មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/10/2026 - 08:14

ទី​ក្រុង​កឹង​ធើ​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ 

ទី​ក្រុង​កឹង​ធើ​ជំ​រុញ​ការ​ហ្វឹក​ហ្វឺន​ ផ្សព្វ​ផ្សាយ​សេច​ក្តី​កំ​ណត់​អំ​ពី​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ក្នុង​ការ​ផលិត​កសិ​រុក្ខ​ជល​ផល​។ តាម​រយៈ​នោះ​ លើក​កម្ពស់​ការ​យល់​ដឹង​ ទទួល​ខុស​ត្រូវ​របស់​ប្រ​ជា​ជន​ ធ្វើ​ឱ្យ​សុក្រឹត​សន្សឹម​ៗនូវ​ដំ​ណើរ​ការ​ផលិត​ លើក​កម្ពស់​គុណ​ភាព​កសិ​ផល​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទី​ផ្សារ​។

ទិដ្ឋភាព​វគ្គ​ហ្វឹក​ហ្វឺន​អំ​ពី​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ក្នុង​ការ​ផលិត​កសិ​រុក្ខ​ជល​ផល​។

អនុ​វត្ត​គម្រោង​ជំ​រុញ​នាំ​ចេញ​កសិ​រុក្ខ​ជល​ផល​ដល់​ឆ្នាំ​ ២០៣០ តាម​សេច​ក្តី​សម្រេច​លេខ​ ១៧៤/QĐ-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ទី​ក្រុង​កឹង​ធើ​ ផ្តោត​សំ​ខាន់​អនុ​វត្ត​នូវ​វិធាន​ការ​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​ ធា​នា​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ និង​ឆ្លើយ​តប​តម្រូវ​ការ​កាន់​តែ​ខ្ពស់​របស់​ទី​ផ្សារ​។ ក្នុង​នោះ​ ផ្សព្វ​ផ្សាយ​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​ ណែ​នាំ​បច្ចេក​ទេស​ផលិត​សុវត្ថិ​ភាព​ និង​លើក​កម្ពស់​ទទួល​ខុស​ត្រូវ​របស់​ប្រ​ជា​ជន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ រួម​ចំ​ណែក​ក្លាយ​ជា​វិធី​សាស្ត្រ​ផលិត​ដោយ​ចីរ​ភាព​ បង្កើន​សមត្ថ​ភាព​ក្នុង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ និង​ពង្រីក​ទី​ផ្សារ​ប្រើ​ប្រាស់​កសិ​ផល​។

តាម​ផែន​ការ​ ក្នុង​ខែ​តុ​លា​ ឆ្នាំ​ ២០២៦ សាខា​នា​យក​ដ្ឋាន​គុណ​ភាព​ កែ​ច្នៃ​ និង​អភិវឌ្ឍ​ន៍ទី​ផ្សារ​ទី​ក្រុង​កឹង​ធើ​ គ្រោង​ទុក​នឹង​ចាត់​តាំង​បើក​វគ្គ​ហ្វឹក​ហ្វឺន​ចំ​នួន​២០ថ្នាក់​ នៅ​តាម​ឃុំ​ សង្កាត់​លើ​ភូមិ​ឋាន​ទី​ក្រុង​។ វគ្គ​នីមួយៗ​ប្រ​ព្រឹត្ត​ឡើង​ក្នុង​១ថ្ងៃ​ មាន​អ្នក​ចូល​រួម​ប្រ​មា​ណ​៣០នាក់​ ជា​សំ​ខាន់​គឺ​គ្រួ​សារ​ផលិត​កសិ​រុក្ខ​ជល​ផល​។ សកម្ម​ភាព​នេះ​ ដើម្បី​ជួយ​ប្រ​ជា​ជន​ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង​ លើក​កម្ពស់​ស្មារតី​គោរព​តាម​សេច​ក្តី​កំ​ណត់​អំ​ពី​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ សន្សឹម​ៗផ្លាស់​ប្តូរ​ទម្លាប់​ផលិត​តាម​ទិស​ដៅ​ទទួល​ខុស​ត្រូវ​ ធា​នា​គុណ​ភាព​ និង​បង្កើន​តម្លៃ​កសិ​ផល​។

តាម​ប្រ​សាសន៍​លោក​ស្រី​ ឡេធី​ង៉ុក​យ៉េម ប្រ​ធាន​ការិយា​ល័យ​រដ្ឋ​បាល​-ទូ​ទៅ​ សាខា​នា​យក​ដ្ឋាន​គុណ​ភាព​ កែ​ច្នៃ​ និង​អភិវឌ្ឍ​ន៍ទី​ផ្សារ​ទី​ក្រុង​កឹង​ធើ​ តាម​រយៈ​វគ្គ​ហ្វឹក​ហ្វឺន​ទាំង​នេះ​ ផ្នែក​ឯក​ទេស​សង្ឃឹម​ថា​នឹង​ជួយ​ឱ្យ​អ្នក​ផលិត​ក្តាប់​ច្បាស់​នូវ​សេច​ក្តី​កំ​ណត់​អំ​ពី​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ កំ​ណត់​បាន​ហា​និភ័យ​ដែល​អាច​ប៉ះ​ពាល់​ដល់​គុណ​ភាព​ផលិត​កសិ​ផល​ និង​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​ខ្សែ​សង្វាក់​ផលិត​សុវត្ថិ​ភាព​។ ការ​លើក​កម្ពស់​ការ​យល់​ដឹង​ ទទួល​ខុស​ត្រូវ​របស់​គ្រួ​សារ​នីមួយៗ​ នឹង​រួម​ចំ​ណែក​គ្រប់​គ្រង​គុណ​ភាព​ផលិត​ផល​ផ្តើម​ពី​ផ្នែក​ផលិត​ដំ​បូង​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ដើម្បី​កសិ​ផល​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទី​ផ្សារ​។

កម្មា​ភិបាល​ឯក​ទេស​ផ្សព្វ​ផ្សាយ​នូវ​សេច​ក្តី​កំ​ណត់​អំ​ពី​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ និង​ណែ​នាំ​ប្រ​ជា​ជន​អនុ​វត្ត​ដំ​ណើរ​ការ​ផលិត​សុវត្ថិ​ភាព​។

នៅ​ឃុំ​ត្រឹង​ដេ ការិយា​ល័យ​សេដ្ឋ​កិច្ច​ឃុំ​ សហ​ការ​ជា​មួយ​សាខា​នា​យក​ដ្ឋាន​គុណ​ភាព​ កែ​ច្នៃ​ និង​អភិវឌ្ឍ​ន៍ទី​ផ្សារ​ចាត់​តាំង​បើក​វគ្គ​ហ្វឹក​ហ្វឺន​ មាន​អ្នក​តំ​ណាង​ចូល​រួម​ដែល​ជា​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ ការិយា​ល័យ​វប្ប​ធម៌​-សង្គម​ សមា​គម​កសិ​ករ​ មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ទូ​ទៅ​ ព្រម​ជា​មួយ​នឹង​គ្រួ​សារ​ផលិត​ឆ្នើម​ចំ​នួន​៣០គ្រួ​សារ​ និង​ប្រ​ធាន​ភូមិ​ចំ​នួន​ ១៣ នៅ​លើ​ភូមិ​ឋាន​ឃុំ​។

ក្នុង​វគ្គ​ហ្វឹក​ហ្វឺន​ អ្នក​រាយ​ការណ៍​ផ្តោត​សំ​ខាន់​លើ​ការ​ណែ​នាំ​ប្រ​ជា​ជន​អនុ​វត្ត​សេច​ក្តី​កំ​ណត់​អំ​ពី​គ្រប់​គ្រង​គុណ​ភាព​ សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ចំ​ពោះ​កសិ​រុក្ខ​ជល​ផល​តាម​ការ​ធ្វើ​វិមជ្ឈ​ការ​ត្រង់​សា​រា​ចរ​លេខ​ ១៧/២០២៥/TT-BNNMT របស់​ក្រ​សួង​កសិ​កម្ម​ និង​បរិស្ថាន​ ក្នុង​ការ​អនុ​វត្ត​ជាក់​ស្តែង​។ ប្រ​ជា​ជន​បាន​ស្វែង​យល់​អំ​ពី​របៀប​ប្រើ​ប្រាស់​ជី​ ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ និង​សម្ភារៈ​កសិ​កម្ម​ផ្សេង​ៗទៀត​ឱ្យ​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​; រយៈ​ពេល​គម្លាត​មុន​ប្រ​មូល​ផល​ មិន​ប្រើ​ប្រាស់​សារ​ធា​តុ​ហាម​ឃាត់​ និង​អនុ​វត្ត​វិធាន​ការ​បង្ការ​ហា​និភ័យ​ដែលប​ណ្តា​លឱ្យ​បាត់​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ក្នុង​ការ​ផលិត​ កែ​ច្នៃ​ដំ​បូង​ និង​រក្សា​ទុក​។ ទន្ទឹម​នឹង​នោះ​ អ្នក​រាយ​ការណ៍​បាន​ឧទ្ទេស​នាម​អំ​ពី​ដំ​ណើរ​ការ​អនុ​វត្ត​ផលិត​តាម​បទ​ដ្ឋាន​ GAP ទន្ទឹម​នឹង​នោះ​យក​ចិត្ត​ទុក​ដាក់​អំ​ពី​ទង្វើរំ​លោភ​បំ​ពាន​ និង​សេច​ក្តី​កំ​ណត់​ពិ​ន័យ​ដែល​ជាប់​ពាក់​ព័ន្ធ​។

បង​ស្រី​ ថា​ច់ធី​ហុង​ញី​ នៅ​ភូមិ​ពាម​បួន​ ឃុំ​ត្រឹង​ដេ ឱ្យ​ដឹង​៖ "តាម​រយៈ​វគ្គ​ហ្វឹក​ហ្វឺន​នេះ​ ខ្ញុំ​យល់​កាន់​តែ​ច្បាស់​ពី​របៀប​ប្រើ​ប្រាស់​សម្ភារៈ​កសិ​កម្ម​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​ ធា​នា​រយៈ​ពេល​គម្លាត​ និង​ផ្តោត​សំ​ខាន់​លើ​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​ក្នុង​ដំ​ណើរ​ការ​ផលិត​។ ខ្ញុំ​នឹង​អនុ​វត្ត​ចំ​ណេះ​ដឹង​ដែល​បាន​ណែ​នាំ​ទៅ​ក្នុង​ការ​អនុ​វត្ត​ជាក់​ស្តែង​ រួម​ចំ​ណែក​បង្ក​ផលិត​ផល​សុវត្ថិ​ភាព​ ការ​ពារ​សុខ​ភាព​គ្រួ​សារ​ និង​អ្នក​ប្រើ​ប្រាស់​"។

លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​គឺ​ជា​ជំ​ហាន​សំ​ខាន់​ដើម្បី​កសាង​វិស័យ​កសិ​កម្ម​មាន​ការ​ទទួល​ខុស​ត្រូវ​ លើក​កម្ពស់​គុណ​ភាព​ និង​តម្លៃ​កសិ​ផល​។ ជា​មួយ​នឹង​ការ​រួម​ដំ​ណើរ​របស់​រដ្ឋ​អំ​ណាច​ ផ្នែក​ឯក​ទេស​ និង​ប្រ​ជា​ជន​ ឃុំ​ត្រឹង​ដេ សំ​ដៅ​អភិវឌ្ឍ​ផលិត​សុវត្ថិ​ភាព​ ចីរ​ភាព​ រួម​ចំ​ណែ​កកែ​លម្អ​ជីវ​ភាព​ប្រ​ជា​ជន​ និង​ជំ​រុញ​សេដ្ឋ​កិច្ច​ភូមិ​ភាគ​៕

ហុង​ទើ - វិមាន​

ចែករំលែកអត្ថបទ