ភឿកឡុង គឺជាស្រុកដំបូងគេក្នុងខេត្តបាកលីវ មានកិត្កិយសបាននាយករដ្ឋមន្ត្រី ទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់។ នេះគឺជាក្តីមោទនៈនិងជាព្រឹតិ្តការណ៍ដ៏សំខាន់មួយ ដោយកំណត់សម្គាល់នូវការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏ធំធេងរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនស្រុកភឿកឡុង។

ស្រុកភឿកឡុងទទួលបណ្ណទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី
កម្រិតខ្ពស់ពីនាយករដ្ឋមន្ត្រី។
យោងតាមលោក ង្វៀងជីថៀង លេខាគណៈកម្មាធិការបក្សស្រុកភឿកឡុង ឱ្យដឹង៖ ក្រោយរយៈពេលជាង ៧ ឆ្នាំផ្សព្វផ្សាយអនុវត្តកសាងស្រុកជនបទថ្មីកម្រិតខ្ពស់ គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនបានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីជម្នះលំបាក ម្ចាស់ការច្នៃប្រតិដ្ឋ គ្រប់គ្រងប្រកបដោយភាពឈ្លាសវៃ ផ្តុំកម្លាំងដឹកនាំអនុវត្តល្អការងារលើកកម្ពស់គុណភាពលក្ខឋានស្រុកជនបទថ្មី កសាងស្រុកជនបទថ្មីកម្រិតខ្ពស់។ មកទល់ពេលនេះ ស្រុកបានសម្រេចលក្ខឋានទាំង ៩ ជាមួយភាគកម្រិតសមាសភាពចំនួន ៣៨ តាមក្រមលក្ខឋានជាតិអំពីស្រុកសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់។ តាមរយៈនោះ ស្រុកមានឃុំទាំង ១០០% សម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ មាន ៥/៧ ឃុំបានទទួលស្គាល់ជាឃុំជនបទថ្មីគំរូ; ឃុំចំនួន ២ បានទទួលស្គាល់សម្រេចបទដ្ឋានក្រុងប្រភេទ៥; ទីប្រជុំជនភឿកឡុង ត្រូវបានទទួលស្គាល់សម្រេចបទដ្ឋានក្រុងស៊ីវិល័យ។ ពិសេស អត្រានៃភាពក្រីក្រពហុវិមាត្រនៅត្រឹមតែ ០.៤៩%; ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចជាង ១០២ លានដុង/ឆ្នាំ។ ទន្ទឹមនឹងនោះ ស្រុកបានកសាងនិងរក្សា បានទម្រង់ផលិតកម្មប្រកបដោយប្រសិទ្ធភាពជាច្រើន រួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន។ ដូចជាទម្រង់ដាំដំណាំនៅវាលស្រែដូច៖ (ពោតដំណើប ឪឡឹក ននោង ត្រចៀកចាំ ភ្លៅកង្កែប...) ការអនុវត្តបច្ចេកវិទ្យាខ្ពស់ កសិកម្មស្អាត កសិកម្មតាមទិសដៅសរីរាង្គ ទម្រង់បង្គា - ស្រូវ ទៅក្នុងការផលិតតាមបទដ្ឋាន VietGAP, ASC, IRRI... លោក យ័ញឡឹប អ្នកមានប្រជាប្រិយនៅឃុំវិញភូដុង មានប្រសាសន៍៖ “ឥឡូវនេះ ជនបទបានផ្លាស់ប្តូរ ផ្លូវជនបទធំទូលាយ មានភ្លើង ទឹកដល់ផ្ទះ ការផលិត ចិញ្ចឹមសត្វនិងការជួញដូរទំនិញមានភាពងាយស្រួល ម៉្លោះហើយ គ្រប់គ្នា ផ្តោតទៅលើការរកស៊ីដើម្បីធ្វើមានធ្វើបាន។ ចំណុចលេចធ្លោគឺភូមិស្រុកលែងមានផ្ទះស្លឹក ជំនួស មកវិញសុទ្ធតែផ្ទះឥដ្ឋ ហើយផ្លូវក៏ធំទូលាយអមដោយផ្កាលម្អពណ៌បៃតង និងភ្លើងបំភ្លឺផ្លូវពេលយប់… ដូច្នេះនរណាក៏មានមោទនភាពចំពោះការអភិវឌ្ឍតំបន់ជនបទដែរ”។

ផ្លូវជនបទនៃស្រុកភឿកឡុង ត្រូវបានវិនិយោគកសាងសម្រេចរួចរាល់។
ប្រធានគណៈកម្មាធិការប្រជាជនស្រុកកឿកឡុង លោកឡេវ៉ាន់តឹង ឱ្យដឹង៖ “កសាងជនបទថ្មីគឺជាដំណើរការយូរអង្វែង ជាប្រចាំនិងបន្តបន្ទាប់ ដោយមានចំណុចចាប់ផ្តើម ប៉ុន្តែគ្មានចំណុចបញ្ចប់។ រយៈពេលខាងមុខ ស្រុកនឹងបន្តរក្សាខ្ជាប់ ៩/៩ លក្ខឋាននៃស្រុកជនបទថ្មីកម្រិតខ្ពស់; រក្សាខ្ជាប់ ឃុំ ១០០% សម្រេចបទដ្ឋានជនបទថ្មីគំរូ; ខិតខំដល់ឆ្នាំ ២០៣០ ប្រាក់ចំណូលជាមធ្យមលើមនុស្សម្នាក់ ១៧០ លានដុង/ឆ្នាំ; បណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលករ ១៨.០០០ នាក់ ដោះស្រាយការងារធ្វើជូនពលករ ២០.០០០ នាក់; អត្រាប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលសម្រេច ៩៨% ឡើងទៅ; អត្រាភាពក្រីក្រពហុវិមាត្ររក្សាកម្រិតតិចជាង ១%”៕
យ្វីអាញ-មេងលី