ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/10/2026 - 08:14

ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង​អនុ​វត្ត AI ក្នុង​សកម្ម​ភាព​ជំ​រុញ​កសិ​កម្ម និង​ផលិត​កសិ​កម្ម​ 

នៅ​ក្នុង​សិក្ខា​សា​លា អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ស្ថា​ប័ន​សមត្ថ​កិច្ច និង​អ្នក​វិទ្យា​សាស្ត្រ ចែក​រំលែក​នូវ​ប្រ​ធាន​បទ​ជំ​នាញ​អំ​ពី​ការ​អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត (AI) ក្នុង​ការ​ស្វែង​រក​ប្រ​ភព​ដើម​អេ​ឡិច​ត្រូ​និក; ការ​អនុ​វត្ត AI និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​វិស័យ​កសិ​កម្ម; ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​វិស័យ​កសិ​កម្ម​នា​បច្ចុប្បន្ន និង​កំ​ណត់​ទិស​ដៅ​ជំ​រុញ​កសិ​កម្ម​ឌីជី​ថល; ដំ​ណោះ​ស្រាយ​មួយ​ចំ​នួន​អំ​ពី​បច្ចេក​វិទ្យា និង​ឧប​ករណ៍​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​កសិ​កម្ម។

 លោក ង្វៀង​មិញ​ឌឹក នា​យក​មជ្ឈ​មណ្ឌល​ជំ​រុញ​កសិ​កម្ម និង​សេ​វា​កម្ម​កសិ​កម្ម​ទី​ក្រុង​កឹង​ធើ ថ្លែង​មតិ​នៅ​ក្នុង​សិក្ខា​សា​លា។

ថ្លែង​នៅ​ក្នុង​សិក្ខា​សា​លា លោក ង្វៀង​មិញ​ឌឹក នា​យក​មជ្ឈ​មណ្ឌល​ជំ​រុញ​កសិ​កម្ម និង​សេ​វា​កម្ម​កសិ​កម្ម​ទី​ក្រុង​កឹង​ធើ បាន​សង្កត់​ធ្ងន់៖ សិក្ខា​សា​លា សំ​ដៅ​បង្ក​លក្ខ​ណៈ​ឱ្យ​កម្មា​ភិបាល​ជំ​រុញ​កសិ​កម្ម​ អង្គ​ការ​ចាត់​តាំង​អា​ជីវ​កម្ម និង​អ្នក​ផលិត​កសិ​កម្ម​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង បាន​ខិត​ជិត​ព័ត៌​មាន ចំ​ណេះ​ដឹង​និង​ដំ​ណោះ​ស្រាយ​អនុ​វត្ត AI ក្នុង​សកម្ម​ភាព​ជំ​រុញ​កសិ​កម្ម និង​ការ​ផលិត​កសិ​កម្ម។ ព្រម​ទាំង​បង្កើន​ការ​ផ្លាស់​ប្តូរ ចែក​រំលែក​បទ​ពិសោធន៍ ជំ​រុញ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល ជួយ​ឱ្យ​កសិ​ករ​ទទួល​យក​បាន​ឆាប់​រហ័ស និង​ត្រឹម​ត្រូវ បណ្តា​វិទ្យា​សាស្ត្រ បច្ចេក​ទេស​ថ្មី​ៗ បន្ថយ​ចំ​ណាយ​លើ​ការ​ផលិត​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត និង​លើក​កម្ពស់​តម្លៃ​កសិ​ផល៕

ហ្វាយ​ថាញ​ - វ៉ាន់​តឹន

ចែករំលែកអត្ថបទ