អនុវត្តយុទ្ធនាការ ៩០ ថ្ងៃយប់ ពិនិត្យសុខភាពជូនប្រជាជន នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦ ដំណាក់សុខាភិបាលឃុំតឹបស៊ើង ខេត្តវិញឡុង បានចាត់តាំងពិនិត្យសុខភាពដល់ព្រះសង្ឃនៅវត្តចុងព្រៃ។ នេះជាសកម្មភាពដើម្បីម្ចាស់ការឆាប់ប្រទះឃើញបញ្ហាសុខភាពបានទាន់ពេលវេលា រួមចំណែកថែទាំសុខភាពប្រជាជន ពិសេសគឺជនជាតិខ្មែរនៅលើភូមិឋាន។
នៅវត្តចុងព្រៃ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៃដំណាក់សុខាភិបាលឃុំតឹបស៊ើង បានចុះទៅដល់វត្តដោយផ្ទាល់ ដើម្បីពិនិត្យសុខភាព និងពិគ្រោះជំងឺដល់ព្រះសង្ឃនៅក្នុងវត្ត។ សកម្មភាពនេះផ្តោតសំខាន់ទៅលើពិនិត្យសុខភាពទូទៅ វាស់សម្ពាធឈាម និងអនុវត្តសន្ទស្សន៍ចាំបាច់មួយចំនួន តាមរយៈនោះប្រទះឃើញករណីដែលមានរោគសញ្ញាខុសប្រក្រតី ដើម្បីពិភាក្សា តាមដាន ឬបញ្ជូនទៅមន្ទីរពេទ្យថ្នាក់លើនៅពេលចាំបាច់។




កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតពិនិត្យសុខភាពជូនព្រះសង្ឃ និងប្រជាជននៅលើភូមិឋានឃុំតឹបស៊ើង។
វេជ្ជបណ្ឌិត ថាច់ង៉ុកត្វឹង នាយករងដំណាក់សុខាភិបាលឃុំតឹបស៊ើង ឱ្យដឹង៖ បច្ចុប្បន្នភូមិភាគកំពុងផ្តុំកម្លាំងអនុវត្តការពិនិត្យសុខភាពជូនប្រជាជននៅលើភូមិឋានឃុំ។ ចំពោះគ្រឹះស្ថានសាសនា ដំណាក់សុខាភិបាលនឹងសហការចាត់តាំងពិនិត្យនៅក្នុងវត្តតែម្តង បង្កលក្ខណៈងាយស្រួលដើម្បីព្រះសង្ឃកៀកជិតសេវាថែទាំសុខភាព។ វត្តនានានៅលើភូមិឋានឃុំនឹងបានចាត់តាំងពិនិត្យសុខភាពដល់ព្រះសង្ឃ រីឯកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតចុះទៅដល់វត្តពិនិត្យសុខភាពដោយផ្ទាល់តែម្តង។
សកម្មភាពនេះស្ថិតក្នុងផែនការអនុវត្តយុទ្ធនាការ ៩០ ថ្ងៃយប់ ពិនិត្យសុខភាពដល់ប្រជាជនទូទៅនៅលើភូមិឋានខេត្តវិញឡុង។ តាមរយៈនោះ ផ្នែកសុខាភិបាលមានទិសដៅពង្រឹងការប្រទះឃើញកត្តាហានិភ័យជំងឺបានទាន់ពេលវេលា លើកកម្ពស់ស្មារតីថែទាំសុខភាព សន្សឹមៗក្លាយជាទម្លាប់ពិនិត្យសុខភាពតាមកាលកំណត់ក្នុងសហគមន៍។ ការនាំសេវាពិនិត្យសុខភាពទៅដល់វត្តអារាម មិនត្រឹមតែជួយព្រះសង្ឃងាយស្រួលក្នុងការពិនិត្យសុខភាពប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់ភូមិភាគ ចំពោះសុខភាពនៅតាមគ្រឹះស្ថានសាសនា និងជនរួមជាតិខ្មែរនៅលើភូមិឋានផងដែរ៕
ទីទុយ - វិមាន