ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/10/2026 - 21:21

តឹង​ថា​ញ់ចាត់​តាំង​ពិ​ធី​ជួប​ជុំ​អប​អរ​សា​ទរ​ខួប​អនុ​ស្សាវ​រី​យ៍លើក​ទី​៩៦ឆ្នាំ​ ទិវា​បង្កើត​សមា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម​ 

នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​តុ​លា​ សមា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម​ឃុំ​តឹង​ថា​ញ់ ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​ពិ​ធី​ជួប​ជុំ​អប​អរ​សា​ទរ​ខួប​អនុ​ស្សាវ​រី​យ៍លើក​ទី​ ៩៦ឆ្នាំ​ ទិវា​បង្កើត​សមា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម​(២០/​១០/​១៩៣០​-២០/​១០/​២០២៦)និង​១៦ឆ្នាំ​ ទិវា​នា​រី​វៀត​ណាម​(២០​/១០/​២០១០​-២០​/១០/​២០២៦)។ អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​ជួប​ជុំ​ មាន​តំ​ណាង​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​តឹង​ថា​ញ់ ព្រម​ទាំង​កម្មា​ភិបាល​ សមាជិកា​សមា​គម​នា​រី​គំ​រូ​ឆ្នើម​លើ​ភូមិ​ឋាន​ឃុំ។

តំ​ណាង​ថ្នាក់​ដឹក​នាំ​ឃុំ​តឹង​ថា​ញ់ ជូន​អំ​ណោយ​ដ៏​មាន​អត្ថ​ន័យ​ដល់​នា​រី​។

នៅ​ក្នុង​ពិ​ធី​ជួប​ជុំ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​រំលឹក​ឡើង​វិញ​នូវ​ប្រ​ពៃ​ណី​ដ៏​ត្រចះ​ត្រ​ចង់​គ្រប់​ដំ​ណាក់​កាល​របស់​សមា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម​។ ស្នង​បន្ត​និង​ពង្រីក​ស្មារតី​ "អង់​អាច​ មិន​ចុះ​ញ៉ម​ ប៉ិន​ប្រ​សប់​" ប៉ុន្មាន​ឆ្នាំ​កន្លង​ នា​រី​តឹង​ថា​ញ់មិន​បង្អង់​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ខ្នះ​ខ្នែង​ប្រឡង​ប្រ​ណាំង​ពល​កម្ម​ផលិត​ ចូល​រួមក​សាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ រក្សា​ផ្នត់រស់​នៅ​វប្ប​ធម៌​និង​បញ្ជាក់​ពី​តួ​នា​ទី​ស្នូល​ក្នុង​ការក​សាង​គ្រួ​សារ​សុខ​ដុម​រម​នា​ សម​ភាព​ ជឿន​លឿន​និង​សុភ​មង្គល។

ទន្ទឹម​នឹង​នោះ​ អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​កិច្ច​ប្រ​ជុំ​អំ​ពី​ប្រ​ធាន​បទ​"សម​ភាព​ភេទ​"។ ប្រ​ធាន​បទ​ផ្តោត​សំ​ខាន់​លើ​ការ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ស្មារតី​យល់​ដឹង​អំ​ពី​ឋានៈ​ តួ​នា​ទី​របស់​នា​រី​ក្នុង​គ្រួ​សា​រនិង​សង្គម​ លើក​ទឹក​ចិត្ត​នា​រី​ក្លា​ហាន​ចូល​រួម​ការ​ងារ​គ្រប់​គ្រង​ បង្កើត​អា​ជីព​អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​មាន​ភាព​ម្ចាស់​ការ​ក្នុង​ការ​រស់​នៅ​។ ទន្ទឹម​នឹង​នោះ​ កម្ម​វិធី​នៅ​ទាំង​ផ្គួប​បញ្ចូល​ខ្លឹម​សារ​ពិ​គ្រោះ​យោបល់​ ផ្សព្វ​ផ្សាយ​ពី​ការ​ថែ​ទាំ​សុខ​ភាព​នា​រី​។

ទិដ្ឋភាព​នៃ​ពិ​ធី​ជួប​ជុំ​។

ថ្លែង​ការណ៍​នៅ​ក្នុង​កិច្ច​ជំ​នួប​ សម​មិត្ត​ ឌាំងថាញ​ភឿង អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​តឹង​ថា​ញ់ បាន​កត់​សម្គាល់​និង​ស្ងើច​សរសើរ​ចំ​ពោះ​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​នៃ​ចលនា​នា​រី​ដែល​ចូល​រួម​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​ ព្រម​ទាំង​ជូន​ពរ​ដល់​កម្មា​ភិបាល​ សមាជិកា​សមា​គម​នា​រី​ នា​ឱ​កាស​ទិវា​២០ តុ​លា​។

ស្រប​ក្នុង​ឱ​កាស​នេះ​ដែរ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ ជូន​អំ​ណោយ​ដល់​តំ​ណាង​ទាំង​ឡាយ​និង​សមាជិកា​សមា​គម​នា​រី​ បង្ក​បរិយាកាស​សប្បាយ​រីក​រាយ​ សាមគ្គី​និង​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ