ខេត្តត្រាវិញ បច្ចុប្បន្នមានចម្ការដូងជាង ២៧.៥២០ ហិកតា អាស្រ័យកសិករអនុវត្តរាល់ការជឿនលឿនខាងវិទ្យាសាស្ត្រច្ចេកទេស ទើបទិន្នផលសម្រេចជាង ៤៤៦ ពាន់តោនក្នុងមួយឆ្នាំ។ ចាប់តាំងពីដើមឆ្នាំ ២០២៥ មកទល់ពេលនេះ តម្លៃដូងទុំបានកើនឡើងជាបន្តបន្ទាប់។ បច្ចុប្បន្ន ដូងក្នុងមួយទ្វាទសកៈ (១២ផ្លែ) មានតម្លៃពី ១៨០,០០០ - ២០៥,០០០ ដុង/ទ្វាទសកៈ កសិករដាំដូងរំភើបរីករាយ។

ទម្រង់ដាំដូងរបស់លោក គៀងមិញ នៅភូមិដៃទាន ឃុំលឿងហ្វា A ស្រុកចូវថាញ់។
លោក ថាច់ជីលីម នៅអនុសង្កាត់១ ទីប្រជុំជនចូវថាញ់ ស្រុកចូវថាញ់ ឱ្យដឹងដោយក្តីរំភើប៖ “គ្រួសារខ្ញុំមានចម្ការដូង ០,៧ ហិកតាកំពុងផ្តល់ផ្លែ កាលពីខែមុន ខ្ញុំលក់ដូងទុំក្នុងតម្លៃ ១៨៥.០០០ ដុង/ទ្វាទសកៈ ជាមួយនឹងចម្ការដូង ០,៧ ហិកតា រៀងរាល់ខែ ខ្ញុំប្រមូលផលបាន ១.០៥០ ផ្លែ លក់ក្នុងតម្លៃ ១៨៥.០០០ ដុង/ទ្វាទសកៈ រកបានប្រាក់ចំណេញជិត ១៧ លានដុង/ខែ។ ដើម្បីដាំដូងទុំមានប្រសិទ្ធភាព កសិករត្រូវជ្រើសរើសពូជល្អ អនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន ដាក់ជីឱ្យល្មាក់ល្មម (អាសូត ផូស្វ័រ ប៉ូតាស្យូម) និងបាញ់ថ្នាំសម្លាប់សត្វល្អិត បំផុតគឺដង្កូវដួង។ ក្រៅពីកត្តាខាងលើ ទឹកស្រោចស្រពក៏មានសារៈសំខាន់ផងដែរ ត្រូវធានាទឹកគ្រប់គ្រាន់សម្រាប់រដូវប្រាំងដើម្បីផ្លែជាប់បានច្រើន“។

តម្លៃដូងទុំឡើងថ្លៃ ឈ្មួញកណ្តាលឆ្លៀតឱកាសទិញដូងទុំនៅទីប្រជុំជនចូវថាញ់
ស្រុកចូវថាញ់។
កំពុងថែទាំចម្ការដូងរបស់គ្រួសារ លោកគៀងមិញ នៅភូមិដៃទាន ឃុំលឿងហ្វា A ស្រុកចូវថាញ់ បានឱ្យដឹង៖ “ដោយឃើញដូងទុំកំពុងមានតម្លៃខ្ពស់ គ្រួសារខ្ញុំបានបង្វែរដីស្រែមិនសូវមានប្រសិទ្ធភាព ៥ កុងងាកមកដាំដូងវិញ។ ដូងដែលខ្ញុំជ្រើសរើសដាំគឺពូជដូងមានគុណភាព សាច់ដូងសម្រេចបទដ្ឋាននីហរ័ណ។ ក្នុងមួយខែខ្ញុំដាក់ជីនិងបាញ់ថ្នាំបង្ការសត្វល្អិតម្តង។ ឥឡូវដូងខ្ញុំ មានអាយុកាល ៣ ឆ្នាំ ដោយអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន ដែលផ្នែកជំនាញផ្តល់អនុសាសន៍ទើបចម្ការដូងខ្ញុំលូតលាស់ល្អ សង្ឃឹមថានឹងផ្តល់ទិន្នផលខ្ពស់“។
លោក ត្រឹងទ្រឿងយ៉ាង នាយកមន្ទីរកសិកម្ម និងបរិស្ថានខេត្តត្រាវិញ បានមានប្រសាសន៍៖ “តម្លៃដូងទុំកើនឡើងដូចសព្វថ្ងៃ គឺដោយសារតែទីផ្សារពិភពលោកប្រើប្រាស់ច្រើន។ ទីផ្សារប្រមូលទិញរបស់ប្រទេសចិន ថៃ និងកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង តម្រូវការទិញដូងទុំនៅទន្លេហាមលួង (បេនត្រែ) របស់ឈ្មួញកណ្តាលកំពុងមានការកើនឡើង។ ចំពោះមុខស្ថានភាពនិងទីផ្សារប្រើប្រាស់ដូចសព្វថ្ងៃបានធ្វើឱ្យតម្លៃផ្លែដូងកើនឡើងសាជាថ្មី ខេត្តត្រាវិញបានកសាងផែនការអភិវឌ្ឍន៍ដំណាំដូង កំណត់ឡើងវិញតួនាទី និងសក្ដានុពលនៃដំណាំដូងក្នុងរចនាសម្ព័ន្ធផលិតកម្មរបស់ខេត្ត រៀបចំផែនការតំបន់ធ្វើស្រែ កំណត់តំបន់ជំនាញដាំ ប្រពលវប្បកម្ម ដាំដូងចម្រុះតាមទិសដៅសរីរាង្គ... កសាងទម្រង់បង្វែរពូជដូងផ្តល់ទិន្នផលទាប ងាកមកដាំពូជដូងផ្តល់ទិន្នផលខ្ពស់ គុណភាពខ្ពស់។ ភ្នាក់ងារឯកទេសបង្កើនការផ្ទេរវិទ្យាសាស្ត្របច្ចេកទេស កែលម្អចម្ការដូង ផ្តល់ដំបូន្មាន និងជំនួយកសិករក្នុងការដាំចម្ការដូងថ្មី ជ្រើសរើសពូជដូងសមស្របនឹងភូមិភាគ សម្រេចទិន្នផលនិងគុណភាពខ្ពស់។ ទន្ទឹមនឹងនោះ ចងសម្ព័ន្ធជាមួយនឹងអាជីវករក្នុងនិងក្រៅខេត្ត ដើម្បីប្រើប្រាស់ដូងផ្លែ និងផលិតផលនានាពីដើមដូង សំដៅបង្កើនប្រសិទ្ធភាពដំណាំដូង ជៀសវាងស្ថានភាពតម្លៃដូងមិនស្ថិរភាព ចុះឡើងខុសប្រក្រតី ដូចកាលពីពេលកន្លងហើយ៕
សើុងម៉ាល័យ