18/09/2026 - 09:02

គ្រូ​ពេទ្យ​វ័យ​ក្មេង​អស់​ពី​ចិត្ត​នឹង​អា​ជីព​ 

រស់​នៅ​សាមញ្ញ​ ស្មោះ​ត្រង់​នឹង​មិត្ត​រួម​អា​ជីព​ ខ្នះ​ខ្នែង​ក្នុង​ការ​ងារ​ តែង​លើក​កម្ពស់​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​ ថែ​ទាំ​អ្នក​ជំងឺ​ដោយ​អស់​ពី​ចិត្ត​។ល។ ទាំង​នេះ​ គឺ​ជា​ការ​បញ្ជាក់​របស់​កង​ជួរ​ក្រុម​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ចំ​ពោះ​វេជ្ជ​បណ្ឌិត​ ថា​យឌឹកសី​ នា​យក​រង​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​វិញ​ភឿក ទី​ក្រុង​កឹង​ធើ​។

វេជ្ជ​បណ្ឌិត​ ថា​យឌឹកសី​ កំ​ពុង​ពិ​និត្យ​ជំងឺ​ជូន​ប្រ​ជា​ជន​។

កើតនិង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​កសិ​ករ​នៅ​សុក​ត្រាំង​ កន្លែង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ទើប​បង​ថា​យឌឹកសី​ យល់​ច្បាស់​ពី​ភា​ពលំ​បាក​ នឿយ​ហត់​របស់​ឪ​ពុក​ម្តាយ​និង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​តាំង​ពី​កុមារ​ម្ល៉េះ​។ ភាព​ជាក់​ស្តែង​ទាំង​នោះ​ បាន​ផ្តល់​ជា​កម្លាំង​ចិត្ត​ដើម្បី​គាត់​ព្យា​យាម​សិក្សា​ផ្នែក​វេជ្ជ​សាស្ត្រ​ សង្ឃឹម​ថា​ នឹង​នាំ​មក​នូវ​ចំ​ណេះ​ដឹង​ និង​ដៃ​ទាំង​ទ្វេ​របស់​ខ្លួន​ ដើម្បី​បម្រើ​អ្នក​ជំងឺ​ក្រី​ក្រ​។ ក្រោយ​ពី​រយៈ​កាល​ជា​ច្រើន​ឆ្នាំ​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​ឆ្នាំ​២០១៦ បង​ឌឹកសី​ ប្រឡង​យក​សញ្ញា​បត្រ​គ្រូ​ពេទ្យ​ពហុវិជ្ជា​នៅ​សា​លា​មធ្យម​សិក្សា​សុខា​ភិបាល​បាក​លីវ​ បន្ទាប់​មក​ គាត់​ក៏​បាន​ទៅ​បន្ត​សិក្សា​ថ្នាក់​វេជ្ជ​បណ្ឌិត​ពហុវិជ្ជា​នៅ​សា​កល​វិទ្យា​ល័យ​វ៉​ទ្រឿង​ត្វង​ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ចេញ​សា​លា​នៅ​ឆ្នាំ​២០១៩ គាត់​ដាក់​ពាក្យ​សុំ​មក​បំ​ពេញ​ការ​ងារ​នៅ​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​វិញ​ភឿក រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ។ ចែក​រំលែក​ពី​ការ​លំ​បាក​ពេល​ទើប​ចូល​ធ្វើ​ពេទ្យ​ បង​ ឌឹកសី​ ឱ្យ​ដឹង​៖ “ដំ​បូង​ពុំ​ទាន់​មាន​បទ​ពិសោធន៍​ ដូច្នេះ​ ពេល​ជួប​ប្រា​ស្រ័យ​នឹង​អ្នក​ជំងឺ​នៅ​រអែង​ ប៉ុន្តែ​ដោយ​ការ​ជួយ​ណែ​នាំ​អស់​ពី​ចិត្ត​ពី​ក្រុម​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ នៅ​ដំ​ណាក់​សុខា​ភិបាល​ ព្រម​ទាំង​មាន​ការ​ស៊ូ​ទ្រាំ​លំ​បាក​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ជំ​ហាន​ៗលើក​ កម្ពស់​ចំ​ណេះ​ជំ​នាញ​អនុ​វត្ត​សម្រេច​ល្អ​ភារ​កិច្ច​”។

ក្រោយ​ពី​រយៈ​កាល​៧ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​អា​ជីព​ផ្នែក​ខាង​វិជ្ជា​ពេទ្យ​ បង​សី​ បាន​បំ​ពាក់​នូវ​បទ​ពិសោធន៍​ជា​ច្រើន​សម្រាប់​ខ្លួន​ក្នុង​ការ​ពិ​និត្យ​ ព្យា​បាល​ជំងឺ​។ ក្រៅ​ពី​ពិ​និត្យ​ ព្យា​បាល​ជំងឺ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ គាត់​នៅ​ទាំង​ខ្នះ​ខ្នែង​ណែ​នាំ​គ្រួ​សារ​ដែល​មាន​អ្នក​ជំងឺ​សរសៃ​ប្រសាទ​ ជំងឺ​ HIV/AIDS អំ​ពី​របៀប​រស់​នៅ​ របៀប​ប្រើ​ប្រាស់​ថ្នាំ​ត្រឹម​ត្រូវ​ចលនា​អ្នក​ជំងឺ​រស់​នៅ​មាន​សុខ​ភាព​ល្អ​ រស់​នៅ​ប្រ​កប​ដោយ​សុទិដ្ឋិ​ និយម​។ ជា​មួយ​នឹង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ បង​សី​តែង​អនុ​វត្ត​សម្រេច​ល្អ​ភារ​កិច្ច​ បង្ហាញ​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​យ៉ាង​ពេញ​លេញ​ អស់​ពី​ចិត្ត​នឹង​អា​ជីព​ ដើម្បី​អ្នក​ជំងឺ​។ ឆ្នាំ​២០២៥ គាត់​បាន​ថ្នាក់​ដឹក​នាំ​ដំ​ណាក់​សុខា​ភិបាល​ វាយ​តម្លៃ​ខ្ពស់​ ហើយ​បាន​តែង​តាំង​ជា​នា​យក​រង​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​វិញ​ភឿក។ ក្នុង​តួ​នា​ទី​ថ្មី​ គាត់​តែង​ធ្វើ​ជា​គំ​រូ​ដល់​កង​ជួរ​ក្រុម​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​វ័យ​ក្មេង​ក្នុង​ការ​លត់​ដំ​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​ រក្សា​អា​កប្ប​កិរិយា​ឥរិយាបថ​ ការ​ប្រា​ស្រ័យ​ទាក់​ទង​ ជួយ​ណែ​នាំ​ដល់​មិត្ត​រួម​អា​ជីព​ ទើប​ចូល​បម្រើ​ការ​ងារ​ ដើម្បី​សិក្សា​រៀន​សូ​ត្រ​ បង្កើន​ចំ​ណេះ​ដឹង​ លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ជម្នះ​លំ​បាក​ ដើម្បី​អនុ​វត្ត​សម្រេច​ល្អ​ការ​ងារ​។ ផ្តើម​ពី​នោះ​ គុណ​ភាព​នៃ​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​របស់​ដំ​ណាក់​កាន់​តែ​បាន​លើក​កម្ពស់​ ជា​ជំ​ហាន​ៗក្លាយ​ជា​អា​សយ​ដ្ឋាន​ដ៏​ទំនុក​ចិត្ត​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។

វេជ្ជ​បណ្ឌិត​ ឯក​ទេស​កម្រិត​១ លឺ​វវ៉ាំង​អ៊ុយ​ នា​យក​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​វិញ​ភឿក ឱ្យ​ដឹង​៖ “វេជ្ជ​បណ្ឌិត​ថា​យឌឹកសី​ អស់​ពី​ចិត្ត​នឹង​អា​ជីព​ ស៊ូ​ទ្រាំ​លំ​បាក​រៀន​សូ​ត្រ​ ឆ្លាត​វៃ​ក្នុង​ការ​បង្ខិត​ជិត​បច្ចេក​ទេស​ថ្មី​ៗ ដើម្បី​អនុ​វត្ត​ទៅ​ក្នុង​ភាព​ជាក់​ស្តែង​នៃ​ការ​ងារ​របស់​ដំ​ណាក់​។ ក្រៅ​ពី​មាន​មុខ​ជំ​នាញ​វិជ្ជា​ជី​វៈ​រឹង​មាំ​ គាត់​នៅ​ទាំង​ជា​វេជ្ជ​បណ្ឌិត​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ជា​គំ​រូ​ទទួល​បាន​ការ​ស្រ​ឡាញ់​រាប់​អាន​ពី​អ្នក​ជំងឺ​និង​មិត្ត​រួម​អា​ជីព​”៕

                                       ថាញ​វ៉ាង​-មុនី​

ចែករំលែកអត្ថបទ