ជំងឺឆ្លងតែងបង្កប់ហានិភ័យផ្ទុះឡើង ពិសេសគឺក្នុងរដូវវស្សា ខណៈពេលអាកាសធាតុផ្លាស់ប្តូរមិនទៀងទាត់និងលក្ខណៈបរិស្ថានធ្វើឱ្យរោគងាយរាលដាល។ ម្ចាស់ការអនុវត្តគ្រប់វិធានការបង្ការជំងឺ មិនត្រឹមតែជួយការពារសុខភាពផ្ទាល់ខ្លួននិងគ្រួសារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកសាងសហគមន៍សុវត្ថិភាពនិងមានសុខភាពល្អទៀតផង។

ចាក់ថ្នាំបង្ការដើម្បីទប់ស្កាត់រោគឆ្លងដល់កុមារ។
ចាប់តាំងពីដើមឆ្នាំមកដល់ពេលនេះ ដំណាក់សុខាភិបាលឃុំភូឡុក បានកត់សម្គាល់ មានជំងឺគ្រុនឈាមចំនួន ០៤ ករណី និងជំងឺពងដៃ ជើង មាត់ ចំនួន ២២ ករណី។ ដើម្បីម្ចាស់ការត្រួត ពិនិត្យជំងឺឆ្លងដំណាក់សុខាភិបាលបានផ្សព្វផ្សាយ អនុវត្តយ៉ាងម៉ឺងម៉ាត់គ្រប់វិធានការត្រួតពិនិត្យ បង្ការទប់ស្កាត់ជំងឺឆ្លង ឃោសនាផ្សព្វផ្សាយ អនាម័យបរិស្ថាន កម្ចាត់ដង្កូវទឹក វិនិច្ឆ័យដាច់ខាតរោគឆ្លង ជំរុញខ្លាំងការចាក់វ៉ាក់សាំងបង្ការជំងឺ និងផ្សព្វផ្សាយ បង្កើនការយល់ដឹងអំពីការបង្ការជំងឺជូនប្រជាជន។ ទន្ទឹមនឹងនោះ ពង្រីកគោលលំនាំ “៤ នៅនឹងកន្លែង” ត្រៀមលក្ខណៈទប់ស្កាត់គ្រប់ស្ថានភាពជំងឺឆ្លងកើតមានឡើងនៅលើភូមិឋាន។ “ពេលជូនកូនទៅចាក់វ៉ាក់សាំងនៅដំណាក់ ក្រៅពីបានវេជ្ជបណ្ឌិតផ្តែផ្តាំអំពីរបៀបតាមដានប្រតិកម្មរបស់កូន ដើម្បីដោះស្រាយទាន់ពេល ប្រសិនបើមានអាការៈគ្រុនក្តៅឡើងកន្ទួល ខ្ញុំនៅទាំងបានកម្មាភិបាលសុខាភិបាល ផ្សព្វផ្សាយអំពីវិធានការបង្ការ ទប់ស្កាត់ជំងឺឆ្លង ជាពិសេសគឺជំងឺគ្រុនឈាម និងជំងឺពងដៃ ជើង មាត់” - បងស្រី តូហុងភុក ប្រជាជននៅភូមិភាគ បានចែករំលែកដូច្នេះ។
ចំពោះមុខស្ថានភាពរោគឆ្លងមានការប្រែប្រួលស្មុគស្មាញ ប៉ុន្តែប្រជាជននៅតែធ្វែសប្រហែស ពេលមានជំងឺគឺទិញថ្នាំមកលេបដោយខ្លួនឯង ដល់ពេលជំងឺធ្ងន់ ទើបទៅកាន់មូលដ្ឋានសុខាភិបាល...។ល។ ចំពោះមុខការពិតនោះ ដំណាក់សុខាភិបាលឃុំថើយអាងហូយ បានសកម្មសហការជាមួយគណៈ ផ្នែក ពាក់ព័ន្ធ ជំរុញការឃោសនា ណែនាំប្រជាជនអនុវត្តគ្រប់វិធានការបង្ការជំងឺ រក្សាអនាម័យផ្ទាល់ខ្លួន បរិស្ថាន និងម្ចាស់ការតាមដានសុខភាព។ ជំរុញខ្លាំងការឃោសនាអប់រំសុខភាព លើកកម្ពស់គុណភាពពិនិត្យ ព្យាបាលជំងឺដំបូងជូនប្រជាជន។ អាស្រ័យហេតុនោះ ចំនួនករណីជំងឺឆ្លងនៅលើភូមិឋានឃុំ មានការថយចុះបើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥។ “ដើម្បីព្រួតដៃការពារសុខភាពសហគមន៍ ខ្ញុំនិងគ្រួសារតែងអនុវត្តត្រឹមត្រូវគ្រប់វិធានការបង្ការជំងឺ ចលនាសមាជិកក្នុងគ្រួសារសម្អាតផ្ទះសម្បែង ហូបឆ្អិន ផឹកឆ្អិន និងរាយការណ៍ទាន់ពេលនូវករណី ដែលសង្ស័យថាកើតជំងឺ” - លោកស៊ើងហួន ប្រជាជនម្នាក់នៅភូមិភាគ បានឱ្យដឹងដូច្នេះ។
តាមវេជ្ជបណ្ឌិតឯកទេសកម្រិត២ ត្រឹងគឹមញៀង នាយកដំណាក់សុខាភិបាលឃុំថើយអាងហូយ ដើម្បីទប់ស្កាត់ និងបង្ការរោគឆ្លងឱ្យបានទាន់ពេល ជាពិសេសគឺជំងឺគ្រុនឈាម ជំងឺពងដៃ ជើង មាត់... ។ល។ នាពេលខាងមុខ ដំណាក់នឹងបន្តចាត់តាំងឱ្យបានល្អនូវការចាក់ថ្នាំបង្ការបើកទូលាយ។ សហការហ្មត់ចត់ជាមួយរដ្ឋអំណាចភូមិភាគ បណ្តាមូលដ្ឋានអប់រំ គណៈ ផ្នែក អង្គការមហាជន ចូលរួមការងារបង្ការនិងទប់ស្កាត់រោគឆ្លង រួមចំណែកកសាងភូមិភាគសុវត្ថិភាព”៕
ថាញវ៉ាង - មេងលី