អស់រយៈកាលជិត ៣៨ ឆ្នាំផ្សារភ្ជាប់ជាមួយផ្នែកសុខាភិបាល គ្រូពេទ្យ ថាច់ហ្វាងដេ នៅដំណាក់សុខាភិបាល ឃុំតឹបស៊ើង ខេត្តវិញឡុង តែងអស់ពីចិត្តក្នុងការពិនិត្យជំងឺ និងណែនាំប្រជាជនអំពីរបៀបប្រើប្រាស់ថ្នាំ ។ ជាជនជាតិខ្មែរ លោកប្រាស្រ័យទាក់ទងជាភាសាកំណើត ជួយឱ្យមាមីងងាយយល់ និងស្ងប់ចិត្តជាងនៅពេលមកពិនិត្យ និងព្យាបាលជំងឺ។

គ្រូពេទ្យ ថាច់ហ្វាងដេ។
គ្រូពេទ្យ ថាច់ ហ្វាងដេ កើតនៅឆ្នាំ ១៩៦៥ នៅភូមិក្រ ឃុំតឹបស៊ើង ខេត្តវិញឡុង លោកចាប់ផ្តើមការងារក្នុងវិស័យសុខាភិបាលតាំងពីឆ្នាំ ១៩៨៨ មកម្ល៉េះ។ ឆ្លងកាត់ជាច្រើនអង្គភាព លោកតែងសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន និងរក្សាភាពអស់ពីចិត្តចំពោះអ្នកជំងឺ។ នៅដំណាក់សុខាភិបាលឃុំតឹបស៊ើង លោកបានមាមីងស្រឡាញ់រាប់អាន ដោយសារការពិនិត្យជំងឺយ៉ាងយកចិត្តទុកដាក់ ការពន្យល់ងាយយល់ និងការផ្តែផ្ដាំលម្អិតពេលផ្ដល់ថ្នាំ។ ចំពោះលោក ការជួយឱ្យអ្នកជំងឺយល់ដឹងពីការណែនាំព្យាបាលគឺជាផ្នែកដ៏សំខាន់មួយក្នុងការថែទាំសុខភាពប្រចាំថ្ងៃ។
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ លោកបានប្រឡងចូលរៀនផ្នែកគ្រូពេទ្យពហុព្យាបាល និងបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៨៨។ នៅក្នុងឆ្នាំ ១៩៨៨ នោះដែរ លោកបានបញ្ជូនមកបម្រើការនៅមជ្ឈមណ្ឌលសុខាភិបាលស្រុកថ្កូវ ។ ដល់ឆ្នាំ ២០០១ លោកបានបញ្ជូនមកដំណាក់សុខាភិបាលឃុំលឺវង៉េបអាញ់; ឆ្នាំ ២០១៦ រហូតមកទល់បច្ចុប្បន្ន លោកបន្តបម្រើការងារនៅដំណាក់សុខាភិបាលឃុំតឹបស៊ើង។ អស់រយៈពេលជិត ៣៨ ឆ្នាំផ្សារភ្ជាប់ជាមួយផ្នែកសុខាភិបាល ជួយឱ្យលោកសន្សំបាននូវបទពិសោធន៍វិជ្ជាជីវៈ ព្រមទាំងយល់ច្បាស់ពីតម្រូវការថែទាំសុខភាពរបស់ប្រជាជន ក្នុងនោះមានជនរួមជាតិខ្មែរផងដែរ។
ក្នុងដំណើរការពិនិត្យជំងឺ លោកផ្តោតការយកចិត្តទុកដាក់លើការដោះដូរ និងពន្យល់ដើម្បីឱ្យប្រជាជនយល់ពីបញ្ហាពាក់ព័ន្ធដល់សុខភាពនិងវិធីព្យាបាល។ ចំពោះមាមីងជនរួមជាតិខ្មែរ លោកនិយាយភាសាខ្មែរដើម្បីសាកសួរពីអាការៈជំងឺ ណែនាំនិងបំភ្លឺនូវចំណុចដែលអ្នកជំងឺមិនទាន់ច្បាស់។ ភាសាកំណើតជួយឱ្យមាមីងងាយស្រួលក្នុងការបង្ហាញពីស្ថានភាពសុខភាព ងាយយល់នូវការណែនាំ។ ភាពស្និទ្ធស្នាលនោះក៏ជួយឱ្យអ្នកជំងឺហ៊ានពិភាក្សានូវចម្ងល់ បង្កភាពងាយស្រួលដល់ការពិនិត្យ និងការណែនាំពីរបៀបប្រើប្រាស់ថ្នាំ។

គ្រូពេទ្យ ថាច់ហ្វាងដេ ណែនាំប្រជាជនពីរបៀបប្រើប្រាស់ថ្នាំ។
នៅពេលប្រជាជនទទួលថ្នាំ លោកតែងផ្តែផ្តាំយ៉ាងយកចិត្តទុកដាក់អំពីរបៀបប្រើប្រាស់។ ចំពោះអ្នកជំងឺ ការយល់ច្បាស់ពីការណែនាំគឺជារឿងចាំបាច់ដើម្បីអនុវត្តបន្ទាប់ពីត្រឡប់ទៅផ្ទះវិញ។ ហេតុដូច្នេះហើយ ការពន្យល់ជាភាសាខ្មែរបាននាំមកនូវភាពងាយស្រួលដល់មាមីង ជាពិសេសគឺអ្នកវ័យចាស់ដែលធ្លាប់តែនិយាយភាសាកំណើតក្នុងជីវភាពប្រចាំថ្ងៃ។ តាមរយៈការពិនិត្យជំងឺម្តងៗ និងការអស់ពីចិត្តរបស់លោក បានបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង៖ ពន្យល់ច្បាស់លាស់ ណែនាំដោយប្រុងប្រយ័ត្ន និងជួយអ្នកជំងឺឱ្យយល់ពីអ្វីដែលត្រូវចងចាំ។ អ្នកមីង ស៊ើងធីថ កើតនៅឆ្នាំ ១៩៦១ តែងតែមកពិនិត្យជំងឺ នៅដំណាក់សុខាភិបាលឃុំតឹបស៊ើង បានឱ្យដឹង៖ អ្នកមីងមានអារម្មណ៍ថាស្ងប់ចិត្តនៅពេលបានគ្រូពេទ្យ ថាច់ ហ្វាងដេ ពិនិត្យជំងឺជូន។ លោកតែងអស់ពីចិត្តដោះដូរ ពន្យល់និងណែនាំពីរបៀបប្រើប្រាស់ថ្នាំជាភាសាខ្មែរ ទើបមីងងាយយល់។ បានស្តាប់នូវពាក្យផ្តែផ្ដាំជាភាសាកំណើត ជួយឱ្យមីងកាន់តែងាយស្រួលក្នុងការទទួលយកការណែនាំក្រោយពេលពិនិត្យរួច។
ឱ្យតម្លៃចំពោះគ្រូពេទ្យ ថាច់ហ្វាងដេ វេជ្ជបណ្ឌិត ត្រឹងវិញភឿក នាយកដំណាក់សុខាភិបាលឃុំតឹបស៊ើង បានឱ្យដឹង គ្រូពេទ្យថាច់ ហ្វាងដេ មានសមត្ថភាពវិជ្ជាជីវៈល្អ អស់ពីចិត្តចំពោះអ្នកជំងឺ និងសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន។ ក្នុងនាមជាជនជាតិខ្មែរ លោកមានភាពងាយស្រួលក្នុងការដោះដូរ និងពន្យល់ដល់មាមីងជនជាតិ។ ពេលពិនិត្យជំងឺ លោកណែនាំជាភាសាខ្មែរដើម្បីឱ្យប្រជាជនងាយយល់; ពេលផ្ដល់ថ្នាំ លោកផ្តែផ្ដាំយ៉ាងហ្មត់ចត់។ ដោយស្មារតីទទួលខុសត្រូវ និងភាពយកចិត្តទុកដាក់នេះហើយ បានជួយឱ្យលោកទទួលបានការស្រឡាញ់រាប់អានពីសំណាក់ប្រជាជន។
តាមវេជ្ជបណ្ឌិត ភឿក គ្រូពេទ្យ ថាច់ ហ្វាងដេ គឺជាគ្រូពេទ្យគំរូល្អមួយរូប ក្នុងការថែទាំសុខភាពប្រជាជន។ ការទទួលស្គាល់ពីសំណាក់ថ្នាក់ដឹកនាំនៃដំណាក់សុខាភិបាល និងការឱ្យតម្លៃរបស់អ្នកមីង ស៊ើងធីថ បានបង្ហាញឱ្យឃើញក្តីទំនុកចិត្តដែលមានចំពោះលោក ពូនជំ្រផ្តើមពីការងារប្រចាំថ្ងៃ។ អស់រយៈពេលជិត ៣៨ ឆ្នាំផ្សារភ្ជាប់ជាមួយផ្នែកសុខាភិបាល លោកបន្តរួមចំណែកតាមរយៈបទពិសោធន៍វិជ្ជាជីវៈ និងភាពអស់ពីចិត្តរបស់ខ្លួន។ ពាក្យណែនាំពន្យល់ងាយយល់ ការផ្តាំផ្ញើយ៉ាងយកចិត្តទុកដាក់ជាភាសាខ្មែរ បានរួមចំណែកជួយឱ្យមាមីងទទួលបានការថែទាំសុខភាពកាន់តែងាយស្រួល និងបន្ថែមទំនុកចិត្តលើកងជួរគ្រូពេទ្យនៅឃុំតឹបស៊ើង៕
ទីទុយ-វ៉ាន់តឹន