15/10/2026 - 21:56

បើក​យុទ្ធ​នា​ការ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ ពិ​និត្យ​សម្រាំង​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ និង​បង្កើត​សំណុំ​ឯក​សារ​សុខ​ភាព​អេឡិច​ត្រូ​និកជូន​ប្រ​ជា​ជន​ 

នា​ព្រឹក​ថ្ងៃ​ទី​ ១៥ ខែ​តុ​លា​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​ត្រាំង​ មន្ទីរ​ពេទ្យ​ពហុព្យា​បាល​តំ​បន់​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​ពិ​ធី​បើក​យុទ្ធ​នា​ការ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ ពិ​និត្យ​សម្រាំង​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ និង​បង្កើត​សំណុំ​ឯក​សារ​សុខ​ភាព​អេឡិច​ត្រូ​និកជូន​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​ឃុំ​។

អ្នក​តំ​ណាង​ចូល​រួម​ពិ​ធី​បើក​យុទ្ធ​នា​ការ​។

តាម​ផែន​ការ​កម្ម​វិធី​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ ការ​ពិ​ពិ​និត្យ​សម្រាំង​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​  គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ នឹង​ចាត់​តាំង​ពិ​និត្យ​ជូន​ប្រ​ជា​ជន​ចំ​នួន​ ៨.០៥៥ នាក់​ ស្ថិត​ក្នុង​ក្រុម​មុខ​សញ្ញា​អាទិ​ភាព​ រួម​មាន​៖ អ្នក​វ័យ​ចាស់​ អ្នក​ពិ​ការ​ គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ អ្នក​មាន​សគុណ​ អ្នក​កើត​ជំងឺ​រ៉ាំ​រ៉ៃ​ និង​ប្រ​ជា​ជន​រស់​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តំ​បន់​មាន​លក្ខ​ណះ​សេដ្ឋ​កិច្ច​ - សង្គម​លំ​បាក​។ កម្ម​វិធី​ពិ​និត្យ​បាន​អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី​ ១៥ ខែ​តុ​លា​ ដល់​ថ្ងៃ​ទី​ ០៦ ខែ​វិច្ឆិកា។ ជា​មួយ​គ្នា​នោះ​ លទ្ធ​ផល​ពិ​និត្យ​នឹង​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​សព្វ​គ្រប់​ចូល​ក្នុង​សំណុំ​ឯក​សារ​សុខ​ភាព​អេឡិច​ត្រូ​និកតាម​សេច​ក្ដី​កំ​ណត់​។

ប្រ​ជា​ជន​យ៉ាង​ច្រើន​កុះ​ករ​បាន​អញ្ជើញ​មក​ពិ​និត្យ​ជំងឺ​។

ថ្លែង​ការណ៍​នៅ​ក្នុង​ពិ​ធី​បើក​យុទ្ធ​នា​ការ​ លោក​ហូក្វឹក​ហ៊ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ បាន​អះ​អាង​៖ កម្ម​វិធី​ពិ​និត្យ​មាន​អត្ថ​ន័យ​ជាក់​ស្តែង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ចំ​ពោះ​សុខ​ភាព​ប្រ​ជា​ជន​ រួម​ចំ​ណែក​ក្នុង​ការ​រក​ឃើញ​ទាន់​ពេល​នូវ​ហា​និភ័យ​នៃ​ជំងឺ​ ផ្តល់​ប្រឹក្សា​ថែ​ទាំ​សុខ​ភាព​ ណែ​នាំ​ការ​ព្យា​បាល​បាន​ទាន់​ពេល​ បន្ថយ​បន្ទុក​ចំ​ណាយ​លើ​ការ​ពិ​និត្យ​ព្យា​បាល​ជំងឺ​ ពិ​សេស​គឺ​ចំ​ពោះ​អ្នក​ដែល​មាន​ជីវ​ភា​ពលំ​បាក​ និង​ក្រុម​មុខ​សញ្ញា​ងាយ​រង​គ្រោះ​។

ចំ​ណុច​សំ​ខាន់​នៃ​កម្ម​វិធី​លើក​នេះ​គឺ​ភ្ជាប់​សកម្ម​ភាព​ពិ​និត្យ​សុខ​ភាព​ជា​មួយ​ការ​បង្កើត​ ធ្វើ​បច្ចុប្បន្ន​ភាព​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និក ជា​ជំ​ហាន​ៗបង្កើត​ទិន្ន​ន័យ​សុខ​ភាព​របស់​ប្រ​ជា​ជន​ និង​បម្រើ​ការ​គ្រប់​គ្រង​សុខ​ភាព​ពេញ​មួយ​ជីវិត​។ ឆ្លង​តាម​នោះ​ ប្រ​ជា​ជន​មា​នល​ក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​តាម​ដាន​ស្ថាន​ភាព​សុខ​ភាព​របស់​ខ្លួន​ទៀង​ទាត់​ ព្រម​ទាំង​រួម​ចំ​ណែក​ជំ​រុញ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ក្នុង​វិស័យ​សុខា​ភិបាល​នៅ​ភូមិ​ភាគ​។

បន្ទាប់​ពី​ពិ​ធី​បើក​យុទ្ធ​នា​ការ​ បណ្តា​ក្រុម​គ្រូ​ពេទ្យ​ និង​វេជ្ជ​បណ្ឌិត​ បាន​ចាប់​ផ្តើម​ដំ​ណើរ​ការ​សកម្ម​ភាព​ពិ​និត្យ​សុខ​ភាព​ជូន​ប្រ​ជា​ជន​៕

យ្វី​អាញ​- ថា​ច់ធី​

ចែករំលែកអត្ថបទ