មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

30/06/2025 - 14:38

ក្រុង​កឹង​ធើ ​គិត​គូរ​បាន​ល្អ​ដល់​ជន​ជាតិ​ភាគ​តិច​ 

រយៈ​ពេល​កន្លង​ ក្រុង​កឹង​ធើ ​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​គិត​គូរ​ដល់​ជន​ជាតិ​ភាគ​តិច។ ​ផ្ដើម​ពី​នោះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​មាន​ភាព​ផ្លាស់​ថ្មី ​សេដ្ឋ​កិច្ច​រីក​ចម្រើន​ ដូច្នេះ ​ទើប​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​លើក​កម្ពស់។

ក្រុង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជួប​ការ​លំបាក​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​២០២៥។

តាម​ប្រ​សាសន៍​លោក​ ឡេ​ត្រុង​កៀង​ នាយក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ក្រុង​កឹង​ធើ ​ក្រោម​ការ​ដឹក​នាំ​យ៉ាង​ជិត​ដិត​របស់​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ក្រុង​ គណៈ​ជន​ជាតិ​ (បច្ចុប្បន្ន​ គឺ​មន្ទីរ​ជន​ជាតិ​និង​សាសនា)​ បាន​ខិត​ខំ​ប្រឹង​ប្រែង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ ព្រមៗ​គ្នា​និង​មាន​ប្រ​សិទ្ធ​ភាព​ភារ​កិច្ច​ការ​ងារ​ជន​ជាតិ ​គោល​នយោ​បាយ​ជន​ជាតិ;​ បណ្ដា​គោល​ការណ៍​ណែ​នាំ ​គោល​នយោ​បាយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​ លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ដល់​ជន​រួម​ជាតិ​ភាគ​តិច​ បំ​ផុត​គឺ​វិស័យ​សុខុមាល​ភាព​សង្គម​ កាត់​បន្ថយ​ភាព​ក្រីក្រ ​គោល​នយោ​បាយ​អនុ​វត្ត​ធានា​ចំ​មុខ​សញ្ញា​ដែល​ត្រូវ​ទទួល​ផល។ ​ភាគ​កម្រិត​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច-​សង្គម​ ១៨/១៨​ អំពី​វិស័យ​ជន​ជាតិ​ដែល​ដាក់​ចេញ​សុទ្ធ​សឹង​តែ​សម្រេច​និង​សម្រេច​លើស​ភាគ​កម្រិត​ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​ធានា​។

បច្ចុប្បន្ន​ ក្រុង​នៅ​មាន​គ្រួ​សារ​ក្រីក្រ​ជា​ជន​ជាតិ​ភាគ​តិច​២៩​គ្រួ​សារ​ ស្រូប​អត្រា ​០,២៩%​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​មាន​២០​គ្រួ​សារ;​ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ថយ​ចុះ​នៅ​ត្រឹម​ ៣៤៦​ គ្រួ​សារ​ ស្រូប​អត្រា ​៣,៤៤%​ នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​រួម​ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​មាន​ ៣៣២ ​គ្រួ​សារ។​

ទន្ទឹម​នឹង​នោះ ​មន្ទីរ​ក៏​បាន​រៀបចំ​ឃោសនា ​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ដោយ​រូប​ភាព​ជា​ច្រើន​ បើក​ទូលាយ​មុខ​សញ្ញា​ភូមិ​សាស្ត្រ​ចុះ​ដល់​ភូមិ​ មណ្ឌល ​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ មូលដ្ឋាន​ ជំ​នឿ ​សាសនា ​ផ្ដើម​ពី​នោះ ​បង្កើត​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​នូវ​ការ​យល់​ដឹង​និង​ការ​គោរព​ ច្បាប់​របស់​ជន​រួម​ជាតិ​ភាគ​តិច​ អ្នក​មុខ​អ្នក​ការ​ អា​ចារ្យ​ និង​សាស​និក​ជន។​ ដោយ​សារ​អនុ​វត្ត​ល្អ​នូវ​ការ​ងារ​ឃោសនា​ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់ ​សុវត្ថិ​ភាព​សង្គម​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​បន្ត​រក្សា​រឹង​មាំ ​ហើយ​ការ​ងារ​ជន​ជាតិ​ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ក្រុង​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ត្រឹម​ត្រូវ។​ អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច-​សង្គម​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ​ដំ​ណាក់​កាល​ ២០២១ -​ ២០៣០​ ក្រុង​ឧបត្ថម្ភ​ដី​សង់​លំ​នៅ​ដល់​គ្រួ​សារ​ ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​ជីវ​ភាព​ក្រីក្រ ​៤ ​គ្រួសារ;​ ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី ​៣១​ខ្នង;​ ឧបត្ថម្ភ​បុល​ទុន​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ដល់​ជន​រួម​ជាតិ​ខ្មែរ​៥៥៧ ​គ្រួ​សារ​។ល។ ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ក្រុង​បាន​រៀប​ចំ​គណៈ​ប្រតិភូ​ទៅ​សួរ​សុខ​ទុក្ខ ​ប្រ​គេន ​ជូន​អំ​ណោយ​ជិត​ ២០០០ ​ចំ​ណែក​ដល់​វត្ត​ពុទ្ធសាស​នា​ទក្ខិណ​និកាយ​ខ្មែរ ​ព្រះ​សង្ឃ​ អាចារ្យ​ អ្នក​មាន​ប្រជា​ប្រិយ ​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ជួប​ការ​លំ​បាក។​ លោក​ចូវ​ណាំ​ អ្នក​មាន​ប្រជា​ប្រិយ​នៅ​ភូមិ​ថើយ​ហ្វា B​ ទី​ប្រជុំ​ជន​កើ-ដ​ ស្រុក​កើ-ដ​ឱ្យដឹង៖​ “ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុង​ គឺ​ជា​កម្លាំង​ចលករ​ដើម្បី​គ្រួសារ​នៅ​ជួប​ការ​លំ​បាក​ពង្រីក​សមត្ថ​ភាព ​ឈាន​ឡើង​ក្នុង​ជីវ​ភាព”៕

               ហាថាញ-​ប្រែ​សម្រួល៖​ ទីទុយ

ចែករំលែកអត្ថបទ