មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/10/2026 - 21:36

នាំ​យក​ប្រ​យោជន៍​ឌីជី​ថល​មក​កាន់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ 

គាំ​ទ្រ​ទិវា​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ​  គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហឹង​ហោ​យ បាន​សហ​ការ​ជា​មួយ​ធនាគារ​ Agribank សាខា​វិញ​ឡើយ​ និង​ VNPT កាម៉ាវ​ ទើប​តែ​បង្ហាញ​មុខ​ទម្រង់​ “ផ្សារ​ឌីជី​ថល​ និង​ដង​ផ្លូវ​ទូ​ទាត់​មិន​ប្រើ​សាច់​ប្រាក់​”។ សកម្ម​ភាព​នេះ​បាន​រួម​ចំ​ណែក​ធ្វើ​ទំនើប​កម្ម​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ប្រ​ពៃ​ណី​ជា​បណ្តើ​រៗ បង្ក​លក្ខ​ណៈងាយ​ស្រួល​ឱ្យ​ប្រ​ជា​ជន​ និង​អា​ជីវ​ករ​អាច​ទទួល​បាន​វិធី​សាស្ត្រ​ទូ​ទាត់​ប្រាក់​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ តម្លា​ភាព​ និង​ឆាប់​រហ័ស​។

ជា​ពិ​សេស​ ការ​បង្ហាញ​មុខ​ទម្រង់​ “ផ្សារ​ឌីជី​ថល​ និង​ដង​ផ្លូវ​មិន​ប្រើ​សាច់​ប្រាក់​” នៅ​ឃុំ​ហឹង​ហោ​យ ជា​កន្លែង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ខេត្ត​ កាន់​តែ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​នៃ​ខេត្ត​កាម៉ាវ​ ក្នុង​ការ​នាំ​យក​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ចូល​ទៅ​ជ្រៅ​ ចូល​ទៅ​ដល់​តំ​បន់​ដាច់​ស្រយាល​ និង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ លោក​គី​ទ្រុង​ងៀ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហឹង​ហោ​យ បាន​ឱ្យ​ដឹង​៖ ដោយ​ជ្រួត​ជ្រាប​នូវ​ស្មារតី​នៃ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៥៧-NQ/TW របស់​ការិយា​ល័យ​នយោ​បាយ​ ស្តី​ពី​ការ​លោត​ផ្លោះ​អភិវឌ្ឍ​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ​ ភូមិ​ភាគ​បាន​កំ​ណត​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​គឺ​ជា​ភារ​កិច្ច​ជា​ប្រ​ចាំ​ និង​យូរ​អង្វែង​។ ការ​អភិវឌ្ឍ​ជាក់​ស្តែង​ ដោយ​យក​ប្រ​ជា​ជន​ និង​អា​ជីវ​កម្ម​ជា​មជ្ឈ​មណ្ឌល​នៃ​ការ​បម្រើ​។

បណ្តា​អា​ជីវ​ករ​នៅ​ផ្សា​រយ៉ា​ហោ​យ ឃុំ​ហឹង​ហោ​យ  ណែ​នាំ​ពី​កូដ​ QR សម្រាប់​ទូ​ទាត់​ប្រាក់​។

រយៈ​ពេល​កន្លង​ កិច្ច​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​លើ​ភូមិ​ឋាន​ឃុំ​ហឹង​ហោ​យ សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗជា​ច្រើន​។ ហេ​ដ្ឋារចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន​បាន​យក​ចិត្ត​ទុក​ដាក់​កែ​លម្អ​ជា​បណ្តើ​រៗ។ មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​កម្ម​រដ្ឋ​បាល​រដ្ឋ​របស់​ឃុំ​ ដំ​ណើរ​ការ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​។ ទម្រង់​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ ណែ​នាំ​ប្រ​ជា​ជន​ប្រើ​ប្រាស់​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អ៊ីនធឺ​ណិត​ ការ​កំ​ណត់​អត្ត​សញ្ញា​ណ​អេឡិច​ត្រូ​និក (VNeID) និង​ការ​ទូ​ទាត់​មិន​ប្រើ​សាច់​ប្រាក់​... បាន​ចូល​ទៅ​ក្នុង​ជីវ​ភាព​រស់​នៅ​ជា​បណ្តើ​រៗ នាំ​មក​នូវ​ភាព​ងាយ​ស្រួល​ និង​ជួយ​សំ​ចៃ​ពេល​វេលា​ដល់​ប្រ​ជា​ជន​។

ផ្តើម​ពី​ការ​ទូ​ទាត់​ដែល​ភាគ​ច្រើន​ប្រើ​ប្រាស់​សាច់​ប្រាក់​ មា​មីង​អា​ជីវ​ករ​ និង​ប្រ​ជា​ជន​បាន​ចាប់​ផ្តើម​ប្រើ​ប្រាស់​កូដ​ QR ក្នុង​ការ​វេរ​ប្រាក់​ និង​ការ​ទូ​ទាត់​អេឡិច​ត្រូ​និក បាន​រួម​ចំ​ណែក​បង្ក​ទម្លាប់​ឌីជី​ថល​ និង​បំ​ណិន​ឌីជី​ថល​ បង្ក​បាន​ភាព​ឆាប់​រហ័ស​ ងាយ​ស្រួល​ សុវត្ថិ​ភាព​ និង​តម្លា​ភាព​ក្នុង​ការ​ទូ​ទាត់​។ ផ្សារ​គឺ​ជា​កន្លែង​ដែល​មាន​ទំ​នាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​របស់​ប្រ​ជា​ជន​។ ដូច្នេះ​ នៅ​ពេល​ដែល​បច្ចេក​វិទ្យា​ឌីជី​ថល​បាន​អនុ​វត្ត​ទៅ​តាម​តូប​ទំនិញ​ និង​រាល់​ការ​ទិញ​លក់​ នោះ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ មិន​នៅ​ជា​ទស្សនា​ទាន​ចម្លែក​ទៀត​ គឺ​បាន​ក្លាយ​ជា​ប្រ​យោជន៍​ជាក់​ស្តែង​ក្នុង​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​។ លោក​ហ្វិញ​វ៉ាំង​ឡឹម​ អា​ជីវ​ករ​នៅ​ផ្សា​រយ៉ា​ហោ​យ ឃុំ​ហឹង​ហោ​យ បាន​រៀប​រាប់​៖ “អា​ជីវ​ករ​នៅ​ទី​ផ្សារ​មាន​សេច​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​ នៅ​ពេល​រដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​បង្កើត​គណ​នី​ និង​ធ្វើ​ផ្ទាំង​ស្កែន​ QR សម្រាប់​វេរ​ប្រាក់​។ ដំ​បូង​នៅ​ទី​ទើ បន្តិច​ដោយ​សារ​មិន​ទាន់​ស្ទាត់​ ប៉ុន្តែ​ធ្វើ​បាន​ប៉ុន្មាន​ដង​ឃើញ​មាន​ប្រ​សិទ្ធ​ភាព​។ ប្រ​យោជន៍​គឺ​ធា​នា​បាន​នូវ​ការ​ទូ​ទាត់​ឆាប់​រហ័ស​ សុវត្ថិ​ភាព​ និង​មាន​ប្រ​សិទ្ធ​ភាព​”។

មិន​ត្រឹម​តែ​អ្នក​លក់​ទេ​ អ្នក​ទិញ​ក៏​បាន​ទទួល​យក​ការ​ផ្លាស់​ប្តូរ​បច្ចេក​វិទ្យា​នេះ​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ​។ លោ​កថា​ច់អេត បាន​ចែក​រំលែក​៖ “ឥ​ឡូវ​ទៅ​ផ្សារ​ទិញ​អីវ៉ាន់​ គ្រាន់​តែ​មាន​ទូរស័ព្ទ​ឆ្លាត់​វៃ​ គឺ​អាច​ទូ​ទាត់​បាន​យ៉ាង​ងាយ​ស្រួល​ និង​ឆាប់​រហ័ស​។ ដំ​បូង​ ខ្ញុំ​ក៏​រអែង​ក្នុង​ការ​ប្រើ​ប្រាស់​កម្ម​វិធី​នេះ​ដែរ​ ព្រោះ​ខ្លាច​ចុច​ខុស​ ប៉ុន្តែ​បាន​កូន​ចៅ​ណែ​នាំ​ប្រាប់​ពីរ​បី​ដង​ក៏​ស៊ាំ​ដៃ​។ ឥ​ឡូវ​ទៅ​ផ្សារ​មិន​បាច់​ភ័យ​ខ្លាច​ខ្វះ​សាច់​ប្រាក់​តាម​ខ្លួន​ទេ​ ហើយ​ក៏​មិន​បាច់​ឈរ​រង់​ចាំ​អាប់​ប្រាក់​ដែរ​។ ងាយ​ស្រួល​ និង​មាន​សុវត្ថិ​ភាព​ជាង​មុន​ច្រើន​។ ជា​ពិ​សេស​គឺ​ងាយ​ស្រួល​ខ្លាំង​សម្រាប់​ជន​ជាតិ​ខ្មែរ​ក្នុង​ការ​ទទួល​បាន​ផល​ប្រ​យោជន៍​ឌីជី​ថល​ទំនើប​ៗ”។

ឃុំ​ហឹង​ហោ​យ ជា​ជំ​ហាន​ៗនាំ​យក​ប្រ​យោជន៍​ឌីជី​ថល​មក​ដល់​គ្រប់​តូប​ក្នុង​ផ្សារ​។

ចាប់​ពី​ការ​ដោះ​ដូរ​ដែល​មាន​តម្លៃ​តូច​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ការ​ទូ​ទាត់​មិន​ប្រើ​សាច់​ប្រាក់​កំ​ពុង​ក្លាយ​ជា​វិធី​សាស្ត្រ​មួយ​ដ៏​ជិត​ស្និទ្ធ​ រួម​ចំ​ណែក​សន្សំ​សំ​ចៃ​ពេល​វេលា​ បន្ថយ​ហា​និភ័យ​ និង​លើក​កម្ពស់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ដូរ​។ ជា​ពិ​សេស​សម្រាប់​អា​ជីវ​ករ​តូច​ ការ​ប្រើ​ប្រាស់​គណ​នី​ទូ​ទាត់​ និង​ប្រ​យោជន៍​ធនាគារ​ឌីជី​ថល​ អាច​ជួយ​ឱ្យ​ការ​ទទួល​ប្រាក់​ពី​អតិថិ​ជន​កាន់​តែ​ងាយ​ស្រួល​ និង​រហ័ស​ជាង​មុន​។ អ្នក​មីង​ ង៉ោធី​គី​វឡ​ង អា​ជីវ​ករ​នៅ​ផ្សា​រយ៉ា​ហោ​យ ឃុំ​ហឹង​ហោ​យ មាន​ចំ​ណាប់​អា​រម្មណ៍​៖ “ឥ​ឡូវ​ ចាប់​ពី​តូប​លក់​បន្លែ​ តូប​លក់​ត្រី​ រហូត​ដល់​តូប​លក់​ចាប់​ហួយ​តូច​ៗ សុទ្ធ​តែ​មាន​កូដ​ QR សម្រាប់​ស្កែន​ទូ​ទាត់​ប្រាក់​។ ផ្លាស់​ប្តូរ​ឌីជី​ថល​លែង​ជា​រឿង​ចម្លែក​ទៀត​ហើយ​ ក្លាយ​ជា​ការ​ពិត​ប្រាកដ​ចូល​ទៅ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ជួយ​ឱ្យ​បង​ប្អូន​សន្សំ​សំ​ចៃ​ពេល​វេលា​ និង​ទទួល​បាន​របៀប​រស់​នៅ​បែប​ស៊ី​វិល័យ​ និង​ទំនើប​ជាង​មុន​”។

ផ្លាស់​ប្តូរ​ឌីជី​ថល​ទទួល​បាន​ជោគ​ជ័យ​ពិត​ប្រាកដ​ លុះ​ត្រា​តែ​ប្រ​ជា​ជន​យល់​ មាន​ទំនុក​ចិត្ត​ និង​ម្ចាស់​ការ​ប្រើ​ប្រាស់​ផ្ទាល់​។ តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ ផ្តើម​ពី​តូប​លក់​ដូរ​នីមួយៗ​នៅ​ទី​ផ្សារ​ប្រ​ពៃ​ណី​ ឃុំ​ហឹង​ហោ​យ កំ​ពុង​នាំ​យក​ប្រ​យោជន៍​ឌីជី​ថល​ចូល​ទៅ​ក្នុង​ជីវ​ភាព​រស់​នៅ​ បង្ក​មូល​ដ្ឋនគ្រឹះ​យ៉ាង​រឹង​មាំ​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​ទទួល​បាន​ផល​ប្រ​យោជន៍​សម​ភាព​ពី​សមិទ្ធ​ផល​អភិវឌ្ឍ​ន៍នៃ​យុគ​សម័យ​ឌីជី​ថល​៕

យ្វី​អាញ​-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ