យ​សមាជិកា​បាន​ជួប​ប្រ​ជុំ​ ដោះ​ដូរ​ លើក​កម្ពស់​ជីវ​ភាព​ស្មារតី​ និង​ពង្រឹង​សាមគ្គី​ភាព​។ ទន្ទឹម​នឹង​ការ​បង្ហាញ​មុខ​ក្រុម​របាំ​នា​រី​ “របាំ​ប្រ​ពៃ​ណី​ខ្មែរ​” សមា​គម​រំ​ពឹង​បង្កើត​ក្រុម​នា​រី​កើត​កូន​គ្រប់​ ២ នាក់​មុន​អាយុ​ ៣៥ ឆ្នាំ​ រួម​ចំ​ណែក​ឃោស​នា​ ចលនា​សមាជិកា​អនុ​វត្ត​ល្អ​នូវ​គោ​លន​យោ​បាយ​ចំ​នួន​ប្រ​ជា​ជន​ ថែ​ទាំ​សុខ​ភាព​បន្ត​ពូជ​និង​កសាង​គ្រួ​សារ​សុភ​មង្គល​។

រយៈ​ពេល​ខាង​មុខ​ សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ​គ្រប់​លំ​ដាប់​ថ្នាក់​បន្ត​ផ្លាស់​ថ្មី​ខ្លឹម​សារ​ វិធី​សាស្ត្រ​សកម្ម​ភាព​ ព្រម​ទាំង​កសាង​បណ្តា​ទម្រង់​សម​ស្រប​នឹង​លក្ខ​ណៈភូមិ​ភាគ​នីមួយៗ​ និង​តម្រូវ​ការ​របស់​សមាជិកា​។ តាម​រយៈ​នោះ​ ពង្រីក​តួ​នា​ទី​របស់​នា​រី​ក្នុង​ការក​សាង​គ្រួ​សារ​សុភ​មង្គល​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជាតិ​ រួម​កម្លាំង​កសាង​ភូមិ​ស្រុក​ និង​រួម​ចំ​ណែក​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​ភាព​ សន្តិ​សុខ​តំ​បន់​ព្រំ​ដែន​៕

ហុង​ទើ - ថា​ច់ធី​

ចែករំលែកអត្ថបទ