(អ.ឡ) - គម្រោងលំនៅឋានសង្គមសង្កាត់កៃរាំងមានផ្ទៃក្រឡាជិត៧,៤ហិកតា ទុនវិនិយោគគ្រោងទុកប្រមាណ ៥.៣៨៧ ពាន់លានដុង។
នៅថ្ងៃទី២៤ ខែតុលា ក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍលំនៅឋានតីដូចាត់តាំងពិធីបើកការដ្ឋានគម្រោងវិនិយោគសាងសង់លំនៅឋានសង្គមសង្កាត់កៃរាំង។ លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ; លោកឡេតឹងកឹង អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ; លោកឡេកុងលី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែករបស់ទីក្រុង បានអញ្ជើញចូលរួម។

អ្នកតំណាងទាំងឡាយប្រារព្ធពិធីបើកការដ្ឋានគម្រោង។
គម្រោងលំនៅឋានសង្គមសង្កាត់កៃរាំងស្ថិតនៅលើតំបន់ដី "ទីលានសំណង់លេខ៦" នៅមណ្ឌលអៀងទ្រុង សង្កាត់កៃរាំង មានផ្ទៃក្រឡាជិត៧,៤ហិកតា ទុនវិនិយោគគ្រោងទុកប្រមាណ ៥.៣៨៧ ពាន់លានដុង។ តាមគម្រោងប្លង់លម្អិតដែលបានអនុម័ត គម្រោងនឹងសាងសង់អគារលំនៅឋានសង្គមចំនួន ៦ខ្នង កម្ពស់២៩ជាន់ ដោយមានប្រមាណ ២.៩៤០បន្ទប់លំនៅ។ គម្រោងប្លង់ក៏សាងសង់អគារលំនៅឋាននិងពាណិជ្ជកម្ម គោលបំណងប្រើប្រាស់រួមចំនួន២ខ្នង កម្ពស់៣០ជាន់ ព្រមទាំងសំណង់ពាណិជ្ជកម្ម សេវាកម្មនិងសំណង់បន្ទាប់បន្សំ។
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គមរបស់គម្រោងរួមមាន សាលាមត្តេយ្យ ដំណាក់សុខាភិបាល តំបន់ដីសាលាបឋមសិក្សានិងអនុវិទ្យាល័យ លំហអាវកាសសកម្មភាពសហគមន៍។ ម្ចាស់វិនិយោគមានទំនួលខុសត្រូវវិនិយោគសាងសង់សម្រេចរួចរាល់សាលាមត្តេយ្យ សំណង់សុខាភិបាល ហើយប្រគល់ជូនភូមិភាគគ្រប់គ្រង ក្រោយបញ្ចប់ការពិនិត្យទទួល។ ចំពោះតំបន់ដីសាលាបឋមសិក្សានិងអនុវិទ្យាល័យ ម្ចាស់វិនិយោគ និងវិនិយោគហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសដើម្បីប្រគល់ជូនភូមិភាគ ធ្វើជាមូលដ្ឋានសាងសង់សាលារៀនដោយប្រភពទុនផ្សេងតាមបទបញ្ញត្តិ។ គម្រោងប្លង់បានទុកប្រមាណ១,៧៨ហិកតាសម្រាប់ដាំដើមឈើនិងផ្ទៃទឹក ព្រមទាំងកសាងផ្លូវចរាចរណ៍ផ្ទៃក្នុង កន្លែងចតយានយន្តនិងសំណង់បម្រើជីវភាពផ្សេងៗ។ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ផ្គត់ផ្គង់ទឹក បង្ហូរទឹកភ្លៀង ប្រមូលនិងវិនិច្ឆ័យទឹកកខ្វក់ ភ្លើងបើកបំភ្លឺនិងប្រព័ន្ធទំនាក់ទំនងព័ត៌មានបានឡើងគម្រោងប្លង់កសាងព្រមៗគ្នា តភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។

ថ្នាក់ដឹកនាំក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍលំនៅឋានតីដូផ្តល់ព័ត៌មានអំពីទ្រង់ទ្រាយនៃគម្រោង។
តាមម្ចាស់វិនិយោគគម្រោង ល្បឿនវិនិយោគសាងសង់លំនៅឋានសង្គមគឺ៤៨ខែ គិតចាប់ពីថ្ងៃដែលម្ចាស់វិនិយោគទទួលបានសេចក្តីសម្រេចចិត្តប្រគល់ដី ឱ្យជួលដី ឬប្តូរគោលដៅប្រើប្រាស់ដី ប៉ុន្តែមិនឱ្យហួសថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០៣០។ គម្រោងបានចាត់តាំងវិនិយោគបែងចែកជាដំណាក់កាល ផ្តល់អាទិភាពដល់តំបន់លំនៅឋានសង្គមនិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសចាំបាច់។ បណ្តាជួរសំណង់ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ចំណតយានយន្ត ដើមឈើ សាលាមត្តេយ្យនិងសំណង់សុខាភិបាលបានវិនិយោគព្រមៗគ្នាក្នុងដំណើរការសាងសង់លំនៅឋានសង្គម។ តាមនោះ សំដៅបំពេញបន្ថែមមូលនិធិលំនៅឋានសង្គមសម្រាប់ទីក្រុងកឹងធើ បម្រើមុខសញ្ញាគ្រប់លក្ខខណ្ឌទទួលបានគោលនយោបាយជំនួយលំនៅឋាន រួមចំណែកប្រើប្រាស់ដីតំបន់ "ទីលានសំណង់៦" ឱ្យមានប្រសិទ្ធភាពនិងធ្វើឱ្យលំហអាវកាសនៅមណ្ឌលច្រកទីក្រុងកាន់តែល្អឥតខ្ចោះ។

លោកឡេកុងលី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងពិធីបើកការដ្ឋានសាងសង់។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ លោកឡេកុងលីសំណូមពរម្ចាស់វិនិយោគផ្តោតការកៀរគរធនធានឱ្យគ្រប់គ្រាន់ ចាត់តាំងសាងសង់តាមវិទ្យាសាស្ត្រ ធ្វើបញ្ជីតាមដានល្បឿនសម្រាប់សំណង់នីមួយៗ និងអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា តាមបែបបទនិងខ្លឹមសារដែលបានយល់ព្រម មិនត្រូវដោះដូរគុណភាពនិងសុវត្ថិភាពដើម្បីរត់តាមល្បឿនឡើយ។ អនុវត្តព្រមៗគ្នានូវលំនៅឋានសង្គមជាមួយហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនិងហេដ្ឋារចនាសម្ព័ន្ធសង្គម ត្រៀមវិធានការគ្រប់គ្រង ដំណើរការ ថែទាំតាំងពីដំបូង។ ប្រកាសជាចំហដំណើរការ លក្ខខណ្ឌ តម្លៃលក់ តម្លៃជួលនិងដំណើរការទទួលសំណុំឯកសារ ធានាចំមុខសញ្ញា ត្រូវតាមបទបញ្ញត្តិ។ ទីក្រុងនឹងរួមដំណើរ ជំនួយដល់ម្ចាស់វិនិយោគអនុវត្តឱ្យបានងាយស្រួល ព្រមទាំងធ្វើការត្រួតពិនិត្យតាមដានធានាថាគម្រោងសាងសង់ត្រូវតាមគម្រោងប្លង់ ល្បឿន គុណភាព ចំអ្នកទទួលផល រួមចំណែកធ្វើឱ្យទិសដៅអភិវឌ្ឍលំនៅឋានសង្គមរបស់ទីក្រុងក្លាយជាការពិត៕
មិញហ្វៀង - សុផន