ក្នុងដំណើរការកសាងភូមិស្រុកកាន់តែស៊ីវិល័យនិងសម្បូរសប្បាយ យុវជនតឹងឡុង ទីក្រុងកឹងធើ តែងពង្រីកស្មារតីឈានមុខ ស្ម័គ្រចិត្ត ច្នៃប្រតិដ្ឋនិងមានការទទួលខុសត្រូវ។ ដោយទង្វើជាក់ស្តែងជាច្រើន សមាជិកសម្ព័ន្ធយុវជននិងយុវជនលើភូមិឋានឃុំ បាននិងកំពុងក្លាយជាកងកម្លាំងឈានមុខក្នុងរាល់ចលនា រួមចំណែកបង្កការវិវឌ្ឍន៍ជាវិជ្ជមានក្នុងជីវភាពសហគមន៍។

យុវជនតឹងឡុង ចូលរួមថ្ងៃអាទិត្យបៃតង។
ជាមួយទិសស្លោក “ទីណាត្រូវការមានយុវជន ទីណាពិបាកមានយុវជន” យុវជនតឹងឡុង បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដើម្បីសហគមន៍ ចាប់ពីកិច្ចការអនាម័យបរិស្ថាន កែលម្អផ្លូវក្នុងភូមិ រហូតដល់ការផ្សព្វផ្សាយឱ្យប្រជាជនលើកកម្ពស់ស្មារតី ថែរក្សាទេសភាពនិងកសាងផ្នត់រស់នៅស៊ីវិល័យ។ ក្នុងអំឡុងថ្ងៃបើកយុទ្ធនាការស្ម័គ្រចិត្តមិនត្រឹមតែធ្វើ ឱ្យទិដ្ឋភាពជនបទជ្រះស្អាតប៉ុណ្ណោះទេ ថែមទាំងធ្វើ ឱ្យរីកសាយភាយស្មារតីទទួលខុសត្រូវក្នុងសមាជិកសម្ព័ន្ធយុវជននិងយុវជនគ្រប់រូប។
សមមិត្ត ទ្រិញវ៉ាំងកែវ អនុលេខាសម្ព័ន្ធយុវជនឃុំតឹងឡុង ឱ្យដឹង៖ “ថ្មីៗនេះ គណៈប្រតិបត្តិការសម្ព័ន្ធយុវជនឃុំរួមជាមួយសមាជិកសម្ព័ន្ធយុវជន បើកយុទ្ធនាការប្រមូលសំរាម សម្អាតបរិស្ថាននៅភូមិឡុងថាញ់ ដំណើរការកាប់ឆ្ការគុម្ពោតព្រៃតាមផ្លូវថ្នល់លេខ ៦១ B ដែលកាត់ឆ្លងភូមិឋាន ប្រមូលនិងបែងចែកប្រភេទសំរាមប្លាស្ទីកបានប្រមាណ ៤០ គីឡូក្រាម ស្តារលូរ បង្ហូតទឹកជុំវិញមណ្ឌលផ្សារតឹងឡុងដើម្បីបន្ថយស្ថានភាពរាំងស្ទះនិងកខ្វក់បរិស្ថាន។ សហការជាមួយសាខាបក្សភូមិតឹងភឿក កាប់ឆ្ការគុម្ពោតព្រៃតាមដងផ្លូវ វិហារកាតូលិកសាកែវ និងដើមឈើ ១.០០០ ដើម បង្កើតជា “ដងផ្លូវបៃតងរបស់យុវជន” ដោយមានប្រវែង ៥០០ ម៉ែត្រ។ សម្ព័ន្ធយុវជនឃុំបន្តបើកយុទ្ធនា ការថ្ងៃអាទិត្យបៃតងព្រមៗគ្នាទូទាំងប្រទេសលើកទី III ឆ្នាំ២០២៦ ភ្ជាប់នឹងការកសាងសំណង់យុវជន “ដងផ្លូវគំរូ”។
នៅក្នុងចលនាកសាងភូមិស្រុក យុវជនតឹងឡុង យកចិត្តទុកដាក់លើការពង្រីកកម្លាំងយុវវ័យភ្ជាប់នឹងភារកិច្ចជាក់ស្តែងរបស់ភូមិភាគ។ យុវវ័យទាំងអស់បានខ្នះខ្នែងចូលរួមឧបត្ថម្ភប្រជាជនអនុវត្តគោលការណ៍ គោលនយោបាយ អនុវត្តបច្ចេកវិទ្យាព័ត៌មាន ក្នុងការងារនិងជីវភាព រួមកម្លាំងក្នុងសកម្មភាពសុខុមាលភាពសង្គម គិតគូរដល់គ្រួសារដែលមានស្ថានភាពលំបាក។ បងស្រីហ្វិញធីអ៊ុកញី លេខាសាខាសម្ព័ន្ធយុវជនភូមិតឹងថាំង ឃុំតឹងឡុង ឱ្យដឹង៖ “ស្មារតីសាមគ្គីនិងការទទួលខុសត្រូវចំពោះសហគមន៍ បានបង្ហាញច្បាស់តាមរយៈសកម្មភាពស្ម័គ្រចិត្ត។ សំណង់ និងផ្នែកការងារនីមួយៗរបស់យុវជន ទោះបីមានទ្រង់ទ្រាយមិនធំ ប៉ុន្តែប្រកបដោយអត្ថន័យជាក់ស្តែង រួមចំណែកដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងការរស់នៅរបស់ប្រជាជន។ ពិសេស សាខាសម្ព័ន្ធយុវជន ភូមិតឹងថាំងយើងខ្ញុំតែងចូលរួមអនុវត្តផ្នែកការងាររបស់យុវជន មានដូច៖ ប្រមូលសំរាម កាប់ឆ្ការគុម្ពោតព្រៃតាមដងផ្លូវក្នុងភូមិ ដាំដើមឈើនិងផ្កាលម្អ។ល។ តាមរយៈនោះ រួមចំណែកបង្កើតទេសភាពបរិស្ថានភូមិស្រុកបៃតង ជ្រះ ស្អាត”។
ពង្រីកលទ្ធផលដែលសម្រេចបាន យុវវ័យតឹងឡុង បន្តកំណត់ច្បាស់តួនាទីឈានមុខ ម្ចាស់ការស្វែងយល់ពីរបៀបធ្វើថ្មី សមស្របនឹងតម្រូវការអភិវឌ្ឍរបស់ភូមិស្រុកក្នុងដំណាក់កាលបច្ចុប្បន្ន។ សម្រាប់សមាជិកសម្ព័ន្ធយុវជននិងយុវជនគ្រប់រូបមិនត្រឹមតែជាអ្នកចូលរួមចលនាប៉ុណ្ណោះទេ ថែមទាំងជាបុគ្គលគំរូសាយភាយស្មារតីរស់នៅល្អ រស់នៅមានការទទួលខុសត្រូវនិងលះបង់ដើម្បីសហគមន៍។
ដងផ្លូវនីមួយៗបានសម្អាត ជួរដើមឈើនីមួយៗ បានថែទាំ ស្ថានភាពលំបាកនីមួយៗបានចែករំលែក និងគំនិតច្នៃប្រតិដ្ឋនីមួយៗបានអនុវត្ត ទាំងអស់នេះ សុទ្ធតែជាស្នាដៃរបស់យុវជន។ ផ្តើមពីការងារសាមញ្ញទាំងនេះ ស្មារតីឈានមុខរបស់យុវជនតឹងឡុង កំពុងរួមចំណែកកសាងមាតុភូមិកឹងធើកាន់តែមានភាពរីកចម្រើននិងស៊ីវិល័យ៕
ដាលីន-មុនី