24/08/2026 - 20:15

ចែករំលែកក្តីស្រឡាញ់ ជំរុញដំណើរសិស្សានុសិស្សដែលមានស្ថានភាពលំបាកទៅកាន់សាលារៀន 

មុន​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២៦ - ២០២៧ អំ​ណោយ​ជាក់​ស្តែង​ជា​ច្រើន​បាន​ប្រ​គល់​ជូន​សិស្សា​នុសិស្ស​មាន​ស្ថាន​ភា​ពលំ​បាក​ និង​កុមារ​កំ​ព្រា​នៅ​ទី​ក្រុង​កឹង​ធើ។ សកម្ម​ភាព​នេះ​ជួយ​ឱ្យ​ប្អូនៗ មា​នល​ក្ខណៈ​ត្រៀម​បម្រុង​សៀវ​ភៅ​ ឧប​ករណ៍​សិក្សា​ ព្រម​ទាំង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ ចែក​រំលែក បង្ក​កម្លាំង​ចល​ករ ជួយ​ប្អូនៗ​មាន​ទំនុក​ចិត្ត​ទៅ​កាន់​សា​លា ខិត​ខំ​រៀន​សូត្រ និង​ពុះ​ពារ​ឈាន​ឡើង​ក្នុង​ជីវ​ភាព។ 

រួម​ដំ​ណើរ​ជា​មួយ​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ទៅ​កាន់​សា​លា​រៀន​។

ដើម្បី​រួម​ដំ​ណើរ​ និង​គិត​គូរ​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ត​ហូជី​មិញ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ សាខា​សម្ព័ន្ធ​យុវ​ជន​មូល​ដ្ឋាន​មន្ទីរ​ហិរញ្ញ​វត្ថុ និង​សាខា​សម្ព័ន្ធ​យុវ​ជន​មូល​ដ្ឋាន​ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​គណៈ​អចិន្ត្រៃយ៍​សម្ព័ន្ធ​យុវ​ជន​ឃុំ​កូវ​ឡៅ​យុង ចាត់​តាំង​កម្ម​វិធី "ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា" ឆ្នាំ ២០២៦។ កម្ម​វិធី​បាន​ប្រ​គល់​អំ​ណោយ ១០០ ចំ​ណែក រួម​មាន​កា​តាប និង​សៀវ​ភៅ​សរ​សេរ​ជូន​ដល់​សិស្ស​ជួប​ការ​លំ​បាក និង​ឆ្លង​កាត់​ការ​លំ​បាក​រៀន​ពូ​កែ ១០០ រូប លើ​ភូមិ​ឋាន​ឃុំ។ អំ​ណោយ​ទាំង​នេះ ទោះ​បី​សា​មញ្ញ ប៉ុន្តែ​មាន​តម្លៃ​ជាក់​ស្ដែង ជួយ​សិស្សា​នុសិស្ស​មាន​សម្ភារ​សិក្សា​បន្ថែម និង​ត្រៀម​លក្ខ​ណៈចូល​ឆ្នាំ​សិក្សា​ថ្មី​។

ប្រ​គល់​អំ​ណោយ “ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា” ជូន​សិស្សា​នុសិស្ស​ជួប​ការ​លំ​បាក​នៅ​ឃុំ​កូវ​ឡៅ​យុង។

មិន​ត្រឹម​តែ​ឧបត្ថម្ភ​សម្ភារៈ​ប៉ុណ្ណោះ​ទេ កម្ម​វិធី​នៅ​ទាំង​ផ្តល់​មនោ​សញ្ចេត​នា ការ​លើក​ទឹក​ចិត្ត​របស់​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន និង​សហ​គមន៍​ដល់​សិស្សា​នុសិស្ស។ តាម​រយៈ​នោះ បាន​ផ្តល់​កម្លាំង​ចិត្ត​ដើម្បី​សិស្សា​នុសិស្ស​ឆ្លង​កាត់​ការ​លំ​បាក បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​សិក្សា និង​ហ្វឹក​ហាត់។ ប្អូន​ទ្រី​វធី​សា​រ៉ា សិស្ស​ថ្នាក់​ទី ៣B សា​លា​បឋម​សិក្សា​អាង​ថាញ់ ២B បាន​ឱ្យ​ដឹង៖ “ប្អូន​សប្បាយ​ចិត្ត​ណាស់ ពេល​បាន​ទទួល​អំ​ណោយ។ ប្អូន​សូម​អរ​គុណ​ពូ​មីង​ទាំង​អស់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់ និង​ជូន​អំ​ណោយ​ដល់​ពួក​ប្អូន។ ប្អូន​នឹង​ខិត​ខំ​រៀន​ឱ្យ​បាន​ពូ​កែ និង​ស្ដាប់​បង្គាប់ មិន​ឱ្យ​ខក​បំ​ណង​អ្នក​រាល់​គ្នា​ឡើយ”។

ទន្ទឹម​នឹង​សកម្ម​ភាព​នៅ​ឃុំ​កូវ​ឡៅ​យុង ការ​ងារ​គិត​គូរ​ដល់​សិស្ស​មាន​ស្ថាន​ភាព​លំ​បាក​ពិ​សេស​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​នៅ​ឃុំ​លិត​ហូយ​ធឿង​ផង​ដែរ។ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​លិត​ហូយ​ធឿង បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជល​ផល​ស្អាត​វៀត​ណាម ចាត់​តាំង​កម្ម​វិធី​ប្រ​គល់​អា​ហា​រូប​ករណ៍​ដល់​កុមារ​កំ​ព្រា​ក្នុង​ឱ​កាស​ឆ្នាំ​សិក្សា ២០២៦ - ២០២៧។ នៅ​ក្នុង​កម្ម​វិធី អា​ហា​រូប​ករណ៍ ២០ ចំ​ណែក ដោយ​មួយ​ចំ​ណែកៗ​មាន​តម្លៃ ១ លាន​ដុង បាន​ប្រ​គល់​ជូន​សិស្ស​កំ​ព្រា​ជួប​ការ​លំ​បាក​លើ​ភូមិ​ឋាន​ឃុំ។ អា​ហា​រូប​ករណ៍​ទាំង​នេះ​រួម​ចំ​ណែក​ឧបត្ថម្ភ​ដល់​ការ​សិក្សា ព្រម​ទាំង​ជា​ការ​លើក​ទឹក​ចិត្ត​ស្មារតី បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចែក​រំលែក​របស់​អា​ជីវ​កម្ម និង​សហ​គមន៍​ចំ​ពោះ​កុមារ​ដែល​នៅ​ជួប​ការ​លំ​បាក​ច្រើន។ ចំ​ពោះ​កុមារ​កំ​ព្រា រាល់​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ជួយ​ឧបត្ថម្ភ​តែង​មាន​អត្ថ​ន័យ​ជាក់​ស្ដែង ជួយ​ប្អូនៗ​មាន​លក្ខណៈ​បន្ថែម​ដើម្បី​បន្ត​ទៅ​កាន់​សា​លា​រៀន។ អា​ហា​រូប​ករណ៍​ដែល​បាន​ប្រ​គល់​ជូន​ចំ​ពេល​វេលា​នា​ឆ្នាំ​សិក្សា​ថ្មី​ កាន់​តែ​មាន​អត្ថ​ន័យ ជំ​រុញ​ទឹក​ចិត្ត​ដើម្បី​កុមារ​ខិត​ខំ​រៀន​សូត្រ ហ្វឹក​ហាត់ ជម្នះ​ស្ថាន​ភាព​ជា​ជំ​ហានៗ និង​តម្រង់​ទិស​ដៅ​ដល់​អនាគត​ភ្លឺ​ស្វាង។

ប្រ​គល់​អា​ហា​រូប​ករណ៍​ដល់​កុមារ​កំ​ព្រា​ និង​កុមារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​ឃុំ​លិត​ហូយ​ធឿង។

លោក​ ង្វៀង​ថា​ញ់ឃៀក ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​លិត​ហូយ​ធឿង បាន​ឱ្យ​ដឹង​៖ “អា​ហា​រូប​ករណ៍​ប្រ​គល់​ជូន​ពេល​នេះ មិន​ត្រឹម​តែ​មាន​អត្ថ​ន័យ​ខាង​សម្ភារៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​លើក​ទឹក​ចិត្ត​ស្មារតី​ចំ​ពោះ​សិស្សា​នុសិស្ស​ដែល​ជួប​ការ​លំ​បាក។ តាម​រយៈ​នោះ​ ជួយ​ប្អូនៗ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សហ​គមន៍ មាន​ទំនុក​ចិត្ត​ដើម្បី​ជម្នះ​ការ​លំ​បាក លំ​នឹង​ចិត្ត​រៀន​សូត្រ និង​ខិត​ខំ​ឈាន​ឡើង​ក្នុង​ជីវ​ភាព។ ភូមិ​ភាគ​សង្ឃឹម​ថា​នា​ពេល​ខាង​មុខ បន្ត​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​រួម​ដំ​ណើរ​ពី​បណ្តា​ស្ថា​ប័ន អង្គ​ភាព អា​ជីវ​កម្ម និង​សប្បុ​រស​ជន ក្នុង​សកម្ម​ភាព​សុខុមាល​ភាព​សង្គម គិត​គូរ​ដល់​គ្រួ​សារ​ក្រី​ក្រ​ និង​កុមារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​លើ​ភូមិ​ឋាន”។

ចាប់​ពី​ឃុំ​កូវ​ឡៅ​យុង​រហូត​ដល់​ឃុំ​លិត​ហូយ​ធឿង សកម្ម​ភាព​គិត​គូរ​ដល់​សិស្សា​នុសិស្ស​មុន​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី កំ​ពុង​រីក​សាយ​ភាយ​ស្មារតី "ជួយ​គ្នា​ទៅ​វិញ​ទៅ​មក" "ស្លឹក​ជា​ពាស​ស្លឹក​ដាច់"។ តាម​រយៈ​នោះ កៀរ​គរ​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម​ ដើម្បី​រួម​កម្លាំង​គិត​គូរ​ដល់​កុមារ។ ការ​រួម​ដំ​ណើរ​នេះ មិន​ត្រឹម​តែ​ជួយ​សិស្សា​នុសិស្ស​មា​នល​ក្ខណៈ​បន្ថែម​ក្នុង​ការ​សិក្សា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​បង្អែក​ខាង​ស្មារតី​ មាន​ក្តី​ជំ​នឿ និង​ឆន្ទៈ​ដើម្បី​ឱ្យ​ប្អូន​ៗជម្នះ​ការ​លំ​បាក បន្ត​ដំ​ណើរ​លើ​ផ្លូវ​សិក្សា។

អំ​ណោយ​និង​អា​ហា​រូប​ករណ៍​មួយ​ចំ​ណែកៗ​ដែល​បាន​ប្រ​គល់​ជូន គឺ​ជា​សារ​នៃ​ក្តី​ស្រ​ឡាញ់​ផ្ញើ​ជូន​សិស្សា​នុសិស្ស​ដែល​មាន​ការ​លំ​បាក។ ផុស​ចេញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​នោះ សិស្សា​នុសិស្ស​មាន​សំ​ពាយ​ធ្វើ​ដំ​ណើរ និង​កម្លាំង​ចិត្ត​បន្ថែម​ដើម្បី​ខិត​ខំ​ប្រឹង​ប្រែង​ រៀន​ពូ​កែ និង​បន្ត​ទៅ​រៀន​ចាប់​យក​ក្តី​ប្រាថ្នា​នា​ពេល​អនា​គត​៕

ហុងទើ - ថាច់ធី

ចែករំលែកអត្ថបទ