ប្រធានគណៈចាត់តាំងមជ្ឈិម លោកង្វៀងយ្វីង៉ុក បានស្នើដល់ស្ថាប័ន អង្គភាពនិងភូមិភាគនានា គប្បីស្រាវជ្រាវកសាងបញ្ជីរាយនាមមុខតំណែងការងារភ្ជាប់ជាមួយភារកិច្ច ផលិតផល សិទ្ធិសម្រេច កាតព្វកិច្ច និងតម្រូវការសមត្ថភាព ព្រមទាំងធានាល្បឿនដំណើរការ ផលិតផលច្បាស់លាស់។
ថ្ងៃទី ២២ ខែតុលា គណៈចាត់តាំងមជ្ឈិម បានចាត់តាំងកិច្ចប្រជុំហ្វឹកហាត់ និងបញ្ជ្រាបភារកិច្ចកសាងមូលដ្ឋានទិន្នន័យមុខតំណែងការងារ ភ្ជាប់ជាមួយនឹងកសាងគម្រោងប្រគល់ក្របខណ្ឌ។
កិច្ចប្រជុំ បានចាត់តាំងដោយផ្ទាល់និងតភ្ជាប់តាមប្រព័ន្ធអនឡាញទៅកាន់ខេត្ត ក្រុងនានាក្នុងទូទាំងប្រទេស ដោយមានអ្នកតំណាងចូលរួមជាង ៥.៥០០ នាក់។ លោកង្វៀងយ្វីង៉៉ុក សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម អញ្ជើញចូលរួមនៅទីតាំងតភ្ជាប់ថ្នាក់មជ្ឈិម។
.png)
លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ អញ្ជើញចូលរួមកិច្ចប្រជុំហ្វឹកហាត់នៅទីតាំងតភ្ជាប់ទីក្រុងកឹងធើ។
លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំស្ថាប័នសេនាធិការ ជំនួយការគណៈកម្មាធិការបក្សទីក្រុង អង្គភាពចំណុះគណៈកម្មាធិការបក្សទីក្រុងនិងមន្ទីរ គណៈ ផ្នែកទីក្រុង ចូលរួមកិច្ចប្រជុំនៅទីតាំងតភ្ជាប់ទីក្រុង កឹងធើ។
ក្នុងកិច្ចប្រជុំ អ្នកតំណាងទាំងឡាយបានបញ្ជ្រាបនូវកិច្ចចង្អុលការ កំណត់ទិសដៅ ទស្សនៈ គោលការណ៍ពិនិត្យឡើងវិញ ធ្វើឱ្យសុក្រឹតមុខតំណែងការងារ កំណត់ច្បាស់តម្រូវការធនធានមនុស្ស និងកសាងគម្រោងក្របខណ្ឌក្នុងប្រព័ន្ធនយោបាយ ផ្អែកតាមស្មារតីនៃសេចក្តីសន្និដ្ឋានលេខ ១០៧-KL/TW ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីធ្វើឱ្យសុក្រឹតប្រព័ន្ធមុខតំណែងការងារក្នុងប្រព័ន្ធនយោបាយ ភ្ជាប់ជាមួយការកសាង កងជួរកម្មាភិបាល និងគ្រប់គ្រងក្របខណ្ឌ។
គណៈចាត់តាំងក៏បានហ្វឹកហាត់ ណែនាំអនុវត្ត ៨ ជំហានពិនិត្យឡើងវិញ ធ្វើឱ្យសុក្រឹតមុខតំណេងការងារ កំណត់ច្បាស់តម្រូវការធនធានមនុស្ស និងកសាងគម្រោងក្របខណ្ឌក្នុងប្រព័ន្ធនយោបាយ ប្រើប្រាស់ឯកភាពគ្នាទម្រង់បែបបទការងារជំនាញទាំង ៩ យោងតាមសេចក្តីណែនាំលេខ ០៧-HD/BTCTW ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៦ របស់គណៈចាត់តាំងមជ្ឈិម ស្តីពីការពិនិត្យឡើងវិញ ធ្វើឱ្យសុក្រឹតមុខតំណែងការងារ កំណត់ច្បាស់តម្រូវការធនធានមនុស្ស និងកសាងគម្រោងក្របខណ្ឌ។
.png)
អ្នកតំណាងទាំងឡាយចូលរួមកិច្ចប្រជុំហ្វឹកហាត់នៅទីតាំងតភ្ជាប់ទីក្រុងកឹងធើ។
ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ លោកង្វៀងយ្វីង៉ុក បានកត់សម្គាល់ពីស្មារតីម្ចាស់ការ ការទទួលខុសត្រូវ និងចែករំលែកសម្ពាធរបស់កម្មាភិបាលមូលដ្ឋាន ក្នុងការផ្សព្វផ្សាយអនុវត្តទម្រង់ប្រព័ន្ធនយោបាយ ២ កម្រិតនៅភូមិភាគ។ ប្រធានគណៈចាត់តាំងមជ្ឈិម បានបញ្ជាក់៖ មុខតំណែងការងារមិនមែនជាមនុស្សម្នាក់តួនាទីមួយ ឬក្របខណ្ឌមួយនោះទេ ប៉ុន្តែត្រូវតែឆ្លើយតបនឹងសំណួរទាំង ៤ គឺ៖ ធ្វើការងារអ្វី? បង្កើតបានផលិតផលអ្វី? អ្នកណាជាអ្នកទទួលខុសត្រូវ? និងត្រូវការសមត្ថភាពអ្វី?
ផ្តើមចេញពីសំណួរខាងលើ លោកង្វៀងយ្វីង៉ុក បានកំណត់ច្បាស់៖ ភារកិច្ចសំខាន់បំផុតគឺការកំណត់ឱ្យបានត្រឹមត្រូវ ពេញលេញ និងឯកភាពគ្នាអំពីមុខតំណែងការងារ ផ្តើមចេញពីតម្រូវការអភិវឌ្ឍរបស់អង្គភាព និងភូមិភាគ; មិនត្រូវធ្វើឱ្យស្របច្បាប់នូវស្ថានភាពជាក់ស្តែង ហើយក៏មិនត្រូវឯកភាពគ្នាមុខតំណែងការងារ ឬការប្តូរនិងបរិមាណភាគក្របខណ្ឌឱ្យដូចគ្នានោះទេ។ លទ្ធផលធ្វើឱ្យសុក្រឹតមុខតំណែងការងារ គឺជាមូលដ្ឋានគ្រឹះបន្តផ្លាស់ថ្មីគ្រប់គ្រងកងជួរ និងគោលនយោបាយប្រាក់បៀវត្សរ៍។ ហេតុដូច្នេះ គ្រប់ស្ថាប័ន អង្គភាពនិងភូមិភាគ គប្បីស្រាវជ្រាវកសាងបញ្ជីរាយនាមមុខតំណែងការងារ ភ្ជាប់ជាមួយភារកិច្ច ផលិតផល សិទ្ធិសម្រេច កាតព្វកិច្ចនិងតម្រូវការសមត្ថភាព ព្រមទាំងធានាល្បឿនដំណើរការ និងផលិតផលច្បាស់លាស់៕
ក្វឹកថាយ - លីសៀ