មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/10/2026 - 19:59

អ្នក​គ្រូ​គាង​ធី​ដេ អស់​ពី​ចិត្ត​នឹង​បុព្វ​ហេ​តុ​អប់​រំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ 

ជាង​១៦ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​អា​ជីព​គ្រូ​បង្រៀន​ អ្នក​គ្រូ​គាង​ធី​ដេ គ្រូ​បង្រៀន​នៅ​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ង៉ូវឡាក់ ​(ឃុំ​ង៉ូវឡាក់​ ខេត្ត​វិញ​ឡុង​) តែង​ទទួល​បាន​ការ​ស្រ​ឡាញ់​របស់​សិស្ស​ ការ​ទំនុក​ចិត្ត​របស់​អា​ណា​ព្យា​បាល​សិស្ស​និង​ការ​គោរព​ពី​មិត្ត​រួម​អា​ជីព​។

អ្នក​គ្រូ​គាង​ធី​ដេ ជា​គ្រូ​បង្រៀន​គំ​រូ​។

តភ្ជាប់​ក្តី​ប្រាថ្នា​គរុកោសល្យ​

តាំង​ពី​កុមារ​ អ្នក​គ្រូ​គាង​ធី​ដេ បាន​ចិញ្ចឹម​ក្តី​ប្រាថ្នា​ធ្វើ​ជា​គ្រូ​បង្រៀន​ ដើម្បី​ផ្តល់​ចំ​ណេះ​ដឹង​ដល់​សិស្ស​គ្រប់​ជំ​នាន់​។ ឆ្នាំ​២០១០ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​សញ្ញា​បត្រ​គរុកោសល្យ​ជីវ​វិទ្យា ​(សា​កល​វិទ្យា​ល័យ​កឹង​ធើ​) អ្នក​គ្រូ​បាន​ចាត់​មក​បំ​ពេញ​ការ​ងារ​នៅ​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ង៉ូវឡាក់​។ នៅ​ទី​នេះ​ អ្នក​គ្រូ​បាន​ចាត់​ឱ្យ​បង្រៀន​វិញ្ញាសា​វិទ្យា​សាស្ត្រ​ធម្ម​ជាតិ​ (ប្រ​ធាន​បទ​រូប​វិទ្យា​) ព្រម​ទាំង​ទទួល​បន្ទុក​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​ និង​ជា​ប្រ​ធាន​ក្រុម​វិញ្ញាសា​វិទ្យា​សាស្ត្រ​ធម្ម​ជាតិ​។

សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ង៉ូវឡាក់​ គឺ​ជា​សា​លា​ពិ​សេស​ដែល​មាន​សិស្ស​ ១០០% ជា​ជន​ជាតិ​ខ្មែរ​។ យល់​ច្បាស់​ពី​លក្ខ​ណៈពិ​សេស​របស់​សិស្ស​អន្តេ​វា​សិក​ អ្នក​គ្រូ​គាង​ធី​ដេ តែង​សិក្សា​ស្រាវ​ជ្រាវ​ ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ឱ្យ​សម​ស្រប​នឹង​លក្ខ​ណៈជាក់​ស្តែង​។ នៅ​រាល់​ម៉ោង​សិក្សា​ អ្នក​គ្រូ​តែង​ប្រើ​ប្រាស់​រូប​ភាព​តំ​ណាង​ដ៏​រស់​រវើក​ពី​កាសែត​និង​ទស្សនាវ​ដ្តី​ ព្រម​ទាំង​ណែ​នាំ​សិស្ស​ពី​របៀប​ស្វែង​រក​ឯក​សារ​ថ្មី​ៗ ដើម្បី​ប្អូន​ៗងាយ​យល់​មេ​រៀន​។

ចែក​រំលែក​ពី​ការ​ងារ​របស់​ខ្លួន​ អ្នក​គ្រូ​គាង​ធី​ដេ ឱ្យ​ដឹង​៖ "ខ្ញុំ​តែង​តែ​គិត​ក្នុង​ចិត្ត​ជា​និច្ច​ ធ្វើ​ម្តេចរាល់​ពេល​ចូល​បង្ហាត់​ សុទ្ធ​តែ​ជា​ម៉ោង​សិក្សា​ល្អ​ ទាក់​ទាញ​ចំ​ណាប់​អា​រម្មណ៍​សិស្ស​។ យោង​តាម​សមត្ថ​ភាព​របស់​សិស្ស​ម្នាក់​ៗ ខ្ញុំ​សិក្សា​អនុ​វត្ត​នូវ​វិធី​សាស្ត្រ​បង្រៀន​ដោយ​ភាព​បត់​បែន​ ជួយ​ឱ្យ​ម៉ោង​សិក្សា​រស់​រវើក​ ប្រ​កប​ដោយ​ភាព​ច្នៃ​ប្រ​តិដ្ឋ​ ធ្វើ​ឱ្យ​សិស្ស​ចង​ចាំ​បាន​យូរ​ជាង​។ ការ​ចេះ​ស្ទាត់​ទាំង​ភា​សា​វៀត​ណាម​និង​ភា​សា​ខ្មែរ​ ក៏​បាន​ជួយ​ខ្ញុំ​យ៉ាង​ច្រើន​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង​និង​ការ​ផ្តល់​ចំ​ណេះ​ដឹង​ដល់​ប្អូន​ៗ"។

ម៉ោង​សិក្សា​វិញ្ញាសា​វិទ្យា​សាស្ត្រ​ធម្ម​ជាតិ​ បង្ហាត់​ដោយ​អ្នក​គ្រូ​គាង​ធី​ដេ។

គំ​រូ​គ្រូ​បង្រៀន​ឆ្នើម​

អា​ស្រ័យ​មាន​វិធី​សាស្ត្រ​បង្រៀន​ងាយ​យល់​ គួប​ផ្សំ​យ៉ាង​ស្អិត​ល្មួត​រវាង ​"រៀនប​ណ្តើ​រ អនុ​វត្ត​បណ្ដើរ​" ម៉ោង​សិក្សា​របស់​អ្នក​គ្រូ​គាង​ធី​ដេ តែង​ពោ​ពេញ​ដោយ​ភាព​សប្បាយ​រីក​រាយ​និង​ទាក់​ទាញ​។

ប្អូន​ស៊ើង​ឌិញង្វៀង​ សិស្ស​ថ្នាក់​ទី​៩/១ ចែក​រំលែក​ដោយ​ក្តី​រំភើប​ចិត្ត​៖ "អា​ស្រ័យ​វិធី​សាស្ត្រ​បង្រៀន​ដ៏​ងាយ​យល់​របស់​អ្នក​គ្រូ​ដេ ម៉្លោះ​ហើយ​ ប្អូន​រឹត​តែ​ស្រ​ឡាញ់​ចូល​ចិត្ត​វិញ្ញាសា​វិទ្យា​សាស្ត្រ​ធម្ម​ជាតិ​។ មិន​ត្រឹម​តែ​ផ្តល់​ចំ​ណេះ​ដឹង​និង​បំ​ណិន​ប៉ុណ្ណោះ​ទេ​ អ្នក​គ្រូ​នៅ​ទាំង​បង្រៀន​យើង​ខ្ញុំ​ពី​របៀប​រស់​នៅ​មាន​របៀប​រៀប​រយ​ ចេះ​ស្រ​ឡាញ់​គ្នា​ មាន​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​គ្រួ​សា​រនិង​សង្គម​"។

អ្នក​គ្រូ​គាង​ធី​ដែ កំ​ពុង​ណែ​នាំ​សិស្ស​។​

មិន​ត្រឹម​តែ​អនុ​វត្ត​សម្រេច​ឆ្នើម​ភារ​កិច្ច​ជំ​នាញ​វិជ្ជា​ជី​វៈ​ អ្នក​គ្រូ​ដេនៅ​ទាំង​ជា​ទី​បង្អែក​ខាង​ស្មារតី​ តែង​ជិត​ដិត​ យក​ចិត្ត​ទុក​ដាក់​និង​ថែ​ទាំ​សិស្ស​អន្តេ​វា​សិក​រស់​នៅ​ឆ្ងាយ​ផ្ទះ​។

វាយ​តម្លៃ​ពី​ការ​លះ​បង់​របស់​មិត្ត​រួម​អា​ជីព​ លោក​គ្រូ​ លី​ង៉ុក​ទ្រឿង​ ចាង​ហ្វាង​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ង៉ូវឡាក់​ បញ្ជាក់​៖ "អ្នក​គ្រូ​គាង​ធី​ដេ ជា​គ្រូ​បង្រៀន​មួយ​រូប​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ អស់​ពី​ចិត្ត​នឹង​អា​ជីព​ តែង​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថ​ភាព​ក្នុង​ការ​បង្ហាត់​បង្រៀន​និង​ការ​អប់​រំ​ដល់​សិស្ស​។ អ្នក​គ្រូ​តែង​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ ជិត​ដិត​ ជួយ​ឧបត្ថម្ភ​ទាន់​ពេល​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​ដែល​រស់​នៅ​និង​រៀន​សូ​ត្រ​នៅ​ក្នុង​សា​លា​។ ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ អ្នក​គ្រូ​ដែបាន​វាយ​តម្លៃ​ជា​បុគ្គលិក​អនុ​វត្ត​សម្រេច​ឆ្នើម​ភារ​កិច្ច​និង​សម្រេច​បាន​កិតិ្តនាម​យុទ្ធ​ជន​ប្រឡង​ប្រ​ណាំង​ថ្នាក់​មូល​ដ្ឋាន​។ នេះ​គឺ​ជា​ការ​ទទួល​ស្គាល់​ដ៏​ស័ក្តិ សម​បំ​ផុត​សម្រាប់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​អស់​ពី​ចិត្ត​របស់​អ្នក​គ្រូ​។ អ្នក​គ្រូ​ ជា​គ្រូ​បង្រៀន​គំ​រូ​ឆ្នើម​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សាយ​ភាព​ស្មារតី​ស្រ​ឡាញ់​អា​ជីព​ ស្មារតី​ទទួល​ខុស​ត្រូវ​និង​តម្លៃ​ល្អ​ប្រ​ពៃ​ក្នុង​ចល​​នា​ផ្លាស់​ថ្មី​ការ​អប់​រំ​នៅ​ក្នុង​សា​លា​រៀន​"៕

ស៊ើង​ម៉ាល័យ​-មុនី

ចែករំលែកអត្ថបទ