មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/10/2026 - 20:48

ដាំ​ដំ​ណាំ​រួម​ផ្សំ​ក្នុង​ផ្ទះ​សំ​ណាញ់​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​ 

លោក​ញ៉ាងមី​ នៅ​ភូមិ​ជ្រោយ​ទន្សា​ ឃុំ​ហាម​យ៉ាង​ ខេត្ត​វិញ​ឡុង​ ដាំ​ដំ​ណាំ​ក្នុង​ផ្ទះ​សំ​ណាញ់​គួប​ផ្សំ​នឹង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​  ទៅ​តាម​រដូវ​កាល​នីមួយៗ​ ឃើញ​ថា​មិន​សូវ​មាន​សត្វ​ល្អិត​បំ​ផ្លាញ​ និង​មិន​សូវ​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​។ របៀប​ធ្វើ​នេះ​ជួយ​ឱ្យ​គាត់​ថែ​ទាំ​ដំ​ណាំ​បាន​ងាយ​ស្រួល​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​ លំ​នឹង​សេដ្ឋ​កិច្ច​គ្រួ​សារ​។

លោក​ញ៉ាងមី​ កំ​ពុង​ថែ​ទាំ​ដំ​ណាំ​ពោត​ក្នុង​ផ្ទះ​សំ​ណាញ់​។

លោក​ញ៉ាងមី​  ឱ្យ​ដឹង​៖ កាល​ពី​មុន​គ្រួ​សារ​គាត់​ដាំ​ដុះ​តាម​បែប​ប្រ​ពៃ​ណី​ជា​សំ​ខាន់​ ម្ល៉ោះ​ហើយ​ប្រ​សិទ្ធ​ភាព​មិន​សូវ​បាន​ខ្ពស់​។ ក្រោយ​ពី​បាន​ដាំ​ដំ​ណាំ​ក្នុង​ផ្ទះ​សំ​ណាញ់​ដែល​មាន​ទំ​ហំ​ ១.០០០ ម៉ែ​ត្រកា​រ៉េ​ និង​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​បច្ចេក​ទេស​ គាត់​បាន​ផ្លាស់​ប្តូរ​របៀប​ដាំ​ដុះ​បន្តិច​ម្តង​ៗ គួប​ផ្សំ​នឹង​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​ដើម្បី​ថែ​ទាំ​ដំ​ណាំ​។ គាត់​តែង​ជ្រើស​ពូជ​ដំ​ណាំ​សម​ស្រប​ទៅ​តាម​រដូវ​កាល​នីមួយៗ​ ដូច​ជា​៖ ស្ពៃ​ ពោត​បា​រាំង​ ម្ទេស​ និង​ប្រ​ភេទ​ដំ​ណាំ​មួយ​ចំ​នួន​ទៀត​។ ឆ្លង​កាត់​រដូវ​នីមួយៗ​ គាត់​មាន​បទ​ពិសោធន៍​បន្ថែម​ និង​តាម​ដាន​ការ​លូត​លាស់​របស់​ដំ​ណាំ​ ដើម្បី​កែ​សម្រួល​បរិមាណ​ទឹក​ ជី​ឱ្យ​សម​ស្រប​។ តាម​ប្រ​សាសន៍​គាត់​ ដាំ​ដំ​ណាំ​ក្នុង​ផ្ទះ​សំ​ណាញ់​មិន​សូវ​មាន​សត្វ​ល្អិត​បំ​ផ្លាញ​ ហេ​តុ​នោះ​មិន​សូវ​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​។ ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​ ជួយ​ឱ្យ​ការ​ផ្គត់​ផ្គង់​ទឹក​មាន​ភាព​ងាយ​ស្រួល​ជាង​ និង​មិន​សូវ​បង់​កម្លាំង​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ដាំ​តែង​ពិ​និត្យ​ជា​រឿយ​ៗ ដើម្បី​ប្រ​ទះ​ឃើញ​សត្វ​ល្អិត​បំ​ផ្លាញ​វិនិច្ឆ័យ​បាន​ទាន់​ពេល​ និង​ថែ​ទាំ​ដំ​ណាំ​ឱ្យ​សម​ស្រប​ទៅ​តាម​ដំ​ណាក់​កាល​លូត​លាស់​នីមួយៗ​។

លោក​ញ៉ាងមី​ ពិភាក្សា​ជា​មួយ​កម្មា​ភិបាល​ភូមិ​ភាគ​អំ​ពី​របៀប​ថែ​ទាំ​ពោត​ក្នុង​ផ្ទះ​សំ​ណាញ់​។

ក្រោយ​ពី​ដាំ​ដំ​ណាំ​ក្នុង​ផ្ទះ​សំ​ណាញ់​បាន​មួយ​រយៈ​ លោក​ញ៉ាងមី​ សង្កេត​ឃើញ​ថា​ ដំ​ណាំ​ពោត​នាំ​មក​ប្រ​សិទ្ធ​ភាព​ខ្ពស់​ជាង​ ហេ​តុ​នោះ​គាត់​ដាំ​ពោត​៣រដូវ​ក្នុង​មួយ​ឆ្នាំ​។ ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​ ក្នុង​១រដូវ​គាត់​រក​បាន​ប្រាក់​ចំ​ណេញ​ពី​ ៣ – ៥ លាន​ដុង​។ លោក​ញ៉ាងមី​ បាន​ឱ្យ​ដឹង​ ពោត​ជា​ដំ​ណាំ​ងាយ​ស្រួល​ថែ​ទាំ​ មិន​សូវ​មាន​សត្វ​ល្អិត​បំ​ផ្លាញ​ ហេ​តុ​នោះ​មិន​សូវ​ប្រើ​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ទេ​។ ដោយ​សារ​ថែ​ទាំ​បាន​ល្អ​ ម្ល៉ោះ​ហើយ​ដំ​ណាំ​ពោត​រដូវ​នីមួយៗ​តែង​ផ្តល់​ចំ​ណេញ​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ និង​សន្សំ​សំ​ចៃ​សម្រាប់​គ្រួ​សារ​។ ការ​ជ្រើស​រើស​ដំ​ណាំ​សម​ស្រប​ក៏​ជួយ​ឱ្យ​គាត់​រក្សា​ការ​ដាំ​ដុះ​ និង​ប្រើ​ប្រាស់​ផ្ទះ​សំ​ណាញ់​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ជាង​ទៀត​។

ក្រៅ​ពី​ដាំ​ពោត​ក្នុង​ផ្ទះ​សំ​ណាញ់​ គ្រួ​សា​រលោក​ញ៉ាងមី​ នៅ​ទាំង​ដាំ​ដើម​ដូង​ ២០០ ដើម​ និង​អំ​ពៅ​ ១០ កុង​។ តាម​ប្រ​សាសន៍​របស់​គាត់​ ដំ​ណាំ​រួម​ផ្សំ​មាន​រយៈ​ពេល​ប្រ​មូល​ផល​ខ្លី​ នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ជា​ប្រ​ចាំ​; ចំ​ណែក​អំ​ពៅ​ដាំ​ប្រ​មា​ណ​ ១២ ខែ​ទើប​ប្រ​មូល​ផល​។ អំ​ពៅ​ ១០ កុង​ ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​ គ្រួ​សារ​គាត់​នៅ​ប្រាក់​ចំ​ណេញ​បាន​ប្រ​មា​ណ​ ៥០ លាន​ដុង​។ ការ​រួម​ផ្សំ​ដំ​ណាំ​ច្រើន​ប្រ​ភេទ​ ជួយ​ឱ្យ​គ្រួ​សារ​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ផ្ទៃ​ដី​ផលិត​ មាន​ប្រ​ភព​ចំ​ណូល​បន្ថែម​។

លោក​ញ៉ាងដុង​ ប្រ​ធាន​គណះប្រ​ជា​ជន​ភូមិ​ជ្រោយ​ទន្សា​ ឱ្យ​ដឹង​ ការ​ដាំ​ដំ​ណាំ​ក្នុង​ផ្ទះ​សំ​ណាញ់​ និង​អនុ​វត្ត​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​ ជួយ​ឱ្យ​ប្រ​ជា​ជន​ផ្លាស់​ប្តូរ​របៀប​បង្ក​បង្កើន​ផល​ និង​ងាយ​ស្រួល​ថែ​ទាំ​។ ក្នុង​នោះ​ លោក​មី​ ជា​កសិ​ករ​ស៊ូ​ទ្រាំ​លំ​បាក​ ស្វែង​យល់​និង​អនុ​វត្ត​បច្ចេក​ទេស​ទៅ​ក្នុង​ភាព​ជាក់​ស្តែង​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​បន្តិច​ម្តង​ៗ។ ទម្រង់​របស់​គាត់​បាន​បង្ហាញ​ឱ្យ​ឃើញ​ ការ​ជ្រើស​រើស​ដំ​ណាំ​សម​ស្រប​ គួប​ផ្សំ​ថែ​ទាំ​ជា​ប្រ​ចាំ​ រួម​ចំ​ណែក​ប្រើ​ប្រាស់​ផ្ទះ​សំ​ណាញ់​មាន​ប្រ​សិទ្ធ​ភាព​ និង​រក្សា​ប្រ​ភព​ចំ​ណូល​ជូន​គ្រួ​សារ​៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ