ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/10/2026 - 21:54

ពង្រីក​តួ​នា​ទី​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ 

ជា​មួយ​នឹង​គោល​លំ​នាំ​ “ចុះ​ទៅ​គ្រប់​ច្រក​ល្ហក​ គ្រប់​គ្រួ​សារ​ ណែ​នាំ​ម្តង​ម្នាក់​” ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ បាន​ពង្រីក​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ ណែ​នាំ​ប្រ​ជា​ជន​ដោយ​ផ្ទាល់​ឱ្យ​ទម្លា​ម់ជា​មួយ​នឹង​ឧប​ករណ៍​ឌីជី​ថល​ រួម​ចំ​ណែក​បង្រួម​គម្លាត​ឌីជី​ថល​ និង​ជំ​រុញ​ដំ​ណើរកា​រក​សាង​ពល​រដ្ឋ​ឌីជី​ថល​ឱ្យ​កាន់​តែ​រហ័ស​។

សមា​ជិក​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍កំ​ពុង​ណែ​នាំ​ប្រ​ជា​ជន​កៀក​ជិត​នឹង​ឧប​ករណ៍​ឌីជី​ថល​។

សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៥៧-NQ/TW ចុះ​ថ្ងៃ​ទី​ ២២ ខែ​ធ្នូ​ ឆ្នាំ​ ២០២៤ របស់​ការិយា​ល័យ​នយោ​បាយ​អំ​ពី​អភិវឌ្ឍ​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ និង​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ​ បាន​កំ​ណត់​ច្បាស់​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​ គឺ​ជា​មជ្ឈ​មណ្ឌល​ ជា​អង្គ​សំ​ខាន់​ ជា​ប្រ​ភព​កម្លាំង​ និង​ជា​កម្លាំង​ចលករ​ដ៏​សំ​ខាន់​នៃ​ដំ​ណើរ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​។ បញ្ជ្រាប​ស្មារតី​នោះ​ ការ​បង្កើត​ និង​ពង្រីក​តួ​នា​ទី​របស់​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ មាន​អត្ថ​ន័យ​ជាក់​ស្តែង​ក្នុង​ការ​នាំ​បច្ចេក​វិទ្យា​មក​ជិត​ប្រ​ជា​ជន​ ជួយ​ឱ្យ​ប្រ​ជា​ជន​កៀក​ជិត​និង​ប្រើ​ប្រាស់​ថ្នាល​ឌីជី​ថល​ ឧប​ករណ៍​ឌីជី​ថល​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​ឧត្តាន​កម្ម​បំ​ណិន​ឌីជី​ថល​ ជំ​រុញ​ផ្លាស់​ប្តូរ​ឌីជី​ថល​ផ្តើម​ពី​មូល​ដ្ឋាន​ សន្សឹម​ៗក្លាយ​ជា​ទម្លាប់​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។

បច្ចុប្បន្ន​ ទូ​ទាំង​ទី​ក្រុង​កឹង​ធើ​ មាន​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ចំ​នួន​ ១.២២៧ ក្រុម​ បាន​បង្កើត​និង​រក្សា​សកម្ម​ភាព​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នៅ​តាម​ឃុំ​ សង្កាត់​ចំ​នួន​ ១០៣ ដោយ​មាន​សមា​ជិក​ប្រ​មា​ណ​ ៨.៦០០ នាក់​។ ក្រុម​ទាំង​នេះ​តែង​ចុះ​ទៅ​ផ្ទះ​ប្រ​ជា​ជន​ដោយ​ផ្ទាល់​ ដើម្បី​ផ្សព្វ​ផ្សាយ​ និង​ណែ​នាំ​ប្រ​ជា​ជន​ឱ្យ​ចុះ​ឈ្មោះ​ និង​ប្រើ​ប្រាស់​សេ​វា​កម្ម​រដ្ឋ​អន​ឡាញ​  បញ្ចូល​កម្ម​វិធី​គណ​នី​អត្ត​សញ្ញា​ណ​អេឡិច​ត្រូ​និក VNeID កម្ម​វិធី​ទូ​ទាត់​មិន​ប្រើ​សាច់​ប្រាក់​ ព្រម​ជា​មួយ​នឹង​កម្ម​វិធី​ថែ​ទាំ​សុខ​ភាព​ និង​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​អេឡិច​ត្រូ​និក។ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កង​កម្លាំង​ទាំង​នេះ​ ទើប​ចលនា​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​មូល​ដ្ឋាន​បាន​សម្រេច​នូវ​ជំ​ហាន​វិវត្ត​ន៍ជាក់​ស្តែង​តាម​តួ​លេខ​ពិត​ប្រាកដ​។ គិត​ត្រឹម​តែ​ក្នុង​ត្រី​មាស​ទី​ ២ ឆ្នាំ​ ២០២៦ ក្រុម​ទាំង​នេះ​បាន​ជួយ​ប្រ​ជា​ជន​ដាក់​ពាក្យ​សំណុំ​ឯក​សា​រលើ​សេ​វា​កម្ម​រដ្ឋ​អន​ឡាញ​ចំ​នួន​ ៥.៤៤៥  អនុ​វត្ត​ការ​ទូ​ទាត់​កាតព្វ​កិច្ច​ហិរញ្ញ​វត្ថុ​អេឡិច​ត្រូ​និកលើ​ច្រក​ទ្វារ​សេ​វា​កម្ម​រដ្ឋ​បាន​ ៣១៩ លើក​ និង​បើក​គណ​នី​ឧប​ករណ៍​ឌីជី​ថល​ថ្មី​ចំ​នួន​ ១១.៥៤៨ បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​ការ​ប្រតិ​បត្តិ​ការ​រដ្ឋ​បាល​នា​ពេល​ខាង​មុខ​។

ទម្រង់​ “ដង​ផ្លូវ​កាត់​បន្ថយ​ការ​ប្រើ​សាច់​ប្រាក់​” រួម​ចំ​ណែក​ជំ​រុញ​ការ​ទូ​ទាត់​អេឡិច​ត្រូ​និកនៅ​តាម​ផ្សារ​សង្កាត់​វិញ​ភឿក។

នៅ​សង្កាត់​វិញ​ភឿក ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​បាន​ចាត់​តាំង​ឡើង​ព្រម​ៗគ្នា​  និង​ច្បាម​ជីវ​ភាព​ពិត​ប្រាកដ​  មាន​ ១៣ ក្រុម​ ដោយ​មាន​សមា​ជិក​ ១៣០ នាក់​ សកម្ម​ភាព​ជា​ប្រ​ចាំ​នៅ​ក្នុង​តំ​បន់​ចំ​នួន​១៣។ ប្រ​ការ​គួរ​កត់​សម្គាល់​គឺ​ទម្រង់​ “ប្រ​ជា​សិក្សា​ឌីជី​ថល​” បាន​អនុ​វត្ត​ដោយ​ភាព​ច្នៃ​ប្រ​តិដ្ឋ​ ជួយ​ឧត្តាន​កម្ម​ចំ​ណេះ​ដឹង​ឌីជី​ថល​មូល​ដ្ឋាន​តាម​របៀប​កាន់​ដៃ​បង្គាប់​ការ​ ពិ​សេស​សម្រាប់​អ្នក​វ័យ​ចាស់​ នា​រី​នៅ​ជន​បទ​ និង​អ្នក​ដែល​មិន​ទាន់​ធ្លាប់​ជា​មួយ​នឹង​ទូរស័ព្ទ​ឆ្លាត​វៃ​។ នៅ​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ដូច​ជា​តំ​បន់​សឹង​ជី​ម តួ​នា​ទី​របស់​កម្មា​ភិបាល​ សម្ព័ន្ធ​យុវ​ជន​ និង​អ្នក​មាន​ប្រិយ​ភាព​ដែល​ជា​ជន​រួម​ជាតិ​ខ្មែរ​ បាន​ពង្រីក​ដោយ​កម្រិត​ខ្ពស់​បំ​ផុត​។ លោក​លឺ​វហា​ញ់ ប្រ​ធាន​តំ​បន់​សឹង​ជី​ម ឱ្យ​ដឹង​៖ “ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍មាន​តួ​នា​ទី​ជួយ​ឱ្យ​ប្រ​ជា​ជន​កៀក​ជិត​ប្រើ​ប្រាស់​ឧប​ករណ៍​ឌីជី​ថល​។ យើង​ខ្ញុំ​បន្ត​ផ្សព្វ​ផ្សាយ​ ណែ​នាំ​មា​មីង​ប្រើ​ប្រាស់​សេ​វា​កម្ម​រដ្ឋ​អន​ឡាញ​ VNeID និង​ទូ​ទាត់​ដោយ​មិន​ប្រើ​សាច់​ប្រាក់​។ ទន្ទឹម​នឹង​នោះ​ ជួយ​អ្នក​ដែល​មិន​ទាន់​ធ្លាប់​ប្រើ​ទូរស័ព្ទ​ឆ្លាត​វៃ​ ចេះ​ប្រើ​បច្ចេក​វិទ្យា​ឱ្យ​កាន់​តែ​ងាយ​ស្រួល​ជាង​ទៀត​”។

ភាព​ស្វា​ហាប់​របស់​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ បាន​បង្ក​កម្លាំង​ជំ​រុញ​ដោយ​ផ្ទាល់​ដល់​ការ​កែ​ទម្រង់​រដ្ឋ​បាល​នៅ​មូល​ដ្ឋាន​។ គិត​មក​ដល់​ថ្ងៃ​ទី​ ១៨ ខែ​សី​ហា​ ឆ្នាំ​ ២០២៦ សង្កាត់​វិញ​ភឿក បាន​សម្រេច​ភាគ​កម្រិត​ផ្លាស់​ប្តូរ​ឌីជី​ថល​ចំ​នួន​ ៤៦/៥៤ ស្រូប​អត្រា​ ៨៥,១៨%; ក្នុង​នោះ​ ផ្នែក​ច្រក​ចេញ​ចូល​តែ​មួយ​បាន​ទទួល​និង​វិនិច្ឆ័យ​ឯក​សារ​រដ្ឋ​បាល​ចំ​នួន​ ១.៤២០/១.៥១៤ ឯក​សា​រដោះ​ស្រាយ​មុន​ពេល​កំ​ណត់​ចំ​នួន​ ១.៤១៥ ស្រូប​អត្រា​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​គឺ​ ៩៩,៦%។ ដើម្បី​រក្សា​លំ​នឹង​ប្រ​សិទ្ធ​ភាព​ ក្នុង​ពេល​ខាង​មុខ​ ក្រុម​ទាំង​នេះ​នឹង​បន្ត​ពង្រឹង​ការ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ ជួយ​ឱ្យ​មា​មីង​កំ​ណត់​សម្គាល់​ឧបាយ​កល​បោក​ប្រាស់​តាម​បណ្តា​ញ និង​រក្សា​សម្ងាត់​ព័ត៌​មាន​ផ្ទាល់​ខ្លួន​ដោយ​សុវត្ថិ​ភាព​។

ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍បាន​អំ​ណះអំ​ណាង​តួ​នា​ទី​ជា​មូល​ដ្ឋាន​គ្រឹះ​ នាំ​បច្ចេក​វិទ្យា​ចូល​ទៅ​ក្នុង​ជីវ​ភាព​ប្រ​ជា​ជន​ ពិ​សេស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ សមិទ្ធ​ផល​ជាក់​ស្តែង​នេះ​ បង្ក​គ្រឹះ​ដ៏​រឹង​មាំ​ដើម្បី​ទី​ក្រុង​កឹង​ធើ​កសាង​រដ្ឋ​អំ​ណាច​ឌីជី​ថល​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឌីជី​ថល​ និង​សង្គម​ឌីជី​ថល​គ្រប់​ជ្រុង​ជ្រោយ​៕

ហុង​ទើ - វិមាន​

ចែករំលែកអត្ថបទ