10/09/2026 - 05:54

មន្ទីរ​ពេទ្យ​សម្ភព​ទី​ក្រុង​កឹង​ធើ​ ក្លាយ​ជា​មន្ទីរ​ពេទ្យ​ស្នូល​របស់​ក្រ​សួង​សុខា​ភិបាល​ 

- ក្រ​សួង​សុខា​ភិបាល​ ទើប​ប្រ​កាស​ឱ្យ​ប្រើ​សេច​ក្តី​សម្រេច​លេខ​ ២៦៩៦​/QĐ​-BYT ផ្តល់​សច្ចា​ប័ន​ដល់​មន្ទីរ​ពេទ្យ​សម្ភព​ទី​ក្រុង​កឹង​ធើ​ ក្លាយ​ជា​មន្ទីរ​ពេទ្យ​ស្នូល​ជា​ផ្លូវ​ការ​ក្នុង​ក្រប​ខណ្ឌ​នៃ​គម្រោង​ “អភិវឌ្ឍ​ប្រ​ព័ន្ធ​មន្ទីរ​ពេទ្យ​រណប​ ដំ​ណាក់​កាល​ ២០២៦-​២០៣០”។

ជា​មួយ​តួ​នា​ទី​ថ្មី​ មន្ទីរ​ពេទ្យ​សម្ភព​ទី​ក្រុង​កឹង​ធើ​ ទទួល​ភារ​កិច្ច​បណ្តុះ​បណ្តា​ល ផ្ទេរ​បច្ចេក​ទេស​ស៊ី​ជម្រៅ​ និង​គាំ​ទ្រ​ឯក​ទេស​ដល់​បណ្តា​មន្ទីរ​ពេទ្យ​រណប​ថ្នាក់​ក្រោម​ក្នុង​តំ​បន់​។ នេះ​គឺ​ជា​លទ្ធ​ផល​បាន​មក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​របស់​សមូហ​ភាព​អង្គ​ភាព​ សំ​ដៅ​ឆ្លើយ​តប​គ្រប់​ជ្រុង​ជ្រោយ​នូវ​លក្ខ​ឋាន​របស់​ក្រ​សួង​សុខា​ភិបាល​។

មន្ទីរពេទ្យសម្ភពទីក្រុងកឹងធើ ទើបក្លាយជាមន្ទីរពេទ្យស្នូលជាផ្លូវការរបស់ក្រសួងសុខាភិបាល។

អំ​ពី​ឯក​ទេស​ មន្ទីរ​ពេទ្យ​សម្រេច​បាន​កម្រិត​បច្ចេក​ទេស​ស៊ី​ជម្រៅ​ អនុ​វត្ត​ជា​ប្រ​ចាំ​នូវ​បទ​ដ្ឋាន​បច្ចេក​ទេស​កម្រិត​ខ្ពស់​ និង​បច្ចេក​ទេស​ពិ​សេស​នៃ​ឯក​ទេស​ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី​។ ទន្ទឹម​នឹង​នោះ​ មន្ទីរ​ពេទ្យ​តែង​ផ្តោត​លើ​ការ​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់​ វិនិយោគ​មូល​ដ្ឋាន​សម្ភារៈ​ និង​បរិក្ខារ​ទំនើប​ៗ ធា​នា​នូវ​សមត្ថ​ភាព​ទទួល​បណ្តុះ​បណ្តា​ល ក៏​ដូច​ជា​ត្រួត​ពិ​និត្យ​គុណ​ភាព​បច្ចេក​ទេស​ដែល​ផ្ទេរ​ជូន​ថ្នាក់​ក្រោម​។

រយៈ​ពេល​ខាង​មុខ​ មន្ទីរ​ពេទ្យ​នឹង​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នា​យក​ដ្ឋាន​គ្រប់​គ្រង​ពិ​និត្យ​ ព្យា​បាល​ជំងឺ​ (ក្រ​សួង​សុខា​ភិបាល​) និង​អង្គ​ភាព​ដែល​ពាក់​ព័ន្ធ​ ដើម្បី​កសាង​ផែន​ការ​ផ្សព្វ​ផ្សាយ​លម្អិត​ ព្រម​ទាំង​ត្រៀម​ឱ្យ​បាន​គ្រប់​គ្រាន់​ប្រ​ភព​ធន​ធាន​ ដើម្បី​អនុ​វត្ត​សម្រេច​ឆ្នើម​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​។

ការ​ដែល​មន្ទីរ​ពេទ្យ​សម្ភព​ទី​ក្រុង​កឹង​ធើ​ ក្លាយ​ជា​មន្ទីរ​ពេទ្យ​ស្នូល​ មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ក្នុង​យុទ្ធ​សាស្ត្រ​លើក​កម្ពស់​គុណ​ភាព​សុខា​ភិបាល​គ្រប់​ជ្រុង​ជ្រោយ​ ដំ​ណាក់​កាល​ ២០២៦-​២០៣០ របស់​ក្រ​សួង​សុខា​ភិបាល​។ អា​ស្រ័យ​ហេ​តុ​នោះ​ ប្រ​ជា​ជន​នៅ​ទី​ក្រុង​កឹង​ធើ​ និង​បណ្តា​ខេត្ត​នៅ​តំ​បន់​វាល​ទំនាប​ទន្លេ​គឺ​វឡុង​ នឹង​ទទួល​បាន​ផល​ប្រ​យោជន៍​អំ​ពី​សេ​វា​កម្ម​សុខា​ភិបាល​ បច្ចេក​ទេស​កម្រិត​ខ្ពស់​នៅ​នឹង​ភូមិ​ភាគ​ រួម​ចំ​ណែក​កាត់​បន្ថយ​ការ​ហួស​ចំ​ណុះ​សម្រាប់​មន្ទីរ​ពេទ្យ​នា​នា​នៅ​ថ្នាក់​លើ​ កាត់​ បន្ថយ​ចំ​ណាយ​លើ​ការ​ព្យា​បាល​ដល់​អ្នក​ជំងឺ​៕

    ធូសឿង​ - លី​សៀ​

ចែករំលែកអត្ថបទ