ទីក្រុងកឹងធើជំរុញការផ្ទេរវិទ្យាសាស្ត្រ-បច្ចេកទេសជឿនលឿន ណែនាំប្រជាជនអនុវត្តការផលិតសមស្របនឹងលក្ខណៈជាក់ស្តែងនៃភូមិភាគនីមួយៗ។ តាមរយៈវគ្គហ្វឹកហ្វឺន កសិករមានចំណេះដឹងនិងបំណិនបន្ថែមក្នុងការអភិវឌ្ឍមុខរបររកស៊ីចិញ្ចឹមជីវត បង្កើនប្រាក់ចំណូល ផ្សារភ្ជាប់ការផលិតនឹងការពារបរិស្ថាន។

កសិករទីក្រុងកឹងធើចូលរួមវគ្គហ្វឹកហ្វឺន ធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីការផលិតស្រូវឆ្លាតវៃ បន្ថយការបំភាយឧស្ម័ន។
ក្នុងដំណាក់ការអភិវឌ្ឍកសិកម្មតាមទិសដៅទំនើប ប្រសិទ្ធភាពនិងចីរភាព ទីក្រុងតែងយកចិត្តទុកដាក់ចាត់តាំងបើកវគ្គហ្វឹកហ្វឺន ផ្ទេរវិទ្យាសាស្ត្រ-បច្ចេកទេសជឿនលឿនដល់កសិករ។ ខ្លឹមសារហ្វឹកហ្វឺនបានផ្សព្វផ្សាយភ្ជាប់នឹងតម្រូវការជាក់ស្តែង តាំងពីការផលិតស្រូវឆ្លាតវៃ បន្ថយការបំភាយឧស្ម័ន រហូតដល់ការអភិវឌ្ឍទម្រង់សេដ្ឋកិច្ចសមស្របនឹងលក្ខណៈធម្មជាតិ រួមចំណែកបង្កើនប្រសិទ្ធភាពនៃការផលិតនិងកែលម្អជីវភាពប្រជាជន។
នៅឃុំថើយអាង មជ្ឈមណ្ឌលសេវាកម្មចម្រុះឃុំសហការជាមួយមជ្ឈមណ្ឌលជំរុញកសិកម្មនិងសេវាកម្មកសិកម្មទីក្រុងកឹងធើ និងគណៈប្រជាជនភូមិហឹងថើយ ចាត់តាំងវគ្គហ្វឹកហ្វឺនបច្ចេកទេសផលិតស្រូវរដូវប្រាំង ឆ្នាំ២០២៦ ដោយមានការចូលរួមនៃគ្រួសារកសិករផលិតផ្ទាល់លើភូមិឋាន។វគ្គហ្វឹកហ្វឺននេះ កសិករបានណែនាំពីបណ្តាខ្លឹមសារជំនាញអំពីការផលិតស្រូវឆ្លាតវៃ បន្ថយការបំភាយឧស្ម័ននិងអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការផលិតកសិកម្ម។ តាមរយៈនោះ ជួយកសិករធ្វើបច្ចុប្បន្នភាពចំណេះដឹង បង្ខិតជិតបែបផែនផលិតជឿនលឿន ជាជំហានៗផ្លាស់ប្តូរទម្លាប់ផលិតតាមទិសដៅប្រិតសំចៃប្រាក់ចំណាយ ប្រើប្រាស់មានប្រសិទ្ធភាពសម្ភារៈកសិកម្មនិងការពារបរិស្ថាន។ ការអនុវត្តបែបបទផលិតសមស្របថែមទាំងរួមចំណែកក្នុងការប្រើប្រាស់ជី ថ្នាំការពាររុក្ខជាតិសមស្រប គ្រប់គ្រងប្រភពទឹកមានប្រសិទ្ធភាព បន្ថយការចំណាយ បង្កើនគុណភាពនិងតម្លៃគ្រាប់អង្ករ។
បងស្រី ឡឹមធីទីហើន អនុប្រធានគណៈប្រជាជនភូមិហឹងថើយ ឱ្យដឹង៖ "ការចាត់តាំងវគ្គហ្វឹកហ្វឺននៅភូមិឋាន បានបង្កលក្ខណៈងាយស្រួលដើម្បីកសិករទទួលបានចំណេះដឹងថ្មី ដោះដូរបទពិសោធន៍ដោយផ្ទាល់និងអនុវត្តជាក់ស្តែងលើវាលស្រែស្រូវរដូវប្រាំងនេះ"។
មិនត្រឹមតែផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពនៃការដាំដុះប៉ុណ្ណោះទេ ទីក្រុងកឹងធើនៅទាំងយកចិត្តទុកដាក់ដល់ការផ្ទេរបច្ចេកទេស ឧបត្ថម្ភប្រជាជនអភិវឌ្ឍទម្រង់រកស៊ីចិញ្ចឹមជីវិតសមស្របនឹងលក្ខណៈធម្មជាតិនៃភូមិភាគនីមួយៗ។ នៅសង្កាត់វិញភឿក ការិយាល័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនិងទីក្រុងនៃសង្កាត់ សហការជាមួយអង្គការមូលនីធិឧបត្ថម្ភកម្មវិធី គម្រោងសុខុមាលភាពសង្គមវៀតណាម(AFV) ចាត់តាំងបើកវគ្គហ្វឹកហ្វឺនពីបច្ចេកទេសចិញ្ចឹមឃ្មុំយកទឹកក្រោមម្លប់ព្រៃការពារដល់ប្រជាជន៤០គ្រួសារ ស្ថិតនៅតំបន់តឹងណាមនិបៀងត្រេន។ វគ្គហ្វឹកហ្វឺនបានចាត់តាំងនៅអាគារសកម្មភាពសហគមន៍តំបន់បៀងត្រេន។ សិក្ខាកាមទាំងឡាយទទួលបានការណែនាំអំពីបច្ចេកទេសជ្រើសរើសពូជឃ្មុំ ការបង្កើតមេឃ្មុំ របៀបថែទាំនិងគ្រប់គ្រងហ្វូងឃ្មុំតាមរដូវ របៀបបង្ការជំងឺ ប្រមូលផលនិងកែច្នៃទឹកឃ្មុំធានាគុណភាព សុវត្ថិភាពអនាម័យគ្រឿងបរិភោគ។

វគ្គហ្វឹកហ្វឺនបំពាក់ចំណេះដឹងអំពីបច្ចេកទេសចិញ្ចឹមឃ្មុំយកទឹកជូនប្រជាជននៅតំបន់មាត់សមុទ្រ។
ទម្រង់ចិញ្ចឹមឃ្មុំក្រោមម្លប់ព្រៃការពារបានរំពឹងថានឹងបើកទិសដៅអភិវឌ្ឍសេដ្ឋកិច្ចសមស្របចំពោះប្រជាជននៅតំបន់មាត់សមុទ្រ។ ឆ្លៀតប្រើប្រាស់ផ្កាធម្មជាតិ ប្រជាជនអាចអភិវឌ្ឍរបរចិញ្ចឹមឃ្មុំ បង្កប្រាក់ចំណូលបន្ថែមនិងមិនបាច់បង្វែរគោលដៅប្រើប្រាស់ដីព្រៃ។ ការផ្សព្វផ្សាយបច្ចេកទេសត្រឹមត្រូវ នៅទាំងរួមចំណែកបង្កើនស្មារតីយល់ដឹងសហគមន៍ក្នុងការថែរក្សាប្រព័ន្ធជីវបរិស្ថាន ការពារព្រៃការពារនិងពិពិធកម្មជីវសាស្ត្រ។
តាមប្រសាសន៍លោក ឌាំងតឹងយ៉ាង អនុប្រធានសមាគមកសិករទីក្រុងកឹងធើ បង្កើនការហ្វឹកហ្វឺន ផ្ទេរវិទ្យាសាស្ត្រ-បច្ចេកទេសជឿនលឿនជាដំណោះស្រាយដ៏សំខាន់ ជួយកសិករបង្កើនចំណេះដឹងក្នុងការផលិត ម្ចាស់ការអនុវត្តវិធីសាស្ត្រថ្មីនិងប្រើប្រាស់ប្រភពធនធានដែលមានស្រាប់យ៉ាងមានប្រសិទ្ធភាព។ ដើម្បីការផលិតអភិវឌ្ឍដោយចីរភាព កសិករគប្បីខ្នះខ្នែងរៀនសូត្រ មិនរារែកក្នុងការអនុវត្តបច្ចេកទេសជឿនលឿន ទន្ទឹមនឹងនោះ ផ្តោតសំខាន់លើគុណភាពផលិតផល ការពារបរិស្ថាននិងចងសម្ព័ន្ធការប្រើប្រាស់កសិផល។
វគ្គហ្វឹកហ្វឺនជាក់ស្តែង ជាជំហានៗជួយទីក្រុងកឹងធើផ្លាស់ប្តូរបែបផែនផលិតតាមទិសដៅសុវត្ថិភាព ប្រិតសំចៃនិងជិតស្និទ្ធនឹងបរិស្ថាន។ នេះមិនត្រឹមតែជាមូលដ្ឋានគ្រឹះជួយជំរុញពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិត កែលម្អជីវភាពប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករដ៏សំខាន់ ជួយជំរុញសេដ្ឋកិច្ចកសិកម្មភូមិភាគអភិវឌ្ឍដោយចីរភាពនាពេលអនាគត៕
ហុងទើ-មុនី