ចាប់ពីដើមឆ្នាំមកដល់ពេលនេះ សមាគមកសិករឃុំធើយហ៊ឹង បន្តសហការចាត់តាំងវគ្គបណ្តុះបណ្តាល ហ្វឹកហាត់បំណិន ទាក់ទាញសមាជិកនិងកសិករចូលរួមបានជាង ៩០០ នាក់។ ទន្ទឹមនឹងនោះ គ្រប់គ្រងមានប្រសិទ្ធភាពក្រុមប្រិតសំចៃ និងបុលទុនបាន ១៨ ក្រុម ឧបត្ថម្ភសមាជិកជិត ៩៥០ នាក់ បុលទុនវិនិយោគផលិត អាជីវកម្ម; ឧទ្ទេសនាមការងារធ្វើជូនពលករជនបទ ៦២៨ នាក់។
ទន្ទឹមនឹងនោះ សមាគមកសិករឃុំបានចលនាបង្កើតថ្មីសាខាសមាគម និងក្រុមសមាគមមុខរបរចំនួន ២ បង្កើនចំនួនទម្រង់សេដ្ឋកិច្ចសមូហភាព ដែលសមាគមកសិករឃុំបង្កើត បង្កើនឡើងដល់ ១៩ ទម្រង់ដោយមាន សមាជិកជាង ២០០ នាក់។ សមាគមកសិករឃុំ និងសាខាសមាគមកសិករភូមិនីមួយៗ គាំទ្រកសិករលក់កសិផល ណែនាំផ្សព្វផ្សាយផលិត ផលលើមូលដ្ឋានគ្រឹះឌីជីថល បណ្តាញសង្គម ធ្វើអនឡាយផ្ទាល់លក់ទំនិញ។ល។
ក្នុងរយៈពេល ៩ ខែកន្លង សមាគមកសិករឃុំចលនាអំណោយបាន ៨០ ចំណែក សរុបតម្លៃជាង ៣២ លានដុង ជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ សមាជិកនិងកសិករដែលមានជីវភាពលំបាក; ជួយសាងសង់ទ្រនំសុខកសិករចំនួន ១ ខ្នងគិតជាទឹកប្រាក់ ៨៥ លានដុង; សហការឃោសនា ចលនាសមាជិកនិងកសិករ ២.៧៨៩ នាក់ បានចូលរួមធានារ៉ាប់រងសុខាភិបាលគ្រួសារ (សម្រេច ១០១,៥២% ភាគកម្រិត) សមាជិកនិងកសិករ ២០ នាក់ បានចូលរួមធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត(សម្រេច ១១១% ភាគកម្រិត) ៕
តឹមខ្វា - លីសៀ