ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/10/2026 - 08:03

ត្រៀម​ចាត់​តាំង​ហ្មត់​ចត់​ការ​ងារ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ ប្រ​ធាន​មណ្ឌល​ អា​ណត្តិ​កាល​ ២០២៦-២០៣១ 

ដើម្បី​ឈាន​ដល់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ ភូមិ​ភាគ​នា​នា​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ កំ​ពុង​អនុ​វត្ត​ការ​ងារ​ត្រៀម​បម្រុង​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ ប្រ​ធាន​មណ្ឌល​ អា​ណត្តិ​កាល​ ២០២៦​-២០៣១។ ការ​ងារ​ត្រៀម​បម្រុង​បាន​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​ជា​អធិប​តេយ្យ​ បើក​ចំ​ហ​ ត្រូវ​តាម​បទ​ប្បញ្ញត្តិ​ បង្ក​បរិយាកាស​រីក​រាយ​ ដើម្បី​ប្រ​ជា​ជន​មក​បោះ​ឆ្នោត​ជ្រើស​អ្នក​តំ​ណាង​ដ៏​ស័ក្តិសម​។

ឃុំ​ឡាយ​ហ្វា​ម្ចាស់​ការ​អនុ​វត្ត​ការ​ងារ​ត្រៀម​បម្រុង​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ អា​ណត្តិ​កាល​ ២០២៦​-២០៣១។

យោង​តាម​សារ​លិខិត​លេខ​ ៥៤៤៩/UBND-NC ចុះ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ ឆ្នាំ​២០២៦ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ឯក​ភាព​លើ​ការ​ចាត់​តាំង​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ ប្រ​ធាន​មណ្ឌល​ អា​ណត្តិ​កាល​ ២០២៦-២០៣១ នៅ​ថ្ងៃ​អាទិត្យ​ ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៦។ អា​ណត្តិ​កាល​របស់​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ ប្រ​ធាន​មណ្ឌល​គឺ​៥ឆ្នាំ​ ចាប់​ពី​ឆ្នាំ​២០២៦ ដល់​ឆ្នាំ​២០៣១។ នេះ​ជា​សកម្ម​ភាព​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ក្នុង​ការ​ពង្រឹង​អង្គ​ការ​ស្វ័យ​គ្រប់​គ្រង​ក្នុង​សហ​គម​ន៍ប្រ​ជា​ជន​រស់​នៅ​ ជ្រើស​រើស​អ្នក​មាន​គុណ​សម្បត្តិ​ មាន​សមត្ថ​ភាព​និង​មាន​ប្រិយ​ភាព​ ដើម្បី​ធ្វើ​ជា​តំ​ណាង​ គិត​គូរ​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​ជូន​ប្រ​ជា​ជន​។
ដើម្បី​ធា​នា​ការ​បោះ​ឆ្នោត​ប្រ​ព្រឹត្ត​ទៅ​ត្រូវ​តាម​ផែន​ការ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ សំ​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ សង្កាត់​ គប្បី​ម្ចាស់​ការ​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ថ្នាក់​ស្មើ​គ្នា​ កសាង​ផែន​ការ​ ត្រៀម​បម្រុង​បុគ្គលិក​ មូល​ដ្ឋាន​សម្ភារៈ​និង​លក្ខ​ណៈចាំ​បាច់​។ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​គោល​ការណ៍​ អត្ថ​ន័យ​នៃ​ការ​បោះ​ឆ្នោត​ ជួយ​ប្រ​ជា​ជន​យល់​ច្បាស់​អំ​ពី​សិទ្ធិ​និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុង​ការ​ជ្រើស​រើស​អ្នក​តំ​ណាង​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​ឋាន​។
នៅ​ឃុំ​ឡាយ​ហ្វា​ កន្លង​ហើយ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ពី​ផែន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ អា​ណត្តិ​កាល​ ២០២៦-២០៣១។ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ ភូមិ​ភាគ​បាន​ផ្សព្វ​ផ្សាយ​សេច​ក្តី​សម្រេច​បង្កើត​គណៈ​ចង្អុល​ការ​ បែង​ចែក​ភារ​កិច្ច​ដល់​សមា​ជិក​ម្នាក់​ៗ ព្រម​ទាំង​អនុ​ម័ត​ផែន​ការ​ចាត់​តាំង​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​អា​ណត្តិ​កាល​ថ្មី​។ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ពិ​ភាក្សា​និង​លើក​ឡើង​ពី​បញ្ហា​ជាក់​ស្តែង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ តាម​រយៈ​នោះ​ បាន​ឯក​ភាព​លើ​ទិស​ដៅ​សហ​ការ​អនុ​វត្ត​ ធា​នា​ល្បឿន​ដំ​ណើរ​ការ​និង​តម្រូវ​ការ​ដាក់​ចេញ​។អនុ​វត្ត​គោល​ការណ៍​រៀប​ចំ​ សម្រិត​សម្រាំង​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​និង​ដំ​ណើរ​ការ​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​២ថ្នាក់​ ឃុំ​ឡាយ​ហ្វា​បាន​ពិ​និត្យ​ឡើង​វិញ​និង​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ពី​១១ភូមិ​ រួម​បញ្ចូល​នៅ​៩ភូមិ​។ ហេ​តុ​នេះ​ ការ​ងារ​ត្រៀម​បម្រុង​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​លើក​នេះ​ បាន​ភូមិ​ភាគ​កំ​ណត់​ច្បាស់​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ រួម​ចំ​ណែក​ពង្រឹង​អង្គ​ការ​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​ឋាន​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​ក្រោយ​ពី​រួម​បញ្ចូល​។

តាម​ប្រ​សាសន៍​លោក​ត្រឹង​គី​មហ្វី​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ឡាយ​ហ្វា​ ការ​ងារ​ត្រៀម​បម្រុង​បុគ្គលិក​ត្រូវ​ធា​នា​តាម​បទ​ដ្ឋាន​ គ្រប់​លក្ខ​ខណ្ឌ​តាម​សេច​ក្តី​កំ​ណត់​ ការ​បង្កើត​ក្រុម​បោះ​ឆ្នោត​និង​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ប្រ​ជា​ជន​ត្រូវ​អនុ​វត្ត​ម៉ឺង​ម៉ាត់​ ព្រម​ៗគ្នា​និង​ឯក​ភាព​នៅ​ភូមិ​ទាំង​៩។ គ្រប់​ស្ថា​ប័ន​និង​អង្គ​ភាព​ដែល​ពាក់​ព័ន្ធ​ ត្រូវ​បង្កើន​កិច្ច​សហ​ការ​ ម្ចាស់​ការ​ត្រៀម​គ្រប់​លក្ខ​ណៈចាត់​តាំង​ ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ឱ្យ​បាន​ទាន់​ពេល​ ធា​នា​ការ​បោះ​ឆ្នោត​ប្រ​ព្រឹត្ត​ទៅ​ដោយ​ប្រ​ជា​ធិ​បតេយ្យ​ បើក​ចំ​ហ​ តម្លា​ភាព​ ត្រឹម​ត្រូវ​តាម​លំ​ដាប់​លំ​ដោយ​ បែប​បទ​និង​ពេល​វេលា​កំ​ណត់​។

ទន្ទឹម​នឹង​ការ​ផ្សព្វ​ផ្សាយ​ផែន​ការ​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ នៅ​ទាំង​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ណែ​នាំ​អំ​ពី​ការ​ឧទ្ទេស​នាម​បេក្ខ​ជន​ឈរ​ឆ្នោត​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​និង​សមា​ជិក​គណៈ​អធិការ​កិច្ច​ប្រ​ជា​ជន​ អា​ណត្តិ​កាល​ ២០២៦-២០៣១។ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ណែ​នាំ​អំ​ពី​សមា​សភាព​ លក្ខ​ខណ្ឌ​ បទ​ដ្ឋាន​បុគ្គលិក​ បណ្តា​ជំ​ហាន​នៃ​ដំ​ណើរ​ការ​បោះ​ឆ្នោត​ របៀប​ប្រើ​ប្រាស់​គំ​រូ​និង​ការ​កត់​ត្រា​កំ​ណត់​ហេ​តុ​តាម​បទ​ប្បញ្ញត្តិ​។ តាម​នោះ​ កម្មា​ភិបាល​រណ​សិរ្ស​នៅ​តាម​ភូមិ​ គប្បី​យល់​ច្បាស់​ពី​បែប​បទ​ លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​កិច្ច​សហ​ការ​អនុ​វត្ត​ រួម​ចំ​ណែក​បន្ថយ​ការ​ខ្វះ​ចន្លោះ​ក្នុង​ដំ​ណាក់​ការ​ចាត់​តាំង​។ បង​ស៊ើង​ថា​យង្វៀន​ ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​សែ​វកុក​ ឱ្យ​ដឹង​៖ "នា​ពេល​ខាង​មុខ​ យើង​ខ្ញុំ​នឹង​សហ​ការ​ជា​មួយ​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​ឱ្យ​យល់​ច្បាស់​ពី​គោល​ដៅ​ អត្ថ​ន័យ​ ពេល​វេលា​និង​បែប​បទ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ អា​ណត្តិ​កាល​ ២០២៦​-២០៣១។ តាម​រយៈ​នោះ​ ចលនា​មា​មីង​សកម្ម​ចូល​រួម​បោះ​ឆ្នោត​ ពង្រីក​ស្មារតី​ប្រ​ជា​ធិ​បតេយ្យ​ ជ្រើស​រើស​អ្នក​មាន​គុណ​សម្បត្តិ​ មាន​សមត្ថ​ភាព​ មាន​ប្រិយ​ភាព​និង​មាន​ការ​ទទួល​ខុស​ត្រូវ​ រួម​ចំ​ណែក​អនុ​វត្ត​ល្អ​ភារ​កិច្ច​នៅ​ភូមិ​ភាគ​ កសាង​មណ្ឌល​តាំង​ទី​លំ​នៅ​ឋាន​កាន់​តែ​រីក​សចម្រើន​"។

អ្នក​តំ​ណាង​ទាំង​ឡាយ​ពិភាក្សា​ ផ្តល់​មតិ​ចំ​ពោះ​បញ្ហា​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ដំ​ណាក់​ការ​ចាត់​តាំង​ការ​បោះ​ឆ្នោត​។

លោក​ឡឹម​ធា​ ប្រ​ជា​ជន​នៅ​ភូម​សែ​វកុក​ ឃុំ​ឡាយ​ហ្វា​ ឱ្យ​ដឹង​៖ "ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ គឺ​ជា​ឱ​កាស​ដើម្បី​មា​មីង​ជ្រើស​រើស​អ្នក​មាន​ប្រិយ​ភាព​ មាន​ការ​ទទួល​ខុស​ត្រូវ​ ជិត​ដិត​និង​ស្តាប់​មតិ​ប្រ​ជា​ជន​។ ខ្ញុំ​នឹង​ចូល​រួម​បោះ​ឆ្នោត​ ព្រម​ទាំង​ចលនា​សមា​ជិក​គ្រួ​សារ​ មា​មីង​គ្រប់​គ្នា​អនុ​វត្ត​សិទ្ធិ​និង​ភារ​កិច្ច​របស់​ខ្លួន​ រួម​ចំ​ណែក​ដើម្បី​ការ​បោះ​ឆ្នោត​ប្រ​ព្រឹត្ត​ទៅ​ដោយ​ប្រ​ជា​ធិ​បតេយ្យ​ ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​"។

ជា​មួយ​នឹង​ការ​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់​និង​ប្រ​កប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ ប្រ​ធាន​មណ្ឌល​ អា​ណត្តិ​កាល​ ២០២៦​-២០៣១ លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​សន្យា​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ​ល្អ​ប្រសើរ​។ តាម​រយៈ​នោះ​ នឹង​បន្ត​ពង្រឹង​អង្គ​ការ​ស្វ័យ​គ្រប់​គ្រង​សហ​គម​ន៍ បង្ក​ជា​កម្លាំង​ជំ​រុញ​ដើម្បី​កសាង​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​អំ​ណាច​នៅ​មូល​ដ្ឋាន​កាន់​តែ​រឹង​មាំ៕

ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ