ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/10/2026 - 08:58

បំ​ផុស​ស្មារតី​បក្ស​ក្នុង​ទឹក​ចិត្ត​មា​មីង​ភូមិ​ស្រុក​ 

អត្ថ​បទ​ទី​២៖

សំឡេង​ពិ​ណ​ពាទ្យ​និង​ឧត្តម​គតិ​របស់​កុមារ​កំ​ព្រា​នៅ​វត្ត​បុរាណ​

ធំ​ដឹង​ក្តី​ឡើង​ដោយ​សារ​វត្ត​ជ្រោយ​ទឹមក​ណ្តា​លជួយ​ស្រោច​ស្រង់​ជីវិត​ បន្ទាប់​ពី​កំ​ព្រា​ម្តាយ​ឪ​ពុក​ សិល្ប​ករ​ឡឹម​មិញ​កឿង​ (ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ​)បាន​ជម្នះ​ស្ថាន​ភា​ពលំ​បាក​ដើម្បី​លេង​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​ទាំង​៩មុខ​បាន​យ៉ាង​ស្ទាត់​ជំ​នាញ​។ បា​នប​ញ្ជូលក្នុង​កង​ជួរ​បក្ស​នៅ​ ឆ្នាំ​២០១៨ សិល្ប​ករ​មាន​ទេព​កោស​ល្យរូប​នេះ​ ចាត់​ទុក​ការ​កាន់​ដៃ​បង្គាប់​ការ​ បង្រៀន​បទ​ភ្លេង​ពិ​ណ​ពាទ្យ​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ​ -ពិ​សេស​គឺ​សិស្ស​ពិ​ការ​ភ្នែក​-ដូច​ជា​បទ​បញ្ជា​ចេញ​ពី​បេះ​ដូង​របស់​បក្ខ​ជន​។

ក្តី​ប្រាថ្នា​ឈាន​ឡើង​ពី​វត្ត​ជ្រោយ​ទឹមក​ណ្តា​ល

ក្នុង​បន្ទប់​ហាត់​របស់​ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ​ សិល្ប​ករ​ឡឹម​មិញ​កឿង​ កំ​ពុង​ជក់​ចិត្ត​ដិត​អា​រម្មណ៍​នឹង​ការ​ប្រ​គំ​ឧប​ករណ៍​ឃឹម​។ សំឡេង​ឃឹម​ប្រ​គំ​នឹង​ស្គរ​ដៃ​បន្លឺ​ឡើង​យ៉ាង​ពីរោះ​រណ្តំ​ ទាក់​ទាញ​អ្នក​ស្តាប់​។ សម្លឹង​មើល​សិល្ប​ករ​ចេះ​ស្ទាត់​ឧប​ករណ៍​ភ្លេង​ពិ​ណ​ពាទ្យ​ទាំង​៩មុខ​ យល់​ជ្រៅ​ជ្រះ​អំ​ពី​សិល្បៈ​របាំ​និង​ទម្រង់​ល្ខោន​យូកេរ​ តិច​មាន​អ្នក​ណា​ដឹង​ថា​ កាល​ពី​កុមារ​ភាព​ គាត់​ខ្វះ​ភាព​កក់​ក្តៅ​ពី​គ្រួ​សារ​ ធំ​ដឹង​ក្តី​ឡើង​អា​ស្រ័យ​បាន​ព្រះ​សង្ឃ​វត្ត​ជ្រោយ​ទឹមក​ណ្តា​លឧបត្ថម្ភ​គាំ​ពារ។

សិល្ប​ករ​ឡឹម​មិញ​កឿង​កំ​ពុង​ប្រ​គំ​ឧប​ករណ៍​ឃឹម​។

រៀង​រាល់​យប់​ ពេល​ចាស់​ៗក្នុង​ភូមិ​មក​ជួប​ជុំ​គ្នា​ក្នុង​វត្ត​ដើម្បី​ពិ​សារ​តែ​និង​ប្រ​គំ​ភ្លេង​ពិ​ណ​ពាទ្យ​ កុមារ​កឿង​ អាយុ​១៤ឆ្នាំ​ មក​តាម​ឈរ​អែប​សសរ​ស្តាប់​ចាស់​ៗប្រ​គំ​ភ្លេង​។ រង់​ចាំ​ពេល​ចាស់​ៗសម្រាក​ដៃ​ គាត់​ក៏​ចូល​ទៅ​ជិត​គោះ​វាយ​សាក​ល្បង​។ល។ សង្កេត​ឃើញ​កុមារ​នេះ​មាន​ទេព​កោស​ល្យចម្លែក​ អតីត​សិប្ប​ករ​យ័ញសល ជួយ​បង្ហាត់​បង្រៀន​ដោយ​អស់​ពី​ចិត្ត​។ រៀន​ត្រឹម​តែ​កន្លះ​ខែ​ កឿង​អាច​ប្រ​គំ​ភ្លេង​បាន​យ៉ាង​ស្ទាត់​ជំ​នាញ​ ប្រាំ​មួយ​ខែ​ក្រោយ​មក​ បទ​ភ្លេង​ពិ​បាក​ៗកុមារ​កឿង​ក៏​ចេះ​ចាំ​ស្ទាត់​ ហើយ​ទៅ​តាម​ក្រុម​ភ្លេង​របស់​វត្ត​សម្តែង​នៅ​តាម​ភូមិ​ស្រុក​ពេល​មាន​បុណ្យ​ទាន​ម្តង​ៗ។ ឆ្នាំ​១៩៨៩ ដោយ​បាន​ព្រះ​ចៅ​អធិការ​វត្ត​ជ្រោយ​ទឹមក​ណ្តា​លបង្ក​លក្ខ​ណៈឱ្យ​ចូល​រួម​ពិ​ធី​ប្រឡង​ជ្រើស​រើស​ គាត់​ក៏​បាន​ប្រឡង​ជាប់​ចូល​ក្រុម​សិល្បៈ​ខ្មែរ​ជា​ផ្លូវ​ការ​។

ដោយ​កំ​ណត់​ច្បាស់​បរិស្ថាន​ជំ​នាញ​គឺ​ជា​ឱ​កាស​ដ៏​ធំ​ គាត់​ក៏​បាន​ខិត​ខំ​សិក្សា​ស្រាវ​ជ្រាវ​ទាំង​ឧប​ករណ៍​ឃឹម​ ស្គរ​និង​ឧប​ករណ៍​ភ្លេង​ផ្សេង​ៗជា​ច្រើន​ ដើម្បី​បម្រើ​សិល្បៈ​របាំ​និង​ទម្រង់​ល្ខោន​យូកេរ​។ សិល្ប​ករ​ឡឹម​មិញ​កឿង​ រៀប​រាប់​៖ "ក្នុង​ចំ​ណោម​ឧប​ករណ៍​ភ្លេង​ គឺ​ឃឹម​និង​ស្គរ​ភ្លោះ​ពិ​បាក​លេង​បំ​ផុត​ ដូច្នេះ​ អ្នក​សិក្សា​ត្រូវ​មាន​ការ​ប្តេជ្ញា​ចិត្ត​ ស្រ​ឡាញ់​ចូល​ចិត្ត​និង​មាន​ទេព​សល្យស្រាប់​។ល។ ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​ ស្រាវ​ជ្រាវ​និង​ចេះ​ប្រ​គំ​ឧប​ករណ៍​ភ្លេង​ច្រើន​ប្រ​ភេទ​យ៉ាង​ស្ទាត់​ជំ​នាញ​ ដើម្បី​សក្តិ​សម​នឹង​ការ​ចំ​ណាយ​ពេល​របស់​លោក​គ្រូ​ដែល​បង្រៀន​ខ្ញុំ​តាំង​ពី​ដំ​បូង​មក​"។ មិន​ត្រឹម​តែ​ប្រ​គំ​ឧប​ករណ៍​ភ្លេង​ពិ​ណ​ពាទ្យ​ស្ទាត់​ជំ​នា​ញ់ប៉ុណ្ណោះ​ទេ​ គាត់​នៅ​ទាំង​ចេះ​ជួស​ជុល​និង​ដំ​ឡើង​ឧប​ករណ៍​ភ្លេង​នីមួយៗ​ដោយ​ខ្លួន​ឯង​ ដើម្បី​ឱ្យ​សំឡេង​បញ្ចូល​គ្នា​ពេល​ប្រ​គំ​ទើប​ឮ​ពីរោះ​រណ្តំ​។

ភារៈ​បង្ហាត់​បង្រៀន​របស់​សិល្ប​ករ​បក្ខ​ជន​

ឆ្នាំ​២០១៤ នៅ​ទិវា​បុណ្យ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ជន​ជាតិ​ខ្មែរ​ណាម​បូ​ លើក​ទី​ VI  គាត់​ទទួល​បាន​ជ័យ​លា​ភី​លេខ​១ ប្រ​គំ​ទោល​ឧប​ករណ៍​ភ្លេង​ជា​មួយ​បទ​"អំ​ណរ​ជន​បទ​ខ្មែរ​ផ្លាស់​ថ្មី​"។ គាត់​ក៏​ទទួល​បាន​មេ​ដាយ​មាស​និង​មេ​ដាយ​ប្រាក់​ជា​ច្រើន​គ្រឿង​នៅ​សមោសរ​សិល្បៈ​ទូ​ទាំង​ប្រ​ទេស​ ប៉ុន្តែ​របត់​ធំ​បំ​ផុត​ដែល​ជំ​រុញ​ឧត្តម​គតិ​សិល្បៈ​របស់​គាត់​ឈាន​ចូល​ទំ​ព័រ​ថ្មី​ នោះ​គឺ​ថ្ងៃ​ដែល​បាន​បញ្ចូល​ក្នុង​កង​ជួរ​បក្ស​នៅ​ឆ្នាំ​២០១៨។ បង​ឡឹម​មិញ​កឿង​ សំ​ណេះ​សំ​ណាល​៖ "ខ្ញុំ​មាន​មោទ​នភាព​និង​កិត្តិ​យស​ខ្លាំង​ណាស់​ ព្រោះ​ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​បាន​ចូល​ក្នុង​កង​ជួរ​បក្ស​។ ឥ​ឡូវ​ ខ្ញុំ​ត្រូវ​ធ្វើ​គំ​រូ​ក្នុង​ការ​ងារ​និង​គ្រួ​សារ​ ជា​ពិ​សេស​គឺ​ត្រូវ​គំ​រូ​ដើម្បី​កូន​ៗរៀន​សូ​ត្រ​តាម​។ល។ ខ្ញុំ​តែង​រក្សា​គុណ​សម្បត្តិ​សីល​ធម៌​ សតិ​អា​រម្មណ៍​នយោ​បាយ​រឹង​មាំ​និង​ផ្ទេរ​ចំ​ណេះ​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ​ក្នុង​សហ​គម​ន៍ជន​រួម​ជាតិ​ខ្មែរ​ រួម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​"។

មុន​នឹង​ប្រ​គំ​ឧប​ករណ៍​ភ្លេង​ សិល្ប​ករ​ឡឹម​មិញ​កឿង​ ពិ​និត្យ​រាល់​ផ្លែ​សំ​នៀង​រនាត​ធុង​យ៉ាង​ហ្មត់​ចត់​។

ជា​ច្រើន​ឆ្នាំ​មក​នេះ​ នៅ​តាម​វត្ត​អា​រាម​ សា​លា​ជន​ជាតិ​អន្តេ​វា​សិក​និង​ក្នុង​ពិ​ធី​ប្រឡង​ជា​ច្រើន​ អ្នក​ទាំង​ឡាយ​តែង​សម្តែង​ការ​គោរព​ហៅ​គាត់​យ៉ាង​ស្និទ្ធ​ស្នាល​ថា​"គ្រូ​កឿង​"។ អនុ​ស្សាវ​រី​យ៍ដ៏​រំភើប​ចិត្ត​បំ​ផុត​ គឺ​ពេល​គាត់​ទទួល​ភារៈ​បង្ហាត់​បង្រៀន​សិស្ស​ពិ​ការ​ភ្នែក​នៅ​សមា​គម​អ្នក​ពិ​ការ​ភ្នែក​ខេត្ត​សុក​ត្រាំង​(ចាស់​)។សិស្ស​មើល​ខ្ទង់​ឧប​ករណ៍​ភ្លេង​មិន​ឃើញ​ គាត់​គូស​លេខ​សម្គាល់​ ១,២,៣។ល។លើ​ខ្ទង់​ភ្លេង​ កាន់​ដៃ​ប្អូន​ៗស្ទាប​ស្ទង់​រាល់​ឧប​ករណ៍​ភ្លេង​ កំ​ណត់​សំឡេង​នីមួយៗ​ដើម្បី​ប្អូន​ៗងាយ​ចង​ចាំ​។ គាត់​ចាប់​ផ្តើម​បង្ហាត់​បទ​ខ្លី​ៗ ដូច​ជា​៖ "បទ​ជូន​ពរ​" "ទិស​ទាំង​បួន​" ត្រឹម​តែ​ពី​រស​ប្តា​ហ៍ ប្អូន​ៗអាច​ប្រ​គំ​បាន​ មួយ​ខែ​ក្រោយ​មក​ប្អូន​ៗប្រ​គំ​ឧប​ករណ៍​ភ្លេង​បាន​យ៉ាង​ស្ទាត់​។ ឈុត​សម្តែង​របាំ​"ជូន​ពរ​"ដែល​គាត់​ចង​ក្រង​ឱ្យ​ប្អូន​ៗទៅ​សម្តែង​ ទទួល​បាន​មេ​ដាយ​មាស​នៅ​ក្នុង​ពិ​ធី​ប្រឡង​ "សូរ​សៀង​ចម្រៀង​អ្នក​ពិ​ការ​"តំ​បន់​ភាគ​ខាង​ត្បូង​ លើក​ទី​ III ឆ្នាំ​២០២៥ និង​ទទួល​បាន​មេ​ដាយ​ប្រាក់​នៅ​សមោសរ​សិល្បៈ​ទូ​ទាំង​ប្រ​ទេស​។

នៅ​ក្នុង​គេ​ហ​ដ្ឋាន​តូច​ អា​ជីព​របស់​គាត់​បាន​ផ្ទេរ​ឱ្យ​កូន​ប្រុស​ឡឹម​ត្វឹង​កៀត​។បាន​ឪ​ពុក​បង្រៀន​ភ្លេង​តាំង​ពី​អាយុ​១០ឆ្នាំ​ និង​តម្រង់​ទិស​ឱ្យ​រៀន​មហា​វិទ្យា​ល័យ​ផ្នែក​វប្ប​ធម៌​ បច្ចុប្បន្ន​ កៀត​បាន​ក្លាយ​ជាត​ន្ត្រី​ករ​ជំ​នាញ​ដ៏​លេច​ធ្លោ​របស់​ក្រុម​។ បញ្ជាក់​ពី​បក្ខ​ជន​របស់​ខ្លួន​ លោក​លឺ​វថា​ញ់ហ៊ុង ប្រ​ធាន​ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ​ បាន​អះ​អាង​៖ "ឡឹម​មិញ​កឿង​ជា​សិល្ប​ករ​មាន​ទេព​កោស​ល្យសម្បូរ​បែប​ក្នុង​វិស័យ​ឧប​ករណ៍​ភ្លេង​។ល។ គាត់​បង្រៀន​ឧប​ករណ៍​ភ្លេង​ពិ​ណ​ពាទ្យ​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ​ដោយ​អស់​ពី​ចិត្ត​ ក្នុង​នោះ​ មាន​សិស្ស​ពិ​ការ​ភ្នែក​។ ពិ​សេស​ រួម​ចំ​ណែក​អភិ​រក្ស​និង​ជំ​រុញ​តម្លៃ​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​សាយ​ភាយ​ទូ​លំ​ទូ​លាយ​"។

ចាក​ចេញ​ពី​លំ​ហរ​សិល្បៈ​ដិត​ដាម​ដោយ​សូរ​សៀង​បេតិក​ភណ្ឌ​ យើង​ខ្ញុំ​បន្ត​ដំ​ណើរ​ទៅ​កាន់​ភូមិ​បឹង​ទ្រៀក​ កន្លែង​មាន​លោក​តា​អា​ចារ្យ​មួយ​រូប​ជា​បក្ខ​ជន​ យប់​ថ្ងៃ​សម្រប​សម្រួល​ ចលនា​គ្រប់​គ្រួ​សារ​ដើម្បី​កសាង​"ជំ​ហរ​យុទ្ធ​សាស្ត្រ​ទឹក​ចិត្ត​ប្រ​ជា​ជន​"...។

BOX

អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មេរ​ មិន​មែន​ជា​ការ​ជ្រើស​រើ​សរ​វាង​ការ​អភិវឌ្ឍ​និង​អភិ​រក្ស​ ប៉ុន្តែ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​វប្ប​ធម៌​ក្លាយ​ជា​ប្រ​ភព​ធន​ធាន​សម្រាប់​ការ​អភិវឌ្ឍ​។ បក្ខ​ជន​ត្រូវ​យល់​ច្បាស់​អំ​ពី​ភា​សា​ ទំនៀម​ទម្លាប់​ បុណ្យ​ទាន​ សិល្បៈ​ប្រ​ពៃ​ណី​និង​ជីវ​ភាព​ផ្លូវ​ចិត្ត​របស់​ជន​រួម​ជាតិ​ ទើប​មាន​ឧត្តម​ភាព​ដ៏​ធំ​ធេង​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​អភិ​រក្ស​លក្ខ​ណៈវប្ប​ធម៌​ល្អ​ប្រ​ពៃ​។ ពេល​វប្ប​ធម៌​បាន​បក្ខ​ជន​ផ្ទេរ​ជូន​ដោយ​អស់​ពី​ចិត្ត​ ចរន្ត​បេតិក​ភណ្ឌ​របស់​ជន​ជាតិ​នឹង​ប្រ​ព្រឹត្ត​ទៅ​ជា​រលូន​។

ថាញ​ឡុង​-លី​ធាង​-មុនី​

(នៅ​មាន​បន្ត​)

អត្ថ​បទ​ទី​៣៖ លោក​តា​អា​ចារ្យ​ទទួល​បន្ទុក​តួ​នា​ទី​ពីរ​យ៉ាង​

ចែករំលែកអត្ថបទ