29/10/2026 - 08:19

លក្ខ​ខណ្ឌ ៥ យ៉ាង​ពេល​ចាត់​តាំង​សកម្ម​ភាព​អប់​រំ​តាម​តម្រូវ​ការ​របស់​អ្នក​រៀន 

ការ​ចាត់​តាំង​សកម្ម​ភាព​អប់​រំ​តាម​តម្រូវ​ការ​របស់​អ្នក​រៀន តើ​ត្រូវ​ឆ្លើយ​តប​តាម​លក្ខ​ខណ្ឌ​ដូច​ម្តេច តាម​សេច​ក្ដី​កំ​ណត់​ថ្មី?

សកម្ម​ភាព​អប់​រំ​តាម​តម្រូវ​ការ​អ្នក​រៀន បាន​អនុញ្ញាត​ឱ្យ​ចាត់​តាំង​ឡើង លុះ​ត្រា​តែ​មូល​ដ្ឋាន​អប់រំ​នា​នា​បាន​ធា​នា​អនុ​វត្ត​យ៉ាង​ពេញ​លេញ​នូវ​សកម្ម​ភាព​អប់រំ​ក្នុង​កម្ម​វិធី​សិក្សា​ជា​ផ្លូវ​ការ​និង​សកម្ម​ភាព​អប់​រំ​បំ​ប៉ន​បន្ថែម។ រូប​ជា​ឧទា​ហរណ៍​

ផ្នែក​ប្រឹក្សា​ច្បាប់​នៃ​កា​សែត​ឡាវ​ដុង ឆ្លើយ​តប៖

កថា​ខណ្ឌ ៣ មា​ត្រា ៧ សា​រា​ចរ​លេខ ៨៥/ ២០២៦​/TT​-BGDĐT របស់​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល បាន​កំ​ណត់​ស្តី​ពី​ការ​ចាត់​តាំង​សកម្ម​ភាព​អប់​រំ​បំ​ប៉ន​បន្ថែម និង​សកម្ម​ភាព​អប់​រំ​តាម​តម្រូវ​ការ​អ្នក​រៀន នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​ចំ​ណេះ​ទូ​ទៅ (មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិ​កា ឆ្នាំ ២០២៦) កំ​ណត់​អំ​ពី​ការ​ចាត់​តាំង​សកម្ម​ភាព​អប់​រំ​តាម​តម្រូវ​ការ​អ្នក​រៀន ត្រូវ​ធា​នា​នូវ​លក្ខ​ខណ្ឌ​ដូច​ខាង​ក្រោម៖

a) បាន​ចាត់​តាំង លុះ​ត្រា​តែ​គ្រឹះ​ស្ថាន​អប់​រំ​បាន​ធា​នា​អនុ​វត្ត​យ៉ាង​ពេញ​លេញ​នូវ​សកម្ម​ភាព​អប់​រំ​ក្នុង​កម្ម​វិធី​សិក្សា​ជា​ផ្លូវ​ការ​និង​សកម្ម​ភាព​អប់​រំ​បំប៉ន​បន្ថែម តាម​លក្ខ​ខណ្ឌ​ដែល​បាន​កំ​ណត់​ក្នុង​កថា ខណ្ឌ ៣ មា​ត្រា ៦ នៃ​សា​រា​ចរ​នេះ។

b) បាន​ចាត់​តាំង​តាម​ក្រុម​អ្នក​រៀន​ដែល​មាន​ខ្លឹម​សារ​ចុះ​ឈ្មោះ​ដូច​គ្នា ដោយ​មិន​ចាត់​តាំង​តាម​អង្គ​ភាព​ថ្នាក់​រៀន​ក្រប​ខណ្ឌ​ឡើយ។ ចាត់​តាំង​ក្រៅ​ម៉ោង​សិក្សា​នៃ​សកម្ម​ភាព​អប់​រំ​ក្នុង​កម្ម​វិធី​សិក្សា​ជា​ផ្លូវ​ការ និង​សកម្ម​ភាព​អប់​រំ​បំប៉ន​បន្ថែម ដោយ​ស្មារតី​ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​ចូល​រួម និង​ការ​ជ្រើស​រើស​ខ្លឹម​សារ​ពី​សំ​ណាក់​អ្នក​រៀន ឪ​ពុក​ម្តាយ ឬ​អា​ណា​ព្យា​បាល​របស់​អ្នក​រៀន។ មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​ពេល​វេលា និង​គុណ​ភាព​នៃ​ការ​អនុ​វត្ត​កម្ម​វិធី​អប់​រំ​ចំ​ណេះ​ទូ​ទៅ​ឡើយ។

c) សកម្ម​ភាព​អប់​រំ​តាម​តម្រូវ​ការ​របស់​អ្នក​រៀន មិន​អនុ​ញ្ញតឱ្យ​ចាត់​តាំង​ចន្លោះ​ម៉ោង​សិក្សា​នៃ​សកម្ម​ភាព​អប់​រំ​ក្នុង​កម្ម​វិធី​សិក្សា​ជា​ផ្លូវ​ការ និង​សកម្ម​ភាព​អប់​រំ​បំ​ប៉ន​បន្ថែម​ឡើយ។

d) ទ្រង់​ទ្រាយ​ក្រុម​ថ្នាក់​និង​រយៈ​ពេល​អនុ​វត្ត អា​ស្រ័យ​ថ្នាក់​ដឹក​នាំ​ទទួល​ខុស​ត្រូវ​គ្រឹះ​ស្ថាន​អប់​រំ​សម្រេច​ផ្អែក​លើស​ដៅ​ ខ្លឹម​សារ ទម្រង់​ចាត់​តាំង លក្ខ​ខណ្ឌ​មូល​ដ្ឋាន​សម្ភារៈ និង​តម្រូវ​ការ​ធា​នា​សុវត្ថិ​ភាព ដោយ​មិន​ឱ្យ​លើស​ចំ​នួន​សិស្ស​អតិ​បរ​មា​នៃ​ថ្នាក់​រៀន​តាម​លក្ខ​ន្តិកៈ​សា​លា​នៃ​កម្រិត​សិក្សា​នីមួយ​ៗ​ឡើយ។ ត្រូវ​ធា​នា​ឱ្យ​ស្រប​តាម​លក្ខណៈ​អា​យុ​សុខ​ភាព​របស់​អ្នក​រៀន និង​លក្ខ​ខណ្ឌ​របស់​គ្រឹះ​ស្ថាន អប់រំ ព្រម​ទាំង​ប្រ​កាស​ជា​ចំ​ហ​កាល​វិភាគ​សិក្សា និង​បញ្ជី​ឈ្មោះ​ក្រុម​ថ្នាក់។

đ) បាន​កៀរ​គរ​ក្រុម​បុគ្គលិក​អនុ​វត្ត​ពី​ខាង​ក្រៅ​គ្រឹះ​ស្ថាន​អប់​រំ​ដែល​មាន​ជំ​នាញ​សម​ស្រប។ ចំ​ពោះ​ខ្លឹម​សារ​ភា​សា​បរ​ទេស​កម្រិត​ខ្ពស់​តាម​បទ​ដ្ឋាន​អន្តរ​ជាតិ ឬ​វិញ្ញាបនបត្រ​ភា​សា​បរ​ទេស​អន្តរ​ជាតិ​បាន​កំ​ណត់​ក្នុង​ចំ​ណុច c ក​ថា​ខណ្ឌ ២ មា​ត្រា​នេះ គ្រូ​បង្រៀន​បរ​ទេស​ដែល​ចូល​រួម​បង្រៀន​ត្រូវ​តែ​ជា​ជន​ជាតិ​ដើម​ភា​សា​នោះ ឬ​ឆ្លើយ​តប​តាម​បទ​ដ្ឋាន​សមត្ថ​ភាព​ភា​សា និង​សមត្ថ​ភាព​វិជ្ជា​ជីវៈ​ប្រ​ហាក់​ប្រ​ហែល​តាម​សេច​ក្ដី​កំ​ណត់​នៃ​ច្បាប់។ ធា​នា​នូវ​លក្ខ​ខណ្ឌ​ចាត់​តាំង​អនុ​វត្ត​តាម​សេច​ក្ដី​កំ​ណត់​នៃ​ច្បាប់ ហើយ​ថវិកា​អនុ​វត្ត​យោង​តាម​ចំ​ណុច b ក​ថា ខណ្ឌ ១ មា​ត្រា ១៤ នៃ​សា​រា​ចរ​នេះ។

ដូច្នេះ ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិ​កា ឆ្នាំ ២០២៦ តទៅ​ការ​ចាត់​តាំង​សកម្ម​ភាព​អប់​រំ​តាម​តម្រូវ​ការ​អ្នក​រៀន គប្បី​ឆ្លើយ​តប​តាម​លក្ខ​ខណ្ឌ​ដូច​បាន​រៀប​រាប់​ខាង​លើ៕

             យោង​តាម​៖ laodong.vn - ថាច់​ធី​

ចែករំលែកអត្ថបទ