(អ.ឡ) - ព្រឹកថ្ងៃទី២៣ ខែតុលា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើចាត់តាំងសន្និសីទផ្សព្វផ្សាយជ្រួតជ្រាបបណ្តាកម្មវិធី ផែនការរបស់គណៈកម្មាធិការបក្សទីក្រុងអនុវត្តសេចក្តីសម្រេចចិត្តសន្និសីទលើកទី៤ របស់គណៈកម្មាធិការប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៤ ដល់កម្មាភិបាល បក្ខជនទូទាំងទីក្រុង។
សន្និសីទបានចាត់តាំងតាមរូបភាពផ្ទាល់គួបផ្សំនឹងតភ្ជាប់ប្រព័ន្ធអនឡាញ ភ្ជាប់ពីទីតាំងសាលប្រជុំគណៈកម្មាធិការបក្សទីក្រុងកឹងធើ ដល់ទីតាំងតភ្ជាប់ប្រព័ន្ធអនឡាញរបស់គណៈកម្មាធិការបក្សចំណុះគណៈកម្មាធិការបក្សទីក្រុង។

ថ្នាក់ដឹកនាំទីក្រុងចូលរួមសន្និសីទនៅសាលប្រជុំគណៈកម្មាធិការបក្សទីក្រុង។

កម្មាភិបាលស្នូលរបស់ទីក្រុងចូលរួមសន្និសីទនៅសាលប្រជុំគណៈកម្មាធិការបក្សទីក្រុង។
អញ្ជើញចូលរួមនៅទីតាំងសាលប្រជុំគណៈកម្មាធិការបក្សទីក្រុង មានលោក ដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ; លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង; រួមនឹងបណ្តាសមមិត្តជាអនុលេខាគណៈកម្មាធិការបក្សទីក្រុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង សមាជិកគណៈប្រតិបត្តិការបក្ខភាគទីក្រុង; ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក ស្ថាប័ន អង្គភាពទីក្រុងនិងស្ថាប័នមជ្ឈិមស្ថិតនៅលើភូមិឋាន....

លោកង្វៀងធៀងញើង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈចាត់តាំងគណៈកម្មាធិការបក្សទីក្រុង ធ្វើឧបទេសនូវប្រធានបទ។
ក្នុងសន្និសីទ លោកង្វៀងធៀងញើង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈចាត់តាំងគណៈកម្មាធិការបក្សទីក្រុង បានធ្វើឧបទេសនូវប្រធានបទអំពីសេចក្តីព្រាងផែនការរបស់គណៈកម្មាធិការបក្សទីក្រុងអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៩-NQ/TW ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ របស់គណៈកម្មាធិការប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៤ ស្តីពីការបន្តផ្លាស់ថ្មី កែលម្អវិធីសាស្ត្រដឹកនាំ កាន់អំណាចរបស់បក្សក្នុងយុគសម័យថ្មី; ប្រធានបទអំពីសេចក្តីព្រាងផែនការរបស់គណៈកម្មាធិការបក្សទីក្រុងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣០-NQ/TW ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៤ ស្តីពីការបន្តកសាងកងជួរកម្មាភិបាលគ្រប់ថ្នាក់ និងផ្លាស់ថ្មីជាសារវន្ត គ្រប់ជ្រុងជ្រោយនូវកិច្ចការកម្មាភិបាល ឆ្លើយតបតម្រូវការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី; ប្រធានបទអំពីសេចក្តីព្រាងផែនការរបស់គណៈកម្មាធិការបក្សទីក្រុងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣១-NQ/TW ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៤ ស្តីពីការពង្រឹងកសាង កែតម្រូវបក្សនិងប្រព័ន្ធនយោបាយឱ្យស្អាតស្អំ រឹងមាំគ្រប់ជ្រុងជ្រោយ ឆ្លើយតបតម្រូវការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី។

លោកង្វៀងហ៊ូវងៀ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សទីក្រុង ធ្វើឧបទេសប្រធានបទ។
លោកង្វៀងហ៊ូវងៀ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សទីក្រុង បានធ្វើឧបទេសនូវប្រធានបទអំពីសារលិខិតរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងអនុវត្តបទបញ្ញត្តិលេខ ២២៥-QĐ/TW ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស ស្តីពីកិច្ចការត្រួតពិនិត្យ ឃ្លាំមើលនិងវិន័យរបស់បក្ស។

លោកឡេកុងលី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុង ធ្វើឧបទេសប្រធានបទ។
លោកឡេកុងលី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុង បានធ្វើឧបទេសនូវប្រធានបទអំពីឯកសារអនុវត្តបទបញ្ញត្តិលេខ ២២៤-QĐ/TW ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស ស្តីពីបក្ខជនចូលរួមសកម្មភាពវិនិយោគ ធ្វើអាជីវកម្ម; ប្រធានបទកម្មវិធីរបស់គណៈកម្មាធិការបក្សទីក្រុងអនុវត្តសេចក្តីសន្និដ្ឋានលេខ ១០៥-KL/TW ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៤ ស្តីពីការទាក់ទាញនិងប្រើប្រាស់អ្នកមានទេពកោសល្យក្នុងបណ្តាផ្នែក វិស័យមុខព្រួញ បម្រើប្រទេសជាតិអភិវឌ្ឍលឿន ប្រកបដោយចីរភាព; កម្មវិធីរបស់គណៈកម្មាធិការបក្សទីក្រុងអនុវត្តសេចក្តីសន្និដ្ឋានលេខ ១០៦-KL/TW ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៤ ស្តីពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការអនុវត្តថវិការដ្ឋឆ្នាំ២០២៦ និងផែនការឆ្នាំ២០២៧។
តាមរយៈសន្និសីទនេះ កម្មាភិបាល បក្ខជនគ្រប់រូបរបស់ទីក្រុងបន្តលើកកម្ពស់ស្មារតីឈានមុខ ធ្វើជាគំរូ ឯកភាពខ្ពស់អំពីឆន្ទៈនិងសកម្មភាព; ផ្លាស់ថ្មីគោលគំនិត ខិតខំប្រឹងប្រែង រួមកម្លាំងអនុវត្តជោគជ័យបណ្តាទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ទីក្រុងកឹងធើ កសាងបក្ខភាគនិងប្រព័ន្ធនយោបាយឱ្យស្អាតស្អំ រឹងមាំគ្រប់ជ្រុងជ្រោយ៕
អាញយ៉ុង - សុផន