20/10/2026 - 06:10

ឧបត្ថម្ភ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ជំនួយ​កម្លាំង​ដល់​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ 

អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ទី​ក្រុង​កឹង​ធើ បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របរ​រក​ស៊ី​ចិញ្ចឹម​ជី​វិត បណ្តុះ​បណ្តាល​របរ លើក​កម្ពស់​សមត្ថ​ភាព​ផលិត​ដល់​ប្រ​ជា​ជន។ ចាប់​ពី​គោ​ពូ​ជរ​ហូត​ដល់​បើក​ថ្នាក់​បង្រៀន​របរ​សម​ស្រប ប្រ​ភព​ធន​ធាន​ពី​កម្ម​វិធី​កំ​ពុង​បង្ក​លក្ខ​ណៈបន្ថែម ដើម្បី​ជន​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ បង្កើន​ប្រាក់​ចំ​ណូល​សន្សឹមៗ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។

 ថ្នាក់​បណ្តុះ​បណ្តា​លរបរ​បាន​ចាត់​តាំង​ផ្សារ​ភ្ជាប់​នឹង​តម្រូវ​ការ​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​។

នៅឃុំ​តាយ​វុាំង កម្ម​វិធី​ទិស​ដៅ​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​អនុ​វត្ត​ដោយ​ វិធាន​ការ​ជា​ច្រើន​ឧបត្ថម្ភ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ បង្ក​លក្ខ​ណៈឱ្យ​ប្រ​ជា​ជន​អភិវឌ្ឍ​ការ​ផលិត​ បង្កើន​ប្រាក់​ចំ​ ណូល​។ ក្នុង​នោះ​ ឧបត្ថម្ភ​គោ​មេ​ គឺ​ជា​ទម្រង់​មួយ​ក្នុង​ចំ​ណោម​ទម្រង់​ផ្តល់​ “សន្ទូច​” ជួយ​ឱ្យ​គ្រួ​សារ​មាន​បទ​ពិសោធន៍​ផលិត​បន្ថែម​ ជា​ជំ​ហាន​ៗលំ​នឹង​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​។

គ្រួ​សា​របង​ស្រី​ គឹម​ធី​ឌឿន ភូមិ​ទី​បញឹក​ ជា​គ្រួ​សារ​ មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​បាន​ឧបត្ថម្ភ​គោ​ ៣ ក្បាល​ពី​ប្រ​ភព​ទុន​របស់​កម្ម​វិធី​ឆ្នាំ​ ២០២៥។ ពេល​មាន​គោ​មេ​ គ្រួ​សា​របង​ស្រី​មា​នល​ក្ខណៈ​អភិវឌ្ឍ​ការ​ចិញ្ចឹម​សត្វ​ សំ​ដៅ​បង្ក​ប្រ​ភព​ចំ​ណូល​យូរ​អង្វែង​។ “បាន​រដ្ឋ​ឧបត្ថម្ភ​គោ​ គ្រួ​សារ​ខ្ញុំ​ត្រេក​អរ​ណាស់​។ មាន​ គោ​មេ​ចិញ្ចឹម​ គ្រួ​សារ​មា​នល​ក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ខ្នះ​ខ្នែង​ថែ​ទាំ​ដើម្បី​គោ​កើត​កូន​ រក​ប្រាក់​ចំ​ណូល​បន្ថែម” បង​ស្រី គឺ​មធី​ឌឿន បាន​ឱ្យ​ដឹង​ដូច្នេះ។

មិន​ត្រឹម​តែ​ឧបត្ថម្ភ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ​ទេ ការងា​រប​ណ្តុះ​បណ្តាល​របរ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ ដើម្បី​ជួយ​ប្រ​ជា​ជន​មាន​ចំ​ណេះ​ដឹង និង​ជំ​នាញ​បន្ថែម​សម្រាប់​ស្វែង​រក​ការ​ងារ​ធ្វើ ឬ​អភិ​វឌ្ឍ​ផលិត។ នៅ​សង្កាត់​វិញ​ចូវ ការិ​យា​ល័យ​វប្ប​ធម៌​- សង្គម សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​អប់​រំ​វិជ្ជា​ជី​វៈ​-អប់​រំ​ជា​ប្រ​ចាំ​វិញ​ចូវ បាន​បណ្តុះ​បណ្តាល​របរ​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ។ មុខ​របរ​បាន​តម្រង់​ទិស​បណ្តុះ​បណ្តាល​មាន​ចំ​នួន​ច្រើន សម​ស្រប​នឹង​តម្រូវ​ការ​ជាក់​ស្តែង ដូច​ជា ព័ត៌​មាន​វិទ្យា​កា​រិយា​ល័យ​ដំ​ឡើង និង​បញ្ចូល​កម្ម​វិធី​កុំ​ព្យូ​ទ័រ ជួស​ជុល​ម៉ា​ស៊ីន​កសិ​កម្ម ចិញ្ចឹម​សត្វ វា​រី​វប្ប​កម្ម និង​បច្ចេក​ទេស​ដាំ​ដំ​ណាំ​រួម​ផ្សំ... ទម្រង់​បណ្តុះ​បណ្តាល​បាន​ចាត់​តាំង​រវៀស​រវៃ រួម​មាន​រៀន​ប្រ​មូល​ផ្តុំ និង​បណ្តុះ​បណ្តាល​ចល័ត​នៅ​តាម​តំ​បន់​នា​នា​លើ​ភូមិ​ឋាន បង្ក​ភាព​ងាយ​ស្រួល​ជូន​ប្រ​ជា​ជន​ចូល​រួម។

តាម​ផែន​ការ ឆ្នាំ ២០២៦ សង្កាត់​វិញ​ចូវ ខិត​ខំ​បណ្តុះ​បណ្តាល​របរ​កម្រិត​បឋម និង​រយៈ​ពេល​ក្រោម ៣ ខែ​ដល់​សិក្ខា​កាម​ប្រ​មាណ ២៨០ នាក់ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ១.១៥៥ ពាន់​លាន​ដុង​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​បាន​ប្តូរ​មក​អនុ​វត្ត​ក្នុង​ឆ្នាំ ២០២៦។

តាម​ប្រ​សាសន៍​លោក ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ គោល​ន​យោ​បាយ​ឧបត្ថម្ភ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត បណ្តុះ​បណ្តាល​របរ​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ បាន​អនុ​វត្ត​ដើម្បី​បង្ក​លក្ខណៈ​ជូន​ជន​ជាតិ​ភាគ​តិច​លើក​កម្ពស់​សមត្ថ​ភាព​ផលិត ម្ចាស់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច និង​កែ​លម្អ​ជីវ​ភាព។ ការ​ឧបត្ថម្ភ​បាន​ផ្សារ​ភ្ជាប់​នឹង​តម្រូវ​ការ​ជាក់​ស្តែង និង​លក្ខណៈ​របស់​ភូមិ​ឋាន​នី​មួយៗ និង​សមត្ថ​ភាព​ពង្រីក​ប្រ​សិទ្ធ​ភាពរបស់​ប្រ​ជា​ជន។

ចាប់​ពី​គោ​មេ​ដែល​បាន​ផ្តល់​ជូន​រហូត​ដល់​បើក​ថ្នាក់​បង្រៀន​របរ ប្រ​ភព​ធន​ធាន​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​កំ​ពុង​ក្លាយ​ជា​ឱ​កាស​រក​ស៊ី​ចិញ្ចឹម​ជីវិត​ជាក់​ស្តែង ជូន​ប្រ​ជា​ជន​ជា​បណ្តើរៗ។ តាម​រយៈ​នោះ ជន​ជាតិ​ភាគ​តិច​មាន​លក្ខណៈ​បន្ថែម​ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​លំ​នឹង​ជីវ​ភាព បង្កើន​ប្រាក់​ចំ​ណូល និង​រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​កាន់​តែ​អភិវឌ្ឍ​ជាង​ទៀត៕

                                      ហុង​ទើ - វិមាន​

ចែករំលែកអត្ថបទ