កីឡា - ទេសចរណ៍ ទេសចរណ៍

09/06/2025 - 15:14

តម្លៃ​ប្រវត្តិ​សាស្ត្រ​មិន​អាច​កាត់​ថ្លៃ​បាន​របស់​សា​លា​យុក​ថាញ 

សា​លា​យុក​ថាញ នៅ​ក្រុង​ផាង​ថៀក ខេត្ត​ប៊ិញ​ធ្វឹង ជា​គោល​ដៅ​ទេស​ចរណ៍​ដែល​អ្នក​ទេស​ចរ​មិន​គួរ​រំលង​ពេល​មក​កម្សាន្ត​នៅ​ក្រុង​សមុទ្រ។

រូប​ភាព​មួយ​ចំនួន​អំ​ពី​កេរ​ដំ​ណែល​ប្រវត្តិ​សាស្ត្រ​វប្ប​ធម៌​នៃ​សា​លា​យុក​ថាញ​នា​បច្ចុប្បន្ន។

សា​លា​យុក​ថាញ ពី​មុន​មាន​ឈ្មោះ​ថា យុក​ថាញ​ហុក​ហេវ។ ហុក​ហេវ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩០៧ នៅ​ភូមិ​ថាញ់​ឌឹក បច្ចុប្បន្ន មាន​ទីតាំង​ឋិត​នៅ​លេខ ៣៩ វិថី​ត្រឺង​ញី សង្កាត់​ឌឹក​ង៉ៀ ក្រុង​ផាង​ថៀក។ ក្រៅ​ពី​មាន​តម្លៃ​ខាង​ប្រវត្តិ​សាស្ត្រ ទី​តាំង​របស់​សា​លា​រៀន​នេះ​ក៏​ជា​កក្តា​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ ពី​ព្រោះ​ឋិត​នៅ​ក្បែរ​ទន្លេ​កា​ទី​ស្រស់​ស្អាត​ជា​ទី​មនោ​រម្យ។

យោង​តាម​ប្រ​វត្តិ​សាស្ត្រ​បាន​កត់​ត្រា​ទុក សា​លា​យុក​ថាញ​ហុក​ហេវ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ប្រាជ្ញ វិទូ​ខុង​ជី​ស្នេ​ហា​ជាតិ ដើម្បី​គាំ​ទ្រ​ចលនា​យ្វី​តឹង ដែល​ផ្តួច​ផ្តើម​ដោយ​លោក​ផាង​ចូវ​ទ្រិញ ត្រឹង​ក្វី​កាប់​និង​លោក​ហ្វិញ​ធុក​ខាង នៅ​ភូមិ​ភាគ​កណ្តាល​សម័យ​នោះ។ អ្វី​ដែល​សំ​ខាន់​នោះ​គឺ ថវិកា​សាង​សង់​សា​លា អា​ស្រ័យ​ដោយ​លោក​ហ្វិញ​វ៉ាន់​ដូវ​និង​លោក​ឡៀង​ថាញ់​ថឿង​ក្វាង ជា​អ្នក​ឧបត្ថម្ភ។ ពិ​សេស សិស្សា​នុសិស្ស​ទាំង​អស់​ដែល​សិក្សា​នៅ​ទី​នេះ មិន​បាច់​បង់​ថ្លៃ​សា​លា​និង​ថ្លៃ​សិក្សា។ កាល​នោះ សា​លា​យុក​ថាញ ជា​សា​លា​មួយ​ដ៏​ល្បី​ឈ្មោះ មាន​បញ្ញវន្ត​ស្នេ​ហា​ជាតិ​ជា​ច្រើន​មក​បង្ហាត់​បង្រៀន​និង​ផ្ញើ​កូន​ចៅ​មក​សិក្សា​នៅ​សា​លា​នេះ។ សា​លា​ក៏​បង្រៀន​សិស្ស​ដែល​ជា​កូន​ចៅ​របស់​កម្ម​ករ​ក្រី​ក្រ​ស្នេ​ហា​ជាតិ​ផង​ដែរ។ សា​លា​មាន ៤ ថ្នាក់ ដោយ​មាន​សិស្ស​ប្រ​មាណ ១០០ នាក់ មក​ពី​សៃ​ហ្គង ហោយ​អាង ដា​ណាំង និង​ភូមិ​ភាគ​ផ្សេងៗ​ទៀត។ គួរ​ឱ្យ​ចាប់​អា​រម្មណ៍ បំ​ផុត​សា​លា​នេះ​លោក​គ្រូ​ង្វៀង​តឹក​ថាញ់ ធ្លាប់​បាន​ជួយ​បង្រៀន​អស់​មួយ​រយៈ មុន​នឹង​ធ្វើ​ដំ​ណើរ​ទៅ​សៃហ្គង ស្វែង​រក​ផ្លូវ​សង្គ្រោះ​ប្រ​ទេស​ជាតិ។

សា​លា​យុក​ថាញ ជា​ថ្នាល​ចិញ្ចឹម​ស្មារតី​សង្វាត​រៀន​សូត្រ​និង​ប្រ​វេណី​ស្នេ​ហា​ជាតិ​របស់​ប្រ​ជា​ជន ប៊ិញ​ធ្វឹង​និយាយ​ដោយ​ឡែក និង​ទូទាំង​ប្រ​ទេស​និយាយ​រួម។ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម ឬ​ថ្ងៃ​បុណ្យ​ទាន​ផ្សេងៗ សា​លា​យុក​ថាញ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​រាប់​រយ​លើក​នាក់ សំ​ខាន់​គឺ​សិស្សា​នុសិស្ស​មក​ទស្សនា​សិក្សា​ស្វែង​យល់​ពី​តម្លៃ​ប្រវត្តិ​សាស្ត្រ ប្រ​វេណី​ស្នេ​ហា​ជាតិ ប្រ​វេណី​សង្វាត​រៀន​សូត្រ។ ប្អូន​លី​ហ្វាង​ឡឹម សិស្ស​វិទ្យា​ល័យ​ង៉ោ​យ៉ា​តឺ ខេត្ត​ខាញ់​ហ្វា ឱ្យ​ដឹង៖ “ពេល​សា​លា​រៀប​ចំ​ទៅ​ទស្សនា​នៅ​ក្រុង​ផាង​ថៀក ម្តាយ​មិន​ចង់​ឱ្យ​ទៅ ពី​ព្រោះ​កន្លែង​ខ្ញុំ​ក៏​មាន​សមុទ្រ​ដែរ។ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​និយាយ​ប្រាប់​គាត់​ថា កូន​ចង់​ទៅ​សា​លា​យុក​ថាញ ដើម្បី​ស្វែង​យល់​ពី​កន្លែង​ដែល​អ៊ំ​ហូ​ធ្លាប់​បង្រៀន ហើយ​ជា​សា​លា​ត្រូវ​បាន​បង្កើត​ឡើង​ផ្តើម​ពី​ទឹក​ចិត្ត​ស្នេ​ហា​ជាតិ​យ៉ាង​ដូច​ម្តេច ទើប​ម្តាយ​ខ្ញុំ​អនុញ្ញាត​ឱ្យ​ទៅ”។

អាច​និយាយ​ថា សា​លា​នេះ​មិន​ត្រឹម​តែ​ជា​មោទ​នភាព​សម្រាប់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​គោល​ដៅ​ទេស​ចរណ៍​មាន​តម្លៃ​ប្រ​វត្តិ​សាស្ត្រ​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ប្រ​ទេស៕

    ហា​ថាញ-មុនី

ចែករំលែកអត្ថបទ