គណៈកម្មាធិការបក្សសង្កាត់និញកេវ បានចាត់តាំងសន្និបាតបូកសរុបលទ្ធផលការងារអនុវត្តភារកិច្ច រយៈពេល ៩ ខែ និងដាក់ចេញទិសដៅភារកិច្ចត្រីមាសទី ៤ ឆ្នាំ ២០២៦។

អ្នកតំណាងអញ្ជើញចូលរួមសន្និបាត។
លោកឌោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា ទីក្រុងកឹងធើ បានអញ្ជើញចូលរួមនិងថ្លែងការណ៍ដឹកនាំសន្និបាត។
ថ្លែងចង្អុលការក្នុងអង្គសន្និបាត លោកឌោថាញប៊ិញ បានសំណូមពរដល់ថ្នាក់ដឹកនាំសង្កាត់ពិនិត្យឡើងវិញ ផ្ដោតការអនុវត្តសម្រេចឱ្យបាននូវភាគកម្រិតនិង ភារកិច្ច ឆ្នាំ ២០២៦; លើកកម្ពស់គុណភាពនៃការប្រជុំជីវភាពរបស់គណៈកម្មាធិការបក្ស និងសាខាបក្ស; បញ្ចប់ការងារពង្រីកបក្ខជន ការត្រួតពិនិត្យ និងតាមដាន; ការវាយតម្លៃ និងរៀបចំចំណាត់ថ្នាក់កម្មាភិបាល និងបក្ខជនឱ្យបានត្រឹមត្រូវតាមការពិត ដោយយកផលិតផល និងប្រសិទ្ធភាពការងារជាក់ស្ដែងធ្វើ ជាការវាស់ស្ទង់។ រៀបចំឱ្យបានល្អនូវការងារបោះឆ្នោតជ្រើសរើសប្រធានមណ្ឌល អាណត្តិកាល ២០២៦-២០៣១; លើកកម្ពស់គុណភាពសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន រណសិរ្សនិងអង្គការនយោបាយ-សង្គម; ជំរុញការកែទម្រង់រដ្ឋបាលនិងការផ្លាស់ប្ដូរឌីជីថលព្រមៗគ្នា ដោយប្ដេជ្ញាចិត្តមិនទុកឱ្យសំណុំឯកសាររបស់ប្រជាជនយឺតយ៉ាវ។

លោក ឌោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ ថ្លែងចង្អុលការក្នុងអង្គសន្និបាត។
លោកលេខាគណៈកម្មាធិការបក្សទីក្រុង បានស្នើសុំឱ្យថ្នាក់ដឹកនាំសង្កាត់តាមដានល្បឿនដំណើរការ ផ្ដោតលើវិធានការអនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការកំណើនសេដ្ឋកិច្ច ឆ្នាំ ២០២៦ ផ្ដោតការយកចិត្តទុកដាក់ទាញយកសក្តានុពលខាងពាណិជ្ជកម្ម សេវាកម្មទេសចរណ៍ និងសេដ្ឋកិច្ចពេលយប់; ផ្ដោតការប្រមូលចំណូលថវិកា និងផ្ដល់ផ្ទេរថវិកាវិនិយោគរដ្ឋ; ពន្លឿនល្បឿនដំណើរការសំណង់និងគម្រោងនានានៅលើភូមិឋាន។ យកចិត្តទុកដាក់ឧបត្ថម្ភ និងដោះស្រាយការលំបាកជូនដល់អាជីវកម្ម និងមូលដ្ឋានផលិត ធ្វើអាជីវកម្ម; កែលម្អសោភណភាពសង្កាត់ដែលជាមជ្ឈមណ្ឌលរបស់ទីក្រុង ដើម្បីបង្កើតចំណុចលេចធ្លោដូចជាការតុបតែងអំពូលភ្លើងលម្អ; ព្រមទាំងគិតគូរដល់គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រ៕
ង៉ុកក្វៀង - ថាច់ធី