មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/10/2026 - 06:35

នា​រី​ខ្មែរ​នៅ​តំ​បន់​ដាច់​ស្រយាល​ ព្រួត​ដៃ​អភិវឌ្ឍ​ទម្រង់​បង្កង​-ស្រូវ​ដោយ​ចីរ​ភាព​ 

ទម្រង់​បង្កង​-ស្រូវ​ មិន​ត្រឹម​តែ​ជួយ​បន្ថយ​ការ​ចំ​ណាយ​ក្នុង​ការ​ផលិត​ បង្កើន​ប្រាក់​ចំ​ណេញ​ទ្វេ​ដង​លើ​ផ្ទៃ​ដី​តែ​មួយ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ដំ​ណោះ​ស្រាយ​ដល់​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ “ស្រប​តាម​ធម្ម​ជាតិ​” ដ៏​ឆ្លាត​វៃ​ទៀត​ផង​ សម្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​នៅ​ខេត្ត​កាម៉ាវ​។ ក្នុង​ដំ​ណើរ​ការ​ផ្លាស់​ថ្មី​ជំ​រុញ​កសិ​កម្ម​ “យក​កសិ​ករ​ធ្វើ​ជា​មជ្ឈ​មណ្ឌល​ ហើយ​គ្រប​ដណ្តប​លើ​គ្រប់​វិស័យ​” ការ​ម្ចាស់​ការ​រៀន​សូ​ត្រ​បច្ចេក​ទេស​ និង​ចូល​រួម​គ្រប់​គ្រង​របស់​នា​រី​ខ្មែរ​នៅ​តំ​បន់​ដាច់​ស្រយាល​ កំ​ពុង​ក្លាយ​ជា​ “ចំ​ណុច​” សំ​ខាន់​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​បៃ​តង​ដោយ​ចីរ​ភាព​។

 

នៅ​ពេល​នា​រី​ជឿ​ជាក់​ ពិភាក្សា​ និង​រួម​គ្នា​សម្រេច​ចិត្ត​វិនិយោគ​ផលិត​សម​ស្រប​ នឹង​បន្ថយ​ហា​និភ័យ​សេដ្ឋ​កិច្ច​។

* ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ទ្វេ​ដង​សម្រាប់​តំ​បន់​ដីកា​ម៉ាវ​

នៅ​វាល​រាប​ទន្លេ​គឺ​វឡុង​ ផ្ទៃ​ដី​ផលិត​ស្រូវ​-បង្កង​ មាន​ប្រ​មា​ណ​ ២០៤.១១៤ ហិក​តា​ នៅ​តាម​ខេត្ត​ជាប់​មាត់​សមុទ្រ​ចំ​នួន​៦។ ដោយ​ឡែក​ខេត្ត​កាម៉ាវ​ បច្ចុប្បន្ន​មាន​ផ្ទៃ​ដី​ធ្វើ​ស្រែ​គួប​ផ្សំ​ដី​ចិញ្ចឹម​បង្កង​ប្រ​មា​ណ​ ៩០.០០០ ហិក​តា​ ស្ថិត​ក្នុង​ផ្ទៃ​ដី​ចុះ​ពូជ​ស្រូវ​សរុប​ ៣១៤.៩៨២ ហិក​តា​ និង​ផ្ទៃ​ដី​ចិញ្ចឹម​បង្កង​ ៤១៨.០០០ ហិក​តា​។ ដំ​ណាក់​កាល​ ២០២០ - ២០២៥ ផ្ទៃ​ដី​ស្រូវ​-បង្កង​របស់​កាម៉ាវ​ បាន​កើន​ពី​ ៧៧.២៦៦ ហិក​តា​ ដល់​ ៨៨.២៥២ ហិក​តា​ ជា​មួយ​នឹង​ទិន្ន​ផល​ស្រូវ​មធ្យម​សម្រេច​បាន​ប្រ​មា​ណ​ ៥,១ តោន​ក្នុង​មួយ​ហិក​តា​ (កើន​ជិត​ ២៦%)។ ស្រូវ​មាន​តម្លៃ​ពី​ ៣.៥០០ - ៤.២០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​ រក​បាន​ប្រាក់​ចំ​ណេញ​ប្រ​មា​ណ​ពី​ ៣៥ - ៤០ លាន​ដុង​ក្នុង​មួយ​ហិក​តា​ ដោយ​អត្រា​ប្រាក់​ចំ​ណេញ​ពី​ ៥០-៥៥%។ ពិ​សេស​ នៅ​តំ​បន់​ដាច់​ស្រយាល​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​ស្រូវ​-បង្កង​ និង​បន្ថយ​ការ​ចំ​ណាយ​គឺ​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ចំ​ពោះ​ជីវ​ភាព​ប្រ​ជា​ជន​។

លោក​ ង្វៀង​ប៊ិញធ្វឹង​ បញ្ជាក់​៖ “អភិវឌ្ឍ​ស្រូវ​-បង្កង​ មិន​ត្រឹម​តែ​ជា​រឿង​របស់​ខេត្ត​កាម៉ាវ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ទិស​ដៅ​សំ​ខាន់​មួយ​ដើម្បី​ពង្រីក​ឧត្តម​ភាព​អេកូឡូ​ស៊ី​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ទៀត​ផង​ លើក​កម្ពស់​តម្លៃ​ផលិត​ ការ​ពារ​ធន​ធាន​ និង​កែ​លម្អ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវ​ភាព​របស់​ប្រ​ជា​ជន​ក្នុង​លក្ខ​ណៈអា​កាស​ធា​តុ​ប្រែ​ប្រួល​។ ភារ​កិច្ច​ដាក់​ចេញ​មិន​ត្រឹម​តែ​បង្កើន​បរិមាណ​ផល​ប៉ុណ្ណោះ​ទេ​ សំ​ខាន់​ជាង​ទៀត​គឺ​បន្ថយ​ការ​ចំ​ណាយ​ លើក​កម្ពស់​គុណ​ភាព​ ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​ធន​ធាន​ និង​ចង​សម្ព័ន្ធ​ខ្សែ​សង្វាក់​តម្លៃ​រវាង​កសិ​ករ​ សហ​ករណ៍​ជា​មួយ​នឹង​អា​ជីវ​កម្ម​”។

នា​រី​ខ្មែរ​ធ្វើ​ម្ចាស់​បច្ចេក​ទេស​បៃ​តង​

ពី​មុន​ ជា​ច្រើន​អ្នក​តែង​ចាត់​ទុក​ការ​ងារ​បច្ចេក​ទេស​ និង​គិត​គូ​រវិ​និយោគ​លើ​វាល​ស្រែ​បង្កង​-ស្រូវ​ ជា​ការ​ងារ​របស់​បុរស​។ ឆ្លង​តាម​រយៈ​កម្ម​វិធី​ហ្វឹក​ហ្វឺន​ “គួប​ផ្សំ​គ្រប​ដណ្តប​គ្រប់​ភេទ​ និង​យក​កសិ​ករ​ធ្វើ​ជា​មជ្ឈ​មណ្ឌល​ក្នុង​ការ​គ្រប់​គ្រង​សារ​ធា​តុ​ចិញ្ចឹម​ត្រឹម​ត្រូវ​ (PNM)” – ស្ថិត​ក្នុង​គម្រោង​ “១លាន​ហិក​តា​ស្រូវ​គុណ​ភាព​ខ្ពស់​ បំ​ភាយ​ឧស្ម័ន​ទាប​” របៀប​ជំ​រុញ​កសិ​កម្ម​មាន​ការវិ​វឌ្ឍយ៉ាង​ខ្លាំង​ក្លា​។ ការ​ម្ចាស់​ការ​ចូល​រួម​របស់​នា​រី​ខ្មែរ​នៅ​ឃុំ​ហុង​យឹង ខេត្ត​កាម៉ាវ​ បាន​អំ​ណះអំ​ណាង​ពី​តួ​នា​ទី​ដ៏​សំ​ខាន់​ក្នុង​ការ​ព្រួត​ដៃ​ជា​មួយ​បុរស​រាល់​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ផលិត​។

នា​រី​ខ្មែរ​ឃុំ​ហុង​យឹង ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ “គួប​ផ្សំ​គ្រប​ដណ្តប​ ភេទ​ និង​យក​កសិ​ករ​ធ្វើ​ជា​មជ្ឈ​មណ្ឌល​ក្នុង​ការ​គ្រប់​គ្រង​សារ​ធា​តុ​ចិញ្ចឹម​ត្រឹម​ត្រូវ​នៅ​ប្រ​ព័ន្ធ​ស្រូវ​-បង្កង​”។

បាន​បង្ក​បរិយាកាស​ពិភាក្សា​រួស​រាយ​ គោរព​លក្ខ​ណៈវប្ប​ធម៌​ និង​តម្រូវ​ការ​ជាក់​ស្តែង​ បង​ប្អូន​នា​រី​ខ្មែរ​បំ​បាត់​នូវ​ភាព​ញញើត​ញញើម​ បាន​កៀក​ជិត​ដោយ​ផ្ទាល់​ជា​មួយ​នឹង​បច្ចេក​ទេស​បាច​ជី​ដោយ​តុល្យ​ភាព​ គ្រប់​គ្រង​សារ​ធា​តុ​ចិញ្ចឹម​ត្រឹម​ត្រូវ​ដើម្បី​ការ​ពារ​ប្រ​ភព​ទឹក​ចិញ្ចឹម​បង្កង​។ បង​ស្រី​ ធី​ត្វៀកហា​ញ់ (នៅ​ឃុំ​ហុង​យឹង) ឱ្យ​ដឹង​៖ “ពី​មុន​ ខ្ញុំ​គិត​ថា​ការ​បាច​ជី​ ឬ​ប្រើ​ប្រាស់​សម្ភារៈ​កសិ​កម្ម​ជា​ការ​ងារ​របស់​ប្តី​។ ចាប់​ពី​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​មក​ ខ្ញុំ​ក្តាប់​ច្បាស់​ពី​បច្ចេក​ទេស​បាច​ជី​ត្រឹម​ត្រូវ​តាម​ដំ​ណាក់​កាល​ និង​បរិមាណ​។ ដោយ​បន្ថយ​ការ​ចំ​ណា​យស​ម្ភារៈ​កសិ​កម្ម​ ទើប​រដូវ​ស្រូវ​កន្លង​ហើយ​ រក​បាន​ប្រាក់​ចំ​ណេញ​ខ្ពស់​ជាង​មុន​ច្រើន​ ហើយ​បង្ក​មូល​ដ្ឋាន​ដល់​រដូវ​បង្កង​អំ​ណោយ​ផល​។ ឥ​ឡូវ​នេះ​ ចាប់​ពី​ទិញ​ជី​ ជ្រើស​ពូជ​ រហូត​ដល់​ការ​ងារ​ចេញ​ទៅ​វាល​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​តែង​ពិភាក្សា​គ្នា​ និង​សម្រេច​ចិត្ត​”។ ចំ​ណែក​បង​ស្រី​ ធី​នឿង នៅ​ឃុំ​ហុង​យឹង បាន​ឱ្យ​ដឹង​៖ “ទម្រង់​បង្កង​-ស្រូវ​ ជួយ​ឱ្យ​គ្រួ​សារ​ខ្ញុំ​មាន​ប្រ​ភព​ចំ​ណូល​ជុំ​ឆ្នាំ​។ ពេល​ខ្ញុំ​ក្តាប់​ច្បាស់​បច្ចេក​ទេស​ថែ​ទាំ​ស្រូវ​អេកូឡូ​ស៊ី​ និង​គ្រប់​គ្រង​បរិស្ថាន​ស្រះ​ចិញ្ចឹម​ ទិន្ន​ផល​ស្រូវ​ និង​បង្កង​តែង​កើន​ឡើង​។ ចំ​ណូល​កើន​ឡើង​ ខ្ញុំ​មា​នល​ក្ខណៈ​គិត​គូរ​ឱ្យ​កូន​ៗឱ្យ​រៀន​សូ​ត្រ​បាន​ត្រឹម​ត្រូវ​ និង​ទិញ​ឧប​ករណ៍​ប្រើ​ប្រាស់​បម្រើ​ជីវ​ភាព​គ្រួ​សារ​។ ឥ​ឡូវ​នេះ​ ខ្ញុំ​កាន់​តែ​ជឿ​ជាក់​ ពេល​រួម​ជា​មួយ​ប្តី​ទទួល​ខុស​ត្រូវ​សេដ្ឋ​កិច្ច​គ្រួ​សារ​”។

ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​យល់​ដឹង​ និង​សកម្ម​ភាព​របស់​បង​ស្រី​ ធី​ត្វៀកហា​ញ់ ឬ​បង​ស្រី​ធី​នឿង គឺ​ជា​ភស្តុ​តាង​ច្បាស់​លាស់​បំ​ផុត​ដល់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផ្លាស់​ថ្មី​វិធី​ជំ​រុញ​កសិ​កម្ម​ – ផ្តើម​ពី​ការ​ផ្ទេរ​ទិស​ដៅ​មួ​យមក​ស្តាប់​ និង​ផ្តល់​សិទ្ធិ​ដល់​កសិ​ករ​។

លោក​ វ៉​ឌឹកត្វង​ នា​យក​សហ​ករណ៍​ហ្វា​ផាក​ នៅ​ឃុំ​ហុង​យឹង ខេត្ត​កាម៉ាវ​ បញ្ជាក់​ឱ្យ​ដឹង​៖ ការ​បង្ក​លក្ខ​ណៈឱ្យ​នា​រី​ បំ​ផុត​គឺ​នា​រី​ខ្មែរ​ ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ ជួយ​ឱ្យ​ពួក​គាត់​ក្តោ​បក្តាប់​បច្ចេក​ទេស​ ជឿ​ជាក់​ពិភាក្សា​ និង​រួម​ជា​មួយ​គ្រួ​សា​រស​ម្រេច​ចិត្ត​វិនិយោគ​ផលិត​សម​ស្រប​ បន្ថយ​ហា​និភ័យ​សេដ្ឋ​កិច្ច​។

វាយ​តម្លៃ​អំ​ពី​តួ​នា​ទី​ស្នូល​របស់​នា​រី​ខ្មែរ​ លោក​ស្រី​ ឌិញធី​គឹម​យុង​ ប្រ​ធាន​ការិយា​ល័យ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ស្រូវ​អង្ករ​អន្តរ​ជាតិ​ (IRRI) នៅ​វៀត​ណាម​  បញ្ជាក់​៖ ការ​យល់​ដឹង​ពី​ឧប​សគ្គ​ភេទ​ វប្ប​ធម៌​ និង​តម្រូវ​ការ​ជាក់​ស្តែង​របស់​ប្រ​ជា​ជន​ បាន​ជួយ​ផ្តល់​ព័ត៌​មាន​បច្ចេក​ទេស​ដល់​ចំ​មុខ​សញ្ញា​អនុ​វត្ត​ត្រឹម​ត្រូវ​ បំ​ប្លែង​អនុ​សាសន៍​បច្ចេក​ទេស​ការ​គ្រប់​គ្រង​សារ​ធា​តុ​ចិញ្ចឹម​ត្រឹម​ត្រូវ​ (PNM) ក្លាយ​ជា​ការ​អនុ​វត្ត​ជា​ប្រ​ចាំ​លើ​វាល​ស្រែ​។

លោក​ស្រី​ ង្វៀង​ធី​កេវ​ ប្រ​ធាន​គណៈ​ការ​ងារ​សង្គម​ និង​នា​រី​កសិ​កម្ម​បៃ​តង​ សមា​គម​ទំនិញ​ស្រូវ​អង្ករ​វៀត​ណាម​ (VIETRISA) ក៏​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ពង្រីក​តួ​នា​ទី​របស់​នា​រី​ខ្មែរ​។ ប្រ​ការ​ដែល​បង​ប្អូន​នា​រី​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ខ្សែ​សង្វាក់​តម្លៃ​បង្កង​-ស្រូវ​ មិន​ត្រឹម​តែ​បង្កើន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ដល់​គ្រួ​សារ​នីមួយៗ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​ជំ​រុញ​ដំ​ណើរ​ការ​ផ្លាស់​ប្តូរ​បៃ​តង​ ឈាន​ទៅ​រក​ខឿន​កសិ​កម្ម​កាម៉ាវ​ចីរ​ភាព​ ទំនើប​និង​សម​ភាព​។ ទន្ទឹម​នឹង​នោះ​ អំ​ណះអំ​ណាង​៖ ក្នុង​គម្រោង​ ១ លាន​ហិក​តា​ស្រូវ​គុណ​ភាព​ខ្ពស់​ បំ​ភាយ​ឧស្ម័ន​ទាប​ ពង្រីក​តួ​នា​ទី​របស់​នា​រី​ មិន​ត្រឹម​តែ​នៅ​កម្រិត​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ក្នុង​សហ​ករណ៍​ និង​ខ្សែ​សង្វាក់​ស្រូវ​អង្ករ​ នឹង​រួម​ចំ​ណែក​ជំ​រុញ​អនុ​វត្ត​បៃ​តង​ បង្កើន​លក្ខ​ណៈសមត្ថ​ភាព​ផ្សារ​ភ្ជាប់​ក្នុង​ការ​ផលិត​ និង​ឆ្ពោះ​ទៅ​កាន់​ដំ​ណើរ​ការ​ផ្លាស់​ប្តូរ​ដោយ​សម​ភាព​ ប្រ​សិទ្ធ​ភាព​ និង​ចីរ​ភាព​ជាង​ទៀត​”។

លោក​ ង្វៀង​ប៊ិញធ្វឹង​ នា​យក​រង​មន្ទីរ​កសិ​កម្ម​ និង​បរិស្ថាន​ខេត្ត​កាម៉ាវ​ អំ​ណះអំ​ណាង​ ភូមិ​ភាគ​សង្ឃឹម​ថា​ស្មារតី​ “ស្រប​តាម​ធម្ម​ជាតិ​ – សហ​ការ​ – ផ្លាស់​ថ្មី​ – រួម​អភិវឌ្ឍ​” នឹង​បន្ត​សំ​ណាយ​ភាព​ បង្ក​ឱ​កាស​ផ្សារ​ភ្ជាប់​ខ្សែ​សង្វាក់​តម្លៃ​សម​ស្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ ជួយ​មា​មីង​កសិ​ករ​ ពិ​សេស​គឺ​នា​រី​ខ្មែរ​តំ​បន់​ដាច់​ស្រយាល​ បង្កើន​ប្រាក់​ចំ​ណូល​ និង​ធ្វើ​មាន​ដោយ​ចីរ​ភាព​នៅ​លើ​ដី​ស្រុក​កំ​ណើត​កាម៉ាវ​ – ដែល​ជា​តំ​បន់​ដី​ចុង​ប៊ូលខាង​ត្បូង​នៃ​មា​តុ​ភូមិ​៕

យ្វី​អាញ​ - វិមាន​

ចែករំលែកអត្ថបទ