12/09/2026 - 07:43

បង្ការ​ជំងឺ​នៅ​ដើម​ឆ្នាំ​សិក្សា​ 

យោង​តាម​នា​យក​ដ្ឋាន​បង្ការ​ជំងឺ​(ក្រ​សួង​សុខា​ភិបាល​) ការ​ងារ​បង្ការ​ ទប់​ស្កាត់​ជំងឺ​ឆ្លង​ក្នុង​សា​លា​រៀន​ ត្រូវ​បាន​អនុ​វត្ត​យ៉ាង​សកម្ម​ ខ្ជាប់​ខ្ជួន​ ដោយ​មាន​កិច្ច​សហ​ការ​រវាង​ផ្នែក​សុខា​ភិបាល​ ផ្នែក​អប់​រំ​ សា​លា​រៀន​និង​គ្រួ​សារ​។ក្នុង​នោះ​ ឆាប់​ប្រ​ទះ​ឃើញ​ជំងឺ​ អនា​ម័យបរិស្ថាន​និង​អនុ​វត្ត​វិធាន​ការ​បង្ការ​ជំងឺ​នៅ​សា​លា​រៀន​មាន​តួ​នា​ទី​សំ​ខាន់​ណាស់​។

តាម​នា​យក​ដ្ឋាន​បង្ការ​ជំងឺ​ ឆ្នាំ​២០២៦ ជំងឺ​ពង​បែក​ដៃ​ ជើង​និង​មាត់​ បន្ត​ជា​ជំងឺ​មួយ​ក្នុង​ចំ​ណោម​ជំងឺ​ដែល​គប្បី​យក​ចិត្ត​ទុក​ដាក់​ ពេល​កុមារ​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​។ គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២៦ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​សី​ហា​ ទូ​ទាំង​ប្រ​ទេស​បាន​កត់​សម្គាល់​ជំងឺ​ពង​បែក​ដៃ​ ជើង​ មាត់​ជិត​ ១០០.០០០ ករ​ណី​ ខ្ពស់​ជាង​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​មុន​ ចំ​នួន​ករ​ណី​ជំងឺ​ក្នុង​ប៉ុន្មាន​សប្តា​ហ៍ថ្មី​ៗនេះ​នៅ​តែ​មាន​កម្រិត​ខ្ពស់​ ប្រ​មូល​ផ្តុំ​ច្រើន​នៅ​ខេត្ត​ ក្រុង​ធំ​ៗ ពិ​សេស​គឺ​តំ​បន់​ភាគ​ខាង​ត្បូង​។

ការ​លាង​ដៃ​ជា​មួយ​សាប៊ូ​ជា​ប្រ​ចាំ​ ជួយ​ឱ្យ​កុមារ​បង្ការ​ជំងឺ​ពង​បែក​ដៃ​ ជើង​ មាត់​និង​ជំងឺ​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​។

នៅ​ទី​ក្រុង​កឹង​ធើ​ យោង​តាម​មជ្ឈ​មណ្ឌល​ត្រួត​ពិ​និត្យ​ជំងឺ​តម្កាត់​ទី​ក្រុង​កឹង​ធើ​ ចាប់​ពី​ដើម​ឆ្នាំ​២០២៦ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ ទី​ក្រុង​កឹង​ធើ​បាន​កត់​សម្គាល់​ជំងឺ​ពង​បែក​ដៃ​ ជើង​ មាត់​ ៤.១៨៧ករ​ណី​ កើន​១.៥៤៤ករ​ណី​(ក្នុង​នោះ​ ស្លាប់​២ករ​ណី​)។ ទន្ទឹម​នឹង​នោះ​ ជំងឺ​គ្រុន​ឈាម​ក៏​កើន​ខ្ពស់​ គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២៦ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ បាន​កត់​សម្គាល់​ ៥.៣១៤ករ​ណី​ កើន​ទ្វេ​ដង​បើ​ប្រៀប​នឹង​ឆ្នាំ​២០២៥ (ក្នុង​នោះ​ ស្លាប់​១ករ​ណី​)។

ក្រៅ​ពី​ជំងឺ​គ្រុន​ឈាម​ ជំងឺ​ពង​បែក​ដៃ​ ជើង​ មាត់​ មជ្ឈ​មណ្ឌល​ត្រួត​ពិ​និត្យ​ជំងឺ​តម្កាត់​ទី​ក្រុង​កឹង​ធើ​ ក៏​បាន​ផ្តល់​អនុ​សាសន៍​អំ​ពី​ហា​និភ័យ​ជំងឺ​ឆ្លង​រោគ​ភ្នែក​ក្រ​ហម​ ជំងឺ​ផ្លូវ​ដង្ហើម​និង​អុត​ស្វាយ​។

អនុ​បណ្ឌិត​ ហា​មិញ​ហ៊ុង អនុ​ប្រ​ធាន​ផ្នែក​បង្ការ​និង​ប្រ​យុទ្ធ​ប្រ​ឆាំង​ជំងឺ​ឆ្លង​និង​ត្រួត​ពិ​និត្យ​សុខា​ភិបាល​អន្តរ​ជាតិ​-បរា​សិត​សត្វ​ល្អិត​នៃ​មជ្ឈ​មណ្ឌល​ត្រួត​ពិ​និត្យ​ជំងឺ​តម្កាត់​ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ សិស្សា​នុសិស្ស​ ជា​ពិ​សេស​សិស្ស​បឋម​សិក្សា​ សិស្ស​ថ្នាក់​មេ​ត្តយ្យ រៀន​ពេញ​មួយ​ថ្ងៃ​នៅ​សា​លា​រៀន​។ ហេ​តុ​នេះ​ សា​លា​រៀន​ត្រូវ​មាន​វិធាន​ការ​ការ​ពារ​សុខ​ភាព​ឱ្យ​ក្មេង​ៗ។ អ្នក​គ្រូ​គួរ​តែ​ពិ​និត្យ​ស្ថាន​ភាព​កុមារ​ពេល​ចូល​រៀន​។ ពេល​កុមារ​ប្រ​ជុំ​ជីវ​កិច្ច​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​កុមារ​ប្រើ​ប្រាស់​សម្ភារៈ​ផ្ទាល់​ខ្លួន​ មាន​ដូច​៖ ច្រាស​ដុស​ធ្មេញ​ កន្សែង​។ល។ កុមារ​គេង​ដាក់​មុង​ លាង​ដៃ​ឱ្យ​បាន​ញឹក​ញាប់​។ សា​លា​រៀន​និង​គ្រូ​បង្រៀន​ត្រូវ​សម្អាត​ប្រ​ដាប់​លេង​ សិក្ខូបករណ៍​ តុ​ កៅ​អី​ ដៃ​ទ្វារ​ កម្រាល​ឥដ្ឋ​ និង​លើ​ផ្ទៃ​ផ្សេង​ៗដែល​កុមារ​តែង​ប៉ះ​ពាល់​ជា​រឿយ​ៗ ព្រម​ទាំង​រៀប​ចំ​ឱ្យ​មាន​សាប៊ូ​លាង​ដៃ​ ទឹក​ស្អាត​ ទឹក​ដាំ​ពុះ​ទុក​ឱ្យ​ត្រ​ជាក់​សម្រាប់​កុមារ​ផឹក​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​។ល។ ពិ​និត្យ​ឧប​ករណ៍​ស្តុក​ទឹក​ លូ​រំ​ដោះ​ទឹក​ មិន​ទុក​ឱ្យ​មាន​ទឹក​ដក់​ កម្ចាត់​មូស​ ដង្កូវ​ទឹក​…។

តាម​ក្រុម​អ្នក​ជំ​នាញ​ផ្នែក​សុខា​ភិបាល​ កត្តា​មួយ​ក្នុង​ចំ​ណោម​កត្តា​សំ​ខាន់​ៗ ជួយ​កាត់​បន្ថយ​រោគ​រាល​ដាល​ក្នុង​សា​លា​រៀន​ គឺ​ការ​ប្រ​ទះ​ឃើញ​កុមារ​មាន​រោគ​សញ្ញា​ខុស​ប្រ​ក្រ​តី​បាន​ទាន់​ពេល​។ អា​ណា​ព្យា​បាល​សិស្ស​និង​អ្នក​គ្រូ​ត្រូវ​មើល​ថែ​កុមារ​ឱ្យ​បាន​ដិត​ដល់​ ពេល​មាន​រោគ​សញ្ញា​គ្រុន​ក្តៅ​ ក្អក​ ហៀរ​សំ​បោរ​ ឈឺ​បំពង់ក​ ឡើង​កន្ទួល​ រាគ​រូស​ ក្អួត​ចង្អោរ​ឬ​មាន​ដំ​បៅ​ពង​មាត់​ បាត​ដៃ​ បាត​ជើង​។ល។ ត្រូវ​ឱ្យ​កុមារ​ផ្អាក់​រៀន​ តាម​ដាន​និង​នាំ​ទៅ​មូល​ដ្ឋាន​សុខា​ភិបាល​ដើម្បី​ពិ​និត្យ​។

ក្រៅ​ពី​បង្ការ​ជំងឺ​ឆ្លង​ សុខ​ភាព​របស់​កុមារ​ក្នុង​ឆ្នាំ​សិក្សា​ក៏​ពឹង​ទាំង​ស្រុង​លើ​របប​អា​ហារ​ ការ​គេង​និង​ហាត់​ប្រា​ណ​ផង​ដែរ​។ ក្រោយ​ពី​សម្រាក​រដូវ​វិស្សម​កាល​ កុមារ​មួយ​ចំ​នួន​អាច​មាន​ការ​ផ្លាស់​ប្តូរ​ប្រ​ជុំ​ជីវ​កិច្ច​។ អា​ណា​ព្យា​បាល​សិស្ស​ចាំ​បាច់​ត្រូវ​សម្រួល​ពេល​គេង​និង​ក្រោក​ពី​ដំ​ណេក​បន្តិច​ម្តង​ៗ ដើម្បី​កុមារ​ធ្លាប់​នឹង​កាលប​រិច្ឆេតសិក្សា​។ កុមារ​ត្រូវ​ការ​គេង​ឱ្យ​បាន​គ្រប់​គ្រាន់​ ហូប​គ្រប់​ជីវ​ជាតិ​ ធា​នា​គ្រប់​សារ​ធា​តុ​ចិញ្ចឹម​ផ្សេង​ៗ។ ទន្ទឹម​នឹង​នោះ​ ត្រូវ​លើក​ទឹក​ចិត្ត​ឱ្យ​កុមារ​ផឹក​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​និង​បង្កើន​ការ​ហាត់​ប្រា​ណ​សម​ស្រប​តាម​អាយុ​។

ក្រៅ​ពី​ដំ​ណោះ​ស្រាយ​បង្ការ​ជំងឺ​ដែល​បាន​រៀប​រាប់​ខាង​លើ​ អា​ណា​ព្យា​បាល​សិស្ស​អាច​ម្ចាស់​ការ​បង្ការ​ជំងឺ​ឱ្យ​កូន​ចៅ​ដោយ​វិធី​ចាក់​វ៉ា​ក់សាំង​។ បច្ចុប្បន្ន​ ជំងឺ​ឆ្លង​តែង​ជួប​ប្រ​ទះ​ជា​ច្រើន​ មាន​ដូច​៖ គ្រុន​ឈាម​ អុត​ស្វាយ​។ល។ សុទ្ធ​តែ​មាន​ថ្នាំ​ការ​ពារ​។

តាម​មជ្ឈ​មណ្ឌល​ត្រួត​ពិ​និត្យ​ជំងឺ​តម្កាត់​ទី​ក្រុង​កឹង​ធើ​ មជ្ឈ​មណ្ឌល​កំ​ពុង​ផ្សព្វ​ផ្សាយ​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​ គួប​ផ្សំ​នឹង​បាញ់​ថ្នាំ​កម្ចាត់​មូស​ក្នុង​ការ​បង្ការ​ ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​និង​ជំងឺ​ ហ្ស៊ី​កា(Zika)។ យុទ្ធ​នា​ការ​នេះ​ ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ខែ​កញ្ញា​ រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២៦ លើ​វិសាល​ភាព​ទូ​ទាំង​ក្រុង​។មជ្ឈ​មណ្ឌល​ត្រួត​ពិ​និត្យ​ជំងឺ​តម្កាត់​ទី​ក្រុង​កឹង​ធើ​ សំ​ណូម​ពរ​ឱ្យ​គ្រប់​សា​លា​រៀន​ទាំង​អស់​ ចាត់​តាំង​យុទ្ធ​នា​ការ​ធ្វើ​អនា​ម័យក្នុង​និង​ក្រៅ​សា​លា​នៅ​ដើម​ឆ្នាំ​សិក្សា​ ដើម្បី​អប់​រំ​និង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សិស្ស​និង​គ្រូ​បង្រៀន​ក្នុង​ការ​បង្ការ​ ទប់​ស្កាត់​ជំងឺ​ឆ្លង។ គ្រប់​សា​លា​រៀន​ទាំង​អស់​ ត្រូវ​ចង​បដា​មាន​ខ្លឹម​សារ​ “គ្មាន​ដង្កូវ​ទឹក​ គ្មាន​ជំងឺ​គ្រុន​ឈាម​” នៅ​មុខ​ខ្លោង​ទ្វារ​សា​លា​។ សហ​ការ​ជា​មួយ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ សង្កាត់​ ដើម្បី​បញ្ចូល​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​បង្ការ​ ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​ក្នុង​ពិ​ធី​គោរព​ទង់​នៅ​ដើម​សប្តា​ហ៍។ បើក​ឧគ្ឃោសន​ស័ព្ទផ្សាយ​ខ្លឹម​សារ​អំ​ពី​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​ ក្នុង​អំ​ឡុង​ពេល​ចុង​ម៉ោង​សិក្សា​ ពេល​ដែល​មាន​អា​ណា​ព្យា​បាល​សិស្ស​ជា​ច្រើន​កំ​ពុង​រង់​ចាំ​ទទួល​សិស្ស​។ អនុ​វត្ត​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​បង្ការ​ ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​។

តាម​ការ​គ្រោង​ទុក​ នៅ​ពេល​ខាង​មុខ​ មជ្ឈ​មណ្ឌល​ត្រួត​ពិ​និត្យ​ជំងឺ​តម្កាត់​ទី​ក្រុង​កឹង​ធើ​នឹង​ធ្វើ​សេ​នា​ធិ​កាជូន​មន្ទីរ​សុខា​ភិបាល​ សហ​ការ​ជា​មួយ​ផ្នែក​អប់​រំ​ ដើម្បី​ចាត់​តាំង​ការ​ត្រួត​ពិ​និត្យ​ការ​បង្ការ​ ទប់​ស្កាត់​ជំងឺ​ឆ្លង​ សុវត្ថិ​ភាព​ចំ​ណី​អា​ហារ​ ការ​ចាក់​វ៉ា​ក់សាំង​ ។ល។ នៅ​តាម​សា​លា​រៀន​ទូ​ទាំង​ទី​ក្រុង​៕

ហ្វែហ្វា​-មុនី​

ចែករំលែកអត្ថបទ