គាំទ្រចលនាប្រឡងប្រណាំងសាមគ្គីកសាងជនបទថ្មី សមាគមសហពន្ធនារីឃុំលីវទូ បានសហការផ្សព្វផ្សាយអនុវត្តសំណង់ “នារីឃុំលីវទូ ព្រួតដៃគ្នាបំភ្លឺផ្លូវជនបទ” នៅភូមិបឹងទ្រៀក។ បង្គោលភ្លើងថាមពលពន្លឺព្រះអាទិត្យរួមជាមួយជួរដើមផ្កាដកឃឹម បានលេចរូបរាងឡើងពីកម្លាំងសាមគ្គីរបស់សហគមន៍ រួមចំណែកលើកកម្ពស់គុណភាពបរិស្ថានរស់នៅ និងកសាងទិដ្ឋភាពជនបទឱ្យកាន់តែស្រស់ស្អាត។

សំណង់ “នារីឃុំលីវទូ ព្រួតដៃគ្នាបំភ្លឺផ្លូវជនបទ” រួមចំណែកផ្លាស់ប្តូរទិដ្ឋភាពនៅភូមិបឹងទ្រៀក។
ដងផ្លូវប្រវែងប្រមាណ ២៨០ ម៉ែត្រ នៅភូមិបឹងទ្រៀកពីមុននៅមានកំណាត់ផ្លូវមួយចំនួនខ្វះពន្លឺ ការធ្វើដំណើររបស់ប្រជាជននៅពេលយប់ជួបការលំបាកខ្លាំង។ ផ្តើមពីភាពជាក់ស្តែងនោះ សមាគមសហព័ន្ធនារីឃុំលីវទូ សហការជាមួយសាខាសមាគមនគរបាលព្រមទាំងផ្នែក អង្គការមហាជននានា ចលនាប្រភពធនធានសង្គមូបនីយកម្មដើម្បីអនុវត្តសំណង់ “នារីឃុំលីវទូ ព្រួតដៃគ្នាបំភ្លឺផ្លូវជនបទ”។
សំណង់បានដំឡើងបង្គោលភ្លើងថាមពលពន្លឺព្រះអាទិត្យចំនួន ១០ ដើមតាមបណ្តោយដងផ្លូវ។ ទន្ទឹមនឹងនោះ ដាំផ្កាដកឃឹមចំនួន ២០០ ដើម បានដាំអមសងខាងផ្លូវ បង្កបន្ថែមបរិស្ថានបៃតងនិងរួមចំណែកកែលម្អទេសភាព។ ថវិកាអនុវត្តគឺបានមកពីការចលនាសប្បុរសជន សមាជិកានិងប្រជាជនក្នុងភូមិភាគ។ មិនត្រឹមតែចូលរួមថវិកាប៉ុណ្ណោះទេ កម្មាភិបាល សមាជិកាថែមទាំងបានចូលរួមដាំផ្កា សម្អាតបរិស្ថាន កែលម្អដងផ្លូវដោយផ្ទាល់។
លោក ថាច់យៀង ប្រជាជនភូមិបឹងទ្រៀក ចែករំលែក៖ “កាលពីមុន នៅពេលយប់មានកំណាត់ផ្លូវខ្លះងងឹត ដូច្នេះការធ្វើដំណើររបស់ប្រជាជនមានការលំបាក។ ឥឡូវនេះ ផ្លូវជនបទពេលយប់មានភ្លើងបំភ្លឺ មាមីងសប្បាយរីករាយណាស់។ យើងខ្ញុំនឹងរួមគ្នាថែរក្សាអំពូលភ្លើង ថែទាំដើមផ្កា និងរក្សាអនាម័យ ដើម្បីឱ្យដងផ្លូវកាន់តែស្រស់ស្អាតថែមទៀត”។
តាមប្រសាសន៍បងស្រី ត្រឿងកឹមតៀង ប្រធានសមាគមសហព័ន្ធនារីឃុំលីវទូ ដើម្បីឱ្យសំណង់ពង្រីកប្រសិទ្ធភាពយូរអង្វែង ទន្ទឹមនឹងការចលនាប្រភពធនធានវិនិយោគ សមាគមនៅទាំងយកចិត្តទុកដាក់ លើការផ្សព្វផ្សាយ ចលនាប្រជាជនឱ្យចូលរួមគ្រប់គ្រងនិងការពារ។ សមាជិកាបានចលនាលើកកម្ពស់ស្មារតីក្នុងការរក្សាអនាម័យបរិស្ថាន ថែទាំផ្កា ការពារប្រព័ន្ធបំភ្លឺ ប្រើប្រាស់អគ្គិសនីដោយសុវត្ថិភាពនិងប្រិតសំចៃ។
ក្រោយពីបានកសាងរួចរាល់ ប្រព័ន្ធអំពូលភ្លើងថាមពលពន្លឺព្រះអាទិត្យបានជួយឱ្យប្រជាជនធ្វើដំណើរមានភាពងាយស្រួល និងមានសុវត្ថិភាពជាងមុននៅពេលយប់ ព្រមទាំងជំនួយដល់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិភាគ។ ព្រមជាមួយនោះ រដ្ឋអំណាច អង្គការមហាជននិងប្រជាជនបន្តព្រួតដៃថែទាំ ស្រោចទឹក ពូនដីដាំបន្ថែមជួរផ្កាដកឃឹម រក្សាឱ្យដងផ្លូវមានពន្លឺ បៃតង ជ្រះ ស្អាត និងបង្កបានជាបរិយាកាសរស់នៅកាន់តែសមរម្យនិងស៊ីវិល័យ។
ផ្ដើមពីសំណង់ជាក់ស្តែង សមាគមសហព័ន្ធនារីឃុំលីវទូបានធ្វើឱ្យសាយភាយស្មារតីសាមគ្គី ការទទួលខុសត្រូវក្នុងកម្មាភិបាល សមាជិកានិងប្រជាជន។ អំពូលភ្លើងដែលបានបំភ្លឺ ជួរផ្កាដែលបានដាំថែទាំ មិនត្រឹមតែធ្វើឱ្យផ្លូវជនបទស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីសាមគ្គីកសាងជនបទថ្មី រួមចំណែកធ្វើឱ្យសម្រស់ភូមិស្រុកកាន់តែស្រស់ស្អាតឡើងៗ ជីវភាពរបស់ប្រជាជនកាន់តែមានសុវត្ថិភាព និងមានភាពងាយស្រួលថែមទៀត៕
ហុងទើ - មេងលី