05/09/2026 - 13:18

យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​សុខ​ភាព​ និង​ជូន​អំ​ណោយ​ដល់​ប្រ​ជា​ជន​នៅ​ឃុំ​ថើយ​អាង​ហោ​យ 

ដើម្បី​ពង្រីក​ស្មារតី​ឈាន​មុខ​ ស្ម័គ្រ​ចិត្ត​របស់​យុវ​វ័យ​ផ្នែក​វេជ្ជ​សាស្រ្ត​ក្នុង​ការ​ថែ​ទាំ​ ការ​ពារ​ និង​លើក​កម្ពស់​សុខ​ភាព​ប្រ​ជា​ជន​ សម្ព័ន្ធ​យុវ​ជន​នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​ត្រាំង​ ទី​ក្រុង​កឹង​ធើ​ ទើប​ចាត់​តាំង​កម្ម​វិធី​ពិ​និត្យ​ជំងឺ​ ពិ​គ្រោះ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ និង​ជូន​អំ​ណោយ​ដល់​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​ឃុំ​ថើយ​អាង​ហោ​យ។

ឆ្ពោះ​ទៅ​រក​សហ​គម​ន៍ ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ចែក​រំលែក​របស់​កង​ជួរ​បុគ្គលិក​សុខា​ភិបាល​។ ថ្មី​ៗនេះ​ សម្ព័ន្ធ​យុវ​ជន​នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​ត្រាំង​ សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ចាត់​តាំង​កម្ម​វិធី​ពិ​និត្យ​ជំងឺ​ ពិ​គ្រោះ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ និង​ជូន​អំ​ណោយ​ដល់​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​ឃុំ​ថើយ​អាង​ហោ​យ។

ប្រ​ជា​ជន​ឃុំ​ថើយ​អាង​ហោ​យ ទី​ក្រុង​កឹង​ធើ​ បាន​ពិ​និត្យ​និង​ពិ​គ្រោះ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​។

កម្ម​វិធី​នេះ​ បាន​កង​ជួរ​សម្ព័ន្ធ​យុវ​ជន​ និង​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​ពិ​និត្យ​ វាស់​សូ​ចនា​ករ​សុខ​ភាព​ ពិ​គ្រោះ​ និង​ណែ​នាំ​ប្រ​ជា​ជន​អំ​ពី​របៀប​បង្ការ​ជំងឺ​មួយ​ចំ​នួន​ដែល​ច្រើន​ជួប​ប្រ​ទះ​។ ទន្ទឹម​នឹង​នោះ​ ប្រ​ជា​ជន​ថែម​ទាំង​បាន​ពិ​គ្រោះ​អំ​ពី​របប​អា​ហា​រូប​ត្ថម្ភ លត់​ដំ​សុខ​ភាព​ ប្រើ​ប្រាស់​ថ្នាំ​ដោយ​សុវត្ថិ​ភាព​ និង​ម្ចាស់​ការ​តាម​ដាន​សុខ​ភាព​តាម​កាល​កំ​ណត់​។ សកម្ម​ភាព​នេះ​មិន​ត្រឹម​តែ​រួម​ចំ​ណែក​ជួយ​ប្រ​ជា​ជន​ ពិ​សេស​អ្នក​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ បាន​កៀក​ជិត​សេ​វា​ថែ​ទាំ​សុខ​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ការ​ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់​ រក​ឃើញ​ និង​ពិ​គ្រោះ​បញ្ហា​សុខ​ភាព​បាន​ទាន់​ពេល​វេលា​ទៀត​ផង​។ កម្ម​វិធី​នេះ​បាន​ចាត់​តាំង​ពិ​និត្យ​ជំងឺ​ និង​ពិ​គ្រោះ​សុខ​ភាព​ជូន​អ្នក​មាន​វ័យ​ចំ​ណាស់​ប្រ​មា​ណ​ ២០០ នាក់​ ដែល​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សា​រគោល​នយោ​បាយ​ និង​ប្រ​ជា​ជន​មាន​ស្ថាន​ភា​ពលំ​បាក​។ ប្រ​ជា​បាន​សាក​សួរ​ប្រ​វត្តិ​ជំងឺ​ និង​ពិ​គ្រោះ​សុខ​ភាព​; ការ​វាស់​ស្ទង់​សូ​ចនា​ករ​ជីវិត​ កម្ពស់​ ទម្ងន់​ BMI សម្ពាធ​ឈាម​ ជីព​ចរ​; ពិ​និត្យ​គ្លី​និកតាម​ជំ​នាញ​៖ ផ្នែក​ខាង​ក្នុង​ ផ្នែក​ខាង​ក្រៅ​ សើ​ស្បែក​ ភ្នែក​ ត្រ​ចៀក​ច្រ​មុះ​បំពង់ក​ ធ្មេញ​ថ្គាម​មុខ​ និង​ផ្នែក​រោគ​ស្ត្រី​ ធ្វើ​តេស្តប៉ារ៉ា​គ្លី​និកឈាម​ និង​ទឹក​នោម​ រួម​ចំ​ណែក​ឆាប់​ឃើញ​បញ្ហា​សុខ​ភាព​ និង​ពិ​គ្រោះ​ ថែ​ទាំ​ និង​ព្យា​បាល​សម​ស្រប​។

សម្ព័ន្ធ​យុវ​ជន​ និង​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​តាំង​ទី​ក្រុង​កឹង​ធើ​បាន​ពិ​និត្យ​ជំងឺ​ វាស់​សូ​ចនា​ករ​សុខ​ភាព​ និង​ពិ​គ្រោះ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​នៅ​ឃុំ​ថើយ​អាង​ហោ​យ។

ក្នុង​ក្រប​ខ័ណ្ឌ​កម្ម​វិធី​ សម្ព័ន្ធ​យុវ​ជន​នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​ត្រាំង​ ក៏​បាន​ជូន​អំ​ណោយ​ជា​ច្រើន​ដល់​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​ភូមិ​ភាគ​។ ទោះ​បី​អំ​ណោយ​ទាំង​នេះ​មាន​តម្លៃ​មិន​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ ចែក​រំលែក​ និង​ស្មារតី​ស្រ​ឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក​របស់​យុវ​ជន​នៅ​មន្ទីរ​ពេទ្យ​ចំ​ពោះ​សហ​គម​ន៍។ អនុ​បណ្ឌិត​ ង្វៀង​កុង​ខាង​ លេខា​សម្ព័ន្ធ​យុវ​ជន​នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ទន្ទឹម​នឹង​សកម្ម​ភាព​ពិ​និត្យ​ព្យា​បាល​ជំងឺ​ កម្ម​វិធី​នេះ​បាន​ជូន​អំ​ណោយ​ ៤០ ចំ​ណែក​ដល់​គ្រួ​សា​រគោល​នយោ​បាយ​ និង​គ្រួ​សារ​មាន​ស្ថាន​ភា​ពលំ​បាក​ អំ​ណោយ​មួយ​ចំ​ណែក​ៗមាន​តម្លៃ​ ៣៥០.០០០ ដុង​ កម្ម​វិធី​នេះ​រួម​ចំ​ណែក​ចែក​រំលែក​ការ​លំ​បាក​ក្នុង​ជីវ​ភាព​ និង​លើក​ទឹក​ចិត្ត​មា​មីង​ដោយ​ជាក់​ស្តែង​ ថវិកា​អនុ​វត្ត​កម្ម​វិធី​សរុប​ប្រ​មា​ណ​ ១០០ លាន​ដុង​”។ មីង​ ត្រឹង​ធី​មី​ នៅ​ឃុំ​ថើយ​អាង​ហោ​យ ឱ្យ​ដឹង​៖ “ខ្ញុំ​តែង​ឈឺ​សន្លាក់​ឆ្អឹង​ ដោយ​សារ​មាន​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​មក​ពិ​និត្យ​ដល់​ឃុំ​ ម្ល៉ោះហើយ​ខ្ញុំ​មក​តាំង​ពី​ព្រឹក​ ដើម្បី​ឆាប់​បាន​ពិ​និត្យ​ និង​យក​ថ្នាំ​ផឹក​ ខ្ញុំ​សូម​ថ្លែង​អរ​គុណ​ចំ​ពោះ​សកម្ម​ភាព​មាន​ន័យ​ទាំង​នេះ​”។ រូប​ភាព​គ្រូ​ពេទ្យ​មិន​ត្រឹម​តែ​អស់​ពី​ចិត្ត​ក្នុង​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ម្ចាស់​ការ​ឆ្ពោះ​ទៅ​រក​សហ​គម​ន៍ បន្ត​សំ​ណាយ​ភាយ​ទៀត​ផង​។ នេះ​ជា​ឱ​កាស​ដើម្បី​សម្ព័ន្ធ​យុវ​ជន​ យុវ​ជន​នៃ​មន្ទីរ​ពេទ្យ​លើក​កម្ពស់​ស្មារតី​ឈាន​មុខ​ ទទួល​ខុស​ត្រូវ​សង្គម​ និង​ចិត្ត​មនុស្ស​ធម៌​របស់​យុវ​ជន​ផ្នែក​វេជ្ជ​សាស្រ្ត​។

តាម​រយៈ​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​ឆ្ពោះ​ទៅ​រក​សហ​គម​ន៍ សម្ព័ន្ធ​យុវ​ជន​នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​ត្រាំង​ បន្ត​អំ​ណះអំ​ណាង​តួ​នា​ទី​របស់​យុវ​ជន​ក្នុង​ការ​ងារ​សុខុមាល​ភាព​សង្គម​ ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ រួម​ចំ​ណែក​កសាង​រូប​ភាព​គ្រូ​ពេទ្យ​វ័យ​ក្មេង​អស់​ពី​ចិត្ត​ដើម្បី​សុខ​ភាព​សហ​គម​ន៍។ កម្ម​វិធី​នេះ​គឺ​ជា​សកម្ម​ភាព​មាន​អត្ថ​ន័យ​ និង​ជាក់​ស្តែង​ បង្ហាញ​ស្មារតី​ “កន្លែង​ណា​ត្រូវ​ការ​មាន​យុវ​ជន​ កន្លែង​ណា​លំ​បាក​មាន​យុវ​ជន​” ទន្ទឹម​នឹង​នោះ​ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​រូប​ភាព​កម្មា​ភិបាល​ សម្ព័ន្ធ​យុវ​ជន​ផ្នែក​វេជ្ជ​សាស្រ្ត​អស់​ពី​ចិត្ត​ ទទួល​ខុស​ត្រូវ​ និង​ចិត្ត​មនុស្ស​ធម៌​។ រាល់​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​គឺ​ជា​ទង្វើល្អ​មួយ​ រួម​ចំ​ណែ​កត​ភ្ជាប់​សេច​ក្តី​ស្រ​ឡាញ់​ និង​ព្រួត​ដៃ​ដើម្បី​សហ​គម​ន៍មាន​សុខ​ភាព​រឹង​មាំ​ និង​មនោ​សញ្ចេតនា​៕

ដា​លី​ន - វិមាន​

ចែករំលែកអត្ថបទ