15/10/2026 - 21:56

ទម្រង់​គួប​ផ្សំ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ 

ផ្តើម​ពី​ការ​អនុ​វត្ត​ដំ​ណើរ​ការ​ចិញ្ចឹម​គោ​តាម​ទិស​ដៅ​ Viet GAP គួប​ផ្សំ​នឹង​ទម្រង់​ចិញ្ចឹម​ប្រចៀវ​យក​លា​មក​ បាន​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​ល្អ​ និង​ទិស​ដៅ​ផលិត​ចីរ​ភាព​សម្រាប់​គ្រួ​សា​រលោក​ហូមិញ​លៀក នៅ​ភូមិ​ទៀង​គឿង ឃុំ​ថា​ញ់ថើយ​អាង​ ទី​ក្រុង​កឹង​ធើ​។ 

ណែ​នាំ​ថ្នាក់​ដឹក​នាំ​មក​ទស្សនា​ទម្រង់​ចិញ្ចឹម​គោ​របស់​គ្រួ​សារ​  លោក​លៀក បាន​ចែក​រំលែក​៖ “ដោយ​ឃើញ​ទម្រង់​ចិញ្ចឹម​គោ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ នៅ​ឆ្នាំ​ ២០១៩ ខ្ញុំ​បាន​វិនិយោគ​សង់​ទ្រុង​ និង​ទិញ​គោ​មេ​ ៤ ក្បាល​មក​ចិញ្ចឹម​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ ផ្តើម​ពី​ទម្រង់​មាន​ទ្រង់​ទ្រាយ​តូច​ ខ្ញុំ​ធ្វើ​បណ្តើ​រនិង​រៀន​សូ​ត្រ​ដក​បទ​ពិសោធន៍​បណ្តើ​រ តាំង​ពី​បច្ចេក​ទេស​ថែ​ទាំ​ និង​ការ​ការ​ពារ​ជំងឺ​។ អា​ស្រ័យ​ហេ​តុ​នេះ​ បន្ទាប់​ពី​ចិញ្ចឹម​មក​ជា​ច្រើន​ឆ្នាំ​ ទម្រង់​នេះ​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​យ៉ាង​ល្អ​ ផ្តើម​ពី​គោ​មេ​ ៤ ក្បាល​ ឥ​ឡូវ​នេះ​បាន​កើន​ឡើង​ដល់​ ១៧ ក្បាល​ ក្នុង​នោះ​ មាន​គោ​មេ​ ១១ ក្បាល​ និង​គោ​ចិញ្ចឹម​យក​សាច់​ ៦ ក្បាល​”។ ដោយ​បាន​ដឹង​ថា​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ហ្វូង​គោ​ លោក​លៀក បាន​អនុ​វត្ត​ដំ​ណើរ​ការ​ចិញ្ចឹម​តាម​ទិស​ដៅ​ VietGAP។ ក្រោល​គោ​ត្រូវ​បោស​សំអាត​ជា​ប្រ​ចាំ​ ធា​នា​មាន​ខ្យល់​ចេញ​ចូល​ល្អ​ ចំ​ណី​សត្វ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ លា​មក​សត្វ​បាន​ប្រ​មូល​ស្អាត​បាត​...។ ចិញ្ចឹម​គោ​តាម​ទិស​ដៅ​ VietGAP ទោះ​បី​ជា​ហត់​នឿយ​បន្តិច​ ប៉ុន្តែ​ហ្វូង​គោ​ធំ​ធាត់​ល្អ​ មិន​សូវ​មាន​ជំងឺ​។ លោក​លៀក បាន​ឱ្យ​ដឹង​បន្ថែម​ ចង់​ចិញ្ចឹម​គោ​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​ ត្រូវ​ជ្រើស​រើស​ពូជ​គោ​ដែល​មាន​សុខ​ភាព​ល្អ​ គោ​មេ​ល្អ​ទុក​ចិញ្ចឹម​បង្កើន​ហ្វូង​ ឯ​កូន​គោ​បន្ទាប់​ពី​ផ្តា​ច់ដោះ​បាន​ថែ​ទាំ​ និង​ជ្រើស​រើស​ចិញ្ចឹម​ឱ្យ​កើត​កូន​ ឬ​ផ្លាស់​ទៅ​ចិញ្ចឹម​បន្ធាត់​។ ដើម្បី​ធា​នា​ប្រ​ភព​ស្មៅ​ស្រស់​និង​ស្អាត​ ខ្ញុំ​បាន​យក​ដី​ស្រែ​ ៦.០០០ ម៉ែ​ត្រកា​រ៉េ​ មក​ដាំ​ស្មៅ​ និង​ចំ​បើង​ចំ​នួន​ ១,៧ ហិក​តា​ប្រ​មូល​ទុក​ក្នុង​រោង​ ដើម្បី​ការ​ពារ​ពេល​រដូវ​ក្តៅ​ខ្វះ​ស្មៅ​។

លោក​ហូមិញ​លៀក ឃុំ​ថា​ញ់ធើយ​អាង​ កំ​ពុង​ឱ្យ​ចំ​ណី​គោ​។

ទន្ទឹម​នឹង​ការ​ចិញ្ចឹម​គោ​  ឆ្លៀត​យក​ផល​ប្រ​យោជន៍​ពី​លក្ខ​ណៈដែល​មាន​ស្រាប់​ លោក​លៀក បាន​អភិវឌ្ឍ​បន្ថែម​នូវ​ទម្រង់​ចិញ្ចឹម​ប្រ​ជៀវ​យក​លា​មក​។ ទម្រង់​នេះ​ បង្កើន​បាន​ប្រ​ភព​ចំ​ណូល​បន្ថែម​ជា​ប្រ​ចាំ​ ធ្វើ​ឱ្យ​សម្បូរ​បែប​សត្វ​ចិញ្ចឹម​។ “ទ្រុង​ចិញ្ចឹម​ប្រ​ជៀវ​បាន​សង់​កម្ពស់​ប្រហែល​ ៧ ម៉ែ​ត្រ​ ដំ​បូល​ប្រក​ស្លឹក​ត្នោត​ ដើម្បី​ឱ្យ​ដូចប​រិស្ថាន​ធម្ម​ជាតិ​ដែល​ហ្វូង​ប្រ​ជៀវ​រស់​នៅ​។ ជា​មួយ​នឹង​ផ្ទៃ​ក្រ​ឡា​ ៦០ ម៉ែ​ត្រកា​រ៉េ​ ក្នុង​មួយ​ខែ​ៗ ប្រ​មូល​បាន​លា​មក​ប្រហែល​ ១៥០ គី​ឡូ​ក្រាម​ លក់​ចេញ​ទី​ផ្សារ​ទទួល​បាន​ ៦ លាន​ដុង​/ខែ​។ បន្ទាប់​ពី​ការ​គិត​ចំ​ណាយ​រួច​រាល់​ ទម្រង់​ចិញ្ចឹម​គោ​ VietGAP ផ្សំ​ជា​មួយ​ការ​ចិញ្ចឹម​ប្រ​ជៀវ​យក​លា​មក​ គ្រួ​សារ​ខ្ញុំ​រក​បាន​ចំ​ណូល​ជិត​ ២០០ លាន​ដុង​/ឆ្នាំ​” - លោក​លៀក ឱ្យ​ដឹង​ដូច្នេះ​។

តាម​ប្រ​សាសន៍​ លោក​ង្វៀង​វ៉ាំង​ដា​ក ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ថា​ញ់ថើយ​អាង​ ទម្រង់​ចិញ្ចឹម​គោ​ផ្សំ​ជា​មួយ​ការ​ចិញ្ចឹម​ប្រ​ជៀវ​របស់​លោក​លៀក គឺ​សម​ស្រប​ទៅ​នឹង​លក្ខ​ណៈផលិត​របស់​គ្រួ​សារ​កសិ​ករ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែ​បរ​បរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ និង​លើក​កម្ពស់​ប្រាក់​ចំ​ណូល​។ ជា​ពិ​សេស​ ការ​អនុ​វត្ត​ការ​ចិញ្ចឹម​គោ​តាម​ទិស​ដៅ​ VietGAP ជួយ​ដល់​អនា​ម័យក្រោល​ ការ​ពារ​ជំងឺ​ និង​ការ​វិនិច្ឆ័យ​កាក​សំ​ណល់​ ជា​ទិស​ដៅ​ផលិត​ដែល​ភូមិ​ភាគ​លើក​ទឹក​ចិត្ត​ ព្រម​ទាំង​លើក​កម្ពស់​គុណ​ភាព​ការ​ចិញ្ចឹម​ និង​រួម​ចំ​ណែក​ការ​ពា​រប​រិស្ថាន​។ ដើម្បី​រក្សា​ប្រ​សិទ្ធ​ភាព​ទម្រង់​នេះ​ ឃុំ​សហ​ការ​រៀប​ចំ​វគ្គ​ហ្វឹក​ហាត់​ឧបត្ថម្ភ​បច្ចេក​ទេស​ វិធី​ថែ​ទាំ​ ការ​ពា​រនិង​ទប់​ស្កាត់​ជំងឺ​លើ​សត្វ​គោ​ និង​ហ្វូង​ប្រ​ជៀវ​ ព្រម​ទាំង​ណែ​នាំ​បច្ចេក​ទេស​ ប្រ​មូល​និង​រក្សា​លា​មក​ប្រ​ជៀវ​ឱ្យ​បាន​ត្រឹម​ត្រូវ​ បង្ក​លក្ខ​ណៈឱ្យ​កសិ​ករ​ក្នុង​ភូមិ​ឋាន​បាន​មក​ទស្សនា​ រៀន​សូ​ត្រ​ និង​អភិវឌ្ឍ​ទម្រង់​នេះ​ ដើម្បី​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ លំ​នឹង​ជីវ​ភាព​ និង​ឆ្ពោះ​ដល់​ការ​ផលិត​កសិ​កម្ម​ប្រ​កប​ដោយ​ចីរ​ភាព​៕

ថា​ញ់វ៉ាង​-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ