កាម៉ាវជាខេត្តមានលក្ខណៈចម្រុះនៃវប្បធម៌ ជនជាតិជាច្រើន ដូច្នេះការរក្សារឹងមាំសន្តិសុខ សណ្តាប់ធ្នាប់ មិនត្រឹមតែពឹងផ្អែកទៅលើកងកម្លាំងស្នូលគឺនគរបាលប៉ុណ្ណោះទេ គឺត្រូវចាប់ពី "យុទ្ធសាស្រ្តទឹកចិត្តប្រជាជន" រឹងមាំ។ ក្នុងយុទ្ធសាស្រ្តនោះ ព្រះសង្ឃ អ្នកមុខអ្នកការសាសនានិងអ្នកមានប្រិយភាពក្នុងជនជាតិភាគតិច គឺជា "ស្ពានតភ្ជាប់" រឹងមាំ នាំយកគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋចូលទៅក្នុងជីវភាពប្រជាជន រួមកម្លាំងការពារភាពសុខសាន្តនៅភូមិស្រុក។

ពិធីសួរសុខទុក្ខនិងប្រសិទ្ធពរចំពោះព្រះសង្ឃ អ្នកមុខអ្នកការសាសនា អ្នកមានប្រិយភាពក្នុងឱកាសបុណ្យទានប្រពៃណីរបស់ជនជាតិ។
*តភ្ជាប់ទឹកចិត្តប្រជាជនពីមូលដ្ឋាន
ការធានាសន្តិសុខតំបន់ជនជាតិភាគតិចជាភារកិច្ចដ៏សំខាន់មួយ មានអត្ថន័យយុទ្ធសាស្ត្រចំពោះកិច្ចការការពារសន្តិសុខជាតិ។ តាមនោះ នគរបាលខេត្តកាម៉ាវតែងម្ចាស់ការផ្សារភ្ជាប់ជិតស្និទ្ធជាមួយព្រះសង្ឃ អ្នកមុខអ្នកការសាសនា អ្នកមានប្រិយភាព។ សកម្មភាពសួរសុខទុក្ខ ប្រសិទ្ធពរក្នុងឱកាសបុណ្យទានប្រពៃណី និងពិធីជួបជុំប្រចាំឆ្នាំបានក្លាយជាលក្ខណៈល្អប្រសើរនៃវប្បធម៌ បង្ហាញពីការគោរពចំពោះការលះបង់របស់ព្រះសង្ឃ អ្នកមុខអ្នកការសាសនា អ្នកមានប្រិយភាព។ លោកវរសេនីយ៍ឯក ឡេម៉ាញ់ហ៊ុង នាយករងនគរបាលខេត្តកាម៉ាវ បញ្ជាក់៖ "គណៈកម្មាធិការបក្ស គណៈនាយកនគរបាលខេត្តតែងគោរពនិងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ព្រះសង្ឃ អ្នកមុខអ្នកការសាសនានិងអ្នកមានប្រិយភាព។ ជាមួយនឹងប្រិយភាពនិងការទទួលខុសត្រូវចំពោះសហគមន៍ ព្រះសង្ឃបានរួមជាមួយកងកម្លាំងនគរបាលបានបង្កឱ្យមានភាពសុខសាន្តនៅមូលដ្ឋាន។ ចំណងតភ្ជាប់នេះបញ្ជាក់ថាកងកម្លាំងនគរបាលនិងជនរួមជាតិនៃបណ្តាជនជាតិតែងមានឆន្ទៈរួម មានទិសដៅរួមក្នុងការកសាងមាតុភូមិកាម៉ាវសុវត្ថិភាពនិងអភិវឌ្ឍ"។
ដោយការយល់ដឹងយ៉ាងជម្រៅអំពីទំនៀមទម្លាប់ អ្នកមានប្រិយភាពបានលើកយកបទបញ្ញត្តិច្បាប់ដ៏ក្រៀមក្រោះទៅជាពាក្យទូន្មានជិតស្និទ្ធក្នុងកម្មវិធីសកម្មភាពសាសនា សកម្មភាពវង្សត្រកូល។ ស្មារតី "ល្អជីវិត ល្អសាសនា" ភ្ជាប់ជាមួយកាតព្វកិច្ចពលរដ្ឋដូច្នេះបានបំផុសដោយខ្លួនឯង និងប្រកបដោយប្រសិទ្ធភាព។ ព្រះឧបជ្ឈាយ៍ ហឺវហិញ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តកាម៉ាវ មានថេរដីកា៖ "ព្រះពុទ្ធតែងបង្រៀនពុទ្ធបរិស័ទរស់នៅបំពេញសេចក្តីល្អ ចំណែករដ្ឋវិញកៀរគរប្រជាជនអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់។ ក្នុងកម្មវិធីសម្តែងធម៌ អាត្មាភាពតែងរំលឹកពុទ្ធបរិស័ទថា ចង់ឱ្យភូមិស្រុកសម្បូរសប្បាយ ស្រស់ស្អាត មុនដំបូងផ្ទៃក្នុងត្រូវមានភាពសុខសាន្ត; មិនស្តាប់តាមពាក្យជនទុច្ចរិតះញុះញង់ ចៀសឆ្ងាយពីអបាយមុខសង្គម ផ្តុំកម្លាំងពលកម្មផលិត យកចិត្តទុកដាក់គិតគូរឱ្យកូនចៅរៀនសូត្រនិងរួមកម្លាំងរក្សាសន្តិសុខសណ្តាប់ធ្នាប់"។
នៅក្នុងសហគមន៍ជនជាតិហ្វា លោកង៉ោវូវដាយ អនុប្រធានសមាគមគាំពារអ្នកពិការនិងកុមារកំព្រាខេត្តកាម៉ាវ បញ្ជាក់៖ "មាមីងជនជាតិហ្វាតែងជឿទៅលើការដឹកនាំរបស់បក្សនិងរដ្ឋអំណាច។ យើងខ្ញុំតែងរំលឹកកូនចៅធ្វើជាគំរូគោរពតាមច្បាប់ ចូលរួមយ៉ាងសកម្មក្នុងចលនា “ទូទាំងប្រជាជនចូលរួមការពារសន្តិសុខមាតុភូមិ” សាមគ្គីជាមួយជនជាតិផ្សេងៗធ្វើអាជីវកម្ម កសាងភូមិស្រុក។"
*រួមកម្លាំងរក្សាភាពសុខសាន្តជូនភូមិសុ្រក
មិនត្រឹមតែអនុវត្តល្អនូវការឃោសនាប៉ុណ្ណោះទេ អ្នកមានប្រិយភាពថែមទាំងចូលរួមដោយផ្ទាល់រក្សាមានប្រសិទ្ធភាពនូវទម្រង់ស្វ័យគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ដូច៖ "ក្រុមស្វ័យគ្រប់គ្រងវង្សត្រកូលអំពីសន្តិសុខសណ្តាប់ធ្នាប់" "ក្លឹប៣សកម្មក្នុងជនជាតិខ្មែរ" "ក្រុមស្វ័យគ្រប់គ្រងក្នុងជនជាតិហ្វា" "វត្តខ្មែរសុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់"...។ អាស្រ័យហេតុនេះ ការងារធានាសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិឋានតែងបានរក្សាខ្ជាប់។ ជាពិសេស ព្រះសង្ឃ អ្នកមុខអ្នកការសាសនា អ្នកមានប្រិយភាពថែមទាំងកៀរគរប្រជាជនលើកកម្ពស់ការប្រុងប្រយ័ត្ន មិនស្តាប់តាមពាក្យញុះញង់ពីកម្លាំងខាងក្រៅដែលឆ្លៀតយកបញ្ហាជនជាតិ សាសនានិងលំហអ៊ីនធឺណិតដើម្បីមួលបង្កាច់ បំបែកបំបាក់ផែនមហាសាមគ្គីជនជាតិ។ លោកវរសេនីយ៍ឯក ឡេម៉ាញ់ហ៊ុង បញ្ជាក់បន្ថែម៖ "នៅពេលព្រះសង្ឃ អ្នកមានប្រិយភាពមានគោលជំហរនយោបាយរឹងមាំ ក្តាប់ច្បាស់គោលនយោបាយ ពួកគាត់ជាកម្លាំងនាំមុខក្នុងការបដិសេធពាក្យមួលបង្កាច់។ នគរបាលខេត្តកាម៉ាវកំណត់ច្បាស់ការពឹងផ្អែកលើប្រជាជន លើកកម្ពស់តួនាទីព្រះសង្ឃ អ្នកមុខអ្នកការសាសនា អ្នកមានប្រិយភាពមិនមែនជាដំណោះស្រាយបណ្តោះអាសន្ននោះទេ គឺជាយុទ្ធសាស្ត្រយូរអង្វែងដើម្បីកសាងយុទ្ធសាស្រ្តទឹកចិត្តប្រជាជន យុទ្ធសាស្រ្តសន្តិសុខប្រជាជនរឹងមាំចាប់ពីមូលដ្ឋាន"។

កងកម្លាំងនគរបាលមកជួយធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋដល់ព្រះសង្ឃ អ្នកមានប្រិយភាពនិងមាមីងខ្មែរនៅក្នុងវត្ត។
ប្រសិទ្ធភាពពីកិច្ចការចលនាប្រជាជនប៉ិនប្រសប់ បានជួយឱ្យមាមីងជនជាតិនានានៅកាម៉ាវគាំទ្រយ៉ាងសកម្មកងកម្លាំងនគរបាលរក្សាសន្តិសុខសណ្តាប់ធ្នាប់ គ្រប់គ្រងប្រជាជននិងផ្លាស់ប្តូរឌីជីថល។ ក្នុងពេលខាងមុខ នគរបាលខេត្តកាម៉ាវបន្តផ្លាស់ថ្មីកិច្ចការចលនា យកចិត្តទុកដាក់គិតគូរគោលនយោបាយចំពោះអ្នកមានប្រិយភាព; ទន្ទឹមនឹងនោះចង្អុលការឱ្យនគរបាលមូលដ្ឋានច្បាមភូមិឋានតាមទិសស្លោក "៤រួម" (បរិភោគរួម ស្នាក់នៅរួម ធ្វើការរួម និយាយភាសារួមជាមួយជនជាតិ) ដើម្បីជួយប្រជាជនបន្ថយភាពក្រីក្រដោយចីរភាព។ ការស្រុះចិត្តគិនិត ផ្សារភ្ជាប់រវាងកងកម្លាំងនគរបាលនិងព្រះសង្ឃ អ្នកមានប្រិយភាពនឹងក្លាយជាទីបង្អែកដ៏រឹងមាំជានិច្ច រក្សាភាពសុខសាន្តដល់ភូមិស្រុកនៃតំបន់ជនបទកាម៉ាវ៕
យ្វីអាញ - សុផន