ផ្តើមពីគោបន្តពូជមួយក្បាលដំបូង បងស្រី គឹមធីភីវ (កើតឆ្នាំ ១៩៨៣) នៅភូមិផ្នោដើមច្រេស ឃុំថ្កូវ ជាជំហានអភិវឌ្ឍហ្វូងគោ គួបផ្សំនឹងចិញ្ចឹមជ្រូកមេ ដើម្បីលើកកម្ពស់ប្រាក់ចំណូល។ អាស្រ័យឧស្សាហ៍ព្យាយាមពលកម្ម ឆ្លៀតប្រើប្រាស់ប្រភពចំណីដែលមានស្រាប់ សេដ្ឋកិច្ចគ្រួសារបងស្រីកាន់តែលំនឹងពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្នាំ ២០២៤ បងស្រីបានទទួលស្គាល់ជាកសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់ឃុំ។
បងស្រីគឹមធីភីវដាំបបរធ្វើជាចំណីឱ្យជ្រូកនិងគោរបស់គ្រួសារ។
ផ្សារភ្ជាប់ជាមួយស្រែចម្ការនិងចិញ្ចឹមសត្វ បងស្រីភីវ បានជ្រើសយកវិធីសន្សំសំចៃ បង្កើនហ្វូងឱ្យស្របទៅតាមលក្ខណៈគ្រួសារ។ ផ្តើមពីគោបន្តពូជ ១ ក្បាល បងស្រីបានទុកគោញីធ្វើពូជ បន្តថែទាំដើម្បីអភិវឌ្ឍហ្វូង។ មកទល់ពេលនេះ គ្រួសារមានគោ ៩ ក្បាល ក្នុងនោះគោបន្តពូជ ៥ ក្បាល និងគោបន្ធាត់៤ ក្បាល។ បើតាមបងស្រី គោញីដែលមានមាឌល្អរក្សាទុកមក ចំណែកគោឈ្មោលចិញ្ចឹមរហូតដល់មានទម្ងន់សមស្របគឺលក់ទៅវិញ។ ក្រោយពីចិញ្ចឹមអស់រយៈពេលជាងមួយឆ្នាំ គ្រួសារបានលក់គោពី ៣ - ៤ ក្បាល ក្នុងតម្លៃពី ៤៥ - ៥៥ លានដុង/ក្បាល អាស្រ័យទៅតាមទម្ងន់។

បងស្រីគឹមធីភីវ កំពុងថែទាំហ្វូងគោរបស់គ្រួសារ។
ដើម្បីម្ចាស់ការប្រភពចំណី បងស្រីបានដាំស្មៅចំនួន ២ កុង និងចំបើងបានមកពីការធ្វើស្រែ ៥ កុង។ ប្រភពស្មៅ និងចំបើងដែលមានស្រាប់ ជួយបន្ថយបរិមាណចំណីដែលត្រូវទិញ កាន់តែងាយស្រួលក្នុងការរក្សាហ្វូងគោ។ ទន្ទឹមនឹងនោះ បងស្រីក៏បានចិញ្ចឹមជ្រូកមេ ៤ ក្បាលផងដែរ។ បើតាមបងស្រីភីវ ជ្រូកមេមួយក្បាលកើតកូន ៣ លើក/ឆ្នាំ ជ្រូកកូនក្នុងមួយលើកមធ្យមពី ៨ - ១០ ក្បាល។ ជ្រូកកូនចិញ្ចឹមរយៈពេលជាងមួយខែអាចលក់ក្នុងតម្លៃប្រមាណ ១ - ១,៣ លានដុងក្នុងមួយក្បាល។ ប្រាក់ចំណូលនេះជួយគ្រួសារទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ផ្តល់ទុនចិញ្ចឹមសត្វក្នុងអំឡុងពេលរង់ចាំគោដល់ពេលកំណត់លក់។
ក្នុងការផលិត បងស្រីបានចូលរួមវគ្គហ្វឹកហាត់បច្ចេកទេស និងទស្សនានូវទម្រង់ចិញ្ចឹមសត្វដែលមានប្រសិទ្ធភាព។ តាមរយៈនោះ បងស្រីរៀនសូត្របទពិសោធន៍ អនុវត្តក្នុងការថែទាំហ្វូងគោ និងជ្រូកមេ ប្រើប្រាស់សមស្របប្រភពចំណីដើម្បីបន្ថយការចំណាយ។ ក្រៅពីម្ចាស់ការប្រភពស្មៅ ចំបើងសម្រាប់គោ បងស្រីក៏បានកាត់កំប្លោកដែលមានស្រាប់ក្នុងភូមិ យកមកបបរជាមួយកន្ទក់ធ្វើជាចំណីបន្ថែមសម្រាប់ជ្រូក។ គ្រួសារបានប្រើប្រាស់ឡជីវឧស្ម័ន ដើម្បីដោះស្រាយសំណល់លាមកពីការចិញ្ចឹមសត្វ បង្កើតឧស្ម័នដុតសម្រាប់បម្រើឱ្យការចម្អិនអាហារ ប្រិតសន្សំប្រាក់ទិញហ្គាស។ យោងតាមបងស្រីភីវ ក្រោយពីទូទាត់រួច ទម្រង់ផ្តល់ចំណេញរាប់រយលានដុងក្នុងមួយឆ្នាំ។ ជាមួយការខិតខំប្រឹងប្រែងក្នុងពលកម្មផលិត បងស្រីទទួលបានបណ្ណសរសើរ និងលិខិតសរសើរជាច្រើនពីគ្រប់ថ្នាក់។
លោក យឿងកុងឌឹក អនុប្រធានសមាគមកសិករឃុំថ្កូវ វាយតម្លៃ៖ បងស្រី គឹមធីភីវ គឺជានារីដែលទ្រាំលំបាកធ្វើការរកស៊ី ខ្នះខ្នែងរៀនសូត្រ និងអនុវត្តចំណេះដឹងក្នុងការចិញ្ចឹមសត្វ។ យោងតាមលោក ឌឹក ទម្រង់របស់បងស្រីគួរតែបានឧទ្ទេសនាម ផ្សព្វផ្សាយទូលាយ ដើម្បីបងប្អូននារីរៀនសូត្រពីបទពិសោធន៍ អនុវត្តឱ្យបានសមស្របទៅនឹងលក្ខណៈគ្រួសារ ជាជំហានលើកកម្ពស់ប្រាក់ចំណូល៕
ទីទុយ - លីសៀ